Muslim99Muslim99
← Tafsir library

3. Aal-i-Imraan

The Family of Imraan · Medinan · 200 ayahs

سُورَةُ آلِ عِمۡرَانَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 21–30 of 200

21

إِنَّ ٱلَّذِينَ يَكْفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقْتُلُونَ ٱلنَّبِيِّۦنَ بِغَيْرِ حَقٍّۢ وَيَقْتُلُونَ ٱلَّذِينَ يَأْمُرُونَ بِٱلْقِسْطِ مِنَ ٱلنَّاسِ فَبَشِّرْهُم بِعَذَابٍ أَلِيمٍ

Those who disbelieve in the signs of Allah and kill the prophets without right and kill those who order justice from among the people - give them tidings of a painful punishment.

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបណ្តាភស្តុតាងរបស់អល់ឡោះដែលទ្រង់បានបញ្ចុះទៅកាន់ពួកគេ ហើយនិងពួកដែលបានសម្លាប់បណ្ដាព្យាការីជាច្រើនរបស់ទ្រង់ដោយអយុត្ដិធម៌នោះ ជាការពិតណាស់ វាគឺជាការបំពាន និងជាការបង្កនូវភាពជាសត្រូវ។ ហើយពួកគេថែមទាំងសម្លាប់បណ្តាអ្នកដែលប្រើមនុស្សឱ្យប្រកាន់នូវភាពយុត្ដិធម៌ ដែលពួកគេគឺជាអ្នកដែលប្រើគ្នាឲ្យធ្វើល្អនិងហាមឃាត់គ្នាពីប្រការអាក្រក់នោះ ចូរអ្នកប្រាប់ពួកប្រឆាំងដែលសម្លាប់គេទាំងនោះពីទណ្ឌកម្មដ៏សែនឈឺចាប់បំផុតចុះ។

Aal-i-Imraan 3:21Listen in Qur'an →
22

أُو۟لَٰٓئِكَ ٱلَّذِينَ حَبِطَتْ أَعْمَٰلُهُمْ فِى ٱلدُّنْيَا وَٱلْءَاخِرَةِ وَمَا لَهُم مِّن نَّٰصِرِينَ

They are the ones whose deeds have become worthless in this world and the Hereafter, and for them there will be no helpers.

ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកទាំងនោះហើយដែលអំពើកុសលទាំងឡាយរបស់ពួកគេបានរលាយសាបសូន្យ ដោយពួកគេមិនបានទទួលនូវផលប្រយោជន៍អំពីវាឡើយ ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក ដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់។ ហើយពួកគេក៏គ្មានអ្នកជួយដែលអាចការពារពួកគេពីទណ្ឌកម្មនោះដែរ។

Aal-i-Imraan 3:22Listen in Qur'an →
23

أَلَمْ تَرَ إِلَى ٱلَّذِينَ أُوتُوا۟ نَصِيبًۭا مِّنَ ٱلْكِتَٰبِ يُدْعَوْنَ إِلَىٰ كِتَٰبِ ٱللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّىٰ فَرِيقٌۭ مِّنْهُمْ وَهُم مُّعْرِضُونَ

Do you not consider, [O Muhammad], those who were given a portion of the Scripture? They are invited to the Scripture of Allah that it should arbitrate between them; then a party of them turns away, and they are refusing.

តើអ្នក(ឱព្យាការីមូហាំម៉ាត់)ពុំបានឃើញពីស្ថានភាពរបស់ពួកយូដាដែលអល់ឡោះបានផ្តល់ឲ្យពួកគេនូវចំណេះដឹងពីគម្ពីរតាវរ៉ត និងអ្វីដែលជាការចង្អុលបង្ហាញពីភាពជាព្យាការីរបស់អ្នកទេឬ? ពួកគេត្រូវបានគេអំពាវនាវឲ្យត្រឡប់ទៅកាន់គម្ពីររបស់អល់ឡោះ គឺគម្ពីរតាវរ៉ត ដើម្បីកាត់សេចក្ដីរវាងពួកគេនូវអ្វីដែលពួកគេខ្វែងយោបល់គ្នានៅក្នុងវា។ បន្ទាប់មក មួយក្រុមក្នុងចំណោមអ្នកចេះដឹង និងមេដឹកនាំរបស់ពួកគេបានងាកបែរចេញពីការកាត់សេចក្តីនោះ ដោយសារតែវាមិនស្របទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ហើយអ្វីដែលគប្បីសម្រាប់ពួកគេ(ខណៈដែលពួកគេអះអាងថា ជាអ្នកដែលដើរតាមគម្ពីរនោះ) ពួកគេគួរតែជាមនុស្សដែលរួសរាន់ក្នុងការទទួលយកនូវការកាត់សេចក្តីនោះ។

Aal-i-Imraan 3:23Listen in Qur'an →
24

ذَٰلِكَ بِأَنَّهُمْ قَالُوا۟ لَن تَمَسَّنَا ٱلنَّارُ إِلَّآ أَيَّامًۭا مَّعْدُودَٰتٍۢ ۖ وَغَرَّهُمْ فِى دِينِهِم مَّا كَانُوا۟ يَفْتَرُونَ

That is because they say, "Never will the Fire touch us except for [a few] numbered days," and [because] they were deluded in their religion by what they were inventing.

ការបែរចេញពីសេចក្តីពិតហើយប្រឆាំងនឹងវានោះ គឺដោយសារតែពួកគេបានអះអាងថាៈ ជាការពិតណាស់ ភ្លើងនរកនឹងមិនប៉ះពាល់(ឆាបឆេះ)ពួកគេឡើយនៅថ្ងៃបរលោក លើកលែងតែក្នុងរយៈពេលប៉ុន្មានថ្ងៃដ៏ខ្លីប៉ុណ្ណោះ។ បន្ទាប់មក ពួកគេនឹងបានចូលទៅក្នុងឋានសួគ៌វិញហើយ។ ពិតណាស់ ការភូតកុហក និងប្រការខុសឆ្គងដែលពួកគេបានប្រឌិតឡើងនោះបានបោកប្រាស់ពួកគេ ដោយពួកគេក្អេងក្អាងចំពោះអល់ឡោះ និងសាសនារបស់ទ្រង់។

Aal-i-Imraan 3:24Listen in Qur'an →
25

فَكَيْفَ إِذَا جَمَعْنَٰهُمْ لِيَوْمٍۢ لَّا رَيْبَ فِيهِ وَوُفِّيَتْ كُلُّ نَفْسٍۢ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ

So how will it be when We assemble them for a Day about which there is no doubt? And each soul will be compensated [in full for] what it earned, and they will not be wronged.

តើស្ថានភាពនិងវិប្បដិសារីរបស់ពួកគេនឹងទៅយ៉ាងទៅវិញ? គឺវានឹងក្លាយជាអាក្រក់បំផុតនៅពេលដែលយើងបានប្រមូលផ្ដុំពួកគេដើម្បីជំនុំជម្រះនៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយចំពោះវា ពោលគឺថ្ងៃបរលោក។ ហើយហើយនឹងផ្តល់ឲ្យរាល់បុគ្គលគ្រប់ៗរូបនូវការតបស្នងទៅតាមអ្វីដែលគេបានប្រព្រឹត្ដយ៉ាងសាកសមបំផុត ដោយគ្មានការបំពានតាមរយៈការបំបាត់នូវអំពើកុសលរបស់គេ ឬបន្ថែមនូវអំពើអាក្រក់ចំពោះគេនោះទេ។

Aal-i-Imraan 3:25Listen in Qur'an →
26

قُلِ ٱللَّهُمَّ مَٰلِكَ ٱلْمُلْكِ تُؤْتِى ٱلْمُلْكَ مَن تَشَآءُ وَتَنزِعُ ٱلْمُلْكَ مِمَّن تَشَآءُ وَتُعِزُّ مَن تَشَآءُ وَتُذِلُّ مَن تَشَآءُ ۖ بِيَدِكَ ٱلْخَيْرُ ۖ إِنَّكَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ

Say, "O Allah, Owner of Sovereignty, You give sovereignty to whom You will and You take sovereignty away from whom You will. You honor whom You will and You humble whom You will. In Your hand is [all] good. Indeed, You are over all things competent.

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលសរសើរចំពោះម្ចាស់របស់អ្នក និងលើកតម្កើងចំពោះទ្រង់ថាៈ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាអ្នកដែលគ្រប់គ្រងអំណាចទាំងអស់ ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក! ទ្រង់ប្រទានអំណាចចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់ដកហូតអំណាចអំពីជនណាដែលទ្រង់មានចេតនា។ ទ្រង់ប្រទានកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា។ ទាំងនោះ គឺដោយគតិបណ្ឌិតនិងភាពយុត្តិធម៌របស់ទ្រង់។ ប្រការល្អទាំងឡាយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់តែមួយគត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

Aal-i-Imraan 3:26Listen in Qur'an →
27

تُولِجُ ٱلَّيْلَ فِى ٱلنَّهَارِ وَتُولِجُ ٱلنَّهَارَ فِى ٱلَّيْلِ ۖ وَتُخْرِجُ ٱلْحَىَّ مِنَ ٱلْمَيِّتِ وَتُخْرِجُ ٱلْمَيِّتَ مِنَ ٱلْحَىِّ ۖ وَتَرْزُقُ مَن تَشَآءُ بِغَيْرِ حِسَابٍۢ

You cause the night to enter the day, and You cause the day to enter the night; and You bring the living out of the dead, and You bring the dead out of the living. And You give provision to whom You will without account."

ហើយក្នុងចំណោមភាពជាក់ស្តែងនៃអានុភាពរបស់ទ្រង់នោះ គឺទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ដែលធ្វើឲ្យពេលថ្ងៃមានរយៈពេលវែង(ជាងពេលយប់) ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ដែលធ្វើឲ្យពេលយប់មានរយៈពេលវែង(ជាងពេលថ្ងៃ)។ ហើយទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់ ដូចជា បញ្ចេញអ្នកមានជំនឿពីអ្នកគ្មានជំនឿ ហើយបញ្ចេញដំណាំពីគ្រាប់ធញ្ញជាតិ។ ហើយទ្រង់បពោ្ចញរបស់ស្លាប់ពីរបស់រស់ ដូចជាបញ្ចេញអ្នកគ្មានជំនឿពីអ្នកមានជំនឿ និងបពោ្ចញពងមាន់ពីមេមាន់ ហើយទ្រង់ប្រទានលាភសក្ការៈដ៏ទូលំទូលាយដោយគ្មានកំណត់ និងមិនអាចគណនាបានចំពោះជនណាដែលទ្រង់មានចេតនា។

Aal-i-Imraan 3:27Listen in Qur'an →
28

لَّا يَتَّخِذِ ٱلْمُؤْمِنُونَ ٱلْكَٰفِرِينَ أَوْلِيَآءَ مِن دُونِ ٱلْمُؤْمِنِينَ ۖ وَمَن يَفْعَلْ ذَٰلِكَ فَلَيْسَ مِنَ ٱللَّهِ فِى شَىْءٍ إِلَّآ أَن تَتَّقُوا۟ مِنْهُمْ تُقَىٰةًۭ ۗ وَيُحَذِّرُكُمُ ٱللَّهُ نَفْسَهُۥ ۗ وَإِلَى ٱللَّهِ ٱلْمَصِيرُ

Let not believers take disbelievers as allies rather than believers. And whoever [of you] does that has nothing with Allah, except when taking precaution against them in prudence. And Allah warns you of Himself, and to Allah is the [final] destination.

ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំយកពួកដែលគ្មានជំនឿក្រៅពីអ្នកមានជំនឿធ្វើជាអ្នកគាំពារ ដោយពួកអ្នកស្រលាញ់ពួកគេ និងជួយពួកគេឱ្យសោះ។ ហើយជនណាធ្វើដូច្នោះ ពិតប្រាកដណាស់ រូបគេបានកាត់ផ្តាច់ពីអល់ឡោះ ហើយអល់ឡោះក៏បានកាត់ផ្តាច់ពីគេដែរ លើកលែងតែពួកអ្នកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ(ពួកគ្មានជំនឿ) ដោយពួកអ្នកបារម្ភខ្លាចពួកគេ(ធ្វើបាបអ្នក)ប៉ុណ្ណោះ។ ដូចនេះ គ្មានទោសពៃរ៍អ្វីឡើយដែលពួកអ្នកខ្លាចការធ្វើទុកបុកម្នេញរបស់ពួកគេ ដោយបង្ហាញនូវភាពទន់ភ្លន់តាមរយៈពាក្យសំដីនិងកាយវិការ ដោយបង្កប់នូវភាពជាសត្រូវជាមួយពួកគេ។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកខ្លាចទ្រង់ ហើយចូរពួកអ្នកកុំធ្វើឲ្យទ្រង់ខឹងសម្បារតាមរយៈការប្រព្រឹត្តនូវអំពើល្មើស(ចំពោះទ្រង់)ឲ្យសោះ។ ហើយខ្ញុំបម្រើរបស់ទ្រង់នឹងវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ដើម្បីទ្រង់តបស្នងដល់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ត។

Aal-i-Imraan 3:28Listen in Qur'an →
29

قُلْ إِن تُخْفُوا۟ مَا فِى صُدُورِكُمْ أَوْ تُبْدُوهُ يَعْلَمْهُ ٱللَّهُ ۗ وَيَعْلَمُ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ

Say, "Whether you conceal what is in your breasts or reveal it, Allah knows it. And He knows that which is in the heavens and that which is on the earth. And Allah is over all things competent.

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ ទោះបីជាពួកអ្នកលាក់បាំងនៅក្នុងចិត្ដរបស់ពួកអ្នកនូវអ្វីដែលអល់ឡោះហាមឃាត់ពួកអ្នកអំពីវា ដូចជាការយកពួកប្រឆាំងធ្វើជាអ្នកគាំពារ ឬពួកអ្នកលាតត្រដាងរឿងនោះ(យកពួកដែលប្រឆាំងធ្វើជាអ្នកគាំពារ)ក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ពិតជាដឹងបំផុតអំពីវា ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ហើយទ្រង់ដឹងនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីដែលមាននៅលើផែនដី។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះទេ។

Aal-i-Imraan 3:29Listen in Qur'an →
30

يَوْمَ تَجِدُ كُلُّ نَفْسٍۢ مَّا عَمِلَتْ مِنْ خَيْرٍۢ مُّحْضَرًۭا وَمَا عَمِلَتْ مِن سُوٓءٍۢ تَوَدُّ لَوْ أَنَّ بَيْنَهَا وَبَيْنَهُۥٓ أَمَدًۢا بَعِيدًۭا ۗ وَيُحَذِّرُكُمُ ٱللَّهُ نَفْسَهُۥ ۗ وَٱللَّهُ رَءُوفٌۢ بِٱلْعِبَادِ

The Day every soul will find what it has done of good present [before it] and what it has done of evil, it will wish that between itself and that [evil] was a great distance. And Allah warns you of Himself, and Allah is Kind to [His] servants."

នៅថ្ងៃបរលោក បុគ្គលគ្រប់រូបនឹងបានឃើញនូវអំពើល្អ(ដែលខ្លួនបានសាង)ដោយវាត្រូវបានគេនាំមកឲ្យរូបគេដោយគ្មានបាត់បង់បន្តិចណាឡើយ។ ហើយអ្នកដែលបានប្រព្រឹត្តទង្វើអាក្រក់ គឺគេប្រាថ្នាចង់ឱ្យរូបគេនិងទង្វើអាក្រក់របស់គេឃ្លាតឆ្ងាយពីគ្នាបំផុត។ ជាការពិតណាស់ វាគ្រាន់តែជាការប៉ងប្រាថ្នា(របស់ពួកគេ)ប៉ុណ្ណោះ(ដែលវាមិនអាចទៅរួចឡើយ)។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ដូចនេះ ចូរពួកអ្នកកុំធ្វើឲ្យទ្រង់ខឹងសម្បារតាមរយៈការប្រព្រឹត្តនូវទង្វើល្មើសចំពោះទ្រង់ឲ្យសោះ។ ហើយអល់ឡោះជាម្ចាស់ ទ្រង់ពោរពេញទៅដោយក្ដីអាណិតស្រឡាញ់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ហេតុនេះហើយទើបទ្រង់ព្រមាននិងបន្លាចពួកគេ(ពីទណ្ឌកម្មរបស់ទ្រង់)។

Aal-i-Imraan 3:30Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.