Muslim99Muslim99
← Tafsir library

4. An-Nisaa

The Women · Medinan · 176 ayahs

سُورَةُ النِّسَاءِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 71–80 of 176

71

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ خُذُوا۟ حِذْرَكُمْ فَٱنفِرُوا۟ ثُبَاتٍ أَوِ ٱنفِرُوا۟ جَمِيعًۭا

O you who have believed, take your precaution and [either] go forth in companies or go forth all together.

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នករៀបចំខ្លួនដោយប្រុងប្រយ័ត្នចំពោះសត្រូវរបស់ពួកអ្នក ដោយស្វែងរកយុទ្ធសាស្រ្តដ៏ជាក់លាក់ដើម្បីប្រយុទ្ធតទល់ជាមួយពួកគេ(ពេលចេញទៅធ្វើសង្រ្គាម) ហើយចូរពួកអ្នកចេញទៅប្រយុទ្ធជាមួយសត្រូវម្ដងមួយក្រុមៗ ឬក៏ចេញទៅប្រយុទ្ធជាមួយពួកគេទាំងអស់គ្នាតែម្ដង។ ការធ្វើដូច្នោះ(ចេញម្តងមួយក្រុម ឬចេញទៅទាំងអស់គ្នា) គឺអាស្រ័យតាមស្ថានភាពមួយណាដែលអំណោយផលជាង និងអាចមានប្រៀបក្នុងការយកឈ្នះលើសត្រូវជាង។

72

وَإِنَّ مِنكُمْ لَمَن لَّيُبَطِّئَنَّ فَإِنْ أَصَٰبَتْكُم مُّصِيبَةٌۭ قَالَ قَدْ أَنْعَمَ ٱللَّهُ عَلَىَّ إِذْ لَمْ أَكُن مَّعَهُمْ شَهِيدًۭا

And indeed, there is among you he who lingers behind; and if disaster strikes you, he says, "Allah has favored me in that I was not present with them."

ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកអ្នក(ឱបណ្តាជនមូស្លីមទាំងឡាយ)មានក្រុមជាច្រើនដែលអល់អែល រារែកក្នុងការចេញទៅធ្វើសង្រ្គាមជាមួយនឹងសត្រូវរបស់ពួកអ្នក ដោយសារតែភាពកំសាករបស់ពួកគេ ហើយពួកគេបានធ្វើឱ្យអ្នកដទៃមានការរារែកដែរ ហើយពួកទាំងនោះ គឺពួកពុតត្បុត និងអ្នកដែលមានជំនឿទន់ខ្សោយ។ ហើយប្រសិនបើពួកអ្នកត្រូវបានគេសម្លាប់ ឬបរាជ័យនោះ ម្នាក់ក្នុងនៅក្នុងចំណោមពួកគេនឹងនិយាយដោយក្តីរីករាយចំពោះសន្តិភាព(ការរួចជីវិត)របស់គេថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានប្រោសប្រទានដល់ខ្ញុំ ពីព្រោះខ្ញុំមិនបានចូលរួមធ្វើសង្រ្គាមជាមួយពួកគេ ហើយខ្ញុំមិនបានទទួលរងគ្រោះថ្នាក់ដូចអ្វីដែលពួកគេបានទទួលរងនោះឡើយ។

73

وَلَئِنْ أَصَٰبَكُمْ فَضْلٌۭ مِّنَ ٱللَّهِ لَيَقُولَنَّ كَأَن لَّمْ تَكُنۢ بَيْنَكُمْ وَبَيْنَهُۥ مَوَدَّةٌۭ يَٰلَيْتَنِى كُنتُ مَعَهُمْ فَأَفُوزَ فَوْزًا عَظِيمًۭا

But if bounty comes to you from Allah, he will surely say, as if there had never been between you and him any affection. "Oh, I wish I had been with them so I could have attained a great attainment."

ក៏ប៉ុន្តែប្រសិនបើពួកអ្នក(ឱជនមូស្លីមទាំងឡាយ)ទទួលបានការប្រោសប្រទានពីអល់ឡោះ ដោយទទួលបានជ័យជម្នះ ឬក៏ទទួលបានទ្រព្យជ័យភណ្ឌវិញនោះ អ្នកដែលមិនបានទៅចូលរួមធ្វើសង្គ្រាមរូបនោះនឹងនិយាយ ហាក់ដូចជារូបគេមិនស្ថិតក្នុងចំណោមក្រុមរបស់ពួកអ្នក ហើយរវាងពួកអ្នកនឹងរូបគេហាក់ដូចជាគ្មានមនោសញ្ចេតនានឹងគ្នា និងគ្មានចំណងមិត្តភាពជាមួយគ្នាដូច្នោះ ដោយគេពិតជានឹងនិយាយថាៈ ខ្ញុំសោកស្ដាយណាស់! ប្រសិនបើខ្ញុំស្ថិតនៅជាមួយពួកគេក្នុងការធ្វើសង្រ្គាមរបស់ពួកគេនោះ ខ្ញុំពិតជានឹងទទួលបានជោគជ័យដ៏ធំធេងដូចដែលពួកគេបានទទួលជោគជ័យដែរជាមិនខាន។

74

۞ فَلْيُقَٰتِلْ فِى سَبِيلِ ٱللَّهِ ٱلَّذِينَ يَشْرُونَ ٱلْحَيَوٰةَ ٱلدُّنْيَا بِٱلْءَاخِرَةِ ۚ وَمَن يُقَٰتِلْ فِى سَبِيلِ ٱللَّهِ فَيُقْتَلْ أَوْ يَغْلِبْ فَسَوْفَ نُؤْتِيهِ أَجْرًا عَظِيمًۭا

So let those fight in the cause of Allah who sell the life of this world for the Hereafter. And he who fights in the cause of Allah and is killed or achieves victory - We will bestow upon him a great reward.

ដូច្នេះ ចូរឲ្យបណ្ដាអ្នកមានជំនឿដ៏ពិតប្រាកដដែលពួកគេលះបង់ការឆាកជីវិតលោកិយប្ដូរយកថ្ងៃបរលោកដែលគេពេញចិត្តនឹងវានោះធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះដើម្បីឱ្យបន្ទូលរបស់ទ្រង់ខ្ពង់ខ្ពស់ចុះ។ ហើយជនណាដែលធ្វើសង្រ្គាមក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់ទ្រង់ខ្ពង់ខ្ពស់ ហើយត្រូវបានគេសម្លាប់ ឬទទួលបរាជ័យនោះ អល់ឡោះនឹងប្រទានឲ្យគេនូវផលបុណ្យដ៏ធំធេង នោះគឺឋានសួគ៌ ព្រមទាំងទទួលបាននូវការពេញចិត្តពីអល់ឡោះជាម្ចាស់។

75

وَمَا لَكُمْ لَا تُقَٰتِلُونَ فِى سَبِيلِ ٱللَّهِ وَٱلْمُسْتَضْعَفِينَ مِنَ ٱلرِّجَالِ وَٱلنِّسَآءِ وَٱلْوِلْدَٰنِ ٱلَّذِينَ يَقُولُونَ رَبَّنَآ أَخْرِجْنَا مِنْ هَٰذِهِ ٱلْقَرْيَةِ ٱلظَّالِمِ أَهْلُهَا وَٱجْعَل لَّنَا مِن لَّدُنكَ وَلِيًّۭا وَٱجْعَل لَّنَا مِن لَّدُنكَ نَصِيرًا

And what is [the matter] with you that you fight not in the cause of Allah and [for] the oppressed among men, women, and children who say, "Our Lord, take us out of this city of oppressive people and appoint for us from Yourself a protector and appoint for us from Yourself a helper?"

តើអ្វីដែលរារាំងពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនឲ្យធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះដើម្បីលើកតម្កើងបន្ទូលរបស់ទ្រង់ឲ្យបានខ្ពង់ខ្ពស់ និងជួយសង្រ្គោះពួកដែលទន់ខ្សោយក្នុងចំណោមបុរស ស្រ្តី និងក្មេងៗដែលពួកគេកំពុងតែបួងសួងសុំពីអល់ឡោះថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាជួយសង្រ្គោះពួកយើងចេញពីទឹកដីម៉ាក្កះនេះផងចុះ ដោយសារតែអ្នករស់នៅទីនេះបានបំពានដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងបង្កភាពជាសត្រូវជាមួយខ្ញុំបម្រើរបស់ទ្រង់ ហើយសូមទ្រង់មេត្តាប្រទានដល់ពួកយើងអំពីទ្រង់ផងចុះនូវអ្នកដែលគាំពារកិច្ចការរបស់ពួកយើង ហើយនិង(ប្រទាន)អ្នកជួយ ដែលការពារពួកយើងពីគ្រោះថ្នាក់ផងចុះ។

76

ٱلَّذِينَ ءَامَنُوا۟ يُقَٰتِلُونَ فِى سَبِيلِ ٱللَّهِ ۖ وَٱلَّذِينَ كَفَرُوا۟ يُقَٰتِلُونَ فِى سَبِيلِ ٱلطَّٰغُوتِ فَقَٰتِلُوٓا۟ أَوْلِيَآءَ ٱلشَّيْطَٰنِ ۖ إِنَّ كَيْدَ ٱلشَّيْطَٰنِ كَانَ ضَعِيفًا

Those who believe fight in the cause of Allah, and those who disbelieve fight in the cause of Taghut. So fight against the allies of Satan. Indeed, the plot of Satan has ever been weak.

បណ្ដាអ្នកមានជំនឿពិតប្រាកដ គឺពួកគេធ្វើសង្រ្គាមក្នុងមាគ៌ារបស់អល់ឡោះដើម្បីលើកតម្កើងបន្ទូលរបស់ទ្រង់ឲ្យបានខ្ពង់ខ្ពស់។ ចំណែកឯពួកដែលគ្មានជំនឿវិញ ពួកគេធ្វើសង្រ្គាមក្នុងមាគ៌ានៃព្រះនានារបស់ពួកគេ។ ដូចនេះ ចូរពួកអ្នកធ្វើសង្រ្គាមប្រឆាំងនឹងបក្សពួករបស់ស្ហៃតនចុះ។ ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកធ្វើសង្រ្គាមប្រឆាំងនឹងពួកគេនោះ ពួកអ្នកនឹងទទួលជ័យជម្នះលើពួកគេពុំខានឡើយ ពីព្រោះល្បិចកលរបស់ស្ហៃតនគឺទន់ខ្សោយបំផុតដោយវាមិនអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលប្រគល់ការទុកចិត្តលើអល់ឡោះជាម្ចាស់បាននោះឡើយ។

77

أَلَمْ تَرَ إِلَى ٱلَّذِينَ قِيلَ لَهُمْ كُفُّوٓا۟ أَيْدِيَكُمْ وَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ فَلَمَّا كُتِبَ عَلَيْهِمُ ٱلْقِتَالُ إِذَا فَرِيقٌۭ مِّنْهُمْ يَخْشَوْنَ ٱلنَّاسَ كَخَشْيَةِ ٱللَّهِ أَوْ أَشَدَّ خَشْيَةًۭ ۚ وَقَالُوا۟ رَبَّنَا لِمَ كَتَبْتَ عَلَيْنَا ٱلْقِتَالَ لَوْلَآ أَخَّرْتَنَآ إِلَىٰٓ أَجَلٍۢ قَرِيبٍۢ ۗ قُلْ مَتَٰعُ ٱلدُّنْيَا قَلِيلٌۭ وَٱلْءَاخِرَةُ خَيْرٌۭ لِّمَنِ ٱتَّقَىٰ وَلَا تُظْلَمُونَ فَتِيلًا

Have you not seen those who were told, "Restrain your hands [from fighting] and establish prayer and give zakah"? But then when fighting was ordained for them, at once a party of them feared men as they fear Allah or with [even] greater fear. They said, "Our Lord, why have You decreed upon us fighting? If only You had postponed [it for] us for a short time." Say, The enjoyment of this world is little, and the Hereafter is better for he who fears Allah. And injustice will not be done to you, [even] as much as a thread [inside a date seed]."

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងពីរឿងរ៉ាវមិត្តភក្តិរបស់អ្នកមួយចំនួនទេឬ ដែលពួកគេបានសុំឱ្យគេដាក់កាតព្វកិច្ចទៅលើពួកគេឲ្យធ្វើសង្រ្គាមក្នុងមាគ៌ាអល់ឡោះនោះ? ពេលនោះ មានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នកពីការធ្វើសង្គ្រាម ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ (ទាំងនេះគឺមុនពេលដែលត្រូវបានគេដាក់កាតព្វកិច្ចឲ្យធ្វើសង្គ្រាម)។ ហើយបន្ទាប់ពីពួកគេបានភៀសខ្លួនទៅកាន់ទីក្រុងម៉ាទីណះ ហើយសាសនាឥស្លាមមានភាពរឹងមាំហើយនោះ ពេលនោះ គេក៏បានដាក់កាតព្វកិច្ចឲ្យធ្វើសង្គ្រាម។ រឿងនោះបានធ្វើឲ្យពួកគេមួយចំនួនមានការលំបាក ហើយពួកគេស្រាប់តែមានការភ័យខ្លាចចំពោះមនុស្សលោក បីដូចពួកគេខ្លាចអល់ឡោះ ឬខ្លាំងជាងខ្លាចអល់ឡោះទៅទៀត ហើយពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! ហេតុអ្វីបានជាទ្រង់ដាក់កាតព្វកិច្ចសង្រ្គាមមកលើពួកយើង? ហេតុអ្វីបានជាទ្រង់មិនពន្យាពេលបន្តិចទៀតដើម្បីឲ្យពួកយើងបានរីករាយនឹងជីវិតលោកិយសិន? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ការត្រេកត្រអាលក្នុងលោកិយនេះ គឺតិចតួចបំផុតដោយវានឹងបាត់បង់ទៅវិញមិនខាន។ រីឯថ្ងៃបរលោកវិញនោះ គឺប្រសើរបំផុតសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ ដោយសារតែការសើយសុខដែលមាននៅក្នុងឋានសួគ៌នោះ គឺស្ថិតស្ថេរជារៀងរហូត។ ហើយទង្វើល្អរបស់ពួកអ្នកនឹងមិនត្រូវគេបំបាត់នោះឡើយ សូម្បីតែប៉ុនសសៃឆ្មារដែលស្ថិតនៅលើគ្រាប់ល្មើក៏ដោយ។

78

أَيْنَمَا تَكُونُوا۟ يُدْرِككُّمُ ٱلْمَوْتُ وَلَوْ كُنتُمْ فِى بُرُوجٍۢ مُّشَيَّدَةٍۢ ۗ وَإِن تُصِبْهُمْ حَسَنَةٌۭ يَقُولُوا۟ هَٰذِهِۦ مِنْ عِندِ ٱللَّهِ ۖ وَإِن تُصِبْهُمْ سَيِّئَةٌۭ يَقُولُوا۟ هَٰذِهِۦ مِنْ عِندِكَ ۚ قُلْ كُلٌّۭ مِّنْ عِندِ ٱللَّهِ ۖ فَمَالِ هَٰٓؤُلَآءِ ٱلْقَوْمِ لَا يَكَادُونَ يَفْقَهُونَ حَدِيثًۭا

Wherever you may be, death will overtake you, even if you should be within towers of lofty construction. But if good comes to them, they say, "This is from Allah "; and if evil befalls them, they say, "This is from you." Say, "All [things] are from Allah." So what is [the matter] with those people that they can hardly understand any statement?

ទោះបីជាពួកអ្នកនៅទីកន្លែងណាក៏ដោយ ក៏សេចក្ដីស្លាប់នឹងទៅដល់ពួកអ្នកដែរនៅពេលណាដែលពេលវេលាកំណត់នៃជីវិតរបស់ពួកអ្នកបានមកដល់ហើយនោះ សូម្បីតែពួកអ្នកស្ថិតនៅក្នុងវិមានដែលត្រូវបានស្ថាបនាដ៏រឹងមាំ និងនៅឆ្ងាយពីសមរភូមិប្រយុទ្ធយ៉ាងណាក៏ដោយ។ ហើយប្រសិនបើពួកពុតត្បុតទទួលបាននូវអ្វីដែលធ្វើឱ្យពួកគេរីករាយដូចជា កូនចៅ និងលាភសក្ការៈជាច្រើននោះ ពួកគេនិយាយថាៈ អ្វីទាំងនេះមកពីអល់ឡោះ។ តែប្រសិនបើពួកគេជួបប្រទះបញ្ហាកូនចៅ ឬខាតបង់ទ្រព្យសម្បត្តិវិញនោះ ពួកគេគិតអាក្រក់លើព្យាការី ហើយពួកគេនិយាយថាៈ ប្រការអាក្រក់នេះ គឺដោយសារតែអ្នក(ព្យការីមូហាំម៉ាត់)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ រាល់ប្រការល្អឬអាក្រក់ គឺជាការកំណត់របស់អល់ឡោះទាំងអស់។ តើហេតុអ្វីបានជាពួកគេនិយាយដូច្នោះ ហាក់ដូចជាពួកគេមិនយល់នូវពាក្យសម្ដីដែលអ្នកបាននិយាយទៅកាន់ពួកគេអញ្ជឹង?

79

مَّآ أَصَابَكَ مِنْ حَسَنَةٍۢ فَمِنَ ٱللَّهِ ۖ وَمَآ أَصَابَكَ مِن سَيِّئَةٍۢ فَمِن نَّفْسِكَ ۚ وَأَرْسَلْنَٰكَ لِلنَّاسِ رَسُولًۭا ۚ وَكَفَىٰ بِٱللَّهِ شَهِيدًۭا

What comes to you of good is from Allah, but what comes to you of evil, [O man], is from yourself. And We have sent you, [O Muhammad], to the people as a messenger, and sufficient is Allah as Witness.

អ្វីដែលអ្នក(ឱកូនចៅអាហ្ទាំ)ទទួលបានក្នុងចំណោមប្រការដែលធ្វើឲ្យអ្នករីករាយ ដូចជាលាភសក្ការៈ និងកូនចៅនោះ គឺវាមកពីអល់ឡោះដែលទ្រង់បានប្រទានវាឲ្យអ្នក។ ហើយអ្វីដែលអ្នកបានជួបប្រទះអំពីប្រការអាក្រក់ក្នុងលាភសក្ការៈ និងកូនចៅរបស់អ្នកនោះ គឺវាមកពីខ្លួនរបស់អ្នកផ្ទាល់ដោយសារតែអំពើល្មើសដែលអ្នកបានប្រព្រឹត្ត។ ហើយជាការពិតណាស់ យើងបានតែងតាំងអ្នក(ឱព្យាការីមូហាំម៉ាត់) ជាអ្នកនាំសារម្នាក់មកពីអល់ឡោះជាម្ចាស់សម្រាប់មនុស្សលោកទាំងអស់ ដើម្បីឲ្យអ្នកផ្សព្វផ្សាយដល់ពួកគេនូវសារនៃម្ចាស់របស់អ្នក។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាសាក្សីលើភាពសច្ចៈរបស់អ្នកចំពោះអ្វីដែលអ្នកបានផ្សព្វផ្សាយវាអំពីទ្រង់នូវអ្វីដែលទ្រង់បានផ្តល់ឱ្យអ្នកអំពីភស្តុតាងនានានោះ។

80

مَّن يُطِعِ ٱلرَّسُولَ فَقَدْ أَطَاعَ ٱللَّهَ ۖ وَمَن تَوَلَّىٰ فَمَآ أَرْسَلْنَٰكَ عَلَيْهِمْ حَفِيظًۭا

He who obeys the Messenger has obeyed Allah; but those who turn away - We have not sent you over them as a guardian.

ជនណាហើយដែលប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) ដោយអនុវត្តតាមអ្វីដែលគាត់បានបង្គាប់ប្រើ និងជៀសវាងពីអ្វីដែលគាត់បានហាមឃាត់នោះ ពិតណាស់ គឺរូបគេពិតជាបានទទួលយកបទបញ្ជារបស់អល់ឡោះជាម្ចាស់ដែរ។ តែជនណាហើយដែលងាកចេញពីការប្រតិបត្តិតាមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)វិញនោះ ចូរអ្នកកុំមានការកើតទុក្ខចំពោះគេអី។ ពិតណាស់ យើងមិនបានតែងតាំងអ្នកជាអ្នកឃ្លាំមើលគេ និងថែរក្សានូវទង្វើរបស់គេនោះទេ។ តាមពិតយើងទៅវិញទេដែលជាអ្នកកត់ត្រានូវទង្វើរបស់គេ និងជាអ្នកជំនុំជម្រះលើរូបគេនោះ។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.