Muslim99Muslim99
← Tafsir library

4. An-Nisaa

The Women · Medinan · 176 ayahs

سُورَةُ النِّسَاءِ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 131–140 of 176

131

وَلِلَّهِ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَلَقَدْ وَصَّيْنَا ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ مِن قَبْلِكُمْ وَإِيَّاكُمْ أَنِ ٱتَّقُوا۟ ٱللَّهَ ۚ وَإِن تَكْفُرُوا۟ فَإِنَّ لِلَّهِ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ ۚ وَكَانَ ٱللَّهُ غَنِيًّا حَمِيدًۭا

And to Allah belongs whatever is in the heavens and whatever is on the earth. And We have instructed those who were given the Scripture before you and yourselves to fear Allah. But if you disbelieve - then to Allah belongs whatever is in the heavens and whatever is on the earth. And ever is Allah Free of need and Praiseworthy.

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី ព្រមទាំងអ្វីៗដែលមាននៅចន្លោះវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយពិតប្រាកដណាស់ យើងបានដាក់កិច្ចសន្យា(បទបញ្ជា)ចំពោះពួកអះលីគីតាបក្នុងចំណោមពួកយូដា និងពួកណាសរ៉នីដូចដែលយើងបានកិច្ចសន្យាចំពោះពួកអ្នកដែរ ដោយឲ្យពួកអ្នកអនុវត្តតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងចៀសវាងឲ្យឆ្ងាយពីបម្រាមរបស់ទ្រង់។ ហើយប្រសិនបើពួកអ្នកប្រឆាំងនឹងកិច្ចសន្យានោះ ពួកអ្នកនឹងមិនអាចបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ក្រៅពីខ្លួនឯងឡើយ ពីព្រោះអល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការការគោរពប្រតិបត្តិរបស់ពួកអ្នកឡើយ។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់គ្រប់គ្រងអ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅលើផែនដី ហើយទ្រង់មិនត្រូវការអ្វីមួយពីម៉ាខ្លូកទាំងអស់របស់ទ្រង់ឡើយ ហើយទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរចំពោះលក្ខណៈសម្បត្តិ និងទង្វើទាំងឡាយរបស់ទ្រង់។

An-Nisaa 4:131Listen in Qur'an →
132

وَلِلَّهِ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ ۚ وَكَفَىٰ بِٱللَّهِ وَكِيلًا

And to Allah belongs whatever is in the heavens and whatever is on the earth. And sufficient is Allah as Disposer of affairs.

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ទ្រង់ជាអ្នកដែលសាកសមឱ្យគេគោរពប្រតិបត្តិតាម។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកដែលត្រូវគេផ្ដល់ទំនុកចិត្តក្នុងការរៀបចំចាត់ចែងរាល់កិច្ចការនៃម៉ាខ្លូករបស់ទ្រង់។

An-Nisaa 4:132Listen in Qur'an →
133

إِن يَشَأْ يُذْهِبْكُمْ أَيُّهَا ٱلنَّاسُ وَيَأْتِ بِـَٔاخَرِينَ ۚ وَكَانَ ٱللَّهُ عَلَىٰ ذَٰلِكَ قَدِيرًۭا

If He wills, He can do away with you, O people, and bring others [in your place]. And ever is Allah competent to do that.

ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងបំផ្លាញពួកអ្នក(ឱមនុស្សលោកទាំងឡាយ) ហើយទ្រង់នឹងបង្កើតក្រុមផ្សេងក្រៅពីពួកអ្នកមកជំនួសវិញ ដោយពួកគេនឹងគោរពប្រតិបត្តិតាមអល់ឡោះ និងមិនប្រឆាំងនឹងទ្រង់ឡើយ។ ហើយអល់ឡោះមានអានុភាពបំផុតលើរឿងនោះ។

An-Nisaa 4:133Listen in Qur'an →
134

مَّن كَانَ يُرِيدُ ثَوَابَ ٱلدُّنْيَا فَعِندَ ٱللَّهِ ثَوَابُ ٱلدُّنْيَا وَٱلْءَاخِرَةِ ۚ وَكَانَ ٱللَّهُ سَمِيعًۢا بَصِيرًۭا

Whoever desires the reward of this world - then with Allah is the reward of this world and the Hereafter. And ever is Allah Hearing and Seeing.

ក្នុងចំណោមពួកអ្នក(ឱមនុស្សលោកទាំងឡាយ) ជនណាហើយដែលចង់បានតែផលបុណ្យក្នុងលោកិយតាមរយៈទង្វើរបស់គេនោះ ចូរឲ្យគេដឹងចុះថា អល់ឡោះមានផលបុណ្យទាំងក្នុងលោកិយ និងបរលោក។ ដូចនេះ ចូរឲ្យគេសុំនូវផលបុណ្យទាំងពីរ(លោកិយ និងបរលោក)នេះពីទ្រង់ចុះ។ ហើយអល់ឡោះមហាឮនូវពាក្យសម្ដីរបស់ពួកអ្នក មហាឃើញពីទង្វើរបស់ពួកអ្នក ហើយទ្រង់នឹងតបស្នងពួកអ្នកចំពោះវា។

An-Nisaa 4:134Listen in Qur'an →
135

۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ كُونُوا۟ قَوَّٰمِينَ بِٱلْقِسْطِ شُهَدَآءَ لِلَّهِ وَلَوْ عَلَىٰٓ أَنفُسِكُمْ أَوِ ٱلْوَٰلِدَيْنِ وَٱلْأَقْرَبِينَ ۚ إِن يَكُنْ غَنِيًّا أَوْ فَقِيرًۭا فَٱللَّهُ أَوْلَىٰ بِهِمَا ۖ فَلَا تَتَّبِعُوا۟ ٱلْهَوَىٰٓ أَن تَعْدِلُوا۟ ۚ وَإِن تَلْوُۥٓا۟ أَوْ تُعْرِضُوا۟ فَإِنَّ ٱللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًۭا

O you who have believed, be persistently standing firm in justice, witnesses for Allah, even if it be against yourselves or parents and relatives. Whether one is rich or poor, Allah is more worthy of both. So follow not [personal] inclination, lest you not be just. And if you distort [your testimony] or refuse [to give it], then indeed Allah is ever, with what you do, Acquainted.

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរប្រកាន់ឲ្យបានខ្ជាប់ខ្ជូននូវភាពយុត្តិធម៌នៅគ្រប់ស្ថានភាពរបស់ពួកអ្នក និងជាអ្នកធ្វើជាសាក្សីដែលប្រកាន់ខ្ជាប់នឹងការពិតជាមួយមនុស្សគ្រប់គ្នា សូម្បីតែការធ្វើដូចនោះ គឺជាការធ្វើជាសាក្សីប្រឆាំងនឹងខ្លួនឯង ឬ(ប្រឆាំងនឹង)ឪពុកម្ដាយរបស់ពួកអ្នក ឬ(ប្រឆាំងនឹង)សាច់ញាតិពួកអ្នកខ្លួនឯងក៏ដោយ ហើយកុំដោយសារតែភាពក្រីក្រ ឬភាពជាអ្នកមានរបស់គេ ធ្វើឱ្យពួកអ្នកឡើងធ្វើជាសាក្សីឲ្យ ឬមិនធ្វើជាសាក្សីឲ្យនោះ។ ពិតណាស់ អល់ឡោះទ្រង់ដឹងអំពីពួកគេទាំងពីរ ទាំងអ្នកក្រនិងអ្នកមានជាងពួកអ្នកទៅទៀត ហើយទ្រង់ដឹងពីអ្វីដែលផ្តល់ផលប្រយោជន៍សម្រាប់គេទាំងពីរ។ ដូច្នេះ ចូរពួកអ្នកកុំដើរតាមទំនើងចិត្តនៅក្នុងការធ្វើសាក្សីរបស់ពួកអ្នកដើម្បីកុំឲ្យពួកអ្នកងាកចេញពីការពិតក្នុងការធ្វើសាក្សីនោះ។ ហើយប្រសិនបើពួកអ្នកកែប្រែការពិតក្នុងការធ្វើការសាក្សី ដោយការធ្វើសាក្សីមិនពិត(បោកប្រាស់) ឬពួកអ្នកបដិសេធមិនព្រមធ្វើសាក្សីវិញនោះ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះអ្វីៗដែលពួកអ្នកប្រព្រឹត្ត។

An-Nisaa 4:135Listen in Qur'an →
136

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ ءَامِنُوا۟ بِٱللَّهِ وَرَسُولِهِۦ وَٱلْكِتَٰبِ ٱلَّذِى نَزَّلَ عَلَىٰ رَسُولِهِۦ وَٱلْكِتَٰبِ ٱلَّذِىٓ أَنزَلَ مِن قَبْلُ ۚ وَمَن يَكْفُرْ بِٱللَّهِ وَمَلَٰٓئِكَتِهِۦ وَكُتُبِهِۦ وَرُسُلِهِۦ وَٱلْيَوْمِ ٱلْءَاخِرِ فَقَدْ ضَلَّ ضَلَٰلًۢا بَعِيدًا

O you who have believed, believe in Allah and His Messenger and the Book that He sent down upon His Messenger and the Scripture which He sent down before. And whoever disbelieves in Allah, His angels, His books, His messengers, and the Last Day has certainly gone far astray.

ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកមានភាពនឹងនរលើសេចក្តីជំនឿរបស់ពួកអ្នកចំពោះអល់ឡោះ ចំពោះអ្នកនាំសាររបស់ទ្រង់ ចំពោះគម្ពីរគួរអានដែលទ្រង់បានបញ្ចុះវាទៅលើអ្នកនាំសាររបស់ទ្រង់ និងចំពោះបណ្តាគម្ពីរដែលទ្រង់បានបញ្ចុះវាទៅលើបណ្ដាអ្នកនាំសារមុនៗ។ ហើយជនណាដែលប្រឆាំង(មិនមានជំនឿ)នឹងអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ បណ្ដាអ្នកនាំសាររបស់ទ្រង់ និងថ្ងៃបរលោកនោះ ជាការពិតណាស់ រូបគេពិតជាបានចាកឆ្ងាយបំផុតពីមាគ៌ាដែលត្រឹមត្រូវ។

An-Nisaa 4:136Listen in Qur'an →
137

إِنَّ ٱلَّذِينَ ءَامَنُوا۟ ثُمَّ كَفَرُوا۟ ثُمَّ ءَامَنُوا۟ ثُمَّ كَفَرُوا۟ ثُمَّ ٱزْدَادُوا۟ كُفْرًۭا لَّمْ يَكُنِ ٱللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ سَبِيلًۢا

Indeed, those who have believed then disbelieved, then believed, then disbelieved, and then increased in disbelief - never will Allah forgive them, nor will He guide them to a way.

ពិតប្រាកដណាស់ ពួកដែលស្ថិតនៅក្នុងភាពគ្មានជំនឿម្ដងហើយម្ដងទៀងក្នុងចំណោមពួកគេបន្ទាប់ពីការមានជំនឿ ដោយពួកគេមានជំនឿ ក្រោយមកពួកគេបែរចេញពីវា ក្រោយមកពួកគេមានជំនឿវិញ ហើយក្រោយមកទៀត ពួកគេក៏បានបែរចេញពីវាវិញទៀត ហើយពួកគេក៏បានបន្តស្ថិតក្នុងភាពគ្មានជំនឿ ហើយក៏បានស្លាប់ក្នុងភាពគ្មានជំនឿនោះ អល់ឡោះជាម្ចាស់នឹងមិនអភ័យទោសចំពោះបាបកម្មរបស់ពួកគេឡើយ ហើយទ្រង់ក៏មិនចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលនាំទៅកាន់អល់ឡោះជាម្ចាស់នោះដែរ។

An-Nisaa 4:137Listen in Qur'an →
138

بَشِّرِ ٱلْمُنَٰفِقِينَ بِأَنَّ لَهُمْ عَذَابًا أَلِيمًا

Give tidings to the hypocrites that there is for them a painful punishment -

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងដល់ពួកពុតត្បុតដែលជាពួកដែលបង្ហាញពីការមានជំនឿ(មកខាងក្រៅ) និងលាក់បាំងភាពគ្មានជំនឿ(ក្នុងចិត្ត)ថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតពីអល់ឡោះនៅថ្ងៃបរលោក។

An-Nisaa 4:138Listen in Qur'an →
139

ٱلَّذِينَ يَتَّخِذُونَ ٱلْكَٰفِرِينَ أَوْلِيَآءَ مِن دُونِ ٱلْمُؤْمِنِينَ ۚ أَيَبْتَغُونَ عِندَهُمُ ٱلْعِزَّةَ فَإِنَّ ٱلْعِزَّةَ لِلَّهِ جَمِيعًۭا

Those who take disbelievers as allies instead of the believers. Do they seek with them honor [through power]? But indeed, honor belongs to Allah entirely.

ទណ្ឌកម្មនេះ គឺដោយសារតែពួកគេបានយកពួកគ្មានជំនឿធ្វើជាអ្នកជួយ និងជាអ្នកគាំពារពួកគេផ្សេងពីបណ្ដាអ្នកដែលមានជំនឿ។ ហើយវាគឺជារឿងដ៏ចម្លែកដែលពួកគេយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារពួកគេនោះ។ តើពួកគេស្វែងរកភាពខ្លាំងក្លា និងភាពឧត្តុង្គឧត្តមពីពួកទាំងនោះ(ពួកគ្មានជំនឿ)ដើម្បីឲ្យពួកគេរួចខ្លួនឬ? ពិតប្រាកដណាស់ ភាពខ្លាំងក្លា និងភាពឧត្តុង្គឧត្តមទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។

An-Nisaa 4:139Listen in Qur'an →
140

وَقَدْ نَزَّلَ عَلَيْكُمْ فِى ٱلْكِتَٰبِ أَنْ إِذَا سَمِعْتُمْ ءَايَٰتِ ٱللَّهِ يُكْفَرُ بِهَا وَيُسْتَهْزَأُ بِهَا فَلَا تَقْعُدُوا۟ مَعَهُمْ حَتَّىٰ يَخُوضُوا۟ فِى حَدِيثٍ غَيْرِهِۦٓ ۚ إِنَّكُمْ إِذًۭا مِّثْلُهُمْ ۗ إِنَّ ٱللَّهَ جَامِعُ ٱلْمُنَٰفِقِينَ وَٱلْكَٰفِرِينَ فِى جَهَنَّمَ جَمِيعًا

And it has already come down to you in the Book that when you hear the verses of Allah [recited], they are denied [by them] and ridiculed; so do not sit with them until they enter into another conversation. Indeed, you would then be like them. Indeed Allah will gather the hypocrites and disbelievers in Hell all together -

ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបញ្ចុះទៅលើពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)នៅក្នុងគម្ពីរគួរអានថាៈ ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកអង្គុយនៅក្នុងជំនួបមួយ ហើយបានឮពួកគ្មានជំនឿនិយាយបដិសេធបណ្តាវាក្យខណ្ឌរបស់អល់ឡោះ និងសើចចំអកចំពោះវានៅក្នុងជំនួបនោះ ចាំបាច់លើពួកអ្នកត្រូវតែបោះបង់ការអង្គុយជាមួយពួកគេ ហើយត្រូវដើរចេញពីជំនួបនោះ ទាល់តែពួកគេលើកទៅនិយាយរឿងផ្សេងក្រៅពីរឿងបដិសេធវាក្យខណ្ឌរបស់អល់ឡោះ និងការសើចចំអកចំពោះវា។ ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកបន្តការអង្គុយជាមួយពួកគេខណៈដែលពួកគេនៅនិយាយបដិសេធវាក្យខណ្ឌរបស់អល់ឡោះនិងសើចចំអកចំពោះវាបន្ទាប់ពីពួកអ្នកបានស្តាប់លឺពួកគេនិយាយដូច្នោះហើយនោះ ពួកអ្នកនឹងដូចពួកគេដែរក្នុងការធ្វើផ្ទុយពីបទបញ្ជារបស់អល់ឡោះ ពីព្រោះពួកអ្នកបានប្រឆាំងនឹងអល់ឡោះជាម្ចាស់ដោយពួកអ្នកអង្គុយ(ជាមួយពួកគេ) ដូចដែលពួកគេបានប្រឆាំងនឹងអល់ឡោះដោយភាពគ្មានជំនឿរបស់ពួកគេដែរ។ ពិតប្រាកដណាស់ នៅថ្ងៃបរលោក អល់ឡោះនឹងប្រមូលផ្ដុំពួកពុតត្បុតដែលបង្ហាញពីឥស្លាម(ការមានជំនឿ) និងលាក់បាំងភាពគ្មានជំនឿជាមួយនឹងពួកប្រឆាំងទាំងអស់ដាក់ក្នុងឋាននរកជើហាន់ណាំ។

An-Nisaa 4:140Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.