Muslim99Muslim99
← Tafsir library

3. Aal-i-Imraan

The Family of Imraan · Medinan · 200 ayahs

سُورَةُ آلِ عِمۡرَانَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 31–40 of 200

31

قُلْ إِن كُنتُمْ تُحِبُّونَ ٱللَّهَ فَٱتَّبِعُونِى يُحْبِبْكُمُ ٱللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ

Say, [O Muhammad], "If you should love Allah, then follow me, [so] Allah will love you and forgive you your sins. And Allah is Forgiving and Merciful."

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រសិនបើពួកអ្នកស្រឡាញ់អល់ឡោះពិតប្រាកដមែននោះ ចូរពួកអ្នកប្រតិបត្ដិតាមនូវអ្វីដែលខ្ញុំបាននាំមក ទាំងលាតត្រដាងនិងស្ងាត់កំបាំង នោះពួកអ្នកនឹងទទួលបាននូវការស្រឡាញ់ពីអល់ឡោះ ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

Aal-i-Imraan 3:31Listen in Qur'an →
32

قُلْ أَطِيعُوا۟ ٱللَّهَ وَٱلرَّسُولَ ۖ فَإِن تَوَلَّوْا۟ فَإِنَّ ٱللَّهَ لَا يُحِبُّ ٱلْكَٰفِرِينَ

Say, "Obey Allah and the Messenger." But if they turn away - then indeed, Allah does not like the disbelievers.

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តតាមរាល់បទបញ្ជាទាំងឡាយ(របស់ទ្រង់) និងចៀសឲ្យឆ្ងាយពីប្រការ(ទាំងឡាយដែលទ្រង់)ហាមឃាត់។ តែប្រសិនបើពួកគេប្រឆាំងនឹងរឿងនេះនោះ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកប្រឆាំងដែលប្រព្រឹត្តផ្ទុយពីបទបញ្ជារបស់ទ្រង់ និងបទបញ្ជារបស់អ្នកនាំសាររបស់ទ្រង់ឡើយ។

Aal-i-Imraan 3:32Listen in Qur'an →
33

۞ إِنَّ ٱللَّهَ ٱصْطَفَىٰٓ ءَادَمَ وَنُوحًۭا وَءَالَ إِبْرَٰهِيمَ وَءَالَ عِمْرَٰنَ عَلَى ٱلْعَٰلَمِينَ

Indeed, Allah chose Adam and Noah and the family of Abraham and the family of 'Imran over the worlds -

ពិតប្រាកដណាស់ អល់ឡោះបានជ្រើសរើសព្យាការីអាហ្ទាំ(អាដាម) ហើយទ្រង់បានឲ្យម៉ាឡាអ៊ីកាត់ឱនស៊ូជោតចំពោះគាត់។ ហើយទ្រង់បានជ្រើសរើសព្យាការីនួហ ដោយទ្រង់បានតែងតាំងគាត់ជាអ្នកនាំសារដំបូងគេបង្អស់មកកាន់ផែនដីនេះ។ ហើយទ្រង់បានជ្រើសរើសពូជពង្សព្យាការីអ៊ីព្រហ៊ីម ដោយទ្រង់បានធ្វើឲ្យខ្សែស្រឡាយរបស់គាត់បន្សល់ទុកទៅដោយព្យាការីជាច្រើនបន្ទាប់ពីគាត់ (ដោយទ្រង់បានរក្សាភាពជាព្យាការីនៅក្នុងកូនចៅរបស់គាត់)។ ហើយទ្រង់ក៏បានជ្រើសរើសពូជពង្សអ៊ិមរ៉នផងដែរ។ ទ្រង់បានជ្រើសរើសពួកគេទាំងនោះ(ដូចបានលើកឡើងខាងលើ) គឺជាមនុស្សដ៏ប្រសើរបំផុតនៅក្នុងសម័យកាលរបស់ពួកគេ។

Aal-i-Imraan 3:33Listen in Qur'an →
34

ذُرِّيَّةًۢ بَعْضُهَا مِنۢ بَعْضٍۢ ۗ وَٱللَّهُ سَمِيعٌ عَلِيمٌ

Descendants, some of them from others. And Allah is Hearing and Knowing.

បណ្តាព្យាការី និងកូនចៅរបស់ពួកគេដែលដើរតាមមាគ៌ារបស់ពួកគេដែលបានលើកឡើងខាងលើនេះ ពួកគេគឺជាពូជពង្សខ្សែស្រឡាយរវាងគ្នានឹងគ្នាក្នុងនាមជាអ្នកដែលមានជំនឿចំពោះភាពជាព្រះជាម្ចាស់តែមួយរបស់អល់ឡោះ(ឯកទេពនិយម) និងការសាងនូវទង្វើកុសល។ ពួកគេស្នងមត៌កពីគ្នាទៅវិញទៅមកចំពោះភាពថ្លៃថ្នូរ និងភាពខ្ពង់ខ្ពស់។ ហើយអល់ឡោះមហាឮបំផុតចំពោះពាក្យសំដីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ទ្រង់មហាដឹងបំផុតនៅគ្រប់ទង្វើរបស់ពួកគេ។ ដូច្នោះហើយទើបទ្រង់ជ្រើសរើស និងតែងតាំងនរណាម្នាក់ដែលទ្រង់មានចេតនាក្នុងចំណោមពួកគេនោះ។

Aal-i-Imraan 3:34Listen in Qur'an →
35

إِذْ قَالَتِ ٱمْرَأَتُ عِمْرَٰنَ رَبِّ إِنِّى نَذَرْتُ لَكَ مَا فِى بَطْنِى مُحَرَّرًۭا فَتَقَبَّلْ مِنِّىٓ ۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلْعَلِيمُ

[Mention, O Muhammad], when the wife of 'Imran said, "My Lord, indeed I have pledged to You what is in my womb, consecrated [for Your service], so accept this from me. Indeed, You are the Hearing, the Knowing."

ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលភរិយារបស់អ៊ិមរ៉ន ដែលត្រូវជាម្តាយរបស់ម៉ារយ៉ាំ(នាងម៉ារី)បានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ ខ្ញុំបានសច្ចាដោយចិត្តស្មោះសរចំពោះទ្រង់ថា នឹងចាត់ទុកកូនដែលនៅក្នុងផ្ទៃរបស់ខ្ញុំឲ្យមានការស្មោះស្ម័គ្រដើម្បីបម្រើទ្រង់ និងបម្រើគេហដ្ឋានរបស់ទ្រង់។ ដូចនេះ សូមទ្រង់មេត្ដាទទួលយកការបួងសួងពីខ្ញុំផងចុះ។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាឮនូវការបួងសួងរបស់ខ្ញុំ មហាដឹងនូវការនៀត(ប៉ងប្រាថ្នា)របស់ខ្ញុំ។

Aal-i-Imraan 3:35Listen in Qur'an →
36

فَلَمَّا وَضَعَتْهَا قَالَتْ رَبِّ إِنِّى وَضَعْتُهَآ أُنثَىٰ وَٱللَّهُ أَعْلَمُ بِمَا وَضَعَتْ وَلَيْسَ ٱلذَّكَرُ كَٱلْأُنثَىٰ ۖ وَإِنِّى سَمَّيْتُهَا مَرْيَمَ وَإِنِّىٓ أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ ٱلشَّيْطَٰنِ ٱلرَّجِيمِ

But when she delivered her, she said, "My Lord, I have delivered a female." And Allah was most knowing of what she delivered, "And the male is not like the female. And I have named her Mary, and I seek refuge for her in You and [for] her descendants from Satan, the expelled [from the mercy of Allah]."

ហើយនៅពេលដែលនាងបានពពោះគ្រប់ខែ ហើយបានសម្រាលកូនរួចនោះ នាងក៏បាននិយាយដោយការសុំការអធ្យស្រ័យ(ព្រោះនាងសង្ឃឹមថានឹងទទួលបានកូនប្រុស)ថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំសម្រាលបានកូនស្រីម្នាក់។ ហើយអល់ឡោះដឹងបំផុតចំពោះកូនដែលនាងបានសម្រាលនោះ។ ហើយកូនប្រុសដែលនាងសង្ឃឹមចង់បាននោះ មិនដូចកូនស្រីដែលនាងសម្រាលនោះឡើយ ទាំងកម្លាំងកាយ និងរូបរាងកាយ។ ហើយពិតប្រាកដណាស់ ខ្ញុំបានដាក់ឈ្មោះឲ្យនាងថា ម៉ារយ៉ាំ(ម៉ារី)។ ជាការពិតណាស់ ខ្ញុំសូមឱ្យទ្រង់ការពារនាង និងពូជពង្សរបស់នាងអំពីស្ហៃតនដែលត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។

Aal-i-Imraan 3:36Listen in Qur'an →
37

فَتَقَبَّلَهَا رَبُّهَا بِقَبُولٍ حَسَنٍۢ وَأَنۢبَتَهَا نَبَاتًا حَسَنًۭا وَكَفَّلَهَا زَكَرِيَّا ۖ كُلَّمَا دَخَلَ عَلَيْهَا زَكَرِيَّا ٱلْمِحْرَابَ وَجَدَ عِندَهَا رِزْقًۭا ۖ قَالَ يَٰمَرْيَمُ أَنَّىٰ لَكِ هَٰذَا ۖ قَالَتْ هُوَ مِنْ عِندِ ٱللَّهِ ۖ إِنَّ ٱللَّهَ يَرْزُقُ مَن يَشَآءُ بِغَيْرِ حِسَابٍ

So her Lord accepted her with good acceptance and caused her to grow in a good manner and put her in the care of Zechariah. Every time Zechariah entered upon her in the prayer chamber, he found with her provision. He said, "O Mary, from where is this [coming] to you?" She said, "It is from Allah. Indeed, Allah provides for whom He wills without account."

ដូចេ្នះ អល់ឡោះជាម្ចាស់ក៏បានទទួលយកនូវការសច្ចារបស់នាងនូវការទទួលយកមួយដ៏ល្អប្រសើរ។ ទ្រង់បានបណ្ដុះបណ្ដាលនាងនូវការបណ្ដុះបណ្ដាលមួយដ៏ល្អប្រពៃ។ ហើយទ្រង់បានធ្វើឲ្យដួងចិត្តបណ្តាអ្នកដែលសាងទង្វើកុសលទាំងឡាយក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់មានចិត្តអាណិតស្រឡាញ់នាង ហើយទ្រង់បានឱ្យព្យាការីហ្សាការីយ៉ា ជាអ្នកមើលថែរក្សានាង។ រាល់ពេលដែលព្យាការីហ្សាការីយ៉ាបានចូលទៅជួបនាងនៅឯកន្លែងគោរពសក្ការៈរបស់នាងនោះ គាត់តែងតែប្រទះឃើញចំណីអាហារនៅជាមួយនាងដែលជាលាភសក្ការៈដ៏ល្អនិងងាយស្រួល(បានមកដោយស្រួលៗ)។ ពេលនោះ គាត់ក៏បានសួរនាងថាៈ ឱម៉ារយ៉ាំ! តើនាងបានចំណីអាហារនេះមកពីណា? នាងបានឆ្លើយថាៈ ចំណីអាហារនេះ គឺមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រទានលាភសក្ការៈដ៏ទូលាយបំផុតចំពោះជនណាដែលទ្រង់មានចេតនាដោយគ្មានកំណត់ឡើយ។

Aal-i-Imraan 3:37Listen in Qur'an →
38

هُنَالِكَ دَعَا زَكَرِيَّا رَبَّهُۥ ۖ قَالَ رَبِّ هَبْ لِى مِن لَّدُنكَ ذُرِّيَّةًۭ طَيِّبَةً ۖ إِنَّكَ سَمِيعُ ٱلدُّعَآءِ

At that, Zechariah called upon his Lord, saying, "My Lord, grant me from Yourself a good offspring. Indeed, You are the Hearer of supplication."

ខណៈពេលដែលព្យាការីហ្សាការីយ៉ាបានឃើញនូវការប្រោសប្រទានលាភសក្ការៈរបស់អល់ឡោះចំពោះម៉ារយ៉ាំ កូនស្រី អ៊ិមរ៉ន ដែលខុសពីធម្មតាបែបនេះ គាត់ក៏មានចិត្តរំពឹងថា អល់ឡោះនឹងប្រទានឲ្យគាត់នូវកូនប្រុសម្នាក់ ខណៈដែលនៅពេលនោះ គាត់មានវ័យចំណាស់ទៅហើយ ហើយប្រពន្ធរបស់គាត់ក៏ជាស្ត្រី(អារ)ដែលមិនអាចមានកូនបានទៀត។ គាត់ក៏បានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវកូនប្រុសដ៏ល្អម្នាក់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮនូវការបួងសួងពីអ្នកដែលបានបួងសួងទៅកាន់ទ្រង់ និងជាអ្នកឆ្លើយតបចំពោះគេ។

Aal-i-Imraan 3:38Listen in Qur'an →
39

فَنَادَتْهُ ٱلْمَلَٰٓئِكَةُ وَهُوَ قَآئِمٌۭ يُصَلِّى فِى ٱلْمِحْرَابِ أَنَّ ٱللَّهَ يُبَشِّرُكَ بِيَحْيَىٰ مُصَدِّقًۢا بِكَلِمَةٍۢ مِّنَ ٱللَّهِ وَسَيِّدًۭا وَحَصُورًۭا وَنَبِيًّۭا مِّنَ ٱلصَّٰلِحِينَ

So the angels called him while he was standing in prayer in the chamber, "Indeed, Allah gives you good tidings of John, confirming a word from Allah and [who will be] honorable, abstaining [from women], and a prophet from among the righteous."

ហើយម៉ាឡាអ៊ីកាត់(ទេវតា)ក៏បានហៅគាត់(ព្យាការីហ្សាការីយ៉ា) ខណៈដែលគាត់កំពុងតែឈរសឡាតនៅកន្លែងគោរពសក្ការៈរបស់គាត់ថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ដំណឹងរីករាយដល់អ្នកនូវកូនប្រុសម្នាក់ ឈ្មោះរបស់គេគឺ យ៉ះយ៉ា។ ក្នុងចំណោមលក្ខណៈសម្បត្តិរបស់គេនោះ គឺគេនឹងក្លាយជាអ្នកបញ្ជាក់នូវបន្ទូលពិតមកពីអល់ឡោះក្នុងការបង្កើតព្យាការីអ៊ីសា កូន ម៉ារយ៉ាំ (ពីព្រោះ អ៊ីសា ត្រូវបានគេបង្កើតតាមរយៈបន្ទូលមកពីអល់ឡោះជាពិសេស) ហើយក្មេងនេះ(យ៉ះយ៉ា) នឹងក្លាយទៅជាមេដឹកនាំទៅលើក្រុមរបស់គេទាំងចំណេះដឹង និងការគោរពសក្ការៈ ជាអ្នកដែលហាមឃាត់ខ្លួនរបស់គេអំពីចំណង់តណ្ហាផ្សេងៗ ដូចជាការប៉ះពាល់ស្រ្តីភេទ ដោយការផ្តាច់ខ្លួន(ចេញពីគេឯង)ដើម្បីគោរពសក្ការៈចំពោះម្ចាស់របស់គេ ហើយរូបគេ ក៏នឹងក្លាយជាព្យាការីម្នាក់ក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវផងដែរ។

Aal-i-Imraan 3:39Listen in Qur'an →
40

قَالَ رَبِّ أَنَّىٰ يَكُونُ لِى غُلَٰمٌۭ وَقَدْ بَلَغَنِىَ ٱلْكِبَرُ وَٱمْرَأَتِى عَاقِرٌۭ ۖ قَالَ كَذَٰلِكَ ٱللَّهُ يَفْعَلُ مَا يَشَآءُ

He said, "My Lord, how will I have a boy when I have reached old age and my wife is barren?" The angel said, "Such is Allah; He does what He wills."

នៅពេលដែលម៉ាឡាអ៊ីកាត់បានផ្ដល់ដំណឹងរីករាយដល់ហ្សាការីយ៉ាអំពីកូនប្រុសម្នាក់ឈ្មោះយ៉ះយ៉ានោះ គាត់ក៏បាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! តើឱ្យខ្ញុំមានកូនយ៉ាងដូចមេ្ដច បើខ្ញុំមានវ័យចំណាស់ទៅហើយ ហើយប្រពន្ធរបស់ខ្ញុំក៏ជាស្រី្ដអារដែលមិនអាចមានកូនបាននោះផងនោះ? អល់ឡោះបានឆ្លើយតបទៅកាន់គាត់វិញដោយបន្ទូលរបស់ទ្រង់ថាៈ ការបង្កើតយ៉ះយ៉ាក្នុងពេលដែលអ្នកមានវ័យចំណាស់ទៅហើយ ព្រមទាំងប្រពន្ធរបស់អ្នកជាស្ត្រីអារទៀតនោះ គឺប្រៀបដូចជាការបង្កើតរបស់អល់ឡោះចំពោះអ្វីដែលទ្រង់មានចេតនានូវអ្វីដែលខុសពីទម្លាប់ធម្មតាដូច្នោះដែរ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ទ្រង់ធ្វើអ្វីមួយតាមដែលទ្រង់មានចេតនាដោយគតិបណ្ឌិតនិងចំណេះដឹងរបស់ទ្រង់។

Aal-i-Imraan 3:40Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.