Muslim99Muslim99
← Tafsir library

7. Al-A'raaf

The Heights · Meccan · 206 ayahs

سُورَةُ الأَعۡرَافِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 31–40 of 206

31

۞ يَٰبَنِىٓ ءَادَمَ خُذُوا۟ زِينَتَكُمْ عِندَ كُلِّ مَسْجِدٍۢ وَكُلُوا۟ وَٱشْرَبُوا۟ وَلَا تُسْرِفُوٓا۟ ۚ إِنَّهُۥ لَا يُحِبُّ ٱلْمُسْرِفِينَ

O children of Adam, take your adornment at every masjid, and eat and drink, but be not excessive. Indeed, He likes not those who commit excess.

ឱកូនចៅអាហ្ទាំ! ចូរពួកអ្នកស្លៀកពាក់នូវសម្លៀកបំពាក់ដែលអាចបិទបាំងរាងកាយរបស់ពួកអ្នក និងសម្លៀកបំពាក់ដែលល្អ និងជ្រះស្អាត(ពីប្រការកខ្វក់)នៅរាល់ពេលដែលពួកអ្នកប្រតិបត្តិសឡាត និងពេលតវ៉ាហ្វ(ប្រទក្សិណជុំវិញកាក់ហ្ពះ)។ ហើយចូរពួកអ្នកទទួលទាន និងផឹកចុះនូវអ្វីដែលអ្នកប្រាថ្នាអំពីចំណីអាហារល្អៗដែលអល់ឡោះទ្រង់បានអនុញ្ញាតឲ្យពួកអ្នក(អាចទទួលទាន)។ ហើយចូរពួកអ្នកកុំបំពានព្រំដែនដែលសមល្មមក្នុងការទទួលទាននិងផឹកនេះឲ្យសោះ(ពោលគឺកុំខ្ជះខ្ជាយ) និងមិនត្រូវបំពានប្រការដែលគេអនុញ្ញាតទៅរកប្រការដែលគេហាមឃាត់នោះឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែននៃភាពសមល្មមនោះទេ។

Al-A'raaf 7:31Listen in Qur'an →
32

قُلْ مَنْ حَرَّمَ زِينَةَ ٱللَّهِ ٱلَّتِىٓ أَخْرَجَ لِعِبَادِهِۦ وَٱلطَّيِّبَٰتِ مِنَ ٱلرِّزْقِ ۚ قُلْ هِىَ لِلَّذِينَ ءَامَنُوا۟ فِى ٱلْحَيَوٰةِ ٱلدُّنْيَا خَالِصَةًۭ يَوْمَ ٱلْقِيَٰمَةِ ۗ كَذَٰلِكَ نُفَصِّلُ ٱلْءَايَٰتِ لِقَوْمٍۢ يَعْلَمُونَ

Say, "Who has forbidden the adornment of Allah which He has produced for His servants and the good [lawful] things of provision?" Say, "They are for those who believe during the worldly life [but] exclusively for them on the Day of Resurrection." Thus do We detail the verses for a people who know.

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកមុស្ហរីគីនដែលបានដាក់បម្រាមនូវអ្វីដែលអល់ឡោះបានអនុញ្ញាត ដូចជាសម្លៀកបំពាក់ និងចំណីអាហារដែលល្អៗ និងអ្វីផ្សេងពីទៀតថាៈ តើនរណាជាអ្នកដែលដាក់បម្រាមលើពួកអ្នកចំពោះសម្លៀកបំពាក់ដែលវាជាការលម្អសម្រាប់ពួកអ្នកនោះ? ហើយតើនរណាជាអ្នកដែលដាក់បម្រាមលើពួកអ្នកចំពោះចំណីអាហារនិងភេសជ្ជៈដែលល្អៗ និងអ្វីក្រៅពីនេះទៀតដែលអល់ឡោះបានប្រទានវាជាលាភសក្ការៈដល់ពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ របស់ដែលល្អៗទាំងនោះ គឺសម្រាប់បណ្តាអ្នកដែលមានជំនឿ(ទទួលទាននិងប្រើប្រាស់)នៅក្នុងជីវិតលោកិយនេះ ទោះបីជាអ្នកផ្សេងក្រៅពីពួកគេចូលរួម(អាចទទួលទានឬប្រើប្រាស់)ជាមួយពួកគេនៅក្នុងលោកិយនេះក៏ដោយ ក៏ប៉ុន្តែរបស់ទាំងនោះ គឺសម្រាប់តែពួកគេ(អ្នកមានជំនឿ)ប៉ុណ្ណោះនៅថ្ងៃបរលោក ដោយពុំមានពួកគ្មានជំនឿណាម្នាក់ក្រៅពីពួកគេអាចចូលរួម(ទទួលទានឬប្រើប្រាស់)ជាមួយពួកគេ(អ្នកមានជំនឿ)បាននោះឡើយ ពីព្រោះ ឋានសួគ៌ គឺត្រូវបានហាមឃាត់ចំពោះពួកគ្មានជំនឿ។ ដូចជាការបកស្រាយបញ្ជាក់ចំពោះរឿងនេះដែរ យើងបានបកស្រាយបញ្ជាក់យ៉ាងច្បាស់នូវភស្តុតាងទាំងឡាយរបស់យើងសម្រាប់ក្រុមដែលចេះដឹង ពីព្រោះពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីវា។

Al-A'raaf 7:32Listen in Qur'an →
33

قُلْ إِنَّمَا حَرَّمَ رَبِّىَ ٱلْفَوَٰحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ وَٱلْإِثْمَ وَٱلْبَغْىَ بِغَيْرِ ٱلْحَقِّ وَأَن تُشْرِكُوا۟ بِٱللَّهِ مَا لَمْ يُنَزِّلْ بِهِۦ سُلْطَٰنًۭا وَأَن تَقُولُوا۟ عَلَى ٱللَّهِ مَا لَا تَعْلَمُونَ

Say, "My Lord has only forbidden immoralities - what is apparent of them and what is concealed - and sin, and oppression without right, and that you associate with Allah that for which He has not sent down authority, and that you say about Allah that which you do not know."

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលដាក់បម្រាម(លើខ្លួនឯង)នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតថាៈ តាមពិត អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ចំពោះខ្ញុំបម្រើរបស់ទ្រង់មិនឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ទាំងឡាយ ហើយវាគឺជាបាបកម្មដ៏អាក្រក់បំផុត មិនថាធ្វើវាដោយបើកចំហ ឬធ្វើវាដោយលាក់បាំងក៏ដោយ ហើយទ្រង់បានហាមឃាត់រាល់អំពើល្មើសទាំងឡាយ។ ទ្រង់ក៏បានហាមឃាត់ផងដែរពីការបំពារបំពានដោយអយុត្តិធម៌ទៅលើមនុស្សលោកចំពោះអាយុជីវិតរបស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេ និងកិត្តិយសរបស់ពួកគេ។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់នូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវានោះឡើយ។ ហើយទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរពីការនិយាយប្រឌិតទៅលើទ្រង់ដោយគ្មានចំណេះដឹងត្រឹមត្រូវពាក់ព័ន្ធនឹងព្រះនាមរបស់ទ្រង់ លក្ខណៈសម្បត្តិរបស់ទ្រង់ ទង្វើរបស់ទ្រង់ និងក្បួនច្បាប់របស់ទ្រង់។

Al-A'raaf 7:33Listen in Qur'an →
34

وَلِكُلِّ أُمَّةٍ أَجَلٌۭ ۖ فَإِذَا جَآءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةًۭ ۖ وَلَا يَسْتَقْدِمُونَ

And for every nation is a [specified] term. So when their time has come, they will not remain behind an hour, nor will they precede [it].

ហើយរាល់ៗជំនាន់នៃប្រជាជាតិនីមួយៗ គឺត្រូវបានគេកំណត់រួចជាស្រេចនូវអាយុជីវិតរបស់ពួកគេ។ ដូចនេះ នៅពេលដែលកាលកំណត់នៃអាយុជីវិតរបស់ពួកគេបានមកដល់ហើយនោះ គឺពួកគេមិនអាចពន្យារពេល ឬសុំឲ្យវាមកដល់មុនពេលកំណត់បានឡើយ ទោះបីមួយវិនាទីក៏ដោយ។

Al-A'raaf 7:34Listen in Qur'an →
35

يَٰبَنِىٓ ءَادَمَ إِمَّا يَأْتِيَنَّكُمْ رُسُلٌۭ مِّنكُمْ يَقُصُّونَ عَلَيْكُمْ ءَايَٰتِى ۙ فَمَنِ ٱتَّقَىٰ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ

O children of Adam, if there come to you messengers from among you relating to you My verses, then whoever fears Allah and reforms - there will be no fear concerning them, nor will they grieve.

ឱកូនចៅអាហ្ទាំ! ប្រសិនបើបណ្តាអ្នកនាំសារដែលមកពីយើង(អល់ឡោះ)ដែលជាមនុស្សក្នុងចំណោមក្រុមរបស់ពួកអ្នកបានមកដល់ពួកអ្នក ដោយពួកគេសូត្រឲ្យពួកអ្នកស្តាប់នូវគម្ពីររបស់យើងដែលយើងបានបញ្ចុះវាទៅកាន់ពួកគេនោះ ចូរពួកអ្នកគោរពប្រតិបត្តិតាមពួកគេ និងដើរតាមនូវអ្វីដែលពួកគេបាននាំមកចុះ។ ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមនូវបទបញ្ជាទាំងឡាយដែលទ្រង់បានបង្គាប់បញ្ជារប្រើ និងចៀសឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងបានកែលម្អនូវទង្វើរបស់ពួកគេនោះ ពួកគេគ្មានការភ័យខ្លាចឡើយនៅថ្ងៃបរលោក ហើយពួកគេក៏គ្មានការព្រួយបារម្ភចំពោះលាភសំណាងលោកិយដែលបានកន្លងផុតអំពីពួកគេនោះដែរ។

Al-A'raaf 7:35Listen in Qur'an →
36

وَٱلَّذِينَ كَذَّبُوا۟ بِـَٔايَٰتِنَا وَٱسْتَكْبَرُوا۟ عَنْهَآ أُو۟لَٰٓئِكَ أَصْحَٰبُ ٱلنَّارِ ۖ هُمْ فِيهَا خَٰلِدُونَ

But the ones who deny Our verses and are arrogant toward them - those are the companions of the Fire; they will abide therein eternally.

រីឯពួកគ្មានជំនឿដែលបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង ហើយគ្មានជំនឿចំពោះវា ព្រមទាំងក្អេងក្អាងនិងក្រអឺតក្រទមមិនធ្វើតាមអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកទេនោះ ពិតប្រាកដណាស់ ពួកទាំងនោះហើយគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

Al-A'raaf 7:36Listen in Qur'an →
37

فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوْ كَذَّبَ بِـَٔايَٰتِهِۦٓ ۚ أُو۟لَٰٓئِكَ يَنَالُهُمْ نَصِيبُهُم مِّنَ ٱلْكِتَٰبِ ۖ حَتَّىٰٓ إِذَا جَآءَتْهُمْ رُسُلُنَا يَتَوَفَّوْنَهُمْ قَالُوٓا۟ أَيْنَ مَا كُنتُمْ تَدْعُونَ مِن دُونِ ٱللَّهِ ۖ قَالُوا۟ ضَلُّوا۟ عَنَّا وَشَهِدُوا۟ عَلَىٰٓ أَنفُسِهِمْ أَنَّهُمْ كَانُوا۟ كَٰفِرِينَ

And who is more unjust than one who invents about Allah a lie or denies His verses? Those will attain their portion of the decree until when Our messengers come to them to take them in death, they will say, "Where are those you used to invoke besides Allah?" They will say, "They have departed from us," and will bear witness against themselves that they were disbelievers.

គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់ ដោយចោទថា ទ្រង់មានដៃគូ ឬក៏និយាយចំពោះទ្រង់នូវអ្វីដែលទ្រង់មិនបានមានបន្ទូល ឬក៏បដិសេធនឹងបណ្តាភស្តុតាងរបស់ទ្រង់ដ៏ឧត្តុង្គឧត្តមដែលចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវនោះឡើយ។ ពួកដែលមានលក្ខណៈបែបនេះ ពួកគេនឹងទទួលបាននូវលាភសំណាងរបស់ពួកគេដែលត្រូវបានគេកត់ត្រាទុកសម្រាប់ពួកគេនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)នៃការសោយសុខក្នុងលោកិយនេះ។ លុះដល់ពេលដែលម៉ាលីគុលម៉ោត(ម៉ាឡាអ៊ីកាត់ដកជីវិត)និងបរិវាររបស់គេបានមកដល់ពួកគេដើម្បីដកហូតព្រលឹងរបស់ពួកគេនោះ ពួកគេ(ម៉ាឡាអ៊ីកាត់)ក៏បានសួរទៅកាន់ពួកគេ(ពួកបំពានដែលជិតស្លាប់)ក្នុងលក្ខណៈស្តីបន្ទោសថាៈ តើព្រះនានាដែលពួកអ្នកធ្លាប់គោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះជាម្ចាស់នោះនៅឯណា? ចូរពួកអ្នកបួងសួងហៅពួកវាឲ្យមកជួយពួកអ្នកមក។ ពេលនោះ ពួកមុស្ហរីគីនក៏បានពោលទៅកាន់ម៉ាឡាអ៊ីកាត់វិញថាៈ ពិតណាស់ ព្រះនានាដែលពួកយើងធ្លាប់គោរពសក្ការៈនោះបានចាកចោលពួកយើង និងអវត្តមានពីពួកយើងហើយ។ ដូច្នេះ ពួកយើងមិនដឹងថា តើពួកវានៅទីណានោះទេ។ ហើយពួកគេ(ពួកមុស្ហរីគីន)ក៏បានទទួលស្គាល់ចំពោះខ្លួនឯងថាៈ ពិតណាស់ ពួកគេគឺធ្លាប់ជាពួកដែលប្រឆាំង។ ក៏ប៉ុន្តែការទទួលស្គាល់របស់ពួកគេនៅក្នុងពេលនោះ គឺគ្រាន់តែជាភស្តុតាងដើម្បីដាក់បន្ទុកទៅលើពួកគេវិញប៉ុណ្ណោះ ហើយវាគ្មានផ្តល់ផលប្រយោជន៍អ្វីសម្រាប់ពួកគេនោះឡើយ។

Al-A'raaf 7:37Listen in Qur'an →
38

قَالَ ٱدْخُلُوا۟ فِىٓ أُمَمٍۢ قَدْ خَلَتْ مِن قَبْلِكُم مِّنَ ٱلْجِنِّ وَٱلْإِنسِ فِى ٱلنَّارِ ۖ كُلَّمَا دَخَلَتْ أُمَّةٌۭ لَّعَنَتْ أُخْتَهَا ۖ حَتَّىٰٓ إِذَا ٱدَّارَكُوا۟ فِيهَا جَمِيعًۭا قَالَتْ أُخْرَىٰهُمْ لِأُولَىٰهُمْ رَبَّنَا هَٰٓؤُلَآءِ أَضَلُّونَا فَـَٔاتِهِمْ عَذَابًۭا ضِعْفًۭا مِّنَ ٱلنَّارِ ۖ قَالَ لِكُلٍّۢ ضِعْفٌۭ وَلَٰكِن لَّا تَعْلَمُونَ

[Allah] will say, "Enter among nations which had passed on before you of jinn and mankind into the Fire." Every time a nation enters, it will curse its sister until, when they have all overtaken one another therein, the last of them will say about the first of them "Our Lord, these had misled us, so give them a double punishment of the Fire. He will say, "For each is double, but you do not know."

អល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ចូលឋាននរកជាមួយប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកដែលស្ថិតលើការប្រឆាំងនិងភាពវង្វេងក្នុងចំណោមពពួកជិននិងមនុស្សលោកចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូលក្នុងឋាននរក ពួកគេក៏បានដាក់បណ្តាសារចំពោះអ្នកដែលចូលក្នុងនរកមុនពួកគេ។ លុះដល់ពេលដែលពួកគេបានចូលក្នុងនរកទាំងអស់គ្នា និងបានប្រមូលផ្តុំគ្នាក្នុងនរកនោះទាំងអស់គ្នាហើយនោះ ពួកដែលចូលនរកក្រោយគេដែលជាពួកអ្នកទន់ខ្សោយនិងជាអ្នកដែលដើរតាមគេ បាននិយាយទៅកាន់ពួកដែលបានចូលនរកមុនខ្លួនដែលជាពួកមេដឹកនាំថាៈ ឱម្ចាស់របស់ពួកយើង! ពួកមេដឹកនាំទាំងអស់នេះហើយដែលបានធ្វើឲ្យពួកយើងវង្វេងចេញពីមាគ៌ានៃការចង្អុលបង្ហាញនោះ។ ហេតុនេះ សូមមេត្តាទ្រង់ដាក់ទណ្ឌកម្មពួកគេទ្វេដងផងចុះដោយសារតែពួកគេបានលម្អនូវភាពវង្វេងដល់ពួកយើង។ អល់ឡោះជាម្ចាស់បានមានបន្ទូលតបទៅកាន់ពួកគេវិញថាៈ គ្រប់ក្រុមទាំងអស់ក្នុងចំណោមពួកអ្នកនឹងទទួលនូវទណ្ឌកម្មទ្វេដងដូចគ្នា ក៏ប៉ុន្តែពួកអ្នកល្ងង់ខ្លៅអំពីរឿងនោះ ហើយពួកអ្នកមិនបានដឹងអំពីវានោះឡើយ។

Al-A'raaf 7:38Listen in Qur'an →
39

وَقَالَتْ أُولَىٰهُمْ لِأُخْرَىٰهُمْ فَمَا كَانَ لَكُمْ عَلَيْنَا مِن فَضْلٍۢ فَذُوقُوا۟ ٱلْعَذَابَ بِمَا كُنتُمْ تَكْسِبُونَ

And the first of them will say to the last of them, "Then you had not any favor over us, so taste the punishment for what you used to earn."

ពួកមេដឹកនាំបាននិយាយទៅកាន់ពួកដែលដើរតាមពួកគេវិញថាៈ ពួកអ្នកទាំងអស់គ្នា(នែពួកដែលដើរតាមគេ)គ្មានអ្វីពិសេសលើសពួកយើងដែលសាកសមនឹងឲ្យគេបន្ធូរបន្ថយនូវទណ្ឌកម្មលើពួកអ្នកនោះទេ។ ដូច្នេះ ការកំណត់ គឺអាស្រ័យទៅលើទង្វើដែលពួកអ្នកបានសាង ហើយការដើរតាមប្រការខុសឆ្គងនោះ មិនមែនជាលេសសម្រាប់ពួកអ្នកដោះសារនោះទេ។ ហេតុនេះ ចូរពួកអ្នក(នែពួកដែលដើរតាមគេ)ភ្លក្សចុះនូវរសជាតិនៃទណ្ឌកម្មដូចដែលយើងបានភ្លក្សនេះ ដោយសារតែការប្រឆាំងនិងការប្រព្រឹត្តល្មើសដែលពួកអ្នកបានសាង។

Al-A'raaf 7:39Listen in Qur'an →
40

إِنَّ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَٰتِنَا وَٱسْتَكْبَرُوا۟ عَنْهَا لَا تُفَتَّحُ لَهُمْ أَبْوَٰبُ ٱلسَّمَآءِ وَلَا يَدْخُلُونَ ٱلْجَنَّةَ حَتَّىٰ يَلِجَ ٱلْجَمَلُ فِى سَمِّ ٱلْخِيَاطِ ۚ وَكَذَٰلِكَ نَجْزِى ٱلْمُجْرِمِينَ

Indeed, those who deny Our verses and are arrogant toward them - the gates of Heaven will not be opened for them, nor will they enter Paradise until a camel enters into the eye of a needle. And thus do We recompense the criminals.

ពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្តុតាងទាំងឡាយដ៏ច្បាស់លាស់របស់យើង និងក្រអឺតក្រទមមិនព្រមគោរពតាម ព្រមទាំងក្អេងក្អាងចំពោះវានោះ ពួកគេគឺគ្មានសង្ឃឹមថានឹងទទួលបានប្រការល្អឡើយ។ ពិតប្រាកដណាស់ គេនឹងមិនបើកទ្វារមេឃាសម្រាប់ទទួលទង្វើរបស់ពួកគេឡើយដោយសារតែការប្រឆាំងរបស់ពួកគេ ហើយគេក៏មិនបើកទ្វារមេឃានេះសម្រាប់ទទួលព្រលឹងរបស់ពួកគេនោះដែរនៅពេលដែលពួកគេស្លាប់ទៅ ហើយពួកនេះនឹងមិនអាចចូលឋានសួគ៌ជាដាច់ខាត លុះត្រាតែសត្វអូដ្ឋ(ដែលជាសត្វមួយដ៏ធំ)អាចចូលក្នុងរន្ធម្ជុល(ដែលជារបស់មួយដ៏តូច)បាន។ ជាការពិតណាស់ រឿងនេះពិតជាមិនអាចទៅរួចនោះឡើយ។ ដូចនេះ ការចូលឋានសួគ៌របស់ពួកគេនោះ ក៏មិនអាចទៅរូចដូចគ្នា។ ដូចដែលការតបស្នងនេះដែរ អល់ឡោះនឹងតបស្នងចំពោះជនណាដែលបានសាងនូវបាបកម្មដ៏ធំធេង(ចំពោះទ្រង់)។

Al-A'raaf 7:40Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.