Muslim99Muslim99
← Tafsir library

3. Aal-i-Imraan

The Family of Imraan · Medinan · 200 ayahs

سُورَةُ آلِ عِمۡرَانَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 61–70 of 200

61

فَمَنْ حَآجَّكَ فِيهِ مِنۢ بَعْدِ مَا جَآءَكَ مِنَ ٱلْعِلْمِ فَقُلْ تَعَالَوْا۟ نَدْعُ أَبْنَآءَنَا وَأَبْنَآءَكُمْ وَنِسَآءَنَا وَنِسَآءَكُمْ وَأَنفُسَنَا وَأَنفُسَكُمْ ثُمَّ نَبْتَهِلْ فَنَجْعَل لَّعْنَتَ ٱللَّهِ عَلَى ٱلْكَٰذِبِينَ

Then whoever argues with you about it after [this] knowledge has come to you - say, "Come, let us call our sons and your sons, our women and your women, ourselves and yourselves, then supplicate earnestly [together] and invoke the curse of Allah upon the liars [among us]."

ហេតុនេះ ជនណាដែលជជែកដេញដោលនឹងអ្នក(ឱព្យាការីមូហាំម៉ាត់)ក្នុងចំណោមពួកណាសរ៉នី(ពួកគ្រឹស្ទាន)នៃតំបន់ណាច់រ៉ន អំពីរឿងរ៉ាវរបស់ព្យាការីអ៊ីសា ដោយអះអាងថា រូបគាត់មិនមែនជាខ្ញុំបម្រើរបស់អល់ឡោះ ក្រោយពីចំណេះដឹងដ៏ត្រឹមត្រូវអំពីរឿងនោះបានមកដល់អ្នកហើយនោះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ សូមពួកអ្នកមកទីនេះ! យើងនឹងហៅកូនចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក ហើយនិងភរិយារបស់ពួកយើងនិងភរិយារបស់ពួកអ្នក ព្រមទាំងខ្លួនពួកយើងនិងខ្លួនពួកអ្នក ហើយពួកយើងនឹងជួបជុំគ្នាទាំងអស់។ បន្ទាប់មក ពួកយើងនឹងអង្វរករបួងសួងទៅកាន់អល់ឡោះជាម្ចាស់ឱ្យដាក់បណ្ដាសារបស់ទ្រង់ទៅលើពួកដែលភូតកុហកក្នុងចំណោមពួកយើងនិងក្នុងចំណោមពួកអ្នក។

Aal-i-Imraan 3:61Listen in Qur'an →
62

إِنَّ هَٰذَا لَهُوَ ٱلْقَصَصُ ٱلْحَقُّ ۚ وَمَا مِنْ إِلَٰهٍ إِلَّا ٱللَّهُ ۚ وَإِنَّ ٱللَّهَ لَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ

Indeed, this is the true narration. And there is no deity except Allah. And indeed, Allah is the Exalted in Might, the Wise.

ពិតប្រាកដណាស់ រឿងរ៉ាវរបស់ព្យាការីអ៊ីសាដែលយើងបានរំលឹកប្រាប់ដល់អ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាដំណឹងពិតដែលគ្មានការភូតកុហកនិងការសង្ស័យក្នុងវានោះទេ។ ហើយគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះតែមួយគត់ឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់មហាខ្លាំងពូកែបំផុតចំពោះអំណាចរបស់ទ្រង់ មហាគតិបណ្ឌិតក្នុងការគ្រប់គ្រង ការដាក់បទបញ្ជា និងការបង្កើតរបស់ទ្រង់។

Aal-i-Imraan 3:62Listen in Qur'an →
63

فَإِن تَوَلَّوْا۟ فَإِنَّ ٱللَّهَ عَلِيمٌۢ بِٱلْمُفْسِدِينَ

But if they turn away, then indeed - Allah is Knowing of the corrupters.

តែប្រសិនបើពួកគេងាកចេញពីការពិតដែលអ្នកបាននាំមក ដោយពួកគេមិនដើរតាមអ្នកទេនោះ វានោះគឺជាភាពមហន្តរាយរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះពួកដែលបង្កវិនាសកម្មនៅលើផែនដី ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើនោះវិញជាមិនខាន។

Aal-i-Imraan 3:63Listen in Qur'an →
64

قُلْ يَٰٓأَهْلَ ٱلْكِتَٰبِ تَعَالَوْا۟ إِلَىٰ كَلِمَةٍۢ سَوَآءٍۭ بَيْنَنَا وَبَيْنَكُمْ أَلَّا نَعْبُدَ إِلَّا ٱللَّهَ وَلَا نُشْرِكَ بِهِۦ شَيْـًۭٔا وَلَا يَتَّخِذَ بَعْضُنَا بَعْضًا أَرْبَابًۭا مِّن دُونِ ٱللَّهِ ۚ فَإِن تَوَلَّوْا۟ فَقُولُوا۟ ٱشْهَدُوا۟ بِأَنَّا مُسْلِمُونَ

Say, "O People of the Scripture, come to a word that is equitable between us and you - that we will not worship except Allah and not associate anything with Him and not take one another as lords instead of Allah." But if they turn away, then say, "Bear witness that we are Muslims [submitting to Him]."

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថាៈ ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)ក្នុងចំណោមពួកយូដា និងពូកណាសរ៉នី(ពួកគ្រឹស្ទាន)! សូមពួកអ្នកមកទីនេះ យើងនឹងរួបរួមគ្នានៅលើពាក្យសំដីមួយដែលសើ្មភាពគ្នារវាងពួកយើងទាំងអស់គ្នា នោះគឺ ពួកយើងត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយពួកយើងមិនត្រូវគោរពសក្ការៈអ្នកផ្សេងក្រៅពីទ្រង់ឡើយ ទោះបីជាពួកវាមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។ ហើយពួកយើងក៏មិនត្រូវយកគ្នាឯង(មនុស្សលោកដូចគ្នា)ធ្វើជាម្ចាស់ ដោយគោរពក្ការៈនិងគោរពប្រតិបត្តិ(ចំពោះពួកគេ)ក្រៅពីអល់ឡោះនោះដែរ។ តែប្រសិនបើពួកគេនៅបែរចេញពីសេចក្តីពិត និងភាពស្មើគ្នាដែលអ្នកបានអំពាវនាវពួកគេទៅកាន់វានោះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកធ្វើសាក្សីផងថា ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ(ជាជនមូស្លីម)ដែលគោរពតាមទ្រង់ដោយការប្រតិបត្តិតាម។

Aal-i-Imraan 3:64Listen in Qur'an →
65

يَٰٓأَهْلَ ٱلْكِتَٰبِ لِمَ تُحَآجُّونَ فِىٓ إِبْرَٰهِيمَ وَمَآ أُنزِلَتِ ٱلتَّوْرَىٰةُ وَٱلْإِنجِيلُ إِلَّا مِنۢ بَعْدِهِۦٓ ۚ أَفَلَا تَعْقِلُونَ

O People of the Scripture, why do you argue about Abraham while the Torah and the Gospel were not revealed until after him? Then will you not reason?

ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)! ហេតុអ្វីបានជាពួកអ្នកឈ្លោះប្រកែកគ្នាក្នុងសាសនារបស់ព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ) ដោយពួកយូដាអះអាងថា ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីមកាន់តាមសាសនាយូដា ហើយពួកណាសរ៉នី(ពួកគ្រឹស្ទាន)វិញអះអាងថា ព្យាការីអ៊ីព្រហ៊ីមកាន់តាមសាសនាគ្រឹស្ទាន ខណៈដែលពួកអ្នកដឹងថា ជាការពិតណាស់ សាសនាយូដា និងសាសនាគ្រឹស្ទាន គឺកើតក្រោយពីការស្លាប់របស់អ៊ីព្រហ៊ីមរយៈពេលយ៉ាងយូរ(រាប់រយឆ្នាំ)នោះ។ តើពួកអ្នកមិនពិចារណាចំពោះពាក្យសម្តី និងការអះអាងដែលខុសឆ្គងនិងមិនត្រឹមត្រូវរបស់ពួកអ្នកទេឬ?

Aal-i-Imraan 3:65Listen in Qur'an →
66

هَٰٓأَنتُمْ هَٰٓؤُلَآءِ حَٰجَجْتُمْ فِيمَا لَكُم بِهِۦ عِلْمٌۭ فَلِمَ تُحَآجُّونَ فِيمَا لَيْسَ لَكُم بِهِۦ عِلْمٌۭ ۚ وَٱللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ

Here you are - those who have argued about that of which you have [some] knowledge, but why do you argue about that of which you have no knowledge? And Allah knows, while you know not.

ពួកអ្នក(ឱពួកអះលីគីតាប)បានជជែកដេញដោលជាមួយនឹងព្យាការីមូហាំម៉ាត់ចំពោះអ្វីដែលអ្នកបានដឹងអំពីកិច្ចការសាសនារបស់ពួកអ្នក និងអ្វីដែលគេបានបញ្ចុះទៅលើពួកអ្នក។ តើហេតុអ្វីបានជាពួកអ្នកជជែកដេញដោលចំពោះរឿងព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ) និងសាសនារបស់គាត់ ដោយពួកអ្នកមិនបានដឹងអំពីវាសោះ ដោយសាររឿងនោះមិនមាននៅក្នុងគម្ពីររបស់ពួកអ្នក ហើយបណ្តាព្យាការីរបស់ពួកអ្នក ក៏មិនបាននាំមកផងដែរនោះ? ហើយអល់ឡោះដឹងនូវរឿងរ៉ាវជាក់ស្តែង និងផ្ទៃក្នុងរបស់វា តែពួកអ្នកមិនបានដឹងឡើយ។

Aal-i-Imraan 3:66Listen in Qur'an →
67

مَا كَانَ إِبْرَٰهِيمُ يَهُودِيًّۭا وَلَا نَصْرَانِيًّۭا وَلَٰكِن كَانَ حَنِيفًۭا مُّسْلِمًۭا وَمَا كَانَ مِنَ ٱلْمُشْرِكِينَ

Abraham was neither a Jew nor a Christian, but he was one inclining toward truth, a Muslim [submitting to Allah]. And he was not of the polytheists.

ព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ)មិនមែនស្ថិតនៅលើសាសនាយូដាឡើយ ហើយក៏មិនមែនស្ថិតនៅលើសាសនាគ្រឹស្ទាននោះដែរ តែគាត់ជាអ្នកដែលចាកផុតពីសាសនាដែលមិនត្រឹមត្រូវទាំងឡាយ ជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះតែមួយគត់ ហើយគាត់ក៏ពុំមែនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម) ដូចដែលពួកមុស្ហរីគីនអារ៉ាប់បានអះអាងនោះដែរ។

Aal-i-Imraan 3:67Listen in Qur'an →
68

إِنَّ أَوْلَى ٱلنَّاسِ بِإِبْرَٰهِيمَ لَلَّذِينَ ٱتَّبَعُوهُ وَهَٰذَا ٱلنَّبِىُّ وَٱلَّذِينَ ءَامَنُوا۟ ۗ وَٱللَّهُ وَلِىُّ ٱلْمُؤْمِنِينَ

Indeed, the most worthy of Abraham among the people are those who followed him [in submission to Allah] and this prophet, and those who believe [in his message]. And Allah is the ally of the believers.

ពិតប្រាកដណាស់ មនុស្សដែលជិតស្និទ្ធនឹងព្យាការីអ៊ីព្រហ៊ីមបំផុតនោះ គឺបណ្តាអ្នកទាំងឡាយដែលដើរតាមអ្វីដែលគាត់បាននាំមកក្នុងសម័យកាលរបស់គាត់ ហើយមនុស្សដែលជិតស្និទ្ធិនឹងគាត់(ព្យាការីអ៊ីព្រហ៊ីម)ដែរនោះ គឺព្យាការីមូហាំម៉ាត់ និងបណ្ដាអ្នកដែលមានជំនឿចំពោះគាត់នៃប្រជាជាតិនេះ។ ហើយអល់ឡោះជាអ្នកជួយបណ្ដាអ្នកដែលមានជំនឿចំពោះទ្រង់ និងជាអ្នកថែរក្សាពួកគេ។

Aal-i-Imraan 3:68Listen in Qur'an →
69

وَدَّت طَّآئِفَةٌۭ مِّنْ أَهْلِ ٱلْكِتَٰبِ لَوْ يُضِلُّونَكُمْ وَمَا يُضِلُّونَ إِلَّآ أَنفُسَهُمْ وَمَا يَشْعُرُونَ

A faction of the people of the Scripture wish they could mislead you. But they do not mislead except themselves, and they perceive [it] not.

ពួកមេដឹកនាំសាសនានៃពួកអះលីគីតាបក្នុងចំណោមពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) ពួកគេប្រាថ្នាចង់ធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)វង្វេងចេញពីសេចក្តីពិតដែលអល់ឡោះបានចង្អុលបង្ហាញពួកអ្នក។ តែពួកគេមិនអាចធ្វើឱ្យអ្នកណាម្នាក់វងេ្វងក្រៅពីខ្លួនពួកគេនោះទេ ពីព្រោះការព្យាយាមរបស់ពួកគេក្នុងការធ្វើឲ្យបណ្តាអ្នកមានជំនឿវង្វេងនោះ គឺជាការបន្ថែមនូវភាពវង្វេងទៅលើខ្លួនឯងប៉ុណ្ណោះ តែពួកគេមិនដឹងពីលទ្ធផលចុងក្រោយនៃទង្វើរបស់ពួកគេឡើយ។

Aal-i-Imraan 3:69Listen in Qur'an →
70

يَٰٓأَهْلَ ٱلْكِتَٰبِ لِمَ تَكْفُرُونَ بِـَٔايَٰتِ ٱللَّهِ وَأَنتُمْ تَشْهَدُونَ

O People of the Scripture, why do you disbelieve in the verses of Allah while you witness [to their truth]?

ឱពួកអះលីគីតាបនៃពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន)! ហេតុអី្វបានជាពួកអ្នកបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលបានបញ្ចុះទៅកាន់ពួកអ្នក ហើយនិងអ្វីដែលមានបញ្ជាក់នៅក្នុងវាអំពីភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់ ខណៈដែលពួកអ្នកដឹង លឺហើយថា ពិតណាស់ វាគឺជាការពិតដូចដែលមានបញ្ជាក់នៅក្នុងបណ្តាគម្ពីររបស់ពួកអ្នកហើយនោះ?

Aal-i-Imraan 3:70Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.