Muslim99Muslim99
← Tafsir library

7. Al-A'raaf

The Heights · Meccan · 206 ayahs

سُورَةُ الأَعۡرَافِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 181–190 of 206

181

وَمِمَّنْ خَلَقْنَآ أُمَّةٌۭ يَهْدُونَ بِٱلْحَقِّ وَبِهِۦ يَعْدِلُونَ

And among those We created is a community which guides by truth and thereby establishes justice.

ហើយក្នុងចំណោមអ្នកដែលយើងបានបង្កើតនោះ គឺមានក្រុមមួយដែលពួកគេទទួលបាននូវការចង្អុលបង្ហាញទៅកាន់ការពិត ហើយពួកគេក៏បានអំពាវនាវអ្នកដទៃទៅកាន់ការពិតនោះផងដែរ។ ដូច្នេះ ពួកគេក៏ទទួលបានការចង្អុលបង្ហាញ(ទាំងអស់គ្នា) ហើយពួកគេកាត់សេចក្តីនឹងវាដោយភាពយុត្តិធម៌ ដោយពួកគេមិនលម្អៀងនោះឡើយ។

Al-A'raaf 7:181Listen in Qur'an →
182

وَٱلَّذِينَ كَذَّبُوا۟ بِـَٔايَٰتِنَا سَنَسْتَدْرِجُهُم مِّنْ حَيْثُ لَا يَعْلَمُونَ

But those who deny Our signs - We will progressively lead them [to destruction] from where they do not know.

ហើយពួកដែលបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើង និងគ្មានជំនឿនឹងវា ថែមទាំងប្រឆាំងចំពោះវាទៀតនោះ យើងនឹងបើកនូវបណ្តាទ្វារនៃលាភសក្ការៈសម្រាប់ពួកគេ តែវាពុំមែនជាការលើកតម្កើងពួកគេនោះទេ។ ផ្ទុយទៅវិញ វាគឺជាការល្បួងពួកគេប៉ុណ្ណោះដើម្បីឲ្យពួកគេនៅតែបន្តស្ថិតនៅលើភាពវង្វេង។ ក្រោយមក ពួកគេនឹងទទួលនូវទណ្ឌកម្មរបស់យើង ខណៈដែលពួកគេមិនដឹងខ្លួនឡើយ។

Al-A'raaf 7:182Listen in Qur'an →
183

وَأُمْلِى لَهُمْ ۚ إِنَّ كَيْدِى مَتِينٌ

And I will give them time. Indeed, my plan is firm.

តែយើងនឹងពន្យារពេលដាក់ទណ្ឌកម្មពួកគេ រហូតដល់ពួកគេគិតស្មានថា ពួកគេមិនត្រូវបានគេដាក់ទណ្ឌកម្មឡើយ។ ដូច្នេះ ពួកគេនៅតែបន្តស្ថិតនៅលើការបដិសេធ និងការប្រឆាំងបែបនេះ រហូតដល់ទណ្ឌកម្មកើនទ្វេដងចំពោះពួកគេ។ ជាការពិតណាស់ វិធីសាស្ត្ររបស់យើងគឺខ្លាំងក្លាបំផុត ដោយយើងបង្ហាញភាពសប្បុរសរបស់យើងដល់ពួកគេ តែគោលបំណងគឺចង់ឲ្យពួកគេបរាជ័យ។

Al-A'raaf 7:183Listen in Qur'an →
184

أَوَلَمْ يَتَفَكَّرُوا۟ ۗ مَا بِصَاحِبِهِم مِّن جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌۭ مُّبِينٌ

Then do they not give thought? There is in their companion [Muhammad] no madness. He is not but a clear warner.

តើពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់អល់ឡោះ និងប្រឆាំងនឹងអ្នកនាំសាររបស់ទ្រង់នោះ ពួកគេមិនគិតពិចារណាដោយប្រើសតិបញ្ញារបស់ពួកគេគិតពិចារណាដើម្បីបញ្ជាក់ថា ពិតណាស់ ព្យាការីមូហាំម៉ាត់ មិនមែនជាមនុស្សវិកលចរិក ទេឬ? ជាការពិត រូបគាត់គឺជាអ្នកនាំសារម្នាក់មកពីអល់ឡោះដែលទ្រង់បានចាត់តាំងគាត់មកដើម្បីធ្វើជាអ្នកដាស់តឿនព្រមានពីទណ្ឌកម្មរបស់ទ្រង់នូវការដាស់តឿនព្រមានមួយយ៉ាងច្បាស់លាស់។

Al-A'raaf 7:184Listen in Qur'an →
185

أَوَلَمْ يَنظُرُوا۟ فِى مَلَكُوتِ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا خَلَقَ ٱللَّهُ مِن شَىْءٍۢ وَأَنْ عَسَىٰٓ أَن يَكُونَ قَدِ ٱقْتَرَبَ أَجَلُهُمْ ۖ فَبِأَىِّ حَدِيثٍۭ بَعْدَهُۥ يُؤْمِنُونَ

Do they not look into the realm of the heavens and the earth and everything that Allah has created and [think] that perhaps their appointed time has come near? So in what statement hereafter will they believe?

ហើយតើពួកទាំងនោះមិនបានសម្លឹងមើលដោយយកជាមេរៀនចំពោះការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដីរបស់អល់ឡោះជាម្ចាស់ និងមិនបានសម្លឹងមើលទៅកាន់អ្វីដែលអល់ឡោះបានបង្កើតនៅក្នុងវាទាំងពីរ ដូចជាពពួកសត្វ រុក្ខជាតិ និងអ្វីផ្សេងៗទៀតនោះ ហើយនិងមិនបានសម្លឹងមើលទៅកាន់ឆាកជីវិតរបស់ពួកគេដែលវាអាចនឹងមកដល់ទីបញ្ចប់(ក្នុងពេលឆាប់ៗ) ដោយពួកគេសារភាពកំហុសមុននឹងផុតពេលវេលារបស់វាទេឬ? ដូច្នេះ ប្រសិនបើពួកគេមិនមានជំនឿចំពោះគម្ពីរគួរអាន ហើយនិងអ្វីដែលមាននៅក្នុងវានៃការសន្យា និងការព្រមានដាក់ទណ្ឌកម្មទេនោះ តើមានគម្ពីរណាមួយផ្សេងពីនេះទៀតដែលពួកគេមានជំនឿចំពោះវានោះ?

Al-A'raaf 7:185Listen in Qur'an →
186

مَن يُضْلِلِ ٱللَّهُ فَلَا هَادِىَ لَهُۥ ۚ وَيَذَرُهُمْ فِى طُغْيَٰنِهِمْ يَعْمَهُونَ

Whoever Allah sends astray - there is no guide for him. And He leaves them in their transgression, wandering blindly.

ជនណាហើយដែលអល់ឡោះជាម្ចាស់ធ្វើឲ្យរូបគេវង្វេងចេញពីការចង្អុលបង្ហាញទៅកាន់ការពិត និងធ្វើឲ្យរូបគេវង្វេងចេញពីមាគ៌ាដែលត្រឹមត្រូវនោះ ពិតណាស់ រូបគេគ្មានអ្នកចង្អុលបង្ហាញណាដែលចង្អុលបង្ហាញរូបគេទៅកាន់វានោះឡើយ។ ហើយអល់ឡោះនឹងបណ្តោយឲ្យពួកគេស្ថិតក្នុងភាពវង្វេងនិងការប្រឆាំងរបស់ពួកគេ ដោយពួកគេមានភាពស្ទាក់ស្ទើរមិនបានទទួលការចង្អុលបង្ហាញទៅកាន់អ្វីមួយ(ច្បាស់លាស់)ឡើយ។

Al-A'raaf 7:186Listen in Qur'an →
187

يَسْـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرْسَىٰهَا ۖ قُلْ إِنَّمَا عِلْمُهَا عِندَ رَبِّى ۖ لَا يُجَلِّيهَا لِوَقْتِهَآ إِلَّا هُوَ ۚ ثَقُلَتْ فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۚ لَا تَأْتِيكُمْ إِلَّا بَغْتَةًۭ ۗ يَسْـَٔلُونَكَ كَأَنَّكَ حَفِىٌّ عَنْهَا ۖ قُلْ إِنَّمَا عِلْمُهَا عِندَ ٱللَّهِ وَلَٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ

They ask you, [O Muhammad], about the Hour: when is its arrival? Say, "Its knowledge is only with my Lord. None will reveal its time except Him. It lays heavily upon the heavens and the earth. It will not come upon you except unexpectedly." They ask you as if you are familiar with it. Say, "Its knowledge is only with Allah, but most of the people do not know."

ពួកបដិសេធដែលចចេសរឹងរូសទាំងនោះនឹងសួរអ្នកអំពីថ្ងៃបរលោក ថាតើពេលណាទើបវាកើតឡើង? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំគ្មានចំណេះដឹងអ្វីអំពីវានោះឡើយ ហើយអ្នកផ្សេងទៀតក៏មិនបានដឹង(អំពីពេលវេលារបស់វា)ដូចគ្នាដែរ។ តាមពិត អ្នកដែលមានចំណេះដឹងពីបញ្ហានេះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ គ្មាននរណាម្នាក់ដែលដឹងពីពេលវេលាកំណត់របស់វា(ថាកើតឡើងនៅពេលណា)នោះឡើយ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់លាក់បាំងវាមិនឲ្យនរណាម្នាក់បានដឹងនោះឡើយមិនថាអ្នកដែលនៅលើមេឃ ឬអ្នកដែលនៅលើផែនដីនោះទេ ដោយវានឹងមកដល់ដល់ពួកអ្នកភ្លាមៗ។ ពួកគេសួរអ្នកពីថ្ងៃបរលោកនេះហាក់បីដូចជាអ្នកដឹងច្បាស់អំពីវា ហើយពួកគេមិនបានដឹងទេថា ពិតណាស់អ្នកមិនបានសួរអំពីវា(ថ្ងៃបរលោក)នោះទេដោយសារតែភាពពេញលេញនៃចំណេះដឹងរបស់អ្នកចំពោះម្ចាស់របស់អ្នក។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ជាការពិតណាស់ ការដឹងពីបញ្ហាថ្ងៃបរលោកនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងដូចនេះនោះឡើយ។

Al-A'raaf 7:187Listen in Qur'an →
188

قُل لَّآ أَمْلِكُ لِنَفْسِى نَفْعًۭا وَلَا ضَرًّا إِلَّا مَا شَآءَ ٱللَّهُ ۚ وَلَوْ كُنتُ أَعْلَمُ ٱلْغَيْبَ لَٱسْتَكْثَرْتُ مِنَ ٱلْخَيْرِ وَمَا مَسَّنِىَ ٱلسُّوٓءُ ۚ إِنْ أَنَا۠ إِلَّا نَذِيرٌۭ وَبَشِيرٌۭ لِّقَوْمٍۢ يُؤْمِنُونَ

Say, "I hold not for myself [the power of] benefit or harm, except what Allah has willed. And if I knew the unseen, I could have acquired much wealth, and no harm would have touched me. I am not except a warner and a bringer of good tidings to a people who believe."

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់នូវប្រការល្អសម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនអាចរុញច្រានប្រការអាក្រក់ចេញពីខ្លួនរបស់ខ្ញុំបាននោះដែរ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ បញ្ហាទាំងអស់នោះ គឺទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយខ្ញុំពុំបានដឹងអ្វីមួយនោះទេ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បង្រៀនខ្ញុំប៉ុណ្ណោះ។ ដូចនេះ ខ្ញុំក៏មិនបានដឹងពីប្រការអាថ៌កំបាំងណាមួយនោះដែរ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងធ្វើនូវមូលហេតុទាំងឡាយដែលខ្ញុំបានដឹងថាវាអាចនាំមកប្រការល្អ និងអាចការពារខ្លួនខ្ញុំពីប្រការអាក្រក់ជាមិនខាន ព្រោះតែខ្ញុំបានដឹងពីអ្វីៗទាំងអស់មុនពេលដែលវាបានកើតឡើង និងអ្វីដែលនឹងកើតឡើង។ រូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកនាំសារម្នាក់មកពីអល់ឡោះជាម្ចាស់នោះឡើយ។ ខ្ញុំព្រមានបន្លាចពីទណ្ឌកម្មរបស់ទ្រង់ដ៏សែនខ្លោចផ្សា(ចំពោះពួកដែលប្រឆាំង) និងផ្តល់ដំណឹងរីករាយពីផលបុណ្យដ៏ឧត្តុង្គឧត្តមចំពោះក្រុមមួយដែលមានជំនឿថា រូបខ្ញុំ គឺជាអ្នកនាំសារមកពីអល់ឡោះជាម្ចាស់ ហើយជឿជាក់ចំពោះអ្វីដែលខ្ញុំបាននាំមក។

Al-A'raaf 7:188Listen in Qur'an →
189

۞ هُوَ ٱلَّذِى خَلَقَكُم مِّن نَّفْسٍۢ وَٰحِدَةٍۢ وَجَعَلَ مِنْهَا زَوْجَهَا لِيَسْكُنَ إِلَيْهَا ۖ فَلَمَّا تَغَشَّىٰهَا حَمَلَتْ حَمْلًا خَفِيفًۭا فَمَرَّتْ بِهِۦ ۖ فَلَمَّآ أَثْقَلَت دَّعَوَا ٱللَّهَ رَبَّهُمَا لَئِنْ ءَاتَيْتَنَا صَٰلِحًۭا لَّنَكُونَنَّ مِنَ ٱلشَّٰكِرِينَ

It is He who created you from one soul and created from it its mate that he might dwell in security with her. And when he covers her, she carries a light burden and continues therein. And when it becomes heavy, they both invoke Allah, their Lord, "If You should give us a good [child], we will surely be among the grateful."

ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱបុរសនិងស្ត្រីទាំងឡាយ)ចេញពីមនុស្សតែម្នាក់គត់ គឺព្យាការីអាហ្ទាំ ហើយទ្រង់បានបង្កើតចេញពីព្យាការីអាហ្ទាំនោះនូវភរិយារបស់គេ គឺហាវ៉ាក។ ទ្រង់បានបង្កើតនាងចេញពីឆ្អឺងជំនីរបស់គាត់(អាហ្ទាំ)ដើម្បីឲ្យគាត់មានភាពរីករាយ និងស្ងប់ចិត្តជាមួយនាង។ នៅពេលដែលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃពោះនូវការពពោះមួយដ៏ស្រាលដោយនាងគ្មានអារម្មណ៍ថាមានផ្ទៃពោះនោះទេ ពីព្រោះនាងទើបតែចាប់ផ្តើមមានផ្ទៃពោះ។ ហើយនាងនៅតែបន្តពពោះបែបនេះ ដោយនាងអាចបំពេញនូវសេចក្តីត្រូវការផ្សេងៗរបស់នាងដោយគ្មានអារម្មណ៍ថាធ្ងន់នោះឡើយ។ នៅពេលដែលពោះរបស់នាងកាន់តែធំ នាងក៏មានអារម្មណ៍ថាធ្ងន់ (ពេលនោះ)គេទាំងពីរក៏បានបួងសួងសុំពីម្ចាស់របស់ពួកគេទាំងពីរថាៈ ប្រសិនបើទ្រង់(ឱម្ចាស់របស់ពួកយើង)ប្រទានឲ្យពួកយើងនូវកូនដ៏ល្អម្នាក់ដោយបង្កើតគេឲ្យមានលក្ខណៈពេញលេញនោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ជាមិនខាន។

Al-A'raaf 7:189Listen in Qur'an →
190

فَلَمَّآ ءَاتَىٰهُمَا صَٰلِحًۭا جَعَلَا لَهُۥ شُرَكَآءَ فِيمَآ ءَاتَىٰهُمَا ۚ فَتَعَٰلَى ٱللَّهُ عَمَّا يُشْرِكُونَ

But when He gives them a good [child], they ascribe partners to Him concerning that which He has given them. Exalted is Allah above what they associate with Him.

ក្រោយមក នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ទទួលយកការបួងសួងរបស់គេទាំងពីរ ហើយបានប្រទានដល់គេទាំងពីរនូវកូនដ៏ល្អម្នាក់ដូចដែលគេទាំងពីរបានបួងសួងសុំនោះ ស្រាប់តែគេទាំងពីរបានធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ចំពោះអ្វី(កូន)ដែលទ្រង់បានប្រទានដល់គេទាំងពីរទៅវិញ ដោយគេទាំងពីរបានផ្តល់ភាពជាខ្ញុំបម្រើដល់កូនរបស់ពួកគេទាំងពីរក្រៅពីអល់ឡោះជាម្ចាស់ ដោយបានដាក់ឈ្មោះកូនរបស់គេថា “អាប់ទុលហារីស” (មានន័យថា ខ្ញុំបម្រើរបស់ហារីស)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ និងមហាស្អាតស្អំពីភាពមានដៃគូ(ស្ហ៊ីរិក) ពីព្រោះ ទ្រង់គឺជាព្រះជាម្ចាស់តែមួយគត់ក្នុងភាពជាម្ចាស់ដែលបង្កើត និងក្នុងភាពជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ។

Al-A'raaf 7:190Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.