Muslim99Muslim99
← Tafsir library

3. Aal-i-Imraan

The Family of Imraan · Medinan · 200 ayahs

سُورَةُ آلِ عِمۡرَانَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 81–90 of 200

81

وَإِذْ أَخَذَ ٱللَّهُ مِيثَٰقَ ٱلنَّبِيِّۦنَ لَمَآ ءَاتَيْتُكُم مِّن كِتَٰبٍۢ وَحِكْمَةٍۢ ثُمَّ جَآءَكُمْ رَسُولٌۭ مُّصَدِّقٌۭ لِّمَا مَعَكُمْ لَتُؤْمِنُنَّ بِهِۦ وَلَتَنصُرُنَّهُۥ ۚ قَالَ ءَأَقْرَرْتُمْ وَأَخَذْتُمْ عَلَىٰ ذَٰلِكُمْ إِصْرِى ۖ قَالُوٓا۟ أَقْرَرْنَا ۚ قَالَ فَٱشْهَدُوا۟ وَأَنَا۠ مَعَكُم مِّنَ ٱلشَّٰهِدِينَ

And [recall, O People of the Scripture], when Allah took the covenant of the prophets, [saying], "Whatever I give you of the Scripture and wisdom and then there comes to you a messenger confirming what is with you, you [must] believe in him and support him." [Allah] said, "Have you acknowledged and taken upon that My commitment?" They said, "We have acknowledged it." He said, "Then bear witness, and I am with you among the witnesses."

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលអល់ឡោះបានយកកិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ពីបណ្ដាព្យាការីទាំងឡាយ ដោយទ្រង់មានបន្ទូលទៅកាន់ពួកគេថាៈ ទោះបីជាយើងបានប្រទានដល់ពួកអ្នកនូវគម្ពីរដែលយើងបានបញ្ចុះវាទៅឲ្យពួកអ្នក ហើយនិងភាពឈ្លាសវៃដែលយើងបានបង្រៀនដល់ពួកអ្នក ហើយម្នាក់ៗក្នុងចំណោមពួកអ្នកបានឈានទៅដល់ឋានៈដ៏ខ្ពង់ខ្ពស់ បន្ទាប់មក អ្នកនាំសារមួយរូបអំពីយើង(គឺព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដើម្បីបញ្ជាក់ទៅលើគម្ពីរ និងភាពឈ្លាសវៃដែលមាននៅជាមួយពួកអ្នកក៏ដោយ ក៏ពួកអ្នកត្រូវតែជឿនូវអ្វីដែលគេបាននាំមក ហើយនិងជួយគាំទ្រនិងដើរតាមគេដែរ។ ដូចនេះ តើពួកអ្នក(ឱបណ្តាព្យាការីទាំងឡាយ)ទទួលស្គាល់ដូចនេះ និងព្រមទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់យើងដែរឬទេ? ពួកគេ(បណ្តាព្យាការី)បានឆ្លើយថាៈ ពួកយើងព្រមទទួលស្គាល់ហើយ។ ទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកធ្វើសាក្សីលើខ្លួនឯង និងទៅលើប្រជាជាតិរបស់ពួកអ្នកចុះ យើងក៏ជាអ្នកធ្វើសាក្សីទៅលើពួកអ្នក និងប្រជាជាតិរបស់ពួកអ្នកជាមួយនឹងពួកអ្នកដែរ។

Aal-i-Imraan 3:81Listen in Qur'an →
82

فَمَن تَوَلَّىٰ بَعْدَ ذَٰلِكَ فَأُو۟لَٰٓئِكَ هُمُ ٱلْفَٰسِقُونَ

And whoever turned away after that - they were the defiantly disobedient.

ដូចនេះ ជនណាហើយដែលបានងាកចេញក្រោយពីកិច្ចសន្យានេះ ដោយការធ្វើសាក្សីពីអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ហើយនោះ ពួកទាំងនោះហើយ គឺជាពួកដែលចាកចេញពីសាសនារបស់អល់ឡោះ និងពីការគោរពប្រតិបត្តិទ្រង់។

Aal-i-Imraan 3:82Listen in Qur'an →
83

أَفَغَيْرَ دِينِ ٱللَّهِ يَبْغُونَ وَلَهُۥٓ أَسْلَمَ مَن فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ طَوْعًۭا وَكَرْهًۭا وَإِلَيْهِ يُرْجَعُونَ

So is it other than the religion of Allah they desire, while to Him have submitted [all] those within the heavens and earth, willingly or by compulsion, and to Him they will be returned?

៨៣. ដូច្នេះ តើពួកដែលចាកចេញពីសាសនារបស់អល់ឡោះនិងពីការគោរពប្រតិបត្តិទ្រង់ទាំងនោះ ពួកគេស្វែងរកសាសនាផេ្សងក្រៅពីសាសនារបស់អល់ឡោះ(សាសនាឥស្លាម)ដែលទ្រង់បានជ្រើសរើសសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ឬ ខណៈដែលបណ្តាអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺសុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ដោយការស្ម័គ្រចិត្ត ដូចជាបណ្តាអ្នកដែលមានជំនឿ និងមិនស្ម័គ្រចិត្ដ ដូចជាពួកគ្មានជំនឿនោះ? បន្ទាប់មក រាល់ម៉ាខ្លូក(អ្វីដែលអល់ឡោះបង្កើត)ទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់នៅថ្ងៃបរលោកដើម្បីជំនុំជំរះ និងទទួលការតបស្នង។

Aal-i-Imraan 3:83Listen in Qur'an →
84

قُلْ ءَامَنَّا بِٱللَّهِ وَمَآ أُنزِلَ عَلَيْنَا وَمَآ أُنزِلَ عَلَىٰٓ إِبْرَٰهِيمَ وَإِسْمَٰعِيلَ وَإِسْحَٰقَ وَيَعْقُوبَ وَٱلْأَسْبَاطِ وَمَآ أُوتِىَ مُوسَىٰ وَعِيسَىٰ وَٱلنَّبِيُّونَ مِن رَّبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍۢ مِّنْهُمْ وَنَحْنُ لَهُۥ مُسْلِمُونَ

Say, "We have believed in Allah and in what was revealed to us and what was revealed to Abraham, Ishmael, Isaac, Jacob, and the Descendants, and in what was given to Moses and Jesus and to the prophets from their Lord. We make no distinction between any of them, and we are Muslims [submitting] to Him."

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពួកយើងមានជំនឿលើអល់ឡោះជាព្រះជាម្ចាស់ និងប្រតិបត្តិតាមទ្រង់ចំពោះអ្វីដែលទ្រង់បានបង្គាប់ប្រើ ហើយពួកយើងមានជំនឿលើវ៉ាហ៊ី(សារ)ដែលគេបានបញ្ចុះមកលើពួកយើង និងអ្វី(សារ)ដែលគេបានបញ្ចុះទៅលើព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអ៊ីល ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ ពួកយើងក៏មានជំនឿផងដែរនឹងអ្វីដែលគេបានបញ្ចុះទៅលើបណ្តាព្យាការីទាំងឡាយក្នុងចំណោមកូនចៅរបស់ព្យាការីយ៉ាក់កូប ហើយនិងអ្វីដែលគេបានផ្តល់ឱ្យព្យាការីមូសា ព្យាការីអ៊ីសា និងបណ្ដាព្យាការីទាំងអស់ នៃបណ្ដាគម្ពីរនិងបណ្ដាភស្តុតាងទាំងឡាយដែលមកពីម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមពួកគេ ដោយមានជំនឿលើពួកគេ(អ្នកនាំសារ)មានចំនួន ហើយគ្មានជំនឿលើពួកគេមួយចំនួនទៀតនោះឡើយ ហើយពួកយើងគឺជាអ្នកគោរពតាម និងប្រគល់ខ្លួនចំពោះអល់ឡោះតែមួយគត់។

Aal-i-Imraan 3:84Listen in Qur'an →
85

وَمَن يَبْتَغِ غَيْرَ ٱلْإِسْلَٰمِ دِينًۭا فَلَن يُقْبَلَ مِنْهُ وَهُوَ فِى ٱلْءَاخِرَةِ مِنَ ٱلْخَٰسِرِينَ

And whoever desires other than Islam as religion - never will it be accepted from him, and he, in the Hereafter, will be among the losers.

ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាដែលអល់ឡោះពេញចិត្ត គឺសាសនាអ៊ីស្លាមនោះ អល់ឡោះនឹងមិនទទួលយកសាសនានោះអំពីគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ខ្លួនឯង ដោយពួកគេនឹងត្រូវចូលឋាននរក។

Aal-i-Imraan 3:85Listen in Qur'an →
86

كَيْفَ يَهْدِى ٱللَّهُ قَوْمًۭا كَفَرُوا۟ بَعْدَ إِيمَٰنِهِمْ وَشَهِدُوٓا۟ أَنَّ ٱلرَّسُولَ حَقٌّۭ وَجَآءَهُمُ ٱلْبَيِّنَٰتُ ۚ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّٰلِمِينَ

How shall Allah guide a people who disbelieved after their belief and had witnessed that the Messenger is true and clear signs had come to them? And Allah does not guide the wrongdoing people.

តើឱ្យអល់ឡោះផ្តល់ការចង្អុលបង្ហាញឲ្យ(ពួកគេ)មានជំនឿចំពោះទ្រង់និងអ្នកនាំសាររបស់ទ្រង់យ៉ាងដូចម្តេចចំពោះក្រុមមួយដែលបានប្រឆាំងបន្ទាប់ពីពួកគេមានជំនឿចំពោះអល់ឡោះ ហើយពួកគេក៏បានទទួលស្គាល់ដែរថាៈ ពិតប្រាកដណាស់ អ្វីដែលអ្នកនាំសារមូហាំម៉ាត់ បាននាំមកនោះ គឺជាសេចក្តីពិត ហើយភស្ដុតាងទាំងឡាយដ៏ច្បាស់លាស់ដែលបង្ហាញពីភាពត្រឹមត្រូវទៅលើរឿងនោះក៏បានមកដល់ពួកគេដែរនោះ? ហើយអល់ឡោះមិនផ្តល់ការចង្អុលបង្ហាញទៅរកសេចក្តីជំនឿឡើយចំពោះក្រុមដែលបំពាន ដែលពួកគេបានជ្រើសរើសយកភាពវង្វេងជំនួសឲ្យការចង្អុលបង្ហាញនោះ។

Aal-i-Imraan 3:86Listen in Qur'an →
87

أُو۟لَٰٓئِكَ جَزَآؤُهُمْ أَنَّ عَلَيْهِمْ لَعْنَةَ ٱللَّهِ وَٱلْمَلَٰٓئِكَةِ وَٱلنَّاسِ أَجْمَعِينَ

Those - their recompense will be that upon them is the curse of Allah and the angels and the people, all together,

ជាការពិតណាស់ ចំពោះពួកបំពានដែលពួកគេបានជ្រើសរើសយកប្រការមិនពិតទាំងនោះ ការតបស្នងរបស់ពួកគេ គឺត្រូវបណ្តាសាពីអល់ឡោះ ពីបណ្តាម៉ាឡាអ៊ីកាត់ និងពីមនុស្សលោកទាំងអស់។ ដូច្នេះ ពួកគេត្រូវបានគេបណ្តេញចេញឆ្ងាយអំពីក្តីមេត្តាករុណារបស់អល់ឡោះ។

Aal-i-Imraan 3:87Listen in Qur'an →
88

خَٰلِدِينَ فِيهَا لَا يُخَفَّفُ عَنْهُمُ ٱلْعَذَابُ وَلَا هُمْ يُنظَرُونَ

Abiding eternally therein. The punishment will not be lightened for them, nor will they be reprieved.

ពួកគេនឹងស្ថិតនៅក្នុងឋាននរកជាអមតៈ ដោយពួកគេមិនអាចចេញពីទីនោះបានឡើយ។ ហើយទណ្ឌកម្មមិនត្រូវបានគេបន្ធូរបន្ថយចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឲ្យសារភាពកំហុស និងសុំការអធ្យាស្រ័យនោះដែរ។

Aal-i-Imraan 3:88Listen in Qur'an →
89

إِلَّا ٱلَّذِينَ تَابُوا۟ مِنۢ بَعْدِ ذَٰلِكَ وَأَصْلَحُوا۟ فَإِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌ

Except for those who repent after that and correct themselves. For indeed, Allah is Forgiving and Merciful.

លើកលែងតែបណ្ដាអ្នកដែលបានវិលត្រឡប់ទៅរកអល់ឡោះបន្ទាប់ពីការគ្មានជំនឿ និងការបំពានរបស់ពួកគេ ព្រមទាំងបានកែប្រែនូវទង្វើរបស់ពួកគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលសារភាពទោសកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះគេ។

Aal-i-Imraan 3:89Listen in Qur'an →
90

إِنَّ ٱلَّذِينَ كَفَرُوا۟ بَعْدَ إِيمَٰنِهِمْ ثُمَّ ٱزْدَادُوا۟ كُفْرًۭا لَّن تُقْبَلَ تَوْبَتُهُمْ وَأُو۟لَٰٓئِكَ هُمُ ٱلضَّآلُّونَ

Indeed, those who reject the message after their belief and then increase in disbelief - never will their [claimed] repentance be accepted, and they are the ones astray.

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿក្រោយពីការមានជំនឿរបស់ពួកគេ ហើយពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ រហូតដល់ពួកគេបានឃើញសេចក្តីស្លាប់ផ្ទាល់នឹងភ្នែកនោះ គេនឹងមិនទទួលយកការសារភាពកំហុសរបស់ពួកគេឡើយនៅពេលដែលសេចក្តីស្លាប់បានមកដល់ពួកគេ(ហៀបនឹងស្លាប់)ហើយនោះ ព្រោះថា វាហួសពេលហើយ។ ហើយពួកទាំងនោះ គឺជាពួកដែលវង្វេងចេញពីមាគ៌ាត្រឹមត្រូវដែលនាំទៅរកអល់ឡោះជាម្ចាស់។

Aal-i-Imraan 3:90Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.