Muslim99Muslim99
← Tafsir library

4. An-Nisaa

The Women · Medinan · 176 ayahs

سُورَةُ النِّسَاءِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 11–20 of 176

11

يُوصِيكُمُ ٱللَّهُ فِىٓ أَوْلَٰدِكُمْ ۖ لِلذَّكَرِ مِثْلُ حَظِّ ٱلْأُنثَيَيْنِ ۚ فَإِن كُنَّ نِسَآءًۭ فَوْقَ ٱثْنَتَيْنِ فَلَهُنَّ ثُلُثَا مَا تَرَكَ ۖ وَإِن كَانَتْ وَٰحِدَةًۭ فَلَهَا ٱلنِّصْفُ ۚ وَلِأَبَوَيْهِ لِكُلِّ وَٰحِدٍۢ مِّنْهُمَا ٱلسُّدُسُ مِمَّا تَرَكَ إِن كَانَ لَهُۥ وَلَدٌۭ ۚ فَإِن لَّمْ يَكُن لَّهُۥ وَلَدٌۭ وَوَرِثَهُۥٓ أَبَوَاهُ فَلِأُمِّهِ ٱلثُّلُثُ ۚ فَإِن كَانَ لَهُۥٓ إِخْوَةٌۭ فَلِأُمِّهِ ٱلسُّدُسُ ۚ مِنۢ بَعْدِ وَصِيَّةٍۢ يُوصِى بِهَآ أَوْ دَيْنٍ ۗ ءَابَآؤُكُمْ وَأَبْنَآؤُكُمْ لَا تَدْرُونَ أَيُّهُمْ أَقْرَبُ لَكُمْ نَفْعًۭا ۚ فَرِيضَةًۭ مِّنَ ٱللَّهِ ۗ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًۭا

Allah instructs you concerning your children: for the male, what is equal to the share of two females. But if there are [only] daughters, two or more, for them is two thirds of one's estate. And if there is only one, for her is half. And for one's parents, to each one of them is a sixth of his estate if he left children. But if he had no children and the parents [alone] inherit from him, then for his mother is one third. And if he had brothers [or sisters], for his mother is a sixth, after any bequest he [may have] made or debt. Your parents or your children - you know not which of them are nearest to you in benefit. [These shares are] an obligation [imposed] by Allah. Indeed, Allah is ever Knowing and Wise.

អល់ឡោះបានដាក់កិច្ចសន្យាទៅលើពួកអ្នក ហើយបានបង្គាប់ប្រើពួកអ្នកឲ្យធ្វើការបែងចែកកេរមរតកកូនៗរបស់ពួកអ្នក។ ពិតប្រាកដណាស់ កេរមរតកត្រូវបែងចែករវាងពួកគេ ដោយកូនប្រុសម្នាក់ត្រូវទទួលបានចំណែកស្មើនឹងចំណែកកូនស្រីពីរនាក់។ ដូច្នេះ ប្រសិនបើអ្នកស្លាប់បានបន្សល់ទុកកូនស្រីច្រើននាក់ហើយគ្មានកូនប្រុសទេនោះ សម្រាប់កូនស្រីដែលមានគ្នាចាប់ពីពីរនាក់ឡើងទៅ គឺត្រូវទទួលបានចំណែកពីរភាគបីនៃចំណែកមរតក(ដែលបានបន្សល់ទុក)នោះ។ ហើយប្រសិនបើសពមានកូនស្រីតែម្នាក់ សម្រាប់នាងគឺទទួលបានចំណែកពាក់កណ្ដាលនៃកេរមរតកដែលបានបន្សល់ទុក។ ហើយសម្រាប់ឪពុកម្ដាយនៃសព គឺម្នាក់ៗនៃពួកគាត់ទាំងពីរត្រូវទទួលបានចំណែកមួយភាគប្រាំមួយនៃចំណែកមរតកនោះ ប្រសិនបើសពនោះបានបន្សល់ទុកកូនប្រុសម្នាក់ ឬកូនស្រីម្នាក់។ តែប្រសិនបើអ្នកស្លាប់មិនបានបន្សល់ទុកកូន ហើយក៏គ្មានអ្នកទទួលមរតកផ្សេងទៀតក្រៅពីឪពុកម្តាយទាំងពីររបស់គេទេនោះ គឺសម្រាប់ម្ដាយត្រូវទទួលបានមរតកមួយភាគបី ហើយកេរមរតកដែលនៅសល់ទាំងអស់ គឺសម្រាប់ឪពុក។ ហើយប្រសិនបើសពនោះបានបន្សល់ទុកបងប្អូនចាប់ពីពីរនាក់ឡើងទៅ មិនថាប្រុសឬស្រី មិនថាបងប្អូនបង្កើតឬបងប្អូន(រួមឪពុក)ម្តាយទីទៃ សម្រាប់ម្ដាយរបស់សព គឺទទួលមរតកមួយភាគប្រាំមួយជាការកំណត់ ហើយកេរមរតកដែលនៅសល់ទាំងអស់គឺសម្រាប់ឪពុក ដោយបងប្អូនទាំងនោះមិនទទួលចំណែកមរតកអ្វីឡើយ។ ហើយការចែកកេរមរតកបែបនេះ គឺក្រោយពីបានបំពេញនូវបណ្តាំរបស់សពដែលបានផ្តាំផ្ញើ ក្រោមលក្ខខណ្ឌ គឺមិនត្រូវឲ្យបណ្តាំនោះលើសពីមួយភាគបីនៃទ្រព្យសម្បត្តិទាំងមូលរបស់សពឡើយ ហើយនិងត្រូវសងបំណុលដែលសពបានជំពាក់គេរួចរាល់សិន។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បង្កើតឲ្យមានការបែងចែកមរតកបែបនេះពីព្រោះពួកអ្នកមិនដឹងទេថា ក្នុងចំណោមឪពុកម្ដាយនិងកូនចៅ តើអ្នកណាដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នកជាងគេទាំងនៅលើលោកិយ និងនៅថ្ងៃបរលោកនោះ។ ជូនកាលអ្នកដែលស្លាប់នោះគិតថា ម្នាក់ក្នុងចំណោមអ្នកដែលមានសិទ្ធិទទួលកេរមរតកនោះជាមនុស្សល្អជាងគេ។ ដូច្នេះ គេក៏ផ្ដល់ឲ្យម្នាក់នោះនូវទ្រព្យសម្បត្តិទាំងអស់ ឬក៏គាត់គិតថា ម្នាក់ក្នុងចំណោមអ្នកដែលទទួលកេរមរតកនោះជាមនុស្សអាក្រក់ ដូច្នេះ គេក៏មិនបានចែកកេរមរតកនោះឲ្យទៅគេសោះ។ ហើយជួនកាលទៀត ស្ថានភាពផ្ទុយពីនោះក៏ថាបាន។ ហើយអ្នកដែលដឹងរឿងរ៉ាវទាំងអស់នោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ហេតុនេះហើយទើបទ្រង់បានបែងចែកកេរមរតកតាមការបញ្ជាក់ខាងលើនោះ ហើយទ្រង់បានកំណត់វាជាកាតព្វកិច្ចលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតដែលគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយចំពោះអ្វីដែលអាចផ្តល់ផលប្រយោជន៍ដល់ខ្ញុំបម្រើរបស់ទ្រង់នោះ ហើយទ្រង់ជាអ្នកដែលមហាគតិបណ្ឌិតក្នុងការដាក់បញ្ញត្តិច្បាប់ និងការចាត់ចែងរបស់ទ្រង់។

12

۞ وَلَكُمْ نِصْفُ مَا تَرَكَ أَزْوَٰجُكُمْ إِن لَّمْ يَكُن لَّهُنَّ وَلَدٌۭ ۚ فَإِن كَانَ لَهُنَّ وَلَدٌۭ فَلَكُمُ ٱلرُّبُعُ مِمَّا تَرَكْنَ ۚ مِنۢ بَعْدِ وَصِيَّةٍۢ يُوصِينَ بِهَآ أَوْ دَيْنٍۢ ۚ وَلَهُنَّ ٱلرُّبُعُ مِمَّا تَرَكْتُمْ إِن لَّمْ يَكُن لَّكُمْ وَلَدٌۭ ۚ فَإِن كَانَ لَكُمْ وَلَدٌۭ فَلَهُنَّ ٱلثُّمُنُ مِمَّا تَرَكْتُم ۚ مِّنۢ بَعْدِ وَصِيَّةٍۢ تُوصُونَ بِهَآ أَوْ دَيْنٍۢ ۗ وَإِن كَانَ رَجُلٌۭ يُورَثُ كَلَٰلَةً أَوِ ٱمْرَأَةٌۭ وَلَهُۥٓ أَخٌ أَوْ أُخْتٌۭ فَلِكُلِّ وَٰحِدٍۢ مِّنْهُمَا ٱلسُّدُسُ ۚ فَإِن كَانُوٓا۟ أَكْثَرَ مِن ذَٰلِكَ فَهُمْ شُرَكَآءُ فِى ٱلثُّلُثِ ۚ مِنۢ بَعْدِ وَصِيَّةٍۢ يُوصَىٰ بِهَآ أَوْ دَيْنٍ غَيْرَ مُضَآرٍّۢ ۚ وَصِيَّةًۭ مِّنَ ٱللَّهِ ۗ وَٱللَّهُ عَلِيمٌ حَلِيمٌۭ

And for you is half of what your wives leave if they have no child. But if they have a child, for you is one fourth of what they leave, after any bequest they [may have] made or debt. And for the wives is one fourth if you leave no child. But if you leave a child, then for them is an eighth of what you leave, after any bequest you [may have] made or debt. And if a man or woman leaves neither ascendants nor descendants but has a brother or a sister, then for each one of them is a sixth. But if they are more than two, they share a third, after any bequest which was made or debt, as long as there is no detriment [caused]. [This is] an ordinance from Allah, and Allah is Knowing and Forbearing.

ហើយសម្រាប់ពួកអ្នក(ឱស្វាមីទាំងឡាយ) គឺទទួលបានចំណែកពាក់កណ្ដាលនៃកេរមរតកដែលភរិយារបស់ពួកអ្នកបានបន្សល់ទុក ប្រសិនបើពួកនាងគ្មានកូន(មិនថាកូនប្រុសឬកូនស្រី)ជាមួយពួកអ្នក ឬជាមួយប្តីផ្សេង(ប្តីដើម)របស់នាង។ តែប្រសិនបើពួកនាងមានកូន(មិនថាកូនប្រុសរឺកូនស្រី) គឺពួកអ្នកត្រូវទទួលបានចំណែកមួយភាគបួននៃកេរមរតកដែលពួកនាងបានបន្សល់ទុក។ ការបែងចែកសម្រាប់ពួកអ្នកបែបនោះ គឺបន្ទាប់ពីបានបំពេញនូវពាក្យបណ្តាំរបស់ពួកនាង និងក្រោយពីបានសងបំណុលរបស់ពួកនាង(ជាភរិយា)រួចអស់។ ហើយសម្រាប់ភរិយាទាំងឡាយ គឺទទួលបានចំណែកមួយភាគបួននៃកេរមរតកដែលពួកអ្នក(ឱស្វាមីទាំងឡាយ)បានបន្សល់ទុក ប្រសិនបើពួកអ្នកគ្មានកូន(មិនថាកូនប្រុសឬកូនស្រី)ជាមួយពួកនាង ឬជាមួយនឹងប្រពន្ធផ្សេងទៀត។ តែប្រសិនបើពួកអ្នកមានកូន(មិនថាកូនប្រុសរឺកូនស្រី) គឺសម្រាប់ពួកនាងត្រូវទទួលបានចំណែកមួយភាគប្រាំបីនៃកេរមរតកដែលពួកអ្នកបានបន្សល់ទុក។ ការបែងចែកមរតកឲ្យពួកនាងបែបនេះ គឺក្រោយពីបានបំពេញនូវពាក្យបណ្ដាំមរតករបស់ពួកអ្នក និងក្រោយពីបានសងបំណុលរបស់ពួកអ្នក(ដែលបានជំពាក់)រួចរាល់។ ហើយប្រសិនបើបុរសម្នាក់បានស្លាប់ហើយគេគ្មានឪពុក ហើយក៏គ្មានកូនទេនោះ ឬក៏ស្ត្រីម្នាក់ដែលបានស្លាប់ ហើយនាងមិនមានឪពុក ហើយក៏គ្មានកូនដែរនោះ តែម្នាក់ក្នុងចំណោមពួកគេទាំងពីរនោះ(សពបុរស ឬសពស្រ្តី)មានបងប្អូនប្រុសខាងម្ដាយម្នាក់ ឬបងប្អូនស្រីខាងម្ដាយម្នាក់ ដូចនេះ សម្រាប់ពួកគេម្នាក់ៗ ទាំងបងប្អូនប្រុសខាងម្តាយ ឬបងប្អូនស្រីខាងម្តាយ គឺទទួលបានចំណែកមួយភាគប្រាំមួយនៃមរតកនោះ។ ហើយប្រសិនបើបងប្អូនប្រុសខាងម្តាយ ឬបងប្អូនស្រីខាងម្តាយមានគ្នាលើសពីមួយនាក់ សម្រាប់ពួកគេទាំងអស់គ្នា គឺទទួលចំណែកមរតកមួយភាគបីរួមគ្នា និងត្រូវចែកគ្នាស្មើទាំងប្រុសទាំងស្រី។ តាមពិតពួកគេអាចទទួលបានចំណែករបស់ពួកគេបែបនេះ ក្រោយពីបានបំពេញនូវពាក្យបណ្ដាំរបស់សព និងបានសងបំណុលរបស់សពរួចរាល់ ដោយភ្ជាប់នឹងលក្ខខណ្ឌ គឺមិនត្រូវឲ្យបណ្ដាំមរតករបស់សពនោះបង្កផលប៉ពះពាល់ដល់អ្នកដែលទទួលកេរមរតកឡើយ ដូចជាបណ្តាំមរតករបស់សពនោះ លើសពីមួយភាគបីនៃទ្រព្យសម្បត្តិរបស់សព(ដែលសពបានបន្សល់ទុក)។ ក្បួនច្បាប់ដែលបានចែងក្នុងវាក្យខណ្ឌនេះ គឺជាកិច្ចសន្យាពីអល់ឡោះមកលើពួកអ្នកដែលទ្រង់បានដាក់វាជាកាតព្វកិច្ចលើពួកអ្នក។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ទាំងនៅលើលោកិយនិងនៅថ្ងៃបរលោក។ ទ្រង់មហាអត់ធ្មត់បំផុតដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌកម្មដល់អ្នកដែលប្រព្រឹត្តល្មើស(ចំពោះទ្រង់)ភ្លាមៗនោះឡើយ។

13

تِلْكَ حُدُودُ ٱللَّهِ ۚ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ يُدْخِلْهُ جَنَّٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَا ۚ وَذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ

These are the limits [set by] Allah, and whoever obeys Allah and His Messenger will be admitted by Him to gardens [in Paradise] under which rivers flow, abiding eternally therein; and that is the great attainment.

ក្បួនច្បាប់ដែលបានលើកឡើងស្តីពីបញ្ហាពាក់ព័ន្ធនឹងក្មេងកំព្រា និងបញ្ហាផ្សេងៗទៀតនោះ គឺជាបណ្តាច្បាប់បញ្ញត្តិរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានដាក់មកលើខ្ញុំបម្រើរបស់ទ្រង់ដើម្បីឲ្យពួកគេអនុវត្តតាម។ ហើយជនណាដែលគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងអំពីបម្រាមទាំងឡាយរបស់ទ្រង់នោះ អល់ឡោះជាម្ចាស់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈ។ ហើយការតបស្នងរបស់ព្រះជាម្ចាស់នោះ គឺជាជោគជ័យដ៏ធំធេងដែលគ្មានជោគជ័យមួយណាអាចប្រៀបផ្ទឹមបានឡើយ។

14

وَمَن يَعْصِ ٱللَّهَ وَرَسُولَهُۥ وَيَتَعَدَّ حُدُودَهُۥ يُدْخِلْهُ نَارًا خَٰلِدًۭا فِيهَا وَلَهُۥ عَذَابٌۭ مُّهِينٌۭ

And whoever disobeys Allah and His Messenger and transgresses His limits - He will put him into the Fire to abide eternally therein, and he will have a humiliating punishment.

ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដោយបោះបង់ក្បួនច្បាប់ទាំងឡាយរបស់អល់ឡោះ និងមិនអនុវត្តតាមវា ឬក៏មានការសង្ស័យនៅក្នុងច្បាប់ទាំងឡាយរបស់ទ្រង់ ព្រមទាំងបានបំពានព្រំដែនដែលអល់ឡោះជាម្ចាស់បានកំណត់នោះ ទ្រង់នឹងបញ្ចូលរូបគេទៅក្នុងភ្លើងនរកដោយគេស្ថិតនៅក្នុងនោះជាអមតៈ ហើយគេនឹងទទួលទណ្ឌកម្មដ៏អាម៉ាសបំផុតនៅក្នុងនោះ។

15

وَٱلَّٰتِى يَأْتِينَ ٱلْفَٰحِشَةَ مِن نِّسَآئِكُمْ فَٱسْتَشْهِدُوا۟ عَلَيْهِنَّ أَرْبَعَةًۭ مِّنكُمْ ۖ فَإِن شَهِدُوا۟ فَأَمْسِكُوهُنَّ فِى ٱلْبُيُوتِ حَتَّىٰ يَتَوَفَّىٰهُنَّ ٱلْمَوْتُ أَوْ يَجْعَلَ ٱللَّهُ لَهُنَّ سَبِيلًۭا

Those who commit unlawful sexual intercourse of your women - bring against them four [witnesses] from among you. And if they testify, confine the guilty women to houses until death takes them or Allah ordains for them [another] way.

ហើយចំពោះស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា(ការរួមភេទរវាងបុរសនិងស្ត្រីដោយមិនបានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់ឥស្លាម)ក្នុងចំណោមបណ្ដាស្ត្រីរបស់ពួកអ្នកដែលពួកនាងបានរៀបការរួច ឬក៏មិនទាន់រៀបការក៏ដោយ ចូរពួកអ្នកស្វែងរកសាក្សីចំនួនបួននាក់ជាបុរស ដែលជាជនមូស្លីម ហើយមានភាពសច្ចៈ(យុត្តិធម៌)ក្នុងចំណោមពួកអ្នកដើម្បីធ្វើជាសាក្សីលើពួកនាង។ ប្រសិនបើមានសាក្សីបួននាក់បញ្ជាក់លើការប្រព្រឹត្តអំពើអសីលធម៌របស់ពួកនាងហើយនោះ ចូរពួកអ្នកឃុំខ្លួនពួកនាងនៅក្នុងផ្ទះ ជាការដាក់ទណ្ឌកម្មលើពួកនាង រហូតដល់ពួកនាងបាត់បង់ជីវិត ឬរហូតដល់អល់ឡោះជាម្ចាស់បានផ្តល់ដំណោះស្រាយផ្សេងដល់ពួកនាងក្រៅពីការឃុំខ្លួន។ ក្រោយមក អល់ឡោះជាម្ចាស់ក៏បានផ្តល់ដំណោះស្រាយផ្សេងដល់ពួកគេនៅក្នុងរឿងនេះ ដោយអល់ឡោះបានដាក់បទបញ្ញត្តិឲ្យវាយចំនួនមួយរយរំពាត់ចំពោះស្រ្តីដែលមិនទាន់រៀបការដែលប្រព្រឹត្តអំពើអសីលធម៌(ហ្ស៊ីណា) ហើយត្រូវនិរទេសខ្លួន(ចេញពីស្រុកភូមិ)រយៈពេលមួយឆ្នាំ ហើយនិងត្រូវគប់នឹងដុំថ្មរហូតដល់ស្លាប់ចំពោះស្ត្រីដែលរៀបការរួច(ហើយបានប្រព្រឹត្តហ្ស៊ីណា)។

16

وَٱلَّذَانِ يَأْتِيَٰنِهَا مِنكُمْ فَـَٔاذُوهُمَا ۖ فَإِن تَابَا وَأَصْلَحَا فَأَعْرِضُوا۟ عَنْهُمَآ ۗ إِنَّ ٱللَّهَ كَانَ تَوَّابًۭا رَّحِيمًا

And the two who commit it among you, dishonor them both. But if they repent and correct themselves, leave them alone. Indeed, Allah is ever Accepting of repentance and Merciful.

ហើយបុរសនិងស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណាក្នុងចំណោមពួកអ្នក (មិនថាអ្នករៀបការរួច ឬអ្នកមិនទាន់រៀបការ) ចូរពួកអ្នកដាក់ទោសពួកគេទាំងពីរដោយប្រើពាក្យសម្តីបញ្ឈឺ និងដាក់ទណ្ឌកម្មពួកគេនូវអ្វីដែលសាកសមធ្វើឲ្យគេទទួលរងនូវការអាម៉ាស់និងការស្តីបន្ទោស។ តែប្រសិនបើពួកគេទាំងពីរបោះបង់នូវអ្វីដែលពួកគេកំពុងតែប្រព្រឹត្ត ហើយពួកគេបានកែប្រែទង្វើរបស់ពួកគេទាំងពីរវិញនោះ ចូរពួកអ្នកបញ្ឈប់ការបញ្ឈឺពួកគេចុះ ពីព្រោះថា អ្នកដែលទទួលសារភាពកំហុសពីបាបកម្មនោះ ប្រៀបដូចអ្នកដែលគ្មានបាបកម្មដែរ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកទទួលយកការសារភាពកំហុសពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ទ្រង់ជាអ្នកដែលមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ ការដាក់ទោសបែបនេះ គឺត្រូវបានកំណត់នៅក្នុងដំណាក់កាលដំបូង។ បន្ទាប់មក ច្បាប់នេះក៏ត្រូវបានផ្លាស់ប្តូចេញ ហើយត្រូវបានជំនួសវិញដោយឲ្យវាយមួយរយរំពាត់ និងនិរទេសខ្លួន(រយៈពេលមួយឆ្នាំ)ចំពោះអ្នកដែលមិនទាន់រៀបការ។ រីឯអ្នកដែលរៀបការរួចត្រូវគប់និងដុំថ្មរហូតដល់ស្លាប់។

17

إِنَّمَا ٱلتَّوْبَةُ عَلَى ٱللَّهِ لِلَّذِينَ يَعْمَلُونَ ٱلسُّوٓءَ بِجَهَٰلَةٍۢ ثُمَّ يَتُوبُونَ مِن قَرِيبٍۢ فَأُو۟لَٰٓئِكَ يَتُوبُ ٱللَّهُ عَلَيْهِمْ ۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًۭا

The repentance accepted by Allah is only for those who do wrong in ignorance [or carelessness] and then repent soon after. It is those to whom Allah will turn in forgiveness, and Allah is ever Knowing and Wise.

តាមពិត អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសចំពោះបុគ្គលណាដែលបានប្រព្រឹត្តអំពើបាបកម្ម និងអំពើល្មើសដោយភាពល្ងង់ខ្លៅរបស់ពួកគេមិនដឹងពីលទ្ធផលចុងក្រោយនិងផលវិបាករបស់វាទៅថ្ងៃខាងមុខ(ហើយរឿងនេះគឺចំពោះទាំងអ្នកដែលប្រព្រឹត្តបាបកម្មដោយចេតនា ឬដោយអចេតនា) ក្រោយមក ពួកគេបានវិលត្រឡប់សារភាពកំហុសទៅកាន់ម្ចាស់របស់ពួកគេវិញមុនពេលដែលសេចក្តីស្លាប់បានមកដល់។ អ្នកទាំងនោះហើយដែលអល់ឡោះទទួលយកការសារភាពកំហុសរបស់ពួកគេ ហើយទ្រង់នឹងអភ័យទោសឲ្យពួកគេនូវរាល់អំពើអាក្រក់ទាំងឡាយរបស់ពួកគេ។ ហើយអល់ឡោះមហាដឹងបំផុតអំពីស្ថានភាពរបស់ម៉ាខ្លូករបស់ទ្រង់ និងមហាគតិបណ្ឌិតក្នុងការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។

18

وَلَيْسَتِ ٱلتَّوْبَةُ لِلَّذِينَ يَعْمَلُونَ ٱلسَّيِّـَٔاتِ حَتَّىٰٓ إِذَا حَضَرَ أَحَدَهُمُ ٱلْمَوْتُ قَالَ إِنِّى تُبْتُ ٱلْـَٰٔنَ وَلَا ٱلَّذِينَ يَمُوتُونَ وَهُمْ كُفَّارٌ ۚ أُو۟لَٰٓئِكَ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًۭا

But repentance is not [accepted] of those who [continue to] do evil deeds up until, when death comes to one of them, he says, "Indeed, I have repented now," or of those who die while they are disbelievers. For them We have prepared a painful punishment.

ហើយអល់ឡោះនឹងមិនទទួលយកការសារភាពកំហុសឡើយចំពោះជនណាដែលនៅតែបន្តប្រព្រឹត្តអំពើបាបកម្ម ហើយមិនព្រមទទួលសារភាពកំហុស រហូតដល់សេចក្តីស្លាប់បានមកដល់ ទើបនៅពេលនោះម្នាក់ៗនៃពួកគេនិយាយថាៈ នៅពេលនេះ ខ្ញុំសូមសារភាពកំហុសចំពោះអំពើល្មើសដែលខ្ញុំបានប្រព្រឹត្តនោះហើយ។ ហើយអល់ឡោះជាម្ចាស់ក៏មិនទទួលយកការសារភាពកំហុសរបស់ពួកដែលស្លាប់ក្នុងខណៈពេលដែលពួកគេនៅតែបន្តស្ថិតក្នុងភាពគ្មានជំនឿនោះដែរ។ ពួកដែលនៅតែបន្តប្រព្រឹត្តទង្វើល្មើស និងពួកដែលបានស្លាប់ក្នុងខណៈដែលពួកគេស្ថិតក្នុងភាពគ្មានជំនឿទាំងនោះហើយដែលយើងបានត្រៀមសម្រាប់ពួកគេនូវទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត។

19

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا يَحِلُّ لَكُمْ أَن تَرِثُوا۟ ٱلنِّسَآءَ كَرْهًۭا ۖ وَلَا تَعْضُلُوهُنَّ لِتَذْهَبُوا۟ بِبَعْضِ مَآ ءَاتَيْتُمُوهُنَّ إِلَّآ أَن يَأْتِينَ بِفَٰحِشَةٍۢ مُّبَيِّنَةٍۢ ۚ وَعَاشِرُوهُنَّ بِٱلْمَعْرُوفِ ۚ فَإِن كَرِهْتُمُوهُنَّ فَعَسَىٰٓ أَن تَكْرَهُوا۟ شَيْـًۭٔا وَيَجْعَلَ ٱللَّهُ فِيهِ خَيْرًۭا كَثِيرًۭا

O you who have believed, it is not lawful for you to inherit women by compulsion. And do not make difficulties for them in order to take [back] part of what you gave them unless they commit a clear immorality. And live with them in kindness. For if you dislike them - perhaps you dislike a thing and Allah makes therein much good.

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានគោរពប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! គេមិនអនុញ្ញាតឲ្យពួកអ្នកយកប្រពន្ធឪពុករបស់ពួកអ្នកធ្វើជាកេរមរតកដូចពួកអ្នកទទួលកេរមរតកទ្រព្យសម្បត្តិ ដោយពួកអ្នកយកពួកនាងមករៀបការធ្វើជាប្រពន្ធរបស់ពួកអ្នក ឬក៏រៀបការពួកនាងទៅឲ្យនរណាម្នាក់តាមតែចិត្តចង់របស់ពួកអ្នក ឬហាមឃាត់ពួកនាងមិនឲ្យយកប្តីទៀតនោះឡើយ ហើយគេក៏មិនអនុញ្ញាតឲ្យពួកអ្នករក្សាទុកមិនព្រមលែងលះប្រពន្ធដែលពួកអ្នកមិនពេញចិត្ត ក្នុងគោលបំណងដើម្បីធ្វើបាបពួកនាង រហូតដល់ពួកនាងលះបង់ឲ្យពួកអ្នកនូវខាន់ស្លាមួយចំនួនដែលពួកអ្នកបានផ្តល់ឲ្យពួកនាង ឬផ្សេងពីនោះទៀតនោះដែរ លើកលែងតែពួកនាងប្រព្រឹត្ដអំពើអសីលធម៌ច្បាស់លាស់ ដូចជាអំពើហ្ស៊ីណាជាដើម។ ហើយប្រសិនបើពួកនាងបានប្រព្រឹត្តបែបនោះ គឺគេអនុញ្ញតឲ្យពួកអ្នកអាចរក្សាទុកពួកនាង មិនព្រមលែងលះ និងដាក់គំនាបលើពួកនាង រហូតដល់ពួកនាងធ្វើការលោះខ្លួនចេញពីពួកអ្នកដោយប្រគល់ខាន់ស្លាដែលពួកអ្នកបានឲ្យពួកនាងនោះត្រឡប់មកវិញ។ ហើយចូរពួកអ្នករួមរស់ជាមួយនឹងភរិយារបស់ពួកអ្នកដោយការរួមរស់ដែលប្រកបដោយគុណធម៌តាមរយៈការបញ្ឈប់នូវការបៀតបៀន ហើយប្រឹងប្រែងធ្វើល្អ(ចំពោះគ្នា)។ ហើយប្រសិនបើពួកអ្នកមិនពេញចិត្ដពួកនាងដោយប្រការណាមួយនៃកិច្ចការលោកិយនោះ ចូរពួកអ្នកទ្រាំអត់ធ្មត់ចំពោះពួកនាងចុះ។ ជួនកាល អ្វីដែលពួកអ្នកមិនពេញចិត្ដនោះ អល់ឡោះនឹងធ្វើឲ្យវាល្អប្រសើរលើសលប់សម្រាប់ពួកអ្នក ទាំងការរស់នៅលោកិយ និងនៅថ្ងៃបរលោក(ក៏អាចថាបាន)។

20

وَإِنْ أَرَدتُّمُ ٱسْتِبْدَالَ زَوْجٍۢ مَّكَانَ زَوْجٍۢ وَءَاتَيْتُمْ إِحْدَىٰهُنَّ قِنطَارًۭا فَلَا تَأْخُذُوا۟ مِنْهُ شَيْـًٔا ۚ أَتَأْخُذُونَهُۥ بُهْتَٰنًۭا وَإِثْمًۭا مُّبِينًۭا

But if you want to replace one wife with another and you have given one of them a great amount [in gifts], do not take [back] from it anything. Would you take it in injustice and manifest sin?

ហើយប្រសិនបើពួកអ្នក(ឱប្តីទាំងឡាយ)មានបំណងលែងលះប្រពន្ធ ហើយយកប្រពន្ធផេ្សងទៀតនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកក្នុងរឿងនោះ។ ហើយប្រសិនបើពួកអ្នកបានផ្ដល់ទ្រព្យសម្បត្ដិជាច្រើនដែលជាប្រាក់ខាន់ស្លាឲ្យទៅប្រពន្ធដែលពួកអ្នកសម្រេចចិត្តលែងលះហើយនោះ គឺគេមិនអនុញ្ញាតឲ្យពួកអ្នកយកទ្រព្យសម្បត្តិទាំងនោះមកវិញឡើយសូម្បីបន្ដិច។ ជាការពិតណាស់ ប្រសិនបើពួកអ្នកយកប្រាក់ខាន់ស្លាពីពួកនាងដែលពួកអ្នកបានប្រគល់ឲ្យពួកអ្នកនាងនោះ គឺត្រូវបានចាត់ទុកថាជាការបង្កើតពាក្យកុហកយ៉ាងច្បាស់លាស់ និងជាបាបកម្មយ៉ាងច្បាស់ក្រឡែត។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.