Muslim99Muslim99
← Tafsir library

4. An-Nisaa

The Women · Medinan · 176 ayahs

سُورَةُ النِّسَاءِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 151–160 of 176

151

أُو۟لَٰٓئِكَ هُمُ ٱلْكَٰفِرُونَ حَقًّۭا ۚ وَأَعْتَدْنَا لِلْكَٰفِرِينَ عَذَابًۭا مُّهِينًۭا

Those are the disbelievers, truly. And We have prepared for the disbelievers a humiliating punishment.

ពួកដែលស្ថិតនៅលើមាគ៌ាបែបនេះ គឺជាពួកដែលគ្មានជំនឿយ៉ាងពិតប្រាកដ ព្រោះជនណាដែលគ្មានជំនឿលើបណ្តាអ្នកនាំសារ(ទាំងអស់) ឬគ្មានជំនឿលើពួកគេមួយចំនួននោះ ពិតប្រាកដណាស់ រូបគេក៏គ្មានជំនឿចំពោះអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ទាំងអស់ផងដែរ។ ហើយយើងបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុតសម្រាប់ពួកគេនាថ្ងៃបរលោក ជាទណ្ឌកម្មសម្រាប់ពួកគេចំពោះភាពក្រអឺតក្រទមរបស់ពួកគេ(ដែល)មិនព្រមមានជំនឿចំពោះអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់។

An-Nisaa 4:151Listen in Qur'an →
152

وَٱلَّذِينَ ءَامَنُوا۟ بِٱللَّهِ وَرُسُلِهِۦ وَلَمْ يُفَرِّقُوا۟ بَيْنَ أَحَدٍۢ مِّنْهُمْ أُو۟لَٰٓئِكَ سَوْفَ يُؤْتِيهِمْ أُجُورَهُمْ ۗ وَكَانَ ٱللَّهُ غَفُورًۭا رَّحِيمًۭا

But they who believe in Allah and His messengers and do not discriminate between any of them - to those He is going to give their rewards. And ever is Allah Forgiving and Merciful.

រីឯបណ្តាអ្នកដែលមានជំនឿលើអល់ឡោះ និងបានគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយពួកគេមិនគោរពសក្ការៈនរណាម្នាក់រួមជាមួយទ្រង់ និងមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងអស់របស់ទ្រង់ ហើយពួកគេមិនបានបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគេ(បណ្តាអ្នកនាំសារ)ដូចដែលពួកគ្មានជំនឿបានធ្វើនោះទេ ផ្ទុយទៅវិញ គឺពួកគេបានមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងអស់។ អ្នកទាំងនោះហើយដែលអល់ឡោះនឹងប្រទានដល់ពួកគេនូវការតបស្នងដ៏ធំធេង ជាការតបស្នងចំពោះការមានជំនឿរបស់ពួកគេ និងការសាងនូវទង្វើកុសលរបស់ពួកគេដែលកើតចេញពីសេចក្តីជំនឿនោះ។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលបានសារភាពកំហុស ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

An-Nisaa 4:152Listen in Qur'an →
153

يَسْـَٔلُكَ أَهْلُ ٱلْكِتَٰبِ أَن تُنَزِّلَ عَلَيْهِمْ كِتَٰبًۭا مِّنَ ٱلسَّمَآءِ ۚ فَقَدْ سَأَلُوا۟ مُوسَىٰٓ أَكْبَرَ مِن ذَٰلِكَ فَقَالُوٓا۟ أَرِنَا ٱللَّهَ جَهْرَةًۭ فَأَخَذَتْهُمُ ٱلصَّٰعِقَةُ بِظُلْمِهِمْ ۚ ثُمَّ ٱتَّخَذُوا۟ ٱلْعِجْلَ مِنۢ بَعْدِ مَا جَآءَتْهُمُ ٱلْبَيِّنَٰتُ فَعَفَوْنَا عَن ذَٰلِكَ ۚ وَءَاتَيْنَا مُوسَىٰ سُلْطَٰنًۭا مُّبِينًۭا

The People of the Scripture ask you to bring down to them a book from the heaven. But they had asked of Moses [even] greater than that and said, "Show us Allah outright," so the thunderbolt struck them for their wrongdoing. Then they took the calf [for worship] after clear evidences had come to them, and We pardoned that. And We gave Moses a clear authority.

ពួកយូដានឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យបញ្ចុះគម្ពីរមួយក្បាលពីលើមេឃទៅឲ្យពួកគេដោយបញ្ចុះទាំងមូលមកតែម្តងដូចដែលបានកើតឡើងចំពោះព្យាការីមូសា ដើម្បីឲ្យវាក្លាយជាភស្តុតាងបញ្ជាក់ពីសច្ចភាពរបស់អ្នក។ ដូច្នេះ ចូរអ្នកកុំទាមទារចង់បានភាពខ្ពង់ខ្ពស់អំពីពួកគេក្នុងរឿងនោះឱ្យសោះ។ ជាការពិតណាស់ ជីដូនជីតារបស់ពួកគេបានសុំពីព្យាការីមូសានូវប្រការមួយដ៏ធំធេងជាងអ្វីដែលពួកគេបានសុំអ្នកទៅទៀត ដោយពួកគេសុំព្យាការីមូសាឲ្យអល់ឡោះជាម្ចាស់បង្ហាញឲ្យពួកគេបានឃើញទ្រង់ផ្ទាល់នឹងភ្នែក។ ពេលនោះ រន្ទះបាញ់ក៏បានបាញ់ពួកគេ ជាទណ្ឌកម្មដល់ពួកគេចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។ ក្រោយមក អល់ឡោះជាម្ចាស់បានប្រោសពួកគេឲ្យរស់ឡើងវិញ ហើយពួកគេក៏បានគោរពសក្ការៈចំពោះរូបសំណាកកូនគោផ្សេងពីអល់ឡោះទៅទៀតបន្ទាប់ពីមានភស្តុតាងដ៏ច្បាស់ក្រឡែតជាច្រើនបានមកដល់ពួកគេដែលជាភស្តុតាងបង្ហាញពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងភាពជាម្ចាស់តែមួយចំពោះការបង្កើត និងភាពជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈហើយក៏ដោយ។ ក្រោយមក យើងក៏បានអធ្យាស្រ័យដល់ពួកគេទៀត។ ហើយយើងបានប្រទានដល់ព្យាការីមូសានូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទៅលើក្រុមរបស់គេ។

An-Nisaa 4:153Listen in Qur'an →
154

وَرَفَعْنَا فَوْقَهُمُ ٱلطُّورَ بِمِيثَٰقِهِمْ وَقُلْنَا لَهُمُ ٱدْخُلُوا۟ ٱلْبَابَ سُجَّدًۭا وَقُلْنَا لَهُمْ لَا تَعْدُوا۟ فِى ٱلسَّبْتِ وَأَخَذْنَا مِنْهُم مِّيثَٰقًا غَلِيظًۭا

And We raised over them the mount for [refusal of] their covenant; and We said to them, "Enter the gate bowing humbly", and We said to them, "Do not transgress on the sabbath", and We took from them a solemn covenant.

ហើយយើង(អល់ឡោះ)បានលើកភ្នំតួរ(ភ្នំស៊ីណៃ)ដាក់ពីលើពួកគេដោយសារតែការដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពូកគេ ជាការបំភិតបំភ័យពួកគេដើម្បីឱ្យពួកគេអនុវត្តន៍តាមអ្វីដែលមាននៅក្នុងកិច្ចសន្យានោះ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេក្រោយពីបានលើកភ្នំនោះ(ដាក់ពីលើពួកគេ)ថាៈ ចូរពួកអ្នកចូលតាមទ្វារនៃទីក្រុងយេរូសាឡឹមនេះដោយលូនក្រាបនិងដោយឱនក្បាលចុះ។ តែពួកគេបានចូលដោយរំកិលគូទរបស់ពួកគេទៅវិញ។ ហើយយើងក៏បានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកកុំបំពានដោយការចេញទៅនេសាទនៅថ្ងៃសៅរ៍ឲ្យសោះ តែពួកគេបែរបំពានដោយចេញទៅធ្វើការនេសាទ(នៅថ្ងៃសៅរ៍)ទៅវិញ។ ហើយយើងបានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់បំផុតទៅលើពួកគេចំពោះរឿងនោះ។ តែពួកគេនៅតែក្បត់កិច្ចសន្យាដែលគេ(អល់ឡោះ)បានដាក់ទៅលើពួកគេដដែល។

An-Nisaa 4:154Listen in Qur'an →
155

فَبِمَا نَقْضِهِم مِّيثَٰقَهُمْ وَكُفْرِهِم بِـَٔايَٰتِ ٱللَّهِ وَقَتْلِهِمُ ٱلْأَنۢبِيَآءَ بِغَيْرِ حَقٍّۢ وَقَوْلِهِمْ قُلُوبُنَا غُلْفٌۢ ۚ بَلْ طَبَعَ ٱللَّهُ عَلَيْهَا بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًۭا

And [We cursed them] for their breaking of the covenant and their disbelief in the signs of Allah and their killing of the prophets without right and their saying, "Our hearts are wrapped". Rather, Allah has sealed them because of their disbelief, so they believe not, except for a few.

ហើយយើងបានបណ្តេញពួកគេ(ពួកយូដាដែលបានបំពាន)ចេញពីក្តីមេត្តាករុណារបស់យើង ដោយសារតែពួកគេបានក្បត់(បំពាន)កិច្ចសន្យាដែលគេបានដាក់លើពួកគេ និងដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ ព្រមទាំងបទឧក្រិដ្ឋរបស់ពួកគេដែលបានសម្លាប់បណ្តាព្យាការីជាច្រើននាក់ និងដោយសារតែពាក្យសម្តីរបស់ពួកគេដែលបាននិយាយទៅកាន់ព្យាការីមូហាំម៉ាត់ថាៈ ដួងចិត្តរបស់ពួកយើងមានគម្រប ហើយវាមិនយល់ពីអ្វីដែលអ្នកកំពុងនិយាយឡើយ។ តែរឿងនោះមិនដូចអ្វីដែលពួកគេនិយាយនោះទេ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ ដោយ(ធ្វើឱ្យ)ប្រការល្អមិនអាចទៅដល់ដួងចិត្តរបស់ពួកគេបាន។ ដូច្នេះ ពួកគេគ្មានជំនឿឡើយ លើកលែងតែជំនឿបន្តិចបន្តួចប៉ុណ្ណោះដែលវាមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។

An-Nisaa 4:155Listen in Qur'an →
156

وَبِكُفْرِهِمْ وَقَوْلِهِمْ عَلَىٰ مَرْيَمَ بُهْتَٰنًا عَظِيمًۭا

And [We cursed them] for their disbelief and their saying against Mary a great slander,

ហើយយើងបានបណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់យើង ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ និងដោយសារតែការនិយាយចោទប្រកាន់របស់ពួកគេទៅលើម៉ារីយ៉ាំ(នាងម៉ារី)ដោយមូលបង្កាច់ បង្ខូច និងប្រឌិតថា នាងបានប្រព្រឹត្តហ្ស៊ីណា។

An-Nisaa 4:156Listen in Qur'an →
157

وَقَوْلِهِمْ إِنَّا قَتَلْنَا ٱلْمَسِيحَ عِيسَى ٱبْنَ مَرْيَمَ رَسُولَ ٱللَّهِ وَمَا قَتَلُوهُ وَمَا صَلَبُوهُ وَلَٰكِن شُبِّهَ لَهُمْ ۚ وَإِنَّ ٱلَّذِينَ ٱخْتَلَفُوا۟ فِيهِ لَفِى شَكٍّۢ مِّنْهُ ۚ مَا لَهُم بِهِۦ مِنْ عِلْمٍ إِلَّا ٱتِّبَاعَ ٱلظَّنِّ ۚ وَمَا قَتَلُوهُ يَقِينًۢا

And [for] their saying, "Indeed, we have killed the Messiah, Jesus, the son of Mary, the messenger of Allah." And they did not kill him, nor did they crucify him; but [another] was made to resemble him to them. And indeed, those who differ over it are in doubt about it. They have no knowledge of it except the following of assumption. And they did not kill him, for certain.

ហើយយើងបានដាក់បណ្តាសារពួកគេដោយសារតែពាក្យសម្តីរបស់ពួកគេដែលនិយាយប្រកបដោយភាពមោទន និងកុហកបោកប្រាស់គេថាៈ ពិតប្រាកដណាស់ ពួកយើងបានសម្លាប់ម៉ាសៀហ អ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ (យេស៊ូគ្រឹស្ទ បុត្ររបស់នាងម៉ារី) ដែលជាអ្នកនាំសាររបស់អល់ឡោះ។ តាមពិត ពួកគេមិនបានសម្លាប់គាត់ដូចដែលពួកគេបានអះអាងនោះឡើយ ហើយពួកគេក៏មិនបានចងឆ្កាងគាត់នោះដែរ។ ក៏ប៉ុន្តែ (តាមពិត) ពួកគេបានសម្លាប់បុរសម្នាក់(ផ្សេងពីព្យាការីអ៊ីសា)ដែលអល់ឡោះបានធ្វើឲ្យរួបគេដូចទៅនឹងព្យាការីអ៊ីសា ហើយពួកគេក៏បានយកបុរសនោះទៅចងឆ្កាងដោយពួកគេគិតថា អ្នកដែលត្រូវបានសម្លាប់នោះ គឺជាព្យាការីអ៊ីសា។ ហើយពួកយូដាដែលអះអាងថាបានសម្លាប់គាត់(ព្យាការីអ៊ីសា) និងពួកណាសរ៉នី(ពួកគ្រឹស្ទាន)ដែលទទួលយកបុរសដែលគេបានសម្លាប់នោះ(បុរសដែលដូចនឹងព្យាការីអ៊ីសា) ពួកគេទាំងពីរក្រុមស្ថិតនៅក្នុងការខ្វែងយោបល់គ្នានិងមានក្តីមន្ទិលសង្ស័យ ដោយពួកគេមិនបានដឹងច្បាស់អំពីរឿងនេះឡើយ។ តាមពិតពួកគេគ្រាន់តែតាមការស្មានប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ការពិតឡើយ។ ពួកគេមិនបានសម្លាប់ព្យាការីអ៊ីសា(យេស៊ួគ្រឹស្ទ)នោះទេ ហើយពួកគេក៏មិនបានឆ្កាងគាត់នោះដែរ។

An-Nisaa 4:157Listen in Qur'an →
158

بَل رَّفَعَهُ ٱللَّهُ إِلَيْهِ ۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًۭا

Rather, Allah raised him to Himself. And ever is Allah Exalted in Might and Wise.

ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានសង្គ្រោះគាត់(ព្យាការីអ៊ីសា)ពីឧបាយកលរបស់ពួកគេ ហើយអល់ឡោះបានលើកយកទាំងខ្លួនប្រាណនិងព្រលឹងរបស់គាត់ទៅកាន់ទ្រង់។ ហើយអល់ឡោះមហាខ្លាំងពូកែបំផុតនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតបំផុតចំពោះការចាត់ចែងរបស់ទ្រង់ ការកំណត់ និងការដាក់បញ្ញតិ្តច្បាប់របស់ទ្រង់។

An-Nisaa 4:158Listen in Qur'an →
159

وَإِن مِّنْ أَهْلِ ٱلْكِتَٰبِ إِلَّا لَيُؤْمِنَنَّ بِهِۦ قَبْلَ مَوْتِهِۦ ۖ وَيَوْمَ ٱلْقِيَٰمَةِ يَكُونُ عَلَيْهِمْ شَهِيدًۭا

And there is none from the People of the Scripture but that he will surely believe in Jesus before his death. And on the Day of Resurrection he will be against them a witness.

ហើយពួកអះលីគីតាប(ទាំងអស់)នឹងមានជំនឿចំពោះព្យាការីអ៊ីសាក្រោយពីការចុះរបស់គាត់(មកកាន់ផែនដីវិញ)នៅសម័យកាលចុងក្រោយ(ពេលថ្ងៃបរលោកជិតមកដល់) និងមុនពេលគាត់ទទួលមរណភាព។ ហើយនៅថ្ងៃបរលោក ព្យាការីអ៊ីសានឹងធ្វើជាសាក្សីចំពោះទង្វើរបស់ពួកគេ ថាតើអ្វីដែលស្របនឹងច្បាប់របស់គាត់ និងអ្វីដែលផ្ទុយនឹងច្បាប់របស់គាត់។

An-Nisaa 4:159Listen in Qur'an →
160

فَبِظُلْمٍۢ مِّنَ ٱلَّذِينَ هَادُوا۟ حَرَّمْنَا عَلَيْهِمْ طَيِّبَٰتٍ أُحِلَّتْ لَهُمْ وَبِصَدِّهِمْ عَن سَبِيلِ ٱللَّهِ كَثِيرًۭا

For wrongdoing on the part of the Jews, We made unlawful for them [certain] good foods which had been lawful to them, and for their averting from the way of Allah many [people],

ដោយសារតែការបំពានរបស់ពួកយូដានោះ យើងបានដាក់បម្រាមទៅលើពួកគេមិនឲ្យទទួលទានចំណីអាហារដែលល្អស្អាតល្អមួយចំនួនដែល(យើង)ធ្លាប់បានអនុញ្ញាតឲ្យពួកគេ។ ហើយយើងបានដាក់បម្រាមទៅលើពួកគេ(មិនឲ្យទទួលទាន)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះគោ និងពពែ យើងបានដាក់បម្រាមចំពោះពួកគេមិនឲ្យការបរិភោគខ្លាញ់របស់វាឡើយ លើកលែងតែខ្លាញ់ដែលជាប់នឹងឆ្អឹងខ្នងរបស់វាប៉ុណ្ណោះ។ ហើយ(ការហាមឃាត់បែបនេះ)ក៏ដោយសារតែការរារាំងរបស់ពួកគេចំពោះខ្លួនពួកគេផ្ទាល់និងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ រហូតដល់ការរារាំងពីប្រការល្អនោះបានក្លាយជាចរិតធម្មជាតិសម្រាប់ពួកគេ។

An-Nisaa 4:160Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.