تِلْكَ ٱلْقُرَىٰ نَقُصُّ عَلَيْكَ مِنْ أَنۢبَآئِهَا ۚ وَلَقَدْ جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَٰتِ فَمَا كَانُوا۟ لِيُؤْمِنُوا۟ بِمَا كَذَّبُوا۟ مِن قَبْلُ ۚ كَذَٰلِكَ يَطْبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلْكَٰفِرِينَ
Those cities - We relate to you, [O Muhammad], some of their news. And certainly did their messengers come to them with clear proofs, but they were not to believe in that which they had denied before. Thus does Allah seal over the hearts of the disbelievers.
ភូមិស្រុកអ្នកជំនាន់មុនទាំងនោះ (គឺភូមិស្រុករបស់ព្យាការីនួហ ព្យាការីហ៊ូទ ព្យាការីសឡេះ ព្យាការីលូត និងព្យាការីស៊្ហូអែប) ដែលយើងបានសូត្រវា និងនិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់វា ការបដិសេធនិងការចចេសរឹងរូសរបស់អ្នកស្រុកភូមិទាំងនោះ ព្រមទាំងភាពអន្តរាយដែលបានកើតឡើងចំពោះពួកគេនោះ គឺដើម្បីឲ្យរឿងរ៉ាវទាំងនោះក្លាយជាមេរៀន និងជាការទូន្មានសម្រាប់អ្នកដែលចេះគិតពិចារណា។ ជាការពិតណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានទៅដល់ស្រុកភូមិរបស់ពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពរបស់ពួកគេ(អ្នកនាំសារ)។ ក៏ប៉ុន្តែ ពួកគេពុំមានជំនឿនោះឡើយនៅពេលដែលបណ្តាអ្នកនាំសារទាំងនោះបានមកដល់ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានដឹងពីមុនរួចមកហើយថា ពួកទាំងនោះនឹងបដិសេធចំពោះអ្នកនាំសារ។ ហើយដូចដែលអល់ឡោះជាម្ចាស់ទ្រង់បោះត្រាភ្ជិតទៅលើដួងចិត្តរបស់អ្នកស្រុកភូមិដែលបានបដិសេធចំពោះអ្នកនាំសាររបស់ពួកគេនេះដែរ អល់ឡោះជាម្ចាស់នឹងបោះត្រាទៅលើដួងចិត្តរបស់ពួកដែលប្រឆាំងនឹងព្យាការីមូហាំម៉ាត់។ ដូច្នេះ ពួកគេមិនបានទទួលនូវការចង្អុលបង្ហាញទៅកាន់ការមានជំនឿនោះទេ។