Muslim99Muslim99
← Tafsir library

4. An-Nisaa

The Women · Medinan · 176 ayahs

سُورَةُ النِّسَاءِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 81–90 of 176

81

وَيَقُولُونَ طَاعَةٌۭ فَإِذَا بَرَزُوا۟ مِنْ عِندِكَ بَيَّتَ طَآئِفَةٌۭ مِّنْهُمْ غَيْرَ ٱلَّذِى تَقُولُ ۖ وَٱللَّهُ يَكْتُبُ مَا يُبَيِّتُونَ ۖ فَأَعْرِضْ عَنْهُمْ وَتَوَكَّلْ عَلَى ٱللَّهِ ۚ وَكَفَىٰ بِٱللَّهِ وَكِيلًا

And they say, "[We pledge] obedience." But when they leave you, a group of them spend the night determining to do other than what you say. But Allah records what they plan by night. So leave them alone and rely upon Allah. And sufficient is Allah as Disposer of affairs.

ហើយពួកពុតត្បុតនឹងនិយាយទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)ដោយអណ្តាតរបស់ពួកគេថាៈ ពួកយើងនឹងប្រតិបត្តិតាមបទបញ្ជារបស់អ្នក ហើយនិងអនុវត្តតាមវា។ តែនៅពេលដែលពួកគេបានចាកចេញពីអ្នកវិញនោះ ក្រុមខ្លះក្នុងចំណោមពួកគេបានរៀបចំផែនការយ៉ាងសម្ងាត់ផ្ទុយពីអ្វីដែលពួកគេបានបង្ហាញឲ្យអ្នកឃើញ។ ហើយអល់ឡោះដឹងបំផុតនូវផែនការដែលពួកគេរៀបចំ ហើយទ្រង់នឹងតបស្នងចំពោះល្បិចកលរបស់ពួកគេនេះ។ ដូច្នេះ ចូរអ្នកកុំបែរទៅរកពួកគេ។ ដាច់ខាត ពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អ្នកបានឡើយ ហើយចូរអ្នកប្រគល់កិច្ចការរបស់អ្នកទៅកាន់អល់ឡោះ និងពឹងផ្អែកលើទ្រង់ចុះ។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកដែលត្រូវគេផ្ដល់ទំនុកចិត្តនោះ។

82

أَفَلَا يَتَدَبَّرُونَ ٱلْقُرْءَانَ ۚ وَلَوْ كَانَ مِنْ عِندِ غَيْرِ ٱللَّهِ لَوَجَدُوا۟ فِيهِ ٱخْتِلَٰفًۭا كَثِيرًۭا

Then do they not reflect upon the Qur'an? If it had been from [any] other than Allah, they would have found within it much contradiction.

ហេតុអ្វីបានជាពួកគេមិនត្រិះរិះពិចារណាអំពីគម្ពីរគួរអាន និងសិក្សាពីវាដើម្បីបញ្ជាក់ឲ្យពួកគេបានដឹងថា ពិតប្រាកដណាស់នៅក្នុងគម្ពីរគួរអាននេះ គឺគ្មានការខ្វែងគំនិតគ្នា ហើយក៏គ្មានការភ័ន្តច្រឡំនៅក្នុងវា និងដើម្បីឲ្យពួកគេដឹងពីការពិតនូវអ្វីដែលអ្នកបាននាំវាមកនោះ? ហើយប្រសិនបើគម្ពីរគួរអាននេះមិនមែនមកពីអល់ឡោះជាម្ចាស់ទេនោះ ពួកគេនឹងឃើញមាននូវការភ័ន្តច្រឡំចំពោះក្បួនច្បាប់ទាំងឡាយដែលមាននៅក្នុងវា និងឃើញមាននូវការខ្វែងគំនិតគ្នាជាច្រើនចំពោះអត្ថន័យរបស់វាមិនខានឡើយ។

83

وَإِذَا جَآءَهُمْ أَمْرٌۭ مِّنَ ٱلْأَمْنِ أَوِ ٱلْخَوْفِ أَذَاعُوا۟ بِهِۦ ۖ وَلَوْ رَدُّوهُ إِلَى ٱلرَّسُولِ وَإِلَىٰٓ أُو۟لِى ٱلْأَمْرِ مِنْهُمْ لَعَلِمَهُ ٱلَّذِينَ يَسْتَنۢبِطُونَهُۥ مِنْهُمْ ۗ وَلَوْلَا فَضْلُ ٱللَّهِ عَلَيْكُمْ وَرَحْمَتُهُۥ لَٱتَّبَعْتُمُ ٱلشَّيْطَٰنَ إِلَّا قَلِيلًۭا

And when there comes to them information about [public] security or fear, they spread it around. But if they had referred it back to the Messenger or to those of authority among them, then the ones who [can] draw correct conclusions from it would have known about it. And if not for the favor of Allah upon you and His mercy, you would have followed Satan, except for a few.

ហើយនៅពេលដែលព័ត៌មានស្ដីអំពីសុវត្ថិភាពរបស់អ្នកមូស្លីមនិងភាពសប្បាយរីករាយរបស់ពួកគេ ឬព័ត៌មានអំពីការភ័យខ្លាចនិងការព្រួយបារម្ភរបស់ពួកគេបានមកដល់ពួកពុតត្បុតទាំងនោះ គឺពួកគេចែកចាយនិងផ្សព្វផ្សាយព័ត៌មាននោះភ្លាម(ទាំងដែលពួកគេមិនទាន់ដឹងទេថា តើព័ត៌មាននោះពិតឬមិនពិត)។ តែប្រសិនបើពួកគេកុំប្រញាប់ផ្សព្វផ្សាយ ហើយផ្តល់ព័ត៌មាននោះទៅកាន់អ្នកនាំសាររបស់អល់ឡោះ និងក្រុមអ្នកដែលមានប្រាជ្ញា មានចំណេះដឹង និងមានដំបូន្មាននោះ អ្នកទាំងនោះនឹងដឹងថា តើត្រូវធ្វើដូចម្តេចចំពោះព័ត៌មាននោះ ថាតើគួរផ្សព្វផ្សាយ ឬបិទបាំង? ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវសាសនាឥស្លាម និងក្ដីមេត្តាករុណាទ្រង់ចំពោះពួកអ្នកតាមរយៈគម្ពីរគួរអាន និងការការពារពួកអ្នកពីការសាកល្បងដែលយើងបានដាក់ទៅលើពួកពុតត្បុតទាំងនោះទេនោះ ពួកអ្នកប្រាកដជានឹងដើរតាមការញុះញុងរបស់ស្ហៃតនជាមិនខាន លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកអ្នកប៉ុណ្ណោះ។

84

فَقَٰتِلْ فِى سَبِيلِ ٱللَّهِ لَا تُكَلَّفُ إِلَّا نَفْسَكَ ۚ وَحَرِّضِ ٱلْمُؤْمِنِينَ ۖ عَسَى ٱللَّهُ أَن يَكُفَّ بَأْسَ ٱلَّذِينَ كَفَرُوا۟ ۚ وَٱللَّهُ أَشَدُّ بَأْسًۭا وَأَشَدُّ تَنكِيلًۭا

So fight, [O Muhammad], in the cause of Allah; you are not held responsible except for yourself. And encourage the believers [to join you] that perhaps Allah will restrain the [military] might of those who disbelieve. And Allah is greater in might and stronger in [exemplary] punishment.

ដូចនេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើសង្រ្គាមក្នុងមាគ៌ារបស់អល់ឡោះដើម្បីលើកតម្កើងបន្ទូលរបស់ទ្រង់ ហើយអ្នកនឹងមិនត្រូវបានគេសួរអំពីអ្នកដទៃឡើយ ហើយគេក៏មិនដាក់កាតព្វកិច្ចលើអ្នកចំពោះអ្នកដទៃដែរ ពីព្រោះអ្នកមិនត្រូវគេបានដាក់បន្ទុកអ្វីក្រៅពីខ្លូនរបស់អ្នកផ្ទាល់ឱ្យធ្វើសង្គ្រាមនោះទេ។ ហើយចូរអ្នកលើកទឹកចិត្ត និងជម្រុញបណ្តាអ្នកដែលមានជំនឿឲ្យធ្វើសង្គ្រាម(ក្នុងមាគ៌ាអល់ឡោះ)។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងទប់ស្កាត់អំណាចរបស់ពួកគ្មានជំនឿដោយសារតែការធ្វើសង្រ្គាមរបស់ពួកអ្នក(ប្រឆាំងនឹងពួកគេ)។ ហើយអល់ឡោះជាអ្នកមានអានុភាពខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

85

مَّن يَشْفَعْ شَفَٰعَةً حَسَنَةًۭ يَكُن لَّهُۥ نَصِيبٌۭ مِّنْهَا ۖ وَمَن يَشْفَعْ شَفَٰعَةًۭ سَيِّئَةًۭ يَكُن لَّهُۥ كِفْلٌۭ مِّنْهَا ۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ مُّقِيتًۭا

Whoever intercedes for a good cause will have a reward therefrom; and whoever intercedes for an evil cause will have a burden therefrom. And ever is Allah, over all things, a Keeper.

ជនណាហើយដែលព្យាយាមនាំមកនូវប្រការល្អដល់អ្នកដទៃ គេនឹងទទួលបានចំណែកនៃផលបុណ្យ។ ហើយជនណាដែលព្យាយាមនាំមកនូវប្រការអាក្រក់ដល់អ្នកដទៃ គេក៏នឹងទទួលបានចំណែកអំពីបាបកម្ម(ដូចគ្នា)។ ហើយអល់ឡោះជាសាក្សីរាល់អ្វីៗទាំងអស់ដែលមនុស្សលោកបានប្រព្រឹត្ត ហើយទ្រង់នឹងតបស្នងដល់គេចំពោះទង្វើនោះ។ ដូចនេះ ជនណាម្នាក់ក្នុងចំណោមពួកអ្នកដែលជាដើមហេតុនាំឲ្យ(អ្នកដទៃ)ទទួលបាននូវប្រការល្អនោះ គេនឹងទទួលបានផលបុណ្យមួយចំណែកពីវា រីឯជនណាហើយដែលជាដើមហេតុនាំឲ្យទទួលបានប្រការអាក្រក់វិញនោះ គេក៏នឹងទទួលបានផលអាក្រក់មួយចំណែកពីវាដូចគ្នា។

86

وَإِذَا حُيِّيتُم بِتَحِيَّةٍۢ فَحَيُّوا۟ بِأَحْسَنَ مِنْهَآ أَوْ رُدُّوهَآ ۗ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَىْءٍ حَسِيبًا

And when you are greeted with a greeting, greet [in return] with one better than it or [at least] return it [in a like manner]. Indeed, Allah is ever, over all things, an Accountant.

ជនណាហើយដែលព្យាយាមនាំមកនូវប្រការល្អដល់អ្នកដទៃ គេនឹងទទួលបានចំណែកនៃផលបុណ្យ។ ហើយជនណាដែលព្យាយាមនាំមកនូវប្រការអាក្រក់ដល់អ្នកដទៃ គេក៏នឹងទទួលបានចំណែកអំពីបាបកម្ម(ដូចគ្នា)។ ហើយអល់ឡោះជាសាក្សីរាល់អ្វីៗទាំងអស់ដែលមនុស្សលោកបានប្រព្រឹត្ត ហើយទ្រង់នឹងតបស្នងដល់គេចំពោះទង្វើនោះ។ ដូចនេះ ជនណាម្នាក់ក្នុងចំណោមពួកអ្នកដែលជាដើមហេតុនាំឲ្យ(អ្នកដទៃ)ទទួលបាននូវប្រការល្អនោះ គេនឹងទទួលបានផលបុណ្យមួយចំណែកពីវា រីឯជនណាហើយដែលជាដើមហេតុនាំឲ្យទទួលបានប្រការអាក្រក់វិញនោះ គេក៏នឹងទទួលបានផលអាក្រក់មួយចំណែកពីវាដូចគ្នា។

87

ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ۚ لَيَجْمَعَنَّكُمْ إِلَىٰ يَوْمِ ٱلْقِيَٰمَةِ لَا رَيْبَ فِيهِ ۗ وَمَنْ أَصْدَقُ مِنَ ٱللَّهِ حَدِيثًۭا

Allah - there is no deity except Him. He will surely assemble you for [account on] the Day of Resurrection, about which there is no doubt. And who is more truthful than Allah in statement.

អល់ឡោះតែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ពិតជានឹងប្រមូលផ្ដុំអ្នកជំនាន់មុននិងជំនាន់ក្រោយនៅថ្ងៃបរលោកដែលគ្មានការង្ស័យចំពោះវានោះឡើយដើម្បីទ្រង់នឹងតបស្នងចំពោះទង្វើរបស់ពួកអ្នក។ ហើយគ្មានពាក្យសម្ដីនរណាម្នាក់ដែលពិតជាងបន្ទូលអល់ឡោះនោះឡើយ។

88

۞ فَمَا لَكُمْ فِى ٱلْمُنَٰفِقِينَ فِئَتَيْنِ وَٱللَّهُ أَرْكَسَهُم بِمَا كَسَبُوٓا۟ ۚ أَتُرِيدُونَ أَن تَهْدُوا۟ مَنْ أَضَلَّ ٱللَّهُ ۖ وَمَن يُضْلِلِ ٱللَّهُ فَلَن تَجِدَ لَهُۥ سَبِيلًۭا

What is [the matter] with you [that you are] two groups concerning the hypocrites, while Allah has made them fall back [into error and disbelief] for what they earned. Do you wish to guide those whom Allah has sent astray? And he whom Allah sends astray - never will you find for him a way [of guidance].

តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មានបញ្ហាអ្វីទើបធ្វើឲ្យពួកអ្នកបែកបាក់ជាពីរក្រុមផ្សេងគ្នានៅក្នុងរឿងទំនាក់ទំនងជាមួយនឹងពួកពុតត្បុតនោះ ដោយមួយក្រុមនិយាយថា ត្រូវតែធ្វើសង្រ្គាមជាមួយពួកគេ ព្រោះតែការប្រឆាំងរបស់ពួកគេ(ពួកពុតត្បុត) ហើយមួយក្រុមទៀតនិយាយថា មិនត្រូវធ្វើសង្រ្គាមជាមួយពួកគេទេ ព្រោះតែការមានជំនឿរបស់ពួកគេ? ដូចនេះ ពួកអ្នកមិនត្រូវខ្វែងគំនិតគ្នាចំពោះបញ្ហារបស់ពួកគេនោះទេ ពីព្រោះអល់ឡោះជាម្ចាស់បានបង្វិលពួកគេទៅរកភាពគ្មានជំនឿនិងភាពវង្វេងដោយសារតែទង្វើរបស់ពួកគេទៅហើយ។ តើពួកអ្នកចង់ចង្អុលបង្ហាញអ្នកដែលអល់ឡោះមិនចង្អុលបង្ហាញគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវឬ? ហើយជណាដែលអល់ឡោះបានធ្វើឲ្យវង្វេងហើយនោះ គឺអ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនឃើញគេមានផ្លូវណាមួយទៅកាន់ការចង្អុលបង្ហាញឡើយ។

89

وَدُّوا۟ لَوْ تَكْفُرُونَ كَمَا كَفَرُوا۟ فَتَكُونُونَ سَوَآءًۭ ۖ فَلَا تَتَّخِذُوا۟ مِنْهُمْ أَوْلِيَآءَ حَتَّىٰ يُهَاجِرُوا۟ فِى سَبِيلِ ٱللَّهِ ۚ فَإِن تَوَلَّوْا۟ فَخُذُوهُمْ وَٱقْتُلُوهُمْ حَيْثُ وَجَدتُّمُوهُمْ ۖ وَلَا تَتَّخِذُوا۟ مِنْهُمْ وَلِيًّۭا وَلَا نَصِيرًا

They wish you would disbelieve as they disbelieved so you would be alike. So do not take from among them allies until they emigrate for the cause of Allah. But if they turn away, then seize them and kill them wherever you find them and take not from among them any ally or helper.

ពួកពុតត្បុតប៉ងប្រាថ្នាថា ប្រសិនបើពួកអ្នកប្រឆាំងនឹងអ្វីដែលគេបានបញ្ចុះមកឲ្យពួកអ្នក ដូចអ្វីដែលពួកគេបានប្រឆាំងនោះ ពួកអ្នកនឹងក្លាយជាអ្នកដែលប្រឆាំងដូចពួកគេដែរ។ ដូច្នេះ ចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារឱ្យសោះ ដោយសារតែភាពជាសត្រូវរបស់ពួកគេ លុះត្រាតែពួកគេភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ (ដោយភៀសខ្លួន)ពីទឹកដីនៃភាពស្ហ៊ីរិក(ពហុទេពនិយម) ទៅកាន់ប្រទេសឥស្លាម ដែលជាភស្តុតាងមួយបញ្ជាក់ពីសេចក្តីជំនឿរបស់ពួកគេ។ តែប្រសិនបើពួកគេបដិសេធ ហើយនៅតែបន្តស្ថិតនៅក្នុងស្ថានភាពរបស់ពួកគេដដែលទៀតនោះ ចូរពួកអ្នក(អ្នកមានជំនឿ)ចាប់ពួកគេ និងសម្លាប់ពួកគេនៅទីណាក៏ដោយដែលពួកអ្នកបានជួបប្រទះពួកគេចុះ។ ហើយចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារដែលមើលការខុសត្រូវលើកិច្ចការរបស់ពួកអ្នក និងជាអ្នកជួយដែលជួយពួកអ្នកប្រឆាំងនឹងសត្រូវរបស់ពួកអ្នកឱ្យសោះ។

90

إِلَّا ٱلَّذِينَ يَصِلُونَ إِلَىٰ قَوْمٍۭ بَيْنَكُمْ وَبَيْنَهُم مِّيثَٰقٌ أَوْ جَآءُوكُمْ حَصِرَتْ صُدُورُهُمْ أَن يُقَٰتِلُوكُمْ أَوْ يُقَٰتِلُوا۟ قَوْمَهُمْ ۚ وَلَوْ شَآءَ ٱللَّهُ لَسَلَّطَهُمْ عَلَيْكُمْ فَلَقَٰتَلُوكُمْ ۚ فَإِنِ ٱعْتَزَلُوكُمْ فَلَمْ يُقَٰتِلُوكُمْ وَأَلْقَوْا۟ إِلَيْكُمُ ٱلسَّلَمَ فَمَا جَعَلَ ٱللَّهُ لَكُمْ عَلَيْهِمْ سَبِيلًۭا

Except for those who take refuge with a people between yourselves and whom is a treaty or those who come to you, their hearts strained at [the prospect of] fighting you or fighting their own people. And if Allah had willed, He could have given them power over you, and they would have fought you. So if they remove themselves from you and do not fight you and offer you peace, then Allah has not made for you a cause [for fighting] against them.

លើកលែងតែជនណាក្នុងចំណោមពួកគេ(ពួកពុតត្បុត)ដែលបានទៅសុំផ្សាភ្ជាប់ជាមួយនឹងក្រុមមួយដែលពួកអ្នក(អ្នកមានជំនឿ)បានចុះកិច្ចព្រមព្រៀងជាមួយពួកគេលើការបញ្ឈប់ការធ្វើសង្រ្គាម ឬក៏ពួកដែលបានមកជួបពួកអ្នក ខណៈដែលចិត្តរបស់ពួកគេមានការធុញថប់ដោយពួកគេមិនចង់ធ្វើសង្រ្គាមប្រឆាំងនឹងពួកអ្នក ហើយក៏មិនចង់ធ្វើសង្រ្គាមប្រឆាំងនឹងក្រុមរបស់ពួកគេដែរ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ពិតជានឹងធ្វើឲ្យពួកគេត្រួតត្រាលើពួកអ្នក ពេលនោះពួកគេនឹងធ្វើសង្រ្គាមឈ្នះពួកអ្នកជាមិនខាន។ ដូច្នេះ ចូរពួកអ្នកទទួលយកការសណ្តោសប្រណីពីអល់ឡោះ ហើយកុំសម្លាប់ពួកគេ ឬចាប់ពួកគេជាឈ្លើយសឹក។ ហើយប្រសិនបើពួកគេបានដកថយចេញពីពួកអ្នក ដោយមិនធ្វើសង្គ្រាមជាមួយពួកអ្នក ហើយធ្វើការផ្សះផ្សាជាមួយពួកអ្នកដោយបោះបង់ចោលការធ្វើសង្រ្គាមនឹងពួកអ្នកវិញនោះ គឺអល់ឡោះទ្រង់មិនបើកផ្លូវ(មិនអនុញ្ញាត)ឲ្យពួកអ្នកធ្វើអ្វីទៅលើពួកគេ(តាមអំពើចិត្ត)ដោយការសម្លាប់ពួកគេ និងចាប់ពួកគេធ្វើជាឈ្លើយសឹកឡើយ។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.