Muslim99Muslim99
← Tafsir library

7. Al-A'raaf

The Heights · Meccan · 206 ayahs

سُورَةُ الأَعۡرَافِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 21–30 of 206

21

وَقَاسَمَهُمَآ إِنِّى لَكُمَا لَمِنَ ٱلنَّٰصِحِينَ

And he swore [by Allah] to them, "Indeed, I am to you from among the sincere advisors."

ហើយវាក៏បានស្បថនឹងអល់ឡោះនៅចំពោះមុខពួកគេទាំងពីរថាៈ ពិតប្រាកដណាស់ ខ្ញុំគឺស្ថិតក្នុងចំណោមអ្នកផ្តល់យោបល់ដល់អ្នកទាំងពីរ(ឱអាហ្ទាំ និងហាវ៉ាក)ចំពោះអ្វីដែលខ្ញុំបានចង្អុលបង្ហាញអ្នកទាំងពីរចំពោះវានោះ។

Al-A'raaf 7:21Listen in Qur'an →
22

فَدَلَّىٰهُمَا بِغُرُورٍۢ ۚ فَلَمَّا ذَاقَا ٱلشَّجَرَةَ بَدَتْ لَهُمَا سَوْءَٰتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِن وَرَقِ ٱلْجَنَّةِ ۖ وَنَادَىٰهُمَا رَبُّهُمَآ أَلَمْ أَنْهَكُمَا عَن تِلْكُمَا ٱلشَّجَرَةِ وَأَقُل لَّكُمَآ إِنَّ ٱلشَّيْطَٰنَ لَكُمَا عَدُوٌّۭ مُّبِينٌۭ

So he made them fall, through deception. And when they tasted of the tree, their private parts became apparent to them, and they began to fasten together over themselves from the leaves of Paradise. And their Lord called to them, "Did I not forbid you from that tree and tell you that Satan is to you a clear enemy?"

ដូច្នេះ វាបានព្យាយាមធ្វើឲ្យពួកគេទាំងពីរឃ្លាតចេញពីកន្លែងដែលពួកគេទាំងពីរធ្លាប់រស់នៅដោយការកុហកនិងបោកប្រាស់។ ដូច្នេះ នៅពេលដែលគេទាំងពីរទទួលទានផ្លែឈើពីដើមឈើដែលគេបានហាមឃាត់គេទាំងពីរមិនឲ្យបរិភោគនោះ ភាពអាក្រាតនៃកេរ្តិ៍ខ្មាស់របស់ពួកគេទាំងពីរក៏បានលាតត្រដាងឡើង ហើយគេទាំងពីរក៏បានបេះស្លឹកឈើឋានសួគ៌មកបិតបាំងកេរ្តិ៍ខ្មាស់របស់ពួកគេ។ ពេលនោះ ម្ចាស់របស់ពួកគេទាំងពីរក៏បានហៅពួកគេទាំងពីរដោយបន្ទូលរបស់ទ្រង់ថាៈ តើយើងមិនបានហាមឃាត់អ្នកទាំងពីរមិនឲ្យបរិភោគផ្លែឈើដែលបានមកពីដើមឈើមួយដើមនេះ និងបានព្រមានប្រាប់អ្នកទាំងពីរថា ពិតប្រាកដណាស់ស្ហៃតន គឺជាសត្រូវយ៉ាងពិតប្រាកដចំពោះអ្នកទាំងពីរទេឬ?

Al-A'raaf 7:22Listen in Qur'an →
23

قَالَا رَبَّنَا ظَلَمْنَآ أَنفُسَنَا وَإِن لَّمْ تَغْفِرْ لَنَا وَتَرْحَمْنَا لَنَكُونَنَّ مِنَ ٱلْخَٰسِرِينَ

They said, "Our Lord, we have wronged ourselves, and if You do not forgive us and have mercy upon us, we will surely be among the losers."

ព្យាការីអាហ្ទាំ និង(ភរិយារបស់គាត់)ហាវ៉ាក បានបួងសួងថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងបានបំពានលើខ្លួនឯងដោយជ្រុលជ្រួសធ្វើនូវប្រការដែលទ្រង់បានហាមឃាត់ពួកយើងមិនឲ្យបរិភោគផ្លែឈើនោះ។ ប្រសិនបើទ្រង់មិនអភ័យទោសដល់ពួកយើងនូវបាបកម្មរបស់ពួកយើង និងមិនមានក្តីមេត្តាករុណាមកចំពោះពួកយើងទេនោះ ពួកយើងច្បាស់ជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ដោយការបាត់បង់នូវលាភសំណាងរបស់ពួកយើងទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកជាមិនខានឡើយ។

Al-A'raaf 7:23Listen in Qur'an →
24

قَالَ ٱهْبِطُوا۟ بَعْضُكُمْ لِبَعْضٍ عَدُوٌّۭ ۖ وَلَكُمْ فِى ٱلْأَرْضِ مُسْتَقَرٌّۭ وَمَتَٰعٌ إِلَىٰ حِينٍۢ

[Allah] said, "Descend, being to one another enemies. And for you on the earth is a place of settlement and enjoyment for a time."

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅចំពោះព្យាការីអាហ្ទាំ ហាវ៉ាក និងអ៊ីព្លីសថាៈ ចូរពួកអ្នកចុះចេញពីឋានសួគ៌នេះទៅកាន់ភពផែនដីចុះ ហើយពួកអ្នកនឹងក្លាយជាសត្រូវរវាងគ្នានឹងគ្នា។ ហើយសម្រាប់ពួកអ្នកនៅលើផែនដីនោះ គឺជាកន្លែងសម្រាប់ពួកអ្នករស់នៅរហូតដល់ពេលកំណត់ និងសោយសុខជាមួយនឹងអ្វីដែលមាននៅទីនោះរហូតដល់ថ្ងៃអវសាន(នៃជីវិត)។

Al-A'raaf 7:24Listen in Qur'an →
25

قَالَ فِيهَا تَحْيَوْنَ وَفِيهَا تَمُوتُونَ وَمِنْهَا تُخْرَجُونَ

He said, "Therein you will live, and therein you will die, and from it you will be brought forth."

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅចំពោះព្យាការីអាហ្ទាំ ហាវ៉ាក និងកូនចៅពូជពង្សរបស់ពួកគេទាំងពីរថាៈ នៅលើភពផែនដីនេះ ពួកអ្នកនឹងមានជីវិតរស់នៅលើវាក្នុងរយៈពេលមួយដែលត្រូវបានអល់ឡោះកំណត់យ៉ាងច្បាស់លាស់ ហើយពួកអ្នកនឹងត្រូវស្លាប់ ហើយនឹងត្រូវគេបញ្ចុះនៅលផែនដីនោះវិញ។ ក្រោយមកទៀត គេនឹងពង្រស់ពួកអ្នកទាំងអស់គ្នាចេញពីផ្នូរមកវិញ(នៅថ្ងៃបរលោក)។

Al-A'raaf 7:25Listen in Qur'an →
26

يَٰبَنِىٓ ءَادَمَ قَدْ أَنزَلْنَا عَلَيْكُمْ لِبَاسًۭا يُوَٰرِى سَوْءَٰتِكُمْ وَرِيشًۭا ۖ وَلِبَاسُ ٱلتَّقْوَىٰ ذَٰلِكَ خَيْرٌۭ ۚ ذَٰلِكَ مِنْ ءَايَٰتِ ٱللَّهِ لَعَلَّهُمْ يَذَّكَّرُونَ

O children of Adam, We have bestowed upon you clothing to conceal your private parts and as adornment. But the clothing of righteousness - that is best. That is from the signs of Allah that perhaps they will remember.

ឱកូនចៅអាហ្ទាំ(មនុស្សលោក)! ជាការពិតណាស់ យើងបានបង្កើតសម្រាប់ពួកអ្នកនូវសម្លៀកបំពាក់ដែលចាំបាច់សម្រាប់បិទបាំងកេរ្តិ៍ខ្មាស់របស់ពួកអ្នក ហើយយើងក៏បានបង្កើតសម្រាប់ពួកអ្នកផងដែរនូវសម្លៀកបំពាក់សម្រាប់តុបតែងលម្អខ្លួនប្រាណរបស់ពួកអ្នកនៅក្នុងចំណោមមនុស្សលោកទាំងឡាយ។ ចំណែកឯសម្លៀកបំពាក់នៃការកោតខ្លាច (ពោលគឺការប្រតិបត្តិតាមនូវរាល់បទបញ្ជារបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់) គឺវាល្អប្រសើរជាងសម្លៀកបំពាក់(សម្រាប់បិទបាំងរាងកាយនិងសម្រាប់តុបតែងលម្អ)ទាំងនោះទៅទៀត។ សម្លៀកបំពាក់ដែលបានលើកឡើងនេះ គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់ សង្ឃឹមថា ពួកអ្នកនឹងចងចាំនូវឧបការគុណទាំងឡាយរបស់ទ្រង់ដែលបានប្រទានដល់ពួកអ្នក ហើយថ្លែងអំណរគុណទៅលើឧបការគុណទាំងនោះ។

Al-A'raaf 7:26Listen in Qur'an →
27

يَٰبَنِىٓ ءَادَمَ لَا يَفْتِنَنَّكُمُ ٱلشَّيْطَٰنُ كَمَآ أَخْرَجَ أَبَوَيْكُم مِّنَ ٱلْجَنَّةِ يَنزِعُ عَنْهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوْءَٰتِهِمَآ ۗ إِنَّهُۥ يَرَىٰكُمْ هُوَ وَقَبِيلُهُۥ مِنْ حَيْثُ لَا تَرَوْنَهُمْ ۗ إِنَّا جَعَلْنَا ٱلشَّيَٰطِينَ أَوْلِيَآءَ لِلَّذِينَ لَا يُؤْمِنُونَ

O children of Adam, let not Satan tempt you as he removed your parents from Paradise, stripping them of their clothing to show them their private parts. Indeed, he sees you, he and his tribe, from where you do not see them. Indeed, We have made the devils allies to those who do not believe.

ឱកូនចៅអាហ្ទាំ! ចូរកុំឲ្យស្ហៃតនបោកបញ្ឆោតពួកអ្នកតាមរយៈការតុបតែងលម្អនូវអំពើល្មើស(ឲ្យមើលទៅឃើញថាល្អ) ដោយការបោះបង់ចោលនូវសម្លៀកបំពាក់សម្រាប់បិទបាំងរាងកាយ ឬបោះបង់នូវសម្លៀកបំពាក់នៃការកោតខ្លាចឲ្យសោះ។ ជាការពិតណាស់ វាធ្លាប់បានបោកប្រាស់ឪពុកម្តាយទាំងពីរបស់ពួកអ្នក ដោយការតុបតែងលម្អឲ្យគេទាំងពីរបរិភោគផ្លែឈើ(ពីដើមឈើដែលយើងបានហាឃាត់) ហើយជាលទ្ធផល ធ្វើឲ្យយើងបណ្តេញគេទាំងពីរចេញពីឋានសួគ៌ និងធ្វើឲ្យកេរ្តិ៍ខ្មាសរបស់ពួកគេទាំងពីរបានលាតត្រដាង(ស្ថិតក្នុងភាពអាក្រាត)។ ពិតប្រាកដណាស់ ស្ហៃតននិងបក្សពួករបស់វាអាចមើលឃើញពួកអ្នក ក៏ប៉ុន្តែពួកអ្នកមិនអាចមើលពួកវាឃើញឡើយ។ ហេតុនេះ ចាំបាច់លើពួកអ្នកត្រូវប្រុងប្រយ័ត្នអំពីវានិងបក្សពួករបស់វា។ ពិតប្រាកដណាស់ យើងបានធ្វើឲ្យស្ហៃតនក្លាយជាមេដឹកនាំសម្រាប់ពួកដែលគ្មានជំនឿចំពោះអល់ឡោះ។ រីឯបណ្តាអ្នកដែលមានជំនឿដែលជាអ្នកសាងទង្វើកុសលវិញ ពួកវាគ្មានផ្លូវណាអាចធ្វើអ្វីពួកគេបានឡើយ។

Al-A'raaf 7:27Listen in Qur'an →
28

وَإِذَا فَعَلُوا۟ فَٰحِشَةًۭ قَالُوا۟ وَجَدْنَا عَلَيْهَآ ءَابَآءَنَا وَٱللَّهُ أَمَرَنَا بِهَا ۗ قُلْ إِنَّ ٱللَّهَ لَا يَأْمُرُ بِٱلْفَحْشَآءِ ۖ أَتَقُولُونَ عَلَى ٱللَّهِ مَا لَا تَعْلَمُونَ

And when they commit an immorality, they say, "We found our fathers doing it, and Allah has ordered us to do it." Say, "Indeed, Allah does not order immorality. Do you say about Allah that which you do not know?"

ហើយនៅពេលដែលពួកមុស្ហរីគីនបានប្រព្រឹត្តនូវទង្វើអាក្រក់ណាមួយដូចជា ការធ្វើស្ហ៊ីរិក ដើរតវ៉ាហ្វ(ប្រទក្សិណ)ជុំវិញកាក់ហ្ពះដោយអាក្រាតកាយ និងទង្វើផ្សេងពីនេះទៀតនោះ ពួកគេយកលេសថា ពួកគេធ្លាប់បានឃើញជីដូនជីតារបស់ពួកគេប្រព្រឹត្តបែបនេះដែរ ហើយថាពិតណាស់អល់ឡោះបានប្រើពួកគេឲ្យធ្វើដូច្នោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេវិញចុះថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបានប្រើនរណាម្នាក់ឲ្យប្រព្រឹត្តអំពើល្មើសនោះទេ ផ្ទុយទៅវិញ ទ្រង់បានហាមឃាត់មិនឲ្យធ្វើវាថែមទៀត។ ដូចនេះ ហេតុអ្វីបានជាពូកអ្នកអះអាងយ៉ាងដូច្នោះចំពោះទ្រង់ទៅវិញ ឬមួយពួកអ្នក(ឱពួកមុស្ហរីគីន) និយាយកុហក និងបំផ្លើសលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងឬ?

Al-A'raaf 7:28Listen in Qur'an →
29

قُلْ أَمَرَ رَبِّى بِٱلْقِسْطِ ۖ وَأَقِيمُوا۟ وُجُوهَكُمْ عِندَ كُلِّ مَسْجِدٍۢ وَٱدْعُوهُ مُخْلِصِينَ لَهُ ٱلدِّينَ ۚ كَمَا بَدَأَكُمْ تَعُودُونَ

Say, [O Muhammad], "My Lord has ordered justice and that you maintain yourselves [in worship of Him] at every place [or time] of prostration, and invoke Him, sincere to Him in religion." Just as He originated you, you will return [to life] -

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ហើយទ្រង់មិនបានប្រើឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ និងអំពើទុច្ចរិតនោះឡើយ។ ហើយទ្រង់បានបង្គាប់ប្រើពួកអ្នកឲ្យមានភាពស្មោះសក្នុងការគោរពសក្ការៈចំពោះទ្រង់នៅគ្រប់កន្លែងទាំងអស់ ជាពិសេសគឺនៅក្នុងម៉ាស្ជិត ហើយពួកអ្នកត្រូវបួងសួងសុំពីទ្រង់តែមួយគត់ដោយចិត្តជ្រះថ្លាក្នុងការគោរពប្រណិបត្តិ។ ដូចដែលទ្រង់បានបង្កើតពួកអ្នកពីគ្មានអ្វីសោះកាលពីដំបូងនោះដែរ ទ្រង់នឹងត្រឡប់ពួកអ្នកឲ្យរស់រានមានជីវិតសារជាថ្មីម្តងទៀត(នៅថ្ងៃបរលោក)។ ពិតណាស់ អ្នកដែលមានសមត្ថភាពក្នុងការចាប់ផ្តើមបង្កើតពួកអ្នកនោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការត្រឡប់ពួកអ្នក និងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញម្តងទៀត(នៅថ្ងៃបរលោក)ដែរ។

Al-A'raaf 7:29Listen in Qur'an →
30

فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ ٱلضَّلَٰلَةُ ۗ إِنَّهُمُ ٱتَّخَذُوا۟ ٱلشَّيَٰطِينَ أَوْلِيَآءَ مِن دُونِ ٱللَّهِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ

A group [of you] He guided, and a group deserved [to be in] error. Indeed, they had taken the devils as allies instead of Allah while they thought that they were guided.

អល់ឡោះទ្រង់បានបង្កើតមនុស្សជាពីរក្រុមគឺ ៖ មួយក្រុមក្នុងចំណោមពួកអ្នក គឺទ្រង់បានចង្អុលបង្ហាញដល់គេ ព្រមទាំងសម្រួលដល់គេនូវមូលហេតុទាំងឡាយដែលនាំទៅកាន់ការចង្អុលបង្ហាញ និងបង្វែររូបគេចេញពីប្រការទាំងឡាយដែលរារាំងពីការចង្អុលបង្ហាញនេះ។ រីឯមួយក្រុមទៀត ពិតណាស់ពួកគេគឺជាពួកដែលវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ។ នោះគឺដោយសារតែពួកគេបានយកស្ហៃតនធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះដែលនាំឲ្យពួកគេទទួលបាននូវភាពល្ងង់ខ្លៅអវិជ្ជា ហើយពួកគេគិតស្មានថា ពិតណាស់ពួកគេគឺជាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញទៅកាន់មាគ៌ាត្រឹមត្រូវទៅវិញ។

Al-A'raaf 7:30Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.