وَكَيْفَ تَأْخُذُونَهُۥ وَقَدْ أَفْضَىٰ بَعْضُكُمْ إِلَىٰ بَعْضٍۢ وَأَخَذْنَ مِنكُم مِّيثَٰقًا غَلِيظًۭا
And how could you take it while you have gone in unto each other and they have taken from you a solemn covenant?
តើពួកអ្នកយកអ្វីដែលជាខាន់ស្លាដែលពួកអ្នកបានផ្ដល់ឲ្យពួកនាងរួចហើយនោះមកវិញយ៉ាងដូចមេ្ដច ខណៈដែលពួកអ្នកធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នា ស្រឡាញ់គ្នា រួមរស់ជាមួយគ្នា និងបានដឹងពីអាថ៌កំបាំងគ្នាទៅវិញទៅមករួចទៅហើយនោះ? ពិតប្រាកដណាស់ ការលោភលន់ចង់បានទ្រព្យសម្បត្តិដែលស្ថិតនៅក្នុងដៃរបស់ពួកនាងក្រោយពីការលែងលះហើយនោះ វាគឺជារឿងមួយដែលត្រូវបានជំទាស់ និងជារឿងមួយដ៏អាក្រក់។ ហើយពិតប្រាកដណាស់ ពីមុនមកពួកនាងបានទទួលយកកិច្ចសន្យាដ៏រឹងមាំមួយអំពីពួកអ្នក នោះគឺការទទួលបានការអនុញ្ញាតក្នុងការរួមរស់ជាមួយពួកនាង ដោយបន្ទូលរបស់អល់ឡោះ និងច្បាប់បញ្ញត្តិរបស់ទ្រង់។