Muslim99Muslim99
← Tafsir library

7. Al-A'raaf

The Heights · Meccan · 206 ayahs

سُورَةُ الأَعۡرَافِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 41–50 of 206

41

لَهُم مِّن جَهَنَّمَ مِهَادٌۭ وَمِن فَوْقِهِمْ غَوَاشٍۢ ۚ وَكَذَٰلِكَ نَجْزِى ٱلظَّٰلِمِينَ

They will have from Hell a bed and over them coverings [of fire]. And thus do We recompense the wrongdoers.

សម្រាប់ពួកដែលបដិសេធនិងក្រអឺតក្រទមនោះ ពួកគេមានកម្រាលក្រាលនៅពីក្រោមពួកគេ និងមានភួយនៅពីលើពួកគេអំពីភ្លើងនរកជើហាន់ណាំ។ ហើយដូចដែលការតបស្នងនេះដែរ យើងនឹងតបស្នងចំពោះពួកដែលបំពានព្រំដែនរបស់អល់ឡោះដោយការប្រឆាំងនិងការបដិសេធរបស់ពួកគេចំពោះទ្រង់។

Al-A'raaf 7:41Listen in Qur'an →
42

وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَآ أُو۟لَٰٓئِكَ أَصْحَٰبُ ٱلْجَنَّةِ ۖ هُمْ فِيهَا خَٰلِدُونَ

But those who believed and did righteous deeds - We charge no soul except [within] its capacity. Those are the companions of Paradise; they will abide therein eternally.

រីឯបណ្តាអ្នកដែលមានជំនឿចំពោះម្ចាស់របស់ពួកគេ និងបានសាងនូវទង្វើកុសលតាមលទ្ធភាពដែលពួកគេមាន(ហើយអល់ឡោះទ្រង់មិនដាក់បន្ទុកលើនរណាម្នាក់ហួសពីសមត្ថភាពរបស់គេនោះឡើយ) អ្នកទាំងនោះហើយ គឺជាអ្នកឋានសួគ៌ ដោយពួកគេនឹងបានចូលឋានសួគ៌ ព្រមទាំងស្ថិតនៅក្នុងវាជាអមតៈ។

Al-A'raaf 7:42Listen in Qur'an →
43

وَنَزَعْنَا مَا فِى صُدُورِهِم مِّنْ غِلٍّۢ تَجْرِى مِن تَحْتِهِمُ ٱلْأَنْهَٰرُ ۖ وَقَالُوا۟ ٱلْحَمْدُ لِلَّهِ ٱلَّذِى هَدَىٰنَا لِهَٰذَا وَمَا كُنَّا لِنَهْتَدِىَ لَوْلَآ أَنْ هَدَىٰنَا ٱللَّهُ ۖ لَقَدْ جَآءَتْ رُسُلُ رَبِّنَا بِٱلْحَقِّ ۖ وَنُودُوٓا۟ أَن تِلْكُمُ ٱلْجَنَّةُ أُورِثْتُمُوهَا بِمَا كُنتُمْ تَعْمَلُونَ

And We will have removed whatever is within their breasts of resentment, [while] flowing beneath them are rivers. And they will say, "Praise to Allah, who has guided us to this; and we would never have been guided if Allah had not guided us. Certainly the messengers of our Lord had come with the truth." And they will be called, "This is Paradise, which you have been made to inherit for what you used to do."

ក្នុងចំណោមឧបការគុណដ៏ពេញលេញរបស់ពួកគេនៅក្នុងឋានសួគ៌នោះ គឺអល់ឡោះជាម្ចាស់បានដកយកនូវការខឹងសម្បារនិងការច្រណែឈ្នានីសចេញពីដួងចិត្តរបស់ពួកគេ ព្រមទាំងមានទន្លេជាច្រើនដែលហូរកាត់ពីក្រោមពួកគេ។ ហើយពួកគេបាននិយាយទទួលស្គាល់ចំពោះអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកគេថាៈ ការសរសើរទាំងឡាយគឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានចង្អុលបង្ហាញពួកយើងឲ្យបានសាងទង្វើកុសលទាំងនេះ ដែលនាំឲ្យពួកយើងទទួលបាននូវឋានៈមួយនេះ។ ហើយពួកយើងពិតជាមិនអាចទទួលបាននូវការចង្អុលបង្ហាញនេះដោយខ្លួនរបស់ពួកយើងនោះទេ ប្រសិនបើអល់ឡោះមិនចង្អុលបង្ហាញពួកយើងទៅកាន់វាទេនោះ។ ជាការពិតណាស់ បណ្តាអ្នកនាំសារនៃម្ចាស់របស់យើងបាននាំមកនូវសេចក្តីពិតដែលគ្មាមានការសង្ស័យនៅក្នុងវានោះឡើយ ព្រមទាំងភាពសច្ចៈចំពោះការសន្យា(ផ្តល់ផលបុណ្យ) និងការព្រមាន(ដាក់ទណ្ឌកម្ម)។ ហើយមានគេប្រកាសប្រាប់ពួកគេថាៈ ពិតណាស់ នេះគឺជាឋានសួគ៌ដែលបណ្តាអ្នកនាំសារទាំងឡាយរបស់យើងបានប្រាប់ពួកអ្នកកាលនៅលើលោកិយ។ អល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វាដល់ពួកអ្នកដោយសារតែទង្វើកុសលដែលពួកអ្នកធ្លាប់បានសាងដែលពួកអ្នកសាងវាដោយភាពស្មោះសចំពោះទ្រង់។

Al-A'raaf 7:43Listen in Qur'an →
44

وَنَادَىٰٓ أَصْحَٰبُ ٱلْجَنَّةِ أَصْحَٰبَ ٱلنَّارِ أَن قَدْ وَجَدْنَا مَا وَعَدَنَا رَبُّنَا حَقًّۭا فَهَلْ وَجَدتُّم مَّا وَعَدَ رَبُّكُمْ حَقًّۭا ۖ قَالُوا۟ نَعَمْ ۚ فَأَذَّنَ مُؤَذِّنٌۢ بَيْنَهُمْ أَن لَّعْنَةُ ٱللَّهِ عَلَى ٱلظَّٰلِمِينَ

And the companions of Paradise will call out to the companions of the Fire, "We have already found what our Lord promised us to be true. Have you found what your Lord promised to be true?" They will say, "Yes." Then an announcer will announce among them, "The curse of Allah shall be upon the wrongdoers."

ហើយបណ្តាអ្នកឋានសួគ៌បានស្រែកសួរពួកដែលស្ថិតក្នុឋាននរកជាអមតៈក្រោយពីពួកគេទាំងពីរក្រុមបានចូលតាមកន្លែងដែលគេរៀបចំសម្រាប់ពួកគេរៀងៗខ្លួនហើយថាៈ ពិតប្រាកដណាស់ ពួកយើងបានទទួលហើយនូវអ្វីដែលម្ចាស់របស់យើងបានសន្យានឹងពួកយើងនៃឋានសួគ៌ដោយវាពិតជាបានកើតឡើងយ៉ាងពិតប្រាកដមែន ហើយឥឡូវនេះ ទ្រង់បានបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ពិតមែន។ ចុះចំពោះពួកអ្នកវិញ (នែពួកដែលប្រឆាំង!) តើពួកអ្នកបានឃើញថាអ្វីដែលអល់ឡោះបានព្រមានចំពោះពួកអ្នកអំពីឋាននរកនោះ វាបានកើតឡើងយ៉ាងពិតប្រាកដមែនដែរឬទេ? ពួកប្រឆាំងបានតបថាៈ ពិតណាស់ យើងបានជួបប្រទះនូវអ្វីដែលគេបានព្រមានពួកយើងនៃឋាននរកនេះ គឺវាបានកើតឡើងយ៉ាងពិតប្រាកដមែន។ ពេលនោះ មានអ្នកប្រកាសម្នាក់បានបួងសួងសុំឲ្យអល់ឡោះបណ្តេញពួកដែលបំពានចេញពីក្តីមេត្តាករុណារបស់ទ្រង់ ព្រោះពិតណាស់ទ្រង់បានបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកគេ តែពួកគេបែរជាបានងាកចេញអំពីវាកាលទៅវិញនៅក្នុងលោកិយ។

Al-A'raaf 7:44Listen in Qur'an →
45

ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبْغُونَهَا عِوَجًۭا وَهُم بِٱلْءَاخِرَةِ كَٰفِرُونَ

Who averted [people] from the way of Allah and sought to make it [seem] deviant while they were, concerning the Hereafter, disbelievers.

ពួកដែលបំពានទាំងនេះ គឺជាពួកដែលធ្លាប់បានងាកចេញពីមាគ៌ារបស់អល់ឡោះដោយខ្លួនឯង ព្រមទាំងបានរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះថែមទៀត ហើយពួកគេមានបំណងធ្វើឲ្យមាគ៌ាដែលត្រឹមត្រូវនោះមានភាពវៀចវេរដើម្បីកុំឲ្យមនុស្សលោកដើរតាមវាបាន។ ហើយពួកគេ គឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ដោយពួកគេមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃនោះនោះឡើយ។

Al-A'raaf 7:45Listen in Qur'an →
46

وَبَيْنَهُمَا حِجَابٌۭ ۚ وَعَلَى ٱلْأَعْرَافِ رِجَالٌۭ يَعْرِفُونَ كُلًّۢا بِسِيمَىٰهُمْ ۚ وَنَادَوْا۟ أَصْحَٰبَ ٱلْجَنَّةِ أَن سَلَٰمٌ عَلَيْكُمْ ۚ لَمْ يَدْخُلُوهَا وَهُمْ يَطْمَعُونَ

And between them will be a partition, and on [its] elevations are men who recognize all by their mark. And they call out to the companions of Paradise, "Peace be upon you." They have not [yet] entered it, but they long intensely.

ហើយនៅចន្លោះរវាងក្រុមទាំងពីរ គឺក្រុមអ្នកឋានសួគ៌ និងក្រុមអ្នកឋាននរកនោះ គឺមានរបាំង ឬជញ្ជាំងខណ្ឌមួយយ៉ាងខ្ពស់ដែលគេឲ្យឈ្មោះថា “អាល់អាក់រ៉ហ្វ”។ នៅពីលើជញ្ជាំងខណ្ឌដ៏ខ្ពស់នេះ គឺមានបុរសជាច្រើនដែលអំពើល្អនិងអំពើអាក្រក់របស់ពួកគេស្មើគ្នា។ ពួកគេស្គាល់អ្នកឋានសួគ៌តាមរយៈសញ្ញាសម្គាល់របស់ពួកគេ ដូចជាផ្ទៃមុខភ្លឺថ្លា និងស្គាល់ពួកឋាននរកតាមរយៈសញ្ញាសម្គាល់របស់ពួកគេ គឺផ្ទៃមុខខ្មៅស្រអាប់។ ហើយពួកបុរសទាំងនោះបានស្រែកហៅអ្នកឋានសួគ៌ដោយការគោរពលើកតម្កើងចំពោះពួកគេថាៈ “សូមសន្តិភាពកើតមានដល់ពួកអ្នក” ដោយនៅក្នុងពេលនោះ បណ្តាអ្នកឋានសួគ៌មិនទាន់បានចូលឋានសួគ៌នៅឡើយទេ តែពួកគេមានសង្ឃឹមថានឹងបានចូលឋានសួគ៌ដោយក្តីមេត្តាករុណារបស់អល់ឡោះ។

Al-A'raaf 7:46Listen in Qur'an →
47

۞ وَإِذَا صُرِفَتْ أَبْصَٰرُهُمْ تِلْقَآءَ أَصْحَٰبِ ٱلنَّارِ قَالُوا۟ رَبَّنَا لَا تَجْعَلْنَا مَعَ ٱلْقَوْمِ ٱلظَّٰلِمِينَ

And when their eyes are turned toward the companions of the Fire, they say, "Our Lord, do not place us with the wrongdoing people."

ហើយនៅពេលដែល”ពួកអាក់រ៉ហ្វ”បានបង្វែរក្រសែរភ្នែករបស់ពួកគេសម្លឹងមើលទៅកាន់ពួកឋាននរកវិញ ហើយបានឃើញពួកដែលស្ថិតក្នុងឋាននរកនោះទទួលរងនូវទណ្ឌកម្មដ៏សែនធ្ងន់ធ្ងរបំផុត ពួកគេក៏បានបួងសួងសុំពីអល់ឡោះជាម្ចាស់ថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាកុំដាក់ពួកយើងឲ្យស្ថិតជាមួយនឹងក្រុមដែលបំពានដោយសារការប្រឆាំងនិងធ្វើស្ហ៊ីរិកចំពោះទ្រង់ឲ្យសោះ។

Al-A'raaf 7:47Listen in Qur'an →
48

وَنَادَىٰٓ أَصْحَٰبُ ٱلْأَعْرَافِ رِجَالًۭا يَعْرِفُونَهُم بِسِيمَىٰهُمْ قَالُوا۟ مَآ أَغْنَىٰ عَنكُمْ جَمْعُكُمْ وَمَا كُنتُمْ تَسْتَكْبِرُونَ

And the companions of the Elevations will call to men [within Hell] whom they recognize by their mark, saying, "Of no avail to you was your gathering and [the fact] that you were arrogant."

ហើយពួកអាក់រ៉ហ្វបានស្រែកហៅពួកបុរសៗនៃពួកឋាននរកដែលជាពួកប្រឆាំង ដោយពួកគេស្គាល់ពួកនោះតាមរយៈសញ្ញាសម្គាល់របស់ពួកគេ ដូចជាមានផ្ទៃមុខខ្មៅស្រអាប់ ហើយភ្នែករបស់ពួកគេមានពណ៌ខៀវ ដោយពួកគេបាននិយាយទៅកាន់ពួកឋាននរកថាៈ ទ្រព្យសម្បត្តិ និងកូនប្រុសដ៏ច្រើនរបស់ពួកអ្នកមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយ ហើយការបដិសេធនិងការប្រឆាំងនឹងសេចក្តីពិតដោយភាពក្អេងក្អាងនិងភាពក្រអឺតក្រទមរបស់ពួកអ្នកនោះ ក៏គ្មានផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះដែរ។

Al-A'raaf 7:48Listen in Qur'an →
49

أَهَٰٓؤُلَآءِ ٱلَّذِينَ أَقْسَمْتُمْ لَا يَنَالُهُمُ ٱللَّهُ بِرَحْمَةٍ ۚ ٱدْخُلُوا۟ ٱلْجَنَّةَ لَا خَوْفٌ عَلَيْكُمْ وَلَآ أَنتُمْ تَحْزَنُونَ

[Allah will say], "Are these the ones whom you [inhabitants of Hell] swore that Allah would never offer them mercy? Enter Paradise, [O People of the Elevations]. No fear will there be concerning you, nor will you grieve."

អល់ឡោះជាម្ចាស់បានមានបន្ទូលជាការស្តីបន្ទោសទៅកាន់ពួកគ្មានជំនឿថាៈ តើអ្នកទាំងនោះ(អ្នកដែលបានចូលឋានសួគ៌)ឬដែលពួកអ្នកបានស្បថថា អល់ឡោះជាម្ចាស់នឹងមិនផ្ដល់ក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកគេទេនោះ? ហើយអល់ឡោះក៏បានមានបន្ទូលទៅកាន់បណ្តាអ្នកមានជំនឿថាៈ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿទាំងឡាយ)ចូលទៅក្នុងឋានសួគ៌ចុះដោយគ្មានភាពភ័យខ្លាចអ្វីទៅលើពួកអ្នកនោះឡើយចំពោះអ្វីដែលពួកអ្នកនឹងប្រឈមនោះ ហើយពួកអ្នកក៏គ្មានការព្រួយបារម្ភនោះដែរចំពោះលាភសំណាងលោកិយដែលបានកន្លងផុតនៅពេលដែលពួកអ្នកទទួលបាននូវឧបការគុណជាអមតៈហើយនោះ។

Al-A'raaf 7:49Listen in Qur'an →
50

وَنَادَىٰٓ أَصْحَٰبُ ٱلنَّارِ أَصْحَٰبَ ٱلْجَنَّةِ أَنْ أَفِيضُوا۟ عَلَيْنَا مِنَ ٱلْمَآءِ أَوْ مِمَّا رَزَقَكُمُ ٱللَّهُ ۚ قَالُوٓا۟ إِنَّ ٱللَّهَ حَرَّمَهُمَا عَلَى ٱلْكَٰفِرِينَ

And the companions of the Fire will call to the companions of Paradise, "Pour upon us some water or from whatever Allah has provided you." They will say, "Indeed, Allah has forbidden them both to the disbelievers."

ហើយពួកឋាននរកបានស្រែកហៅបណ្តាអ្នកឋានសួគ៌ដោយទទួចសុំអង្វរពួកគេថាៈ សូមពួកអ្នក(ឱបណ្តាអ្នកឋានសួគ៌)ជួយផ្តល់ទឹកដល់ពួកពួកយើងបន្តិចផង ឬក៏ផ្តល់ចំណីអាហារអ្វីបន្តិចក៏បានដែរដែលអល់ឡោះបានប្រទានដល់ពួកអ្នក។ បណ្តាអ្នកឋានសួគ៌បានតបវិញថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមហាមឃាត់របស់ទាំងពីរនេះ(ចំណីអាហារនិងទឹក)ចំពោះពួកគ្មានជំនឿដោយសារតែភាពគ្មានជំនឿរបស់ពួកគេ។ ដូចនេះ ពួកយើងមិនអាចផ្តល់ឲ្យពួកអ្នកនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមហាមឃាត់ទៅលើពួកអ្នកនោះទេ។

Al-A'raaf 7:50Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.