Muslim99Muslim99
← Tafsir library

7. Al-A'raaf

The Heights · Meccan · 206 ayahs

سُورَةُ الأَعۡرَافِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 171–180 of 206

171

۞ وَإِذْ نَتَقْنَا ٱلْجَبَلَ فَوْقَهُمْ كَأَنَّهُۥ ظُلَّةٌۭ وَظَنُّوٓا۟ أَنَّهُۥ وَاقِعٌۢ بِهِمْ خُذُوا۟ مَآ ءَاتَيْنَٰكُم بِقُوَّةٍۢ وَٱذْكُرُوا۟ مَا فِيهِ لَعَلَّكُمْ تَتَّقُونَ

And [mention] when We raised the mountain above them as if it was a dark cloud and they were certain that it would fall upon them, [and Allah said], "Take what We have given you with determination and remember what is in it that you might fear Allah."

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានលើកភ្នំចេញ ហើយលើកវាដាក់ពីលើអម្បូរអ៊ីស្រាអែល នៅពេលដែលពួកគេមិនព្រមទទួលយកនូវអ្វីដែលមាននៅក្នុងគម្ពីរតាវរ៉ត។ ខណៈនោះ ភ្នំនោះហាក់បីដូចជាពពកដែលគ្របជាម្លប់ពីលើក្បាលរបស់ពួកគេ ហើយពួកគេនឹកស្មានថា ពិតណាស់ វានឹងធ្លាក់សង្កត់លើពួកគេ។ ហើយមានគេ(អល់ឡោះ)បានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកទទួលយកនូវអ្វីដែលយើងបានផ្តល់ទៅកាន់ពួកអ្នកឲ្យបានខ្ជាប់ខ្ជួនបំផុត។ ហើយចូរពួកអ្នកចងចាំនូវបណ្តាក្បួនច្បាប់ទាំងឡាយដែលអល់ឡោះបានបង្គាប់ប្រើទៅលើពួកអ្នកដែលមាននៅក្នុងគម្ពីរនោះ ហើយចូរពួកអ្នកកុំភ្លេចវាឲ្យសោះ។ សង្ឃឹមថាពួកអ្នកនឹងគោរពកោតខ្លាចអល់ឡោះនៅពេលដែលពួកអ្នកអនុវត្តដូច្នោះ។

Al-A'raaf 7:171Listen in Qur'an →
172

وَإِذْ أَخَذَ رَبُّكَ مِنۢ بَنِىٓ ءَادَمَ مِن ظُهُورِهِمْ ذُرِّيَّتَهُمْ وَأَشْهَدَهُمْ عَلَىٰٓ أَنفُسِهِمْ أَلَسْتُ بِرَبِّكُمْ ۖ قَالُوا۟ بَلَىٰ ۛ شَهِدْنَآ ۛ أَن تَقُولُوا۟ يَوْمَ ٱلْقِيَٰمَةِ إِنَّا كُنَّا عَنْ هَٰذَا غَٰفِلِينَ

And [mention] when your Lord took from the children of Adam - from their loins - their descendants and made them testify of themselves, [saying to them], "Am I not your Lord?" They said, "Yes, we have testified." [This] - lest you should say on the day of Resurrection, "Indeed, we were of this unaware."

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលម្ចាស់របស់អ្នកបានបញ្ចេញពីឆ្អឹងខ្នងរបស់កូនចៅអាហ្ទាំនូវពូជពង្សរបស់ពួកគេ ហើយទ្រង់បានឲ្យពួកគេទទួលស្គាល់នូវភាពជាព្រះជាម្ចាស់របស់ទ្រង់ ដូចអ្វីដែលមានពីធម្មជាតិពីកំណើតរបស់ពួកគេដែលទទួលស្គាល់ថា ពិតណាស់ ទ្រង់គឺជាអ្នកដែលបង្កើតពួកគេ និងជាម្ចាស់របស់ពួកគេ ដោយទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ តើយើងមិនមែនជាម្ចាស់របស់ពួកអ្នកទេឬ? ពួកគេទាំងអស់គ្នាក៏បានឆ្លើយថាៈ ពិតមែនហើយ ទ្រង់គឺជាម្ចាស់របស់ពួកយើងទាំងអស់គ្នា។ ទ្រង់បានមានបន្ទូលទៀតថាៈ ជាការពិតណាស់ យើងបានសាកល្បងពួកអ្នក និងបានដាក់កិច្ចសន្យាទៅលើពួកអ្នក គឺដើម្បីកុំឲ្យពួកអ្នកបដិសេធនូវអំណះអំណាងអល់ឡោះជាម្ចាស់ដែលបានដាក់ទៅលើពួកអ្នកនៅថ្ងៃបរលោក ដោយពួកអ្នកនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងមិនធ្លាប់ដឹងពីរឿងនេះនោះឡើយ។

Al-A'raaf 7:172Listen in Qur'an →
173

أَوْ تَقُولُوٓا۟ إِنَّمَآ أَشْرَكَ ءَابَآؤُنَا مِن قَبْلُ وَكُنَّا ذُرِّيَّةًۭ مِّنۢ بَعْدِهِمْ ۖ أَفَتُهْلِكُنَا بِمَا فَعَلَ ٱلْمُبْطِلُونَ

Or [lest] you say, "It was only that our fathers associated [others in worship] with Allah before, and we were but descendants after them. Then would You destroy us for what the falsifiers have done?"

ឬក៏ពួកអ្នកដោះសារថា ពិតប្រាកដណាស់ ជីដូនជីតារបស់ពួកអ្នក គឺជាពួកដែលបានក្បត់នឹងកិច្ចសន្យាដោយពួកគេបានធ្វើស្ហ៊ីរិកនឹងអល់ឡោះ ហើយពួកអ្នកគ្រាន់តែជាអ្នកដែលធ្វើតាមពួកគេចំពោះអ្វីដែលពួកអ្នកបានឃើញពួកគេធ្វើប៉ុណ្ណោះ ហើយពួកអ្នកនិយាយថាៈ តើទ្រង់(ឱម្ចាស់របស់ពួកយើង)យកទោសពៃរ៍ពួកយើងដោយសារតែទង្វើដែលជីដូនជីតារបស់ពួកយើងបានធ្វើ ដែលពួកគេបានបំផ្លាញទង្វើរបស់ពួកគេដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដូច្នេះទ្រង់ក៏ដាក់ទណ្ឌកម្មពួកយើងឬ? ពិតប្រាកដណាស់ ពួកយើងគ្មានកំហុសអ្វីនោះទេ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកយើង និងការធ្វើតាមជីដូនជីតារបស់ពួកយើងប៉ុណ្ណោះ។

Al-A'raaf 7:173Listen in Qur'an →
174

وَكَذَٰلِكَ نُفَصِّلُ ٱلْءَايَٰتِ وَلَعَلَّهُمْ يَرْجِعُونَ

And thus do We [explain in] detail the verses, and perhaps they will return.

ហើយដូចដែលយើងបានបញ្ជាក់នូវបណ្តាភស្តុតាងជាច្រើនពីលទ្ធផលចុងក្រោយរបស់ប្រជាជាតិជាច្រើនដែលបដិសេធជំនាន់មុននោះដែរ យើងក៏បានបញ្ជាក់វាដល់ពួកទាំងនោះដែរ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់(បញ្ឈប់)ពីទង្វើស្ហ៊ីរិកដែលពួកគេកំពុងតែប្រព្រឹត្តទៅកាន់ការមានជំនឿចំពោះអល់ឡោះ និងគោរពសក្ការៈចំពោះទ្រង់តែមួយគត់វិញ។

Al-A'raaf 7:174Listen in Qur'an →
175

وَٱتْلُ عَلَيْهِمْ نَبَأَ ٱلَّذِىٓ ءَاتَيْنَٰهُ ءَايَٰتِنَا فَٱنسَلَخَ مِنْهَا فَأَتْبَعَهُ ٱلشَّيْطَٰنُ فَكَانَ مِنَ ٱلْغَاوِينَ

And recite to them, [O Muhammad], the news of him to whom we gave [knowledge of] Our signs, but he detached himself from them; so Satan pursued him, and he became of the deviators.

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អានឲ្យអម្បូរអ៊ីស្រាអែលស្តាប់ចុះនូវដំណឹងឬរឿងរ៉ាវរបស់បុរសម្នាក់ក្នុងចំណោមពួកគេដែលយើងបានផ្តល់ឲ្យគេនូវសញ្ញាភស្តុតាងរបស់យើង ហើយគេក៏បានដឹង និងបានយល់ពីសេចក្តីពិតដែលចង្អុលបង្ហាញទៅលើវា ក៏ប៉ុន្តែគេមិនអនុវត្តតាមវាឡើយ។ ផ្ទុយទៅវិញ គេបានបោះបង់វាចោល។ ពេលនោះ ស្ហៃតនក៏បានអូសទាញរូបគេ ហើយវាក៏ក្លាយជាគូកនសម្រាប់គេ។ ដូច្នេះ បុរសនោះក៏បានក្លាយជាអ្នកដែលស្ថិតចំណោមពួកដែលវង្វេងដែលទទួលនូវភាពអន្តរាយក្រោយពីរូបគេបានស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញដែលទទួលជោគជ័យហើយនោះ។

Al-A'raaf 7:175Listen in Qur'an →
176

وَلَوْ شِئْنَا لَرَفَعْنَٰهُ بِهَا وَلَٰكِنَّهُۥٓ أَخْلَدَ إِلَى ٱلْأَرْضِ وَٱتَّبَعَ هَوَىٰهُ ۚ فَمَثَلُهُۥ كَمَثَلِ ٱلْكَلْبِ إِن تَحْمِلْ عَلَيْهِ يَلْهَثْ أَوْ تَتْرُكْهُ يَلْهَث ۚ ذَّٰلِكَ مَثَلُ ٱلْقَوْمِ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَٰتِنَا ۚ فَٱقْصُصِ ٱلْقَصَصَ لَعَلَّهُمْ يَتَفَكَّرُونَ

And if We had willed, we could have elevated him thereby, but he adhered [instead] to the earth and followed his own desire. So his example is like that of the dog: if you chase him, he pants, or if you leave him, he [still] pants. That is the example of the people who denied Our signs. So relate the stories that perhaps they will give thought.

ហើយប្រសិនបើយើងមានចេតនាផ្តល់ប្រយោជន៍ដល់រូបគេ(បុរសនោះ)តាមរយៈបណ្តាភស្តុតាងទាំងនោះ យើងប្រាកដជានឹងលើកតម្កើងរូបគេតាមរយៈសញ្ញាភស្តុតាងទាំងនោះដោយចង្អុលបង្ហាញរូបគេឲ្យអនុវត្តតាមវា ហើយរូបគេនឹងបានខ្ពង់ខ្ពស់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកជាមិនខាន។ ក៏ប៉ុន្តែ រូបគេបានជ្រើសរើសអ្វីដែលនាំរូបគេទៅកាន់ភាពបរាជ័យ ខណៈដែលរូបគេទោរទន់ទៅរកចំណង់តណ្ហាលោកិយ ដែលជាហេតុធ្វើឲ្យលោកិយរបស់គេមានឥទ្ធិពលទៅលើបរលោករបស់គេ ព្រមទាំងគេបានដើរតាមទំនើងចិត្តរបស់ខ្លួនដែលនាំទៅរកប្រការខុសឆ្គងទៅវិញ។ ដូច្នេះ បុគ្គលដែលយកចិត្តទុកដាក់ទៅលើលោកិយខ្លាំងបែបនេះ គឺប្រៀបដូចជាសត្វឆ្កែមួយក្បាលដែលតែងតែលៀនអណ្តាតរបស់វាគ្រប់ស្ថានភាពទាំងអស់ ដែលទោះបីជាអ្នកដេញវា ក៏វាលៀនអណ្តាត ទោះបីជាអ្នកលែងវាចោល ក៏វានៅតែលៀនអណ្តាតដូច្នោះដែរ។ ការប្រៀបធៀបខាងលើនេះហើយ គឺជាការប្រៀបធៀបចំពោះក្រុមដែលវង្វេងដោយពួកគេបដិសេធនឹងបណ្តាភស្តុតាងរបស់យើង(អល់ឡោះ)។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានរឿងរ៉ាវទាំងនោះប្រាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ចុះ សង្ឃឹមថា ពួកគេចេះគិតពិចារណា ហើយបោះបង់ចោលការបដិសេធនិងភាពវង្វេងដែលពួកគេកំពុងតែមាននោះ។

Al-A'raaf 7:176Listen in Qur'an →
177

سَآءَ مَثَلًا ٱلْقَوْمُ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَٰتِنَا وَأَنفُسَهُمْ كَانُوا۟ يَظْلِمُونَ

How evil an example [is that of] the people who denied Our signs and used to wrong themselves.

គ្មាននរណាដែលអាក្រក់ជាងក្រុមដែលបដិសេធនឹងបណ្តាភស្តុតាងរបស់យើង និងមិនជឿជាក់ចំពោះវានោះទេ។ តាមរយៈការធ្វើដូច្នោះ ពួកគេគឺជាពួកដែលបំពានលើខ្លួនឯងដោយធ្វើឲ្យខ្លួនពួកគេធ្លាក់ក្នុងរណ្តៅនៃភាពអន្តរាយ។

Al-A'raaf 7:177Listen in Qur'an →
178

مَن يَهْدِ ٱللَّهُ فَهُوَ ٱلْمُهْتَدِى ۖ وَمَن يُضْلِلْ فَأُو۟لَٰٓئِكَ هُمُ ٱلْخَٰسِرُونَ

Whoever Allah guides - he is the [rightly] guided; and whoever He sends astray - it is those who are the losers.

ជនណាហើយដែលអល់ឡោះទ្រង់ចង្អុលបង្ហាញរូបគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវនោះ គេនោះហើយគឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញដ៏ពិតប្រាកដ។ រីឯជនណាហើយដែលទ្រង់ធ្វើឲ្យរូបគេឃ្លាតឆ្ងាយពីមាគ៌ាដ៏ត្រឹមត្រូវនោះ ពួកទាំងនោះហើយ គឺជាពួកដែលគ្មានសំណាងយ៉ាងពិតប្រាកដ គឺពួកដែលខាតបង់ខ្លួនឯងនិងក្រុមគ្រួសាររបស់ពួកគេនាថ្ងៃបរលោក។ តើនេះមិនមែនជាការខាតបង់ដ៏ច្បាស់លាស់ទេឬ?

Al-A'raaf 7:178Listen in Qur'an →
179

وَلَقَدْ ذَرَأْنَا لِجَهَنَّمَ كَثِيرًۭا مِّنَ ٱلْجِنِّ وَٱلْإِنسِ ۖ لَهُمْ قُلُوبٌۭ لَّا يَفْقَهُونَ بِهَا وَلَهُمْ أَعْيُنٌۭ لَّا يُبْصِرُونَ بِهَا وَلَهُمْ ءَاذَانٌۭ لَّا يَسْمَعُونَ بِهَآ ۚ أُو۟لَٰٓئِكَ كَٱلْأَنْعَٰمِ بَلْ هُمْ أَضَلُّ ۚ أُو۟لَٰٓئِكَ هُمُ ٱلْغَٰفِلُونَ

And We have certainly created for Hell many of the jinn and mankind. They have hearts with which they do not understand, they have eyes with which they do not see, and they have ears with which they do not hear. Those are like livestock; rather, they are more astray. It is they who are the heedless.

ហើយជាការពិតណាស់ យើងបានបង្កើតភាគច្រើននៃពពួកជិន និងមនុស្សលោកសម្រាប់ដាក់ក្នុងនរកជើហាន់ណាំ ដោយសារតែយើងបានដឹងថា ពិតណាស់ ពួកគេនឹងសាងទង្វើរបស់ពួកដែលចូលឋាននរក។ ពួកគេមានចិត្ត តែពួកគេមិនយកវាមកពិចារណាដើម្បីដឹងថា តើអ្វីដែលនាំមកនូវផលប្រយោជន៍និងអ្វីដែលនាំមកនូវគ្រោះថ្នាក់ចំពោះពួកគេឡើយ។ ពួកគេមានភ្នែក ប៉ុន្តែពួកគេមិនបានយកភ្នែករបស់ពួកគេមើលសញ្ញាភស្តុតាងរបស់អល់ឡោះដែលមាននៅក្នុងខ្លួនរបស់ពួកគេនិងក្នុងពិភពលោកនេះ ដោយយកវាជាមេរៀននោះឡើយ។ ពួកគេមានត្រចៀក តែពួកគេមិនយកវាមកស្តាប់វាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ និងពិចារណាចំពោះអ្វីដែលមាននៅក្នុងវានោះឡើយ។ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេប្រៀបដូចជាសត្វពាហនៈដែលគ្មានសតិបញ្ញាដូច្នោះដែរ តែផ្ទុយទៅវិញ ពួកគេគឺវង្វេងជាងសត្វពាហនៈទាំងនោះទៅទៀត។ ពួកទាំងនោះ គឺជាពួកដែលធ្វេសប្រហែសពីការមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក។

Al-A'raaf 7:179Listen in Qur'an →
180

وَلِلَّهِ ٱلْأَسْمَآءُ ٱلْحُسْنَىٰ فَٱدْعُوهُ بِهَا ۖ وَذَرُوا۟ ٱلَّذِينَ يُلْحِدُونَ فِىٓ أَسْمَٰٓئِهِۦ ۚ سَيُجْزَوْنَ مَا كَانُوا۟ يَعْمَلُونَ

And to Allah belong the best names, so invoke Him by them. And leave [the company of] those who practice deviation concerning His names. They will be recompensed for what they have been doing.

ហើយសម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើនដែលបង្ហាញទៅលើភាពខ្ពង់ខ្ពស់ និងភាពពេញលេញរបស់ទ្រង់។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីអល់ឡោះតាមរយៈព្រះនាមទាំងនោះនូវអ្វីដែលពួកអ្នកចង់បាន ហើយចូរពួកអ្នកកោតសរសើរចំពោះទ្រង់ចុះ។ ហើយចូរពួកអ្នកបោះបង់ពួកដែលវង្វេងចេញពីការពិតពាក់ព័ន្ធនឹងព្រះនាមទាំងនេះ ដោយពួកគេចាត់ទុកវាសម្រាប់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ ឬក៏បដិសេធវាអំពីទ្រង់ ឬក៏កែប្រែអត្ថន័យរបស់វា ឬក៏យកវាទៅប្រដូចនឹងអ្វីផ្សេងក្រៅពីទ្រង់។ យើងនឹងតបស្នងចំពោះពួកដែលវង្វេងចេញពីការពិតទាំងនោះនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។

Al-A'raaf 7:180Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.