Muslim99Muslim99
← Tafsir library

7. Al-A'raaf

The Heights · Meccan · 206 ayahs

سُورَةُ الأَعۡرَافِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 151–160 of 206

151

قَالَ رَبِّ ٱغْفِرْ لِى وَلِأَخِى وَأَدْخِلْنَا فِى رَحْمَتِكَ ۖ وَأَنتَ أَرْحَمُ ٱلرَّٰحِمِينَ

[Moses] said, "My Lord, forgive me and my brother and admit us into Your mercy, for You are the most merciful of the merciful."

ការីមូសាបានបួងសួងទៅកាន់ម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនិងបងប្រុសរបស់ខ្ញុំហារូន ហើយបញ្ចូលពួកយើងឲ្យស្ថិតក្រោមការអាណិតស្រឡាញ់របស់ទ្រង់ ព្រមទាំងធ្វើឲ្យវា(ក្តីមេត្តាករុណារបស់ទ្រង់)គ្របដណ្តបលើពួកយើងពីគ្រប់ទិសទីផងចុះ។ ហើយទ្រង់(ឱម្ចាស់របស់ពួកយើង) គឺជាអ្នកដែលមហាអាណិតស្រឡាញ់ចំពោះពួកយើងជាងគេបំផុត។

Al-A'raaf 7:151Listen in Qur'an →
152

إِنَّ ٱلَّذِينَ ٱتَّخَذُوا۟ ٱلْعِجْلَ سَيَنَالُهُمْ غَضَبٌۭ مِّن رَّبِّهِمْ وَذِلَّةٌۭ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۚ وَكَذَٰلِكَ نَجْزِى ٱلْمُفْتَرِينَ

Indeed, those who took the calf [for worship] will obtain anger from their Lord and humiliation in the life of this world, and thus do We recompense the inventors [of falsehood].

ជាការពិតណាស់ ពួកដែលបានយករូបសំណាក់កូនគោមកធ្វើជាព្រះ ដោយគោរពសក្ការៈចំពោះវានោះ ពួកគេនឹងត្រូវទទួលនូវការខឹងសម្បារយ៉ាងធ្ងន់ធ្ងរពីម្ចាស់របស់ពួកគេ ហើយពួកគេនឹងទទួលនូវភាពអាម៉ាស់នៅក្នុងឆាកជីវិតលោកិយនេះដោយសារតែពួកគេបានធ្វើឲ្យម្ចាស់របស់ពួកគេការខឹងសម្បារ ហើយនិងការបន្ទាបបន្ថោករបស់ទ្រង់ចំពោះពួកគេ។ ហើយដូចការតបស្នងនេះដែរ យើងនឹងតបស្នងបែបនេះចំពោះពួកដែលប្រឌិតភូតកុហកទៅលើអល់ឡោះជាម្ចាស់។

Al-A'raaf 7:152Listen in Qur'an →
153

وَٱلَّذِينَ عَمِلُوا۟ ٱلسَّيِّـَٔاتِ ثُمَّ تَابُوا۟ مِنۢ بَعْدِهَا وَءَامَنُوٓا۟ إِنَّ رَبَّكَ مِنۢ بَعْدِهَا لَغَفُورٌۭ رَّحِيمٌۭ

But those who committed misdeeds and then repented after them and believed - indeed your Lord, thereafter, is Forgiving and Merciful.

ចំពោះអ្នកដែលបានប្រព្រឹត្តនូវទង្វើអាក្រក់នានា ដូចជាធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់ និងប្រព្រឹត្តនូវទង្វើល្មើសនានា ក្រោយមក ពួកគេបានសារភាពកំហុសចំពោះអល់ឡោះដោយពួកគេមានជំនឿចំពោះទ្រង់ ហើយបញ្ឈប់នូវទង្វើល្មើសនានាដែលពួកគេធ្លាប់បានប្រព្រឹត្តវិញនោះ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រោយពីការទទួលសារភាពកំហុស និងការវិលត្រឡប់របស់ពួកគេពីប្រការស្ហ៊ីរិកទៅកាន់ការមានជំនឿ និងពីការសាងបាបកម្មទៅកាន់ការគោរពប្រតិបត្តិចំពោះទ្រង់នោះមក គឺទ្រង់មហាអភ័យទោសបំផុតចំពោះពួកគេដោយទ្រង់បិតបាំងនូវបាបកម្មរបស់ពួកគេ និងមិនយកទោសពៃរ៍ពីពួកគេឡើយ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

Al-A'raaf 7:153Listen in Qur'an →
154

وَلَمَّا سَكَتَ عَن مُّوسَى ٱلْغَضَبُ أَخَذَ ٱلْأَلْوَاحَ ۖ وَفِى نُسْخَتِهَا هُدًۭى وَرَحْمَةٌۭ لِّلَّذِينَ هُمْ لِرَبِّهِمْ يَرْهَبُونَ

And when the anger subsided in Moses, he took up the tablets; and in their inscription was guidance and mercy for those who are fearful of their Lord.

ហើយនៅពេលដែលកំហឹងបានរំសាយចេញពីព្យាការីមូសានោះ គាត់ក៏បានយកផែនចារឹកដែលគាត់បានបោះចោលដោយសារតែការខឹងសម្បាររបស់គាត់នោះមកវិញ។ ហើយនៅក្នុងផែនចារិកនេះ គឺពោរពេញទៅដោយការចង្អុលបង្ហាញពីប្រការដែលវង្វេងនិងការបញ្ជាក់ពីការពិត និងពោរពេញទៅដោយក្តីមេត្តាករុណាចំពោះអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ និងខ្លាចទណ្ឌកម្មរបស់ទ្រង់។

Al-A'raaf 7:154Listen in Qur'an →
155

وَٱخْتَارَ مُوسَىٰ قَوْمَهُۥ سَبْعِينَ رَجُلًۭا لِّمِيقَٰتِنَا ۖ فَلَمَّآ أَخَذَتْهُمُ ٱلرَّجْفَةُ قَالَ رَبِّ لَوْ شِئْتَ أَهْلَكْتَهُم مِّن قَبْلُ وَإِيَّٰىَ ۖ أَتُهْلِكُنَا بِمَا فَعَلَ ٱلسُّفَهَآءُ مِنَّآ ۖ إِنْ هِىَ إِلَّا فِتْنَتُكَ تُضِلُّ بِهَا مَن تَشَآءُ وَتَهْدِى مَن تَشَآءُ ۖ أَنتَ وَلِيُّنَا فَٱغْفِرْ لَنَا وَٱرْحَمْنَا ۖ وَأَنتَ خَيْرُ ٱلْغَٰفِرِينَ

And Moses chose from his people seventy men for Our appointment. And when the earthquake seized them, he said, "My Lord, if You had willed, You could have destroyed them before and me [as well]. Would You destroy us for what the foolish among us have done? This is not but Your trial by which You send astray whom You will and guide whom You will. You are our Protector, so forgive us and have mercy upon us; and You are the best of forgivers.

ហើយព្យាការីមូសាបានជ្រើសរើសពីក្នុងចំណោមក្រុមរបស់គាត់នូវបុរសដែលល្អៗ(មនុស្សល្អដែលជាបុរស)ចំនួនចិតសិបនាក់ដើម្បីឲ្យពួកគេសុំការអធ្យាស្រ័យពីម្ចាស់របស់ពួកគេចំពោះទង្វើល្ងង់ខ្លៅដែលក្រុមរបស់ពួកគេបានប្រព្រឹត្តដោយបានគោរពសក្ការៈចំពោះរូបសំណាក់កូនគោនោះ ហើយអល់ឡោះទ្រង់បានកំណត់កន្លែងដែលពួកគេត្រូវមកជួបជុំគ្នា។ នៅពេលដែលពួកគេបានមកដល់(កន្លែងជួបជុំ) ពួកគេក៏មានភាពក្អេងក្អាងទៅលើអល់ឡោះ ហើយពួកគេបានស្នើសុំព្យាការីមូសាឲ្យអល់ឡោះជាម្ចាស់បង្ហាញខ្លួនឲ្យពួកគេបានឃើញផ្ទាល់នឹងភ្នែក។ ពេលនោះ ការរញ្ជួយដីក៏បានឆក់យកជីវិតរបស់ពួកគេ ហើយពួកគេក៏បានដួលសន្លប់ដោយសារតែភាពរន្ធត់របស់វា ហើយពួកគេក៏បានស្លាប់។ នៅពេលនោះ ព្យាការីមូសាក៏បានអង្វរករចំពោះម្ចាស់របស់គាត់ ហើយគាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់មានចេតនាបំផ្លាញពួកគេនិងបំផ្លាញខ្ញុំរួមជាមួយនឹងពួកគេមុនពេលដែលពួកគេបានមកដល់នោះ ទ្រង់នឹងបំផ្លាញពួកគេជាមិនខាន។ តើទ្រង់បំផ្លាញពួកយើង ដោយសារតែអ្វីដែលពួកល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្តនោះឬ? ការដែលក្រុមរបស់ខ្ញុំគោរពសក្ការៈចំពោះរូបសំណាក់កូនគោនោះ គឺគ្មានអ្វីក្រៅពីជាការសាកល្បងរបស់ទ្រង់ដែលទ្រង់ធ្វើឲ្យវង្វេងដោយសារវាចំពោះជនណាដែលទ្រង់មានចេតនា ហើយចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនានោះឡើយ។ ទ្រង់គឺជាអ្នកគ្រប់គ្រងកិច្ចការរបស់ពួកយើង។ ដូចនេះ សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ពួកយើង ព្រមទាំងអាណិតស្រឡាញ់ចំពោះពួកយើងដោយក្តីមេត្តាករុណាដ៏ទូលំទូលាយរបស់ទ្រង់ផងចុះ។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត ហើយជាអ្នកអធ្យាស្រ័យរាល់បាបកម្មទាំងឡាយ។

Al-A'raaf 7:155Listen in Qur'an →
156

۞ وَٱكْتُبْ لَنَا فِى هَٰذِهِ ٱلدُّنْيَا حَسَنَةًۭ وَفِى ٱلْءَاخِرَةِ إِنَّا هُدْنَآ إِلَيْكَ ۚ قَالَ عَذَابِىٓ أُصِيبُ بِهِۦ مَنْ أَشَآءُ ۖ وَرَحْمَتِى وَسِعَتْ كُلَّ شَىْءٍۢ ۚ فَسَأَكْتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤْتُونَ ٱلزَّكَوٰةَ وَٱلَّذِينَ هُم بِـَٔايَٰتِنَا يُؤْمِنُونَ

And decree for us in this world [that which is] good and [also] in the Hereafter; indeed, we have turned back to You." [Allah] said, "My punishment - I afflict with it whom I will, but My mercy encompasses all things." So I will decree it [especially] for those who fear Me and give zakah and those who believe in Our verses -

ហើយសូមទ្រង់មេត្តាចាត់ឲ្យពួកយើងស្ថិតក្នុងចំណោមអ្នកដែលទ្រង់បានលើកតម្កើងពួកគេនៅក្នុងឆាកជីវិត(លោកិយ)នេះដោយការប្រទាននូវឧបការគុណផ្សេងៗ ភាពសុខសាន្ត ហើយនិងចង្អុលបង្ហាញពួកគេឲ្យសាងនូវទង្វើកុសលនានា និងស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលសាងទង្វើកុសលដែលទ្រង់បានរៀបចំឋានសួគ៌សម្រាប់ពួកគេនាថ្ងៃបរលោកផងចុះ។ ពិតប្រាកដណាស់ ពួកយើងសូមសារភាពកំហុសចំពោះទ្រង់ ព្រមទាំងវិលត្រឡប់ទៅកាន់ទ្រង់ដោយទទួលស្គាល់ពីភាពខ្វះចន្លោះរបស់ពួកយើង(ក្នុងការគោរពប្រតិបត្តិចំពោះទ្រង់)។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថាៈ ទណ្ឌកម្មរបស់យើងគឺនឹងធ្លាក់ទៅលើជនណាដែលយើងមានចេតនាក្នុងចំណោមអ្នកដែលធ្វើនូវមូលហេតុទាំងឡាយដែលនាំទៅរកភាពអពមង្គល។ ចំណែកឯក្តីមេត្តាករុណារបស់យើងវិញ គឺជ្រួតជ្រាបលើអ្វីៗទាំងអស់ក្នុងលោកិយនេះ។ ដូចនេះ គ្មានម៉ាខ្លូកណាមួយរបស់យើងដែលក្តីមេត្តាករុណារបស់អល់ឡោះមិនបានទៅដល់គេនោះទេ។ ហើយភាពសប្បុរស និងការប្រោសប្រទានរបស់ទ្រង់ គឺគ្របដណ្តប់លើអ្វីៗទាំងអស់។ ហើយយើង(អល់ឡោះ)នឹងកំណត់ក្តីមេត្តាករុណារបស់យើងនាថ្ងៃបរលោកសម្រាប់ជនណាដែលកោតខ្លាចអល់ឡោះជាម្ចាស់តាមរយៈការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីរាល់បម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ និងចំពោះជនណាដែលបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេទៅកាន់អ្នកដែលមានសិទ្ធិទទួលវា ព្រមទាំងអ្នកដែលមានជំនឿនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង។

Al-A'raaf 7:156Listen in Qur'an →
157

ٱلَّذِينَ يَتَّبِعُونَ ٱلرَّسُولَ ٱلنَّبِىَّ ٱلْأُمِّىَّ ٱلَّذِى يَجِدُونَهُۥ مَكْتُوبًا عِندَهُمْ فِى ٱلتَّوْرَىٰةِ وَٱلْإِنجِيلِ يَأْمُرُهُم بِٱلْمَعْرُوفِ وَيَنْهَىٰهُمْ عَنِ ٱلْمُنكَرِ وَيُحِلُّ لَهُمُ ٱلطَّيِّبَٰتِ وَيُحَرِّمُ عَلَيْهِمُ ٱلْخَبَٰٓئِثَ وَيَضَعُ عَنْهُمْ إِصْرَهُمْ وَٱلْأَغْلَٰلَ ٱلَّتِى كَانَتْ عَلَيْهِمْ ۚ فَٱلَّذِينَ ءَامَنُوا۟ بِهِۦ وَعَزَّرُوهُ وَنَصَرُوهُ وَٱتَّبَعُوا۟ ٱلنُّورَ ٱلَّذِىٓ أُنزِلَ مَعَهُۥٓ ۙ أُو۟لَٰٓئِكَ هُمُ ٱلْمُفْلِحُونَ

Those who follow the Messenger, the unlettered prophet, whom they find written in what they have of the Torah and the Gospel, who enjoins upon them what is right and forbids them what is wrong and makes lawful for them the good things and prohibits for them the evil and relieves them of their burden and the shackles which were upon them. So they who have believed in him, honored him, supported him and followed the light which was sent down with him - it is those who will be the successful.

គឺបណ្តាអ្នកដែលដើរតាមព្យាការីមូហាំម៉ាត់ដែលជាអនក្ខរជនម្នាក់ដែលមិនចេះអាន និងមិនចេះសរសេរ ហើយតាមពិត គឺម្ចាស់របស់គាត់បានវ៉ាហ៊ីទៅកាន់គាត់ប៉ុណ្ណោះ។ ហើយគាត់(ព្យាការីមូហាំម៉ាត់) គឺជាអ្នកដែលពួកគេ(ពួកអះលីគីតាប)បានប្រទះឃើញឈ្មោះរបស់គាត់ លក្ខណៈសម្បត្តិរបស់គាត់ ហើយនិងអ្វីដែលគេ(អល់ឡោះ)បានបញ្ចុះទៅកាន់គាត់នោះ ត្រូវបានកត់ត្រានៅក្នុងគម្ពីរតាវរ៉តដែលត្រូវបានគេបញ្ចុះទៅកាន់ព្យាការីមូសា និងគម្ពីរអ៊ិញជីលដែលត្រូវបានគេបញ្ចុះទៅកាន់ព្យាការីអ៊ីសា។ គាត់បញ្ជាប្រើពួកគេឲ្យសាងអំពើល្អ និងហាមឃាត់ពួកគេពីទង្វើអាក្រក់ ដែលសតិប្រាជ្ញាស្មារតី និងនិស្ស័យពីកំណើតដែលអល់ឡោះបង្កើតមកទទួលស្គាល់(ថាវាពិតជាអាក្រក់មែន) ហើយអនុញ្ញាតឲ្យពួកគេនូវរបស់ល្អៗដែលមិនផ្តល់គ្រោះថ្នាក់ មិនថាម្ហូបអាហារ ភេសជ្ជៈ និងការរៀបការនោះទេ។ ហើយគាត់ក៏បានហាមឃាត់ពួកគេផងដែរនូវរបស់ដែលអាក្រក់ ព្រមទាំងលុបបំបាត់ចោលនូវបន្ទុកដ៏ធ្ងន់ធ្ងរ(កាតព្វកិច្ច)ទាំងឡាយដែលគេធ្លាប់បានដាក់បន្ទុកទៅលើពួកគេកាលពីមុន ដូចជាចាំបាច់ត្រូវតែសម្លាប់ឃាតករវិញបើទោះបីជាការសម្លាប់(ឃាតកម្ម)នោះដោយចេតនាឬអចេតនាក៏ដោយ។ ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿចំពោះគាត់(ព្យាការីមូហាំម៉ាត់)ក្នុងចំណោមអម្បូរអ៊ីស្រាអែលនិងអ្នកផ្សេងពីពួកគេ ហើយបានលើកតម្កើងគាត់ ព្រមទាំងជួយដល់គាត់ប្រឆាំងនឹងសត្រូវរបស់គាត់ដែលជាពួកគ្មានជំនឿ ហើយពួកគេអនុវត្តតាមគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើគាត់ដែលវាប្រៀបបាននឹងពន្លឺដែលបង្ហាញផ្លូវនោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យដែលពួកគេនឹងទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងចាកឆ្ងាយពីអ្វីដែលពួកគេរត់គេច។

Al-A'raaf 7:157Listen in Qur'an →
158

قُلْ يَٰٓأَيُّهَا ٱلنَّاسُ إِنِّى رَسُولُ ٱللَّهِ إِلَيْكُمْ جَمِيعًا ٱلَّذِى لَهُۥ مُلْكُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۖ لَآ إِلَٰهَ إِلَّا هُوَ يُحْىِۦ وَيُمِيتُ ۖ فَـَٔامِنُوا۟ بِٱللَّهِ وَرَسُولِهِ ٱلنَّبِىِّ ٱلْأُمِّىِّ ٱلَّذِى يُؤْمِنُ بِٱللَّهِ وَكَلِمَٰتِهِۦ وَٱتَّبِعُوهُ لَعَلَّكُمْ تَهْتَدُونَ

Say, [O Muhammad], "O mankind, indeed I am the Messenger of Allah to you all, [from Him] to whom belongs the dominion of the heavens and the earth. There is no deity except Him; He gives life and causes death." So believe in Allah and His Messenger, the unlettered prophet, who believes in Allah and His words, and follow him that you may be guided.

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា ទាំងអ្នកដែលជាជនជាតិអារ៉ាប់ និងទាំងអ្នកដែលមិនមែនជាជនជាតិអារ៉ាប់ ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់ជាអ្នកដែលធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ និងធ្វើឲ្យអ្នកដែលមានជីវិតស្លាប់បាន។ ដូច្នេះ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានជំនឿចំពោះអល់ឡោះជាម្ចាស់ និងមានជំនឿចំពោះព្យាការីមូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ ដែល(គាត់)ជាព្យាការីម្នាក់មិនចេះអាននិងមិនចេះសរសេរ។ តាមពិត គាត់បានមកដល់ដោយនាំមកនូវវ៉ាហ៊ីដែលម្ចាស់របស់គាត់បានផ្តល់ទៅកាន់គាត់ ជាអ្នកដែលមានជំនឿលើអល់ឡោះ និងមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅកាន់គាត់ ព្រមទាំងមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅកាន់ព្យាការីជំនាន់មុនគាត់ដោយគ្មានការបែងចែកឡើយ។ ហើយចូរពួកអ្នកប្រតិបត្តិតាមនូវអ្វីដែលគាត់បាននាំមកពីម្ចាស់របស់គាត់ សង្ឃឹមថា ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញទៅកាន់អ្វីដែលល្អប្រសើរសម្រាប់ពួកអ្នកទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។

Al-A'raaf 7:158Listen in Qur'an →
159

وَمِن قَوْمِ مُوسَىٰٓ أُمَّةٌۭ يَهْدُونَ بِٱلْحَقِّ وَبِهِۦ يَعْدِلُونَ

And among the people of Moses is a community which guides by truth and by it establishes justice.

ហើយក្នុងចំណោមក្រុមរបស់ព្យាការីមូសាដែលជាអម្បូរអ៊ីស្រាអែលនោះ គឺមានក្រុមមួយដែលពួកគេស្ថិតនៅលើមាគ៌ានៃសាសនាដ៏ត្រឹមត្រូវ។ ពួកគេចង្អុលបង្ហាញមនុស្សទៅកាន់ការពិត និងកាត់សេចក្តី(រវាងមនុស្សលោក)ដោយយុត្តិធម៌ ដោយពួកគេមិនបំពានឡើយ។

Al-A'raaf 7:159Listen in Qur'an →
160

وَقَطَّعْنَٰهُمُ ٱثْنَتَىْ عَشْرَةَ أَسْبَاطًا أُمَمًۭا ۚ وَأَوْحَيْنَآ إِلَىٰ مُوسَىٰٓ إِذِ ٱسْتَسْقَىٰهُ قَوْمُهُۥٓ أَنِ ٱضْرِب بِّعَصَاكَ ٱلْحَجَرَ ۖ فَٱنۢبَجَسَتْ مِنْهُ ٱثْنَتَا عَشْرَةَ عَيْنًۭا ۖ قَدْ عَلِمَ كُلُّ أُنَاسٍۢ مَّشْرَبَهُمْ ۚ وَظَلَّلْنَا عَلَيْهِمُ ٱلْغَمَٰمَ وَأَنزَلْنَا عَلَيْهِمُ ٱلْمَنَّ وَٱلسَّلْوَىٰ ۖ كُلُوا۟ مِن طَيِّبَٰتِ مَا رَزَقْنَٰكُمْ ۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ

And We divided them into twelve descendant tribes [as distinct] nations. And We inspired to Moses when his people implored him for water, "Strike with your staff the stone," and there gushed forth from it twelve springs. Every people knew its watering place. And We shaded them with clouds and sent down upon them manna and quails, [saying], "Eat from the good things with which We have provided you." And they wronged Us not, but they were [only] wronging themselves.

ហើយយើងបានបំបែកអម្បូរអ៊ីស្រាអែលទៅជា១២កុលសម្ព័ន្ធ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសានៅពេលដែលក្រុមរបស់គេបានស្នើសុំគេឲ្យបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យផ្តល់ទឹកដល់ពួកគេថាៈ ចូរអ្នក(ឱព្យាការីមូសា)វាយថ្មនឹងដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានវាយថ្មនោះ។ ដូចនេះ ថ្មនោះក៏បានបាញ់ទឹកចេញជា១២រន្ធទៅតាមចំនួនកុលសម្ព័ន្ធទាំង១២ដែលមាននោះ។ ពិតប្រាកដណាស់ រាល់កុលសម្ព័ន្ធនីមួយៗនៃពួកគេបានដឹងពីកន្លែងផឹកទឹកដាច់ដោយឡែករបស់ពួកគេរៀងៗខ្លួន ដោយក្រុមនីមួយៗមិនចូលរួមជាមួយនឹងកុលសម្ព័ន្ធផ្សេងទៀតនោះទេ(ក្នុងការផឹកទឹកនោះ)។ ហើយយើងបានធ្វើឲ្យមានពពកបាំងជាម្លប់ពីលើពួកគេ ដោយវាបានរសាត់ហើយឈប់នៅតាមកន្លែងរបស់ពួកគេ។ ហើយយើងបានបញ្ចុះទៅកាន់ពួកគេនូវឧបការគុណរបស់យើង គឺភេសជ្ជៈដែលមានជាតិផ្អែមដូចជាទឹកឃ្មុំ និងសត្វក្រួចដែលមានរស់ជាតិឆ្ងាញ់។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកទទួលទាននូវចំណីអាហារល្អៗដែលយើងបានផ្តល់ឲ្យពួកអ្នកចុះ។ ហើយការបំពាន និងការរមិលគុណរបស់ពួកគេចំពោះឧបការគុណរបស់យើងនោះ មិនបានធ្វើឲ្យយើងខាតបង់អ្វីបន្តិចនោះឡើយ ហើយវាក៏មិនបានហាមឃាត់ពីការកំណត់របស់ទ្រង់ដែលទ្រង់បានកំណត់រួចនោះដែរ។ ក៏ប៉ុន្តែ ពួកគេគឺជាពួកដែលបំពានលើខ្លួនឯងតាមរយៈធ្វើឲ្យខាតបង់នូវលាភសំណាងរបស់ពួកគេខណៈដែលពួកគេបានបណ្តោយខ្លួនធ្លាក់ទៅក្នុងរណ្តៅនៃភាពវិនាសអន្តរាយដោយសារតែពួកគេបានប្រព្រឹត្តផ្ទុយពីបទបញ្ជារបស់អល់ឡោះ និងរមិលគុណចំពោះឧបការគុណទាំងឡាយដែលអល់ឡោះជាម្ចាស់បានប្រទានចំពោះពួកគេ។

Al-A'raaf 7:160Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.