Muslim99Muslim99
← Tafsir library

7. Al-A'raaf

The Heights · Meccan · 206 ayahs

سُورَةُ الأَعۡرَافِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 101–110 of 206

101

تِلْكَ ٱلْقُرَىٰ نَقُصُّ عَلَيْكَ مِنْ أَنۢبَآئِهَا ۚ وَلَقَدْ جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَٰتِ فَمَا كَانُوا۟ لِيُؤْمِنُوا۟ بِمَا كَذَّبُوا۟ مِن قَبْلُ ۚ كَذَٰلِكَ يَطْبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلْكَٰفِرِينَ

Those cities - We relate to you, [O Muhammad], some of their news. And certainly did their messengers come to them with clear proofs, but they were not to believe in that which they had denied before. Thus does Allah seal over the hearts of the disbelievers.

ភូមិស្រុកអ្នកជំនាន់មុនទាំងនោះ (គឺភូមិស្រុករបស់ព្យាការីនួហ ព្យាការីហ៊ូទ ព្យាការីសឡេះ ព្យាការីលូត និងព្យាការីស៊្ហូអែប) ដែលយើងបានសូត្រវា និងនិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់វា ការបដិសេធនិងការចចេសរឹងរូសរបស់អ្នកស្រុកភូមិទាំងនោះ ព្រមទាំងភាពអន្តរាយដែលបានកើតឡើងចំពោះពួកគេនោះ គឺដើម្បីឲ្យរឿងរ៉ាវទាំងនោះក្លាយជាមេរៀន និងជាការទូន្មានសម្រាប់អ្នកដែលចេះគិតពិចារណា។ ជាការពិតណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានទៅដល់ស្រុកភូមិរបស់ពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពរបស់ពួកគេ(អ្នកនាំសារ)។ ក៏ប៉ុន្តែ ពួកគេពុំមានជំនឿនោះឡើយនៅពេលដែលបណ្តាអ្នកនាំសារទាំងនោះបានមកដល់ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានដឹងពីមុនរួចមកហើយថា ពួកទាំងនោះនឹងបដិសេធចំពោះអ្នកនាំសារ។ ហើយដូចដែលអល់ឡោះជាម្ចាស់ទ្រង់បោះត្រាភ្ជិតទៅលើដួងចិត្តរបស់អ្នកស្រុកភូមិដែលបានបដិសេធចំពោះអ្នកនាំសាររបស់ពួកគេនេះដែរ អល់ឡោះជាម្ចាស់នឹងបោះត្រាទៅលើដួងចិត្តរបស់ពួកដែលប្រឆាំងនឹងព្យាការីមូហាំម៉ាត់។ ដូច្នេះ ពួកគេមិនបានទទួលនូវការចង្អុលបង្ហាញទៅកាន់ការមានជំនឿនោះទេ។

Al-A'raaf 7:101Listen in Qur'an →
102

وَمَا وَجَدْنَا لِأَكْثَرِهِم مِّنْ عَهْدٍۢ ۖ وَإِن وَجَدْنَآ أَكْثَرَهُمْ لَفَٰسِقِينَ

And We did not find for most of them any covenant; but indeed, We found most of them defiantly disobedient.

ហើយភាគច្រើននៃប្រជាជាតិដែលគេបានបញ្ជូនអ្នកនាំសារទៅកាន់ពួកគេនោះ គឺយើង(អល់ឡោះ)មិនបានឃើញថាពួកគេជាអ្នកគោរពតាមនិងប្រកាន់ខ្ជាប់នូវអ្វីដែលអល់ឡោះជាម្ចាស់បានផ្តាំផ្ញើពួកគេនោះទេ ហើយយើងក៏មិនបានឃើញថាពួកគេទទួលយកនូវបទបញ្ជារបស់ទ្រង់នោះដែរ។ តាមពិត យើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលចាកចេញ(បែរចេញ)ពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។

Al-A'raaf 7:102Listen in Qur'an →
103

ثُمَّ بَعَثْنَا مِنۢ بَعْدِهِم مُّوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرْعَوْنَ وَمَلَإِي۟هِۦ فَظَلَمُوا۟ بِهَا ۖ فَٱنظُرْ كَيْفَ كَانَ عَٰقِبَةُ ٱلْمُفْسِدِينَ

Then We sent after them Moses with Our signs to Pharaoh and his establishment, but they were unjust toward them. So see how was the end of the corrupters.

ក្រោយពីបណ្តាអ្នកនាំសារទាំងនោះមក យើងក៏បានបញ្ជូនព្យាការីមូសា ជាមួយនឹងអច្ឆរិយភាព និងសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើនរបស់យើងដើម្បីបញ្ជាក់ទៅលើសច្ចភាពរបស់គាត់ទៅកាន់ហ្វៀរអោននិងក្រុមរបស់គេ តែពួកគេបានបដិសេធនឹងបណ្តាភស្តុតាងទាំងនោះ ព្រមទាំងប្រឆាំងចំពោះវា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាចុះ ថាតើលទ្ធផលចុងក្រោយរបស់ហ្វៀរអោននិងក្រុមរបស់គេនោះទៅជាយ៉ាងណា? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបំផ្លាញពួកគេដោយឲ្យពួកគេលិចលង់(ក្នុងទឹកសមុទ្រ) ហើយបណ្តាសាបានធ្លាក់ទៅលើពួកគេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។

Al-A'raaf 7:103Listen in Qur'an →
104

وَقَالَ مُوسَىٰ يَٰفِرْعَوْنُ إِنِّى رَسُولٌۭ مِّن رَّبِّ ٱلْعَٰلَمِينَ

And Moses said, "O Pharaoh, I am a messenger from the Lord of the worlds

នៅពេលដែលអល់ឡោះទ្រង់បានតែងតាំងព្យាការីមូសាទៅកាន់ហ្វៀរអោន ខណៈពេលដែលគាត់បានទៅជួបនឹងហ្វៀរអោននោះ គាត់បាននិយាយថាៈ ឱហ្វៀរអោន! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់ និងជាម្ចាស់ដែលគ្រប់គ្រងនិងចាត់ចែងគ្រប់កិច្ចការរបស់ពួកគេ។

Al-A'raaf 7:104Listen in Qur'an →
105

حَقِيقٌ عَلَىٰٓ أَن لَّآ أَقُولَ عَلَى ٱللَّهِ إِلَّا ٱلْحَقَّ ۚ قَدْ جِئْتُكُم بِبَيِّنَةٍۢ مِّن رَّبِّكُمْ فَأَرْسِلْ مَعِىَ بَنِىٓ إِسْرَٰٓءِيلَ

[Who is] obligated not to say about Allah except the truth. I have come to you with clear evidence from your Lord, so send with me the Children of Israel."

ព្យាការីមូសាបាននិយាយ(បន្ត)ថាៈ ហើយនៅពេលដែលខ្ញុំបានក្លាយជាអ្នកនាំសារអំពីទ្រង់ហើយនោះ ខ្ញុំពិតជាមិនសាកសមនឹងនិយាយពាក្យសម្តីណាមួយក្រៅពីពាក្យពិតនោះទេ។ ជាការពិតណាស់ ខ្ញុំបាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ ហើយពិតណាស់ ខ្ញុំគឺជាអ្នកនាំសារពីម្ចាស់របស់ខ្ញុំមកកាន់ពួកអ្នកទាំងអស់គ្នា។ ដូច្នេះ សូមអ្នក(ហ្វៀរអោន)មេត្តាដោះលែងអម្បូរអ៊ីស្រាអែលចេញពីភាពជាទាសករនិងការគាបសង្កត់នេះឲ្យពួកគេធ្វើដំណើរចាកចេញជាមួយខ្ញុំផង។

Al-A'raaf 7:105Listen in Qur'an →
106

قَالَ إِن كُنتَ جِئْتَ بِـَٔايَةٍۢ فَأْتِ بِهَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ

[Pharaoh] said, "If you have come with a sign, then bring it forth, if you should be of the truthful."

ហ្វៀរអោនបានតបទៅកាន់ព្យាការីមូសាវិញថាៈ ប្រសិនបើអ្នកបាននាំភស្តុតាងមកដូចអ្វីដែលអ្នកបានអះអាងមែននោះ ចូរអ្នកបង្ហាញវា(ឱ្យយើងបានឃើញ)មក ប្រសិនបើអ្នកពិតជាមនុស្សដែលនិយាយពិតចំពោះអ្វីដែលអ្នកបានអះអាងមែននោះ។

Al-A'raaf 7:106Listen in Qur'an →
107

فَأَلْقَىٰ عَصَاهُ فَإِذَا هِىَ ثُعْبَانٌۭ مُّبِينٌۭ

So Moses threw his staff, and suddenly it was a serpent, manifest.

ពេលនោះ ព្យាការីមូសាក៏បានបោះដំបងរបស់គាត់។ រំពេចនោះ វាក៏ក្លាយទៅជាសត្វពស់មួយយ៉ាងធំបង្ហាញឲ្យពួកគេបានឃើញ។

Al-A'raaf 7:107Listen in Qur'an →
108

وَنَزَعَ يَدَهُۥ فَإِذَا هِىَ بَيْضَآءُ لِلنَّٰظِرِينَ

And he drew out his hand; thereupon it was white [with radiance] for the observers.

ហើយគាត់(ព្យាការីមូសា)ក៏បានដកដៃរបស់គាត់ចេញពីហោប៉ៅអាវរបស់គាត់ដែលនៅទ្រូងឬក៏ចេញពីក្រោមក្លៀករបស់គាត់។ ពេលនោះ វាក៏បានបញ្ចេញនូវពន្លឺសចែងចាំងដែលមិនមែនជាជំងឺឃ្លង់នោះទេ ហើយវាបញ្ចេញរស្មីចែងចាំងសម្រាប់អ្នកទស្សនាទាំងឡាយព្រោះតែភាពសចែងចាំងរបស់វា។

Al-A'raaf 7:108Listen in Qur'an →
109

قَالَ ٱلْمَلَأُ مِن قَوْمِ فِرْعَوْنَ إِنَّ هَٰذَا لَسَٰحِرٌ عَلِيمٌۭ

Said the eminent among the people of Pharaoh, "Indeed, this is a learned magician

ពួកមេដឹកនាំនិងពួកដែលមានឋានៈសក្តិខ្ពង់ខ្ពស់ នៅពេលដែលពួកគេបានឃើញដំបងរបស់ព្យាការីមូសាប្រែទៅជាសត្វពស់ ហើយដៃរបស់គាត់មានពណ៌សដោយមិនមែនជាជំងឺឃ្លង់នោះ ពួកគេក៏បាននិយាយថាៈ តាមពិតមូសានេះ គ្មានអ្វីក្រៅពីជាគ្រូមន្តអាគមដែលមានចំណេះដឹងផ្នែកមន្តអាគមយ៉ាងស្ទាត់ជំនាញម្នាក់នោះទេ។

Al-A'raaf 7:109Listen in Qur'an →
110

يُرِيدُ أَن يُخْرِجَكُم مِّنْ أَرْضِكُمْ ۖ فَمَاذَا تَأْمُرُونَ

Who wants to expel you from your land [through magic], so what do you instruct?"

គេធ្វើដូច្នេះ គឺក្នុងគោលបំណងចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក ពោលគឺប្រទេសអេហ្ស៊ីបនេះប៉ុណ្ណោះ។ ក្រោយមក ហ្វៀរអោនក៏បានពិគ្រោះពិភាក្សាជាមួយនឹងពួកគេ(ពួកមន្ត្រីរបស់ខ្លួន)ពីរឿងរបស់ព្យាការីមូសា រួចហ្វៀរអូនក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកចង់ឲ្យខ្ញុំធ្វើដូចម្តេច(ចំពោះមូសា)?

Al-A'raaf 7:110Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.