Muslim99Muslim99
← Tafsir library

8. Al-Anfaal

The Spoils of War · Medinan · 75 ayahs

سُورَةُ الأَنفَالِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 1–10 of 75

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

1

يَسْـَٔلُونَكَ عَنِ ٱلْأَنفَالِ ۖ قُلِ ٱلْأَنفَالُ لِلَّهِ وَٱلرَّسُولِ ۖ فَٱتَّقُوا۟ ٱللَّهَ وَأَصْلِحُوا۟ ذَاتَ بَيْنِكُمْ ۖ وَأَطِيعُوا۟ ٱللَّهَ وَرَسُولَهُۥٓ إِن كُنتُم مُّؤْمِنِينَ

They ask you, [O Muhammad], about the bounties [of war]. Say, "The [decision concerning] bounties is for Allah and the Messenger." So fear Allah and amend that which is between you and obey Allah and His Messenger, if you should be believers.

បណ្តាមិត្តភក្តិ(សហាហ្ពាត់)របស់អ្នកនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីទ្រព្យជ័យភណ្ឌ ថាតើត្រូវបែងចែកវាដោយរបៀបណា? ហើយតើបែងចែកទៅឲ្យនរណាខ្លះ? ចូរអ្នក(ឱអ្នកនាំសារ)ឆ្លើយតបទៅពួកគេវិញចុះថាៈ ទ្រព្យជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់ ហើយត្រូវបែងចែកនិងចំណាយវាសម្រាប់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ដូចនេះ តួនាទីរបស់ពួកអ្នក គ្មានអ្វីក្រៅពីការគោរពតាមនិងទទួលយកនោះទេ។ ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កោតខ្លាចអល់ឡោះជាម្ចាស់(ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់)។ ហើយចូរពួកអ្នកផ្សះផ្សារវាងពួកអ្នកចំពោះការកាត់ផ្តាច់(ទំនាក់ទំនង) និងការបែរខ្នងដាក់គ្នា(មិននិយាយរកគ្នា) ដោយការស្រឡាញ់រាប់អាន ភ្ជាប់ទំនាក់ទំនងនឹងគ្នា សីលធម៌ល្អប្រពៃ និងការចេះអធ្យាស្រ័យដល់គ្នា។ ហើយចូរប្រកាន់ខ្ជាប់នឹងកាគោរពប្រតិបត្តិអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដមែននោះ ពីព្រោះជំនឿ គឺត្រូវភ្ជាប់ជាមួយនឹងការគោរពប្រតិបត្តិនិងការចាកឆ្ងាយពីអំពើល្មើសនានា។ ហើយសំណួរនេះ គឺកើតមានឡើងក្រោយពីសង្គ្រាមហ្ពាហ្ទើរបានកើតឡើង។

2

إِنَّمَا ٱلْمُؤْمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتْ قُلُوبُهُمْ وَإِذَا تُلِيَتْ عَلَيْهِمْ ءَايَٰتُهُۥ زَادَتْهُمْ إِيمَٰنًۭا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ

The believers are only those who, when Allah is mentioned, their hearts become fearful, and when His verses are recited to them, it increases them in faith; and upon their Lord they rely -

តាមពិត បណ្តាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដនោះ គឺបណ្តាអ្នកដែលនៅពេលមានគេរំលឹកចំពោះអល់ឡោះជាម្ចាស់នោះ ចិត្តរបស់ពួកគេមានការភ័យខ្លាច ហើយដួងចិត្តរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេញាប់ញ័រ(ត្រៀម)សម្រាប់ការគោរពប្រតិបត្តិ ហើយនៅពេលដែលមានគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះឲ្យពួកគេស្តាប់ ពួកគេពិចារណាចំពោះវា។ ដូច្នេះ វាបានធ្វើឲ្យសេចក្តីជំនឿរបស់ពួកគេកាន់តែកើនឡើងថែមទៀត។ ហើយពួកគេប្រគល់ការទុកចិត្តចំពោះម្ចាស់របស់ពួកគេតែមួយគត់ក្នុងការទទួលបាននូវប្រការល្អ ក៏ដូចជាការពារពួកគេពីប្រការអាក្រក់នានា។

3

ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقْنَٰهُمْ يُنفِقُونَ

The ones who establish prayer, and from what We have provided them, they spend.

ពួកគេ)គឺបណ្តាអ្នកដែលតែងតែប្រតិបត្តិសឡាតទៅតាមរបៀបរបបរបស់វាយ៉ាងពេញលេញនៅក្នុងពេលវេលារបស់វា ហើយចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេនោះ គឺពួកគេបរិច្ចាគវា ទាំងការបរិច្ចាគដែលជាកាតព្វកិច្ច(ហ្សាកាត់) និងការបរិច្ចាគទានដែលជាការស្ម័គ្រចិត្ត។

4

أُو۟لَٰٓئِكَ هُمُ ٱلْمُؤْمِنُونَ حَقًّۭا ۚ لَّهُمْ دَرَجَٰتٌ عِندَ رَبِّهِمْ وَمَغْفِرَةٌۭ وَرِزْقٌۭ كَرِيمٌۭ

Those are the believers, truly. For them are degrees [of high position] with their Lord and forgiveness and noble provision.

បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចបានលើកឡើងខាងលើនេះហើយគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ ពីព្រោះពួកគេមានទាំងសេចក្តីជំនឿនៅក្នុងចិត្ត និងមានទាំងឥស្លាមនៅខាងក្រៅ។ ហើយការតបស្នងរបស់ពួកគេនោះ គឹពួកគេនឹងទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់នៅឯម្ចាស់របស់ពួកគេ ហើយនិងការអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ព្រមទាំងទទួលបាននូវលាភសក្ការៈដ៏ប្រពៃ នោះគឺជាឧបការគុណ(ឋានសួគ៌)ដែលអល់ឡោះបានត្រៀមទុកសម្រាប់ពួកគេ។

5

كَمَآ أَخْرَجَكَ رَبُّكَ مِنۢ بَيْتِكَ بِٱلْحَقِّ وَإِنَّ فَرِيقًۭا مِّنَ ٱلْمُؤْمِنِينَ لَكَٰرِهُونَ

[It is] just as when your Lord brought you out of your home [for the battle of Badr] in truth, while indeed, a party among the believers were unwilling,

ដូចដែលអល់ឡោះជាម្ចាស់បានដកយកពីពួកអ្នកចំពោះការបែងចែកទ្រព្យជ័យភណ្ឌក្រោយពីពួកអ្នកបានខ្វែងគំនិតគ្នាក្នុងការបែងចែកវា និងបានដណ្តើមគ្នាចំពោះវា រួចទ្រង់បានចាត់ទុកទ្រព្យជ័យភណ្ឌនោះ គឺសម្រាប់ទ្រង់និងអ្នកនាំសាររបស់ទ្រង់នោះដែរ ម្ចាស់របស់អ្នកទ្រង់បានប្រើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យចាកចេញពីក្រុងម៉ាទីណះដើម្បីទៅជួបនឹងពួកមុស្ហរីគីនតាមរយៈវ៉ាហ៊ីដែលទ្រង់បានបញ្ចុះវាទៅកាន់អ្នក ទោះបីជាមានមួយក្រុមក្នុងចំណោមអ្នកមានជំនឿមិនពេញចិត្តក្នុងការចាកចេញទៅក៏ដោយ។

6

يُجَٰدِلُونَكَ فِى ٱلْحَقِّ بَعْدَمَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى ٱلْمَوْتِ وَهُمْ يَنظُرُونَ

Arguing with you concerning the truth after it had become clear, as if they were being driven toward death while they were looking on.

អ្នកមានជំនឿមួយក្រុមនោះ ពួកគេជជែកដេញដោលជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីបញ្ហាការធ្វើសង្គ្រាមជាមួយនឹងពួកមុស្ហរីគីន ក្រោយពីបានបង្ហាញយ៉ាងច្បាស់ចំពោះពួកគេថា វា(សង្គ្រាម)នឹងកើតឡើងយ៉ាងពិតប្រាកដហើយនោះ ហាក់បីដូចជាពួកគេត្រូវបានអូសទាញទៅរកសេចក្តីស្លាប់ ខណៈដែលពួកគេកំពុងតែសម្លើងមើលទៅកាន់វា(សេចក្តីស្លាប់)នឹងភ្នែករបស់ពួកគេដូច្នោះដែរ។ នោះគឺដោយសារតែពួកគេមិនពេញចិត្តក្នុងការចេញទៅច្បាំង ពីព្រោះពួកគេមិនបានត្រៀមខ្លួនដើម្បីប្រយុទ្ធនោះទេ ហើយពួកគេក៏មិនបានរៀបចំនូវសម្ភារៈសឹកដើម្បីធ្វើសង្គ្រាមនោះដែរ។

7

وَإِذْ يَعِدُكُمُ ٱللَّهُ إِحْدَى ٱلطَّآئِفَتَيْنِ أَنَّهَا لَكُمْ وَتَوَدُّونَ أَنَّ غَيْرَ ذَاتِ ٱلشَّوْكَةِ تَكُونُ لَكُمْ وَيُرِيدُ ٱللَّهُ أَن يُحِقَّ ٱلْحَقَّ بِكَلِمَٰتِهِۦ وَيَقْطَعَ دَابِرَ ٱلْكَٰفِرِينَ

[Remember, O believers], when Allah promised you one of the two groups - that it would be yours - and you wished that the unarmed one would be yours. But Allah intended to establish the truth by His words and to eliminate the disbelievers

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជជែកដេញដោល)ចងចាំ នៅពេលដែលអល់ឡោះជាម្ចាស់បានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ ពួកអ្នកប្រាកដជានឹងទទួលជ័យជម្នះលើក្រុមមួយក្នុងចំណោមក្រុមទាំងពីររបស់ពួកមុស្ហរីគីន ពោលគឺ អាចជាក្រុមសត្វអូដ្ឋហើយនិងទ្រព្យសម្បត្តិ(ឬទំនិញ)ដែលវាកំពុងដឹក ហើយពួកអ្នកយកវាធ្វើជាទ្រព្យជ័យភ័ណ្ឌ ឬក៏(ទទួលជ័យជម្នះ)ទៅលើក្រុមកងទ័ព ដោយពួកអ្នកប្រយុទ្ធតទល់ជាមួយពួកគេ ហើយពួកអ្នកត្រូវបានគេ(អល់ឡោះ)ជួយឲ្យទទួលបានជ័យជម្នះលើពួកគេ។ ពេលនោះ ពួកអ្នកពេញចិត្តចំពោះការទទួលជ័យជម្នះលើក្រុមសត្វអូដ្ឋដោយសារតែភាពងាយស្រួលក្នុងការយកឈ្នះលើពួកគេដោយមិនបាច់ប្រយុទ្ធគ្នា។ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ពង្រឹងការពិតដោយដាក់បទបញ្ជាពួកអ្នកឲ្យចេញច្បាំង ដើម្បីឲ្យពួកអ្នកសម្លាប់ពួកមេដឹកនាំនៃពួកមុស្ហរីគីន ហើយពួកអ្នកចាប់ពួកគេធ្វើជាឈ្លើយសឹកបានយ៉ាងច្រើន រហូតដល់បានស្តែងចេញនូវភាពខ្លាំងក្លារបស់ឥស្លាម។

8

لِيُحِقَّ ٱلْحَقَّ وَيُبْطِلَ ٱلْبَٰطِلَ وَلَوْ كَرِهَ ٱلْمُجْرِمُونَ

That He should establish the truth and abolish falsehood, even if the criminals disliked it.

ដើម្បីអល់ឡោះជាម្ចាស់នឹងបង្ហាញនូវការពិតតាមរយៈការបង្ហាញនូវសាសនាឥស្លាម និងអ្នកដែលកាន់តាមវា។ នោះគឺតាមរយៈបង្ហាញនូវភស្តុតាងទាំងឡាយដែលបញ្ជាក់ពីភាពពិតរបស់វា។ ហើយអល់ឡោះនឹងលុបបំបាត់នូវប្រការដែលមិនត្រឹមត្រូវ តាមរយៈការបង្ហាញនូវភស្តុតាងដែលបញ្ជាក់ពីភាពមិនត្រឹមត្រូវរបស់វា ទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តដូច្នោះក៏ដោយ។ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដែលបង្ហាញវា(ឲ្យពួកមុស្ហរីគីនបានឃើញ)។

9

إِذْ تَسْتَغِيثُونَ رَبَّكُمْ فَٱسْتَجَابَ لَكُمْ أَنِّى مُمِدُّكُم بِأَلْفٍۢ مِّنَ ٱلْمَلَٰٓئِكَةِ مُرْدِفِينَ

[Remember] when you asked help of your Lord, and He answered you, "Indeed, I will reinforce you with a thousand from the angels, following one another."

ហើយចូរពួកអ្នកចងចាំថ្ងៃសមរភូមិហ្ពាហ្ទើរ នៅពេលដែលពួកអ្នកសុំជំនួយពីអល់ឡោះឲ្យទ្រង់ជួយពួកអ្នកយកជ័យជម្នះទៅលើសត្រូវរបស់ពួកអ្នក។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានទទួលយកការបួងសួងរបស់ពួកអ្នក ដោយទ្រង់គឺជាអ្នកដែលជួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) ដោយទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ចំនួនមួយពាន់នាក់មកជាបន្តបន្ទាប់គ្នា។

10

وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشْرَىٰ وَلِتَطْمَئِنَّ بِهِۦ قُلُوبُكُمْ ۚ وَمَا ٱلنَّصْرُ إِلَّا مِنْ عِندِ ٱللَّهِ ۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ

And Allah made it not but good tidings and so that your hearts would be assured thereby. And victory is not but from Allah. Indeed, Allah is Exalted in Might and Wise.

ហើយការដែលអល់ឡោះជាម្ចាស់ទ្រង់បញ្ជូនម៉ាឡាអ៊ីកាត់ទាំងនេះមក គឺគ្មានអ្វីក្រៅពីជាការផ្តល់ដំណឹងរីករាយដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ដោយទ្រង់គឺជាអ្នកដែលជួយពួកអ្នកឲ្យយកឈ្នះលើសត្រូវរបស់ពួកអ្នក ហើយក៏ដើម្បីធ្វើឲ្យចិត្ពរបស់ពួកអ្នកមានភាពនឹងនរដោយជឿជាក់ចំពោះជ័យជម្នះ។ ហើយការទទួលបានជ័យជម្នះ(លើសត្រូវ)នោះ មិនមែនដោយសារមានគ្នាច្រើននោះទេ ហើយក៏មិនដោយសារពួកអ្នកមានសម្ភារៈសឹកច្រើននោះដែរ។ តាមពិត ការទទួលបានជ័យជម្នះនោះ គឺមកពីអល់ឡោះជាម្ចាស់តែមួយគត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពួកែចំពោះការគ្រប់គ្រងរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។

Al-Anfaal 8:10Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.