Muslim99Muslim99
← Tafsir library

3. Aal-i-Imraan

The Family of Imraan · Medinan · 200 ayahs

سُورَةُ آلِ عِمۡرَانَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 11–20 of 200

11

كَدَأْبِ ءَالِ فِرْعَوْنَ وَٱلَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا۟ بِـَٔايَٰتِنَا فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمْ ۗ وَٱللَّهُ شَدِيدُ ٱلْعِقَابِ

[Theirs is] like the custom of the people of Pharaoh and those before them. They denied Our signs, so Allah seized them for their sins. And Allah is severe in penalty.

ទម្លាប់របស់ពួកអ្នកដែលប្រឆាំងទាំងនោះ គឺដូចជាទម្លាប់របស់ពូជពង្សហ្វៀរអោន និងពួកជំនាន់មុនពួកគេដែលបានប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងវាក្យខណ្ឌរបស់ទ្រង់ដែរ។ ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មពួកគេ ដោយសារតែបាបកម្មរបស់ពួកគេ ហើយទ្រព្យសម្បត្តិនិងកូនចៅរបស់ពួកគេមិនអាចជួយពួកគេបានឡើយ។ ហើយអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះជនណាដែលប្រឆាំងនឹងទ្រង់ ហើយបដិសេធវាក្យខណ្ឌរបស់ទ្រង់នោះ។

Aal-i-Imraan 3:11Listen in Qur'an →
12

قُل لِّلَّذِينَ كَفَرُوا۟ سَتُغْلَبُونَ وَتُحْشَرُونَ إِلَىٰ جَهَنَّمَ ۚ وَبِئْسَ ٱلْمِهَادُ

Say to those who disbelieve, "You will be overcome and gathered together to Hell, and wretched is the resting place."

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគ្មានជំនឿ(ទោះជាពួកគេមានសាសនាខុសៗគ្នាក៏ដោយ)ថាៈ បណ្តាអ្នកមានជំនឿនឹងយកឈ្នះទៅលើពួកអ្នក ហើយអ្នកទាំងអស់គ្នានឹងស្លាប់ក្នុងនាមជាអ្នកគ្មានជំនឿ។ ហើយអល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំពួកអ្នកទៅកាន់ឋាននរកជើហាន់ណាំ ហើយវាជាកន្លែងដ៏អាក្រក់បំផុតសម្រាប់ពួកអ្នក។

Aal-i-Imraan 3:12Listen in Qur'an →
13

قَدْ كَانَ لَكُمْ ءَايَةٌۭ فِى فِئَتَيْنِ ٱلْتَقَتَا ۖ فِئَةٌۭ تُقَٰتِلُ فِى سَبِيلِ ٱللَّهِ وَأُخْرَىٰ كَافِرَةٌۭ يَرَوْنَهُم مِّثْلَيْهِمْ رَأْىَ ٱلْعَيْنِ ۚ وَٱللَّهُ يُؤَيِّدُ بِنَصْرِهِۦ مَن يَشَآءُ ۗ إِنَّ فِى ذَٰلِكَ لَعِبْرَةًۭ لِّأُو۟لِى ٱلْأَبْصَٰرِ

Already there has been for you a sign in the two armies which met - one fighting in the cause of Allah and another of disbelievers. They saw them [to be] twice their [own] number by [their] eyesight. But Allah supports with His victory whom He wills. Indeed in that is a lesson for those of vision.

ជាការពិតណាស់ មានភស្ដុតាងនិងមេរៀនមួយសម្រាប់ពួកអ្នកនៅក្នុងរឿងកងទ័ពពីរក្រុមដែលបានជួបប្រយុទ្ធគ្នានៅក្នុងសមរភូមិហ្ពាទើរ។ មួយក្រុមក្នុងចំណោមពួកគេ គឺជាក្រុមអ្នកមានជំនឿ នោះគឺអ្នកនាំសាររបស់អល់ឡោះនិងបណ្តាសហាហ្ពាត់(មិត្តភក្តិ សហការី)របស់គាត់ ដែលពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះមានភាពខ្ពង់ខ្ពស់ឡើង ហើយធ្វើឲ្យពាក្យពេចន៍របស់ពួកប្រឆាំងទាបថោក។ ហើយមួយក្រុមផេ្សងទៀត គឺជាពួកប្រឆាំង ដែលពួកគេគឺជាពួកគ្មានជំនឿនៃអ្នកស្រុកម៉ាក្កះ ដែលពួកគេបានចេញទៅប្រយុទ្ធដោយភាពអំនួត ចង់ឲ្យមនុស្សលោកបានឃើញ និង(ប្រយុទ្ធ)ដើម្បីកុលសម្ព័ន្ធ(របស់ខ្លួន)។ ពួកគេបានមើលឃើញបណ្ដាអ្នកមានជំនឿផ្ទាល់នឹងភ្នែកនូវចំនួនទេ្វដងលើសក្រុមរបស់ខ្លួន។ ពិតប្រាកដណាស់ អល់ឡោះបានជួយដល់មេដឹកនាំរបស់ទ្រង់ ហើយអល់ឡោះទ្រង់ពង្រឹងដោយជំនួយរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះ គឺជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលមានការស្វែងយល់ ដើម្បីឲ្យពួកគេដឹងថា ជាការពិតណាស់ ជ័យជម្នះ គឺសម្រាប់អ្នកដែលមានជំនឿ បើទោះបីជាពួកគេមានចំនួនតិចក៏ដោយ ហើយពិតណាស់ ភាពបរាជ័យ គឺសម្រាប់ក្រុមដែលប្រឆាំង បើទោះបីជាពួកគេមានចំនួនច្រើនដោយ។

Aal-i-Imraan 3:13Listen in Qur'an →
14

زُيِّنَ لِلنَّاسِ حُبُّ ٱلشَّهَوَٰتِ مِنَ ٱلنِّسَآءِ وَٱلْبَنِينَ وَٱلْقَنَٰطِيرِ ٱلْمُقَنطَرَةِ مِنَ ٱلذَّهَبِ وَٱلْفِضَّةِ وَٱلْخَيْلِ ٱلْمُسَوَّمَةِ وَٱلْأَنْعَٰمِ وَٱلْحَرْثِ ۗ ذَٰلِكَ مَتَٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَٱللَّهُ عِندَهُۥ حُسْنُ ٱلْمَـَٔابِ

Beautified for people is the love of that which they desire - of women and sons, heaped-up sums of gold and silver, fine branded horses, and cattle and tilled land. That is the enjoyment of worldly life, but Allah has with Him the best return.

អល់ឡោះជាម្ចាស់បានប្រាប់ថា ពិតប្រាកដណាស់ ទ្រង់បានលម្អសម្រាប់មនុស្សលោក(ជាការសាកល្បងពួកគេ)នូវការស្រឡាញ់ភាពត្រអាលក្នុងលោកិយ ដូចជាស្ត្រី កូនចៅ និងទ្រព្យសម្បត្ដិច្រើនលើសលប់ ដូចជាមាស ប្រាក់ និងសត្វសេះដែលគេបង្វឹកយ៉ាងល្អ ហើយនិងសត្វពាហនៈ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ និងចម្ការដំណាំ។ ទាំងនោះគឺជាការតេ្រកត្រអាលនៃការរស់នៅក្នុងលោកិយ ដែលពួកគេសប្បាយរីករាយនឹងវាមួយរយៈពេល(ខ្លី)ប៉ុណ្ណោះ។ បន្ទាប់មក វានឹងរលាយបាត់បង់ទៅវិញ។ ដូចនេះ អ្នកមានជំនឿមិនត្រូវផ្សាភ្ជាប់ខ្លួននឹងវាពេកទេ។ ហើយអល់ឡោះជាម្ចាស់តែមួយគត់ ដែលមានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត នោះគឺឋានសួគ៌ ដែលផ្ទៃរបស់វាប្រៀបដូចជាមេឃជាច្រើនជាន់និងផែនដី។

Aal-i-Imraan 3:14Listen in Qur'an →
15

۞ قُلْ أَؤُنَبِّئُكُم بِخَيْرٍۢ مِّن ذَٰلِكُمْ ۚ لِلَّذِينَ ٱتَّقَوْا۟ عِندَ رَبِّهِمْ جَنَّٰتٌۭ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَا وَأَزْوَٰجٌۭ مُّطَهَّرَةٌۭ وَرِضْوَٰنٌۭ مِّنَ ٱللَّهِ ۗ وَٱللَّهُ بَصِيرٌۢ بِٱلْعِبَادِ

Say, "Shall I inform you of [something] better than that? For those who fear Allah will be gardens in the presence of their Lord beneath which rivers flow, wherein they abide eternally, and purified spouses and approval from Allah. And Allah is Seeing of [His] servants -

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ តើពួកអ្នកចង់ឱ្យខ្ញុំប្រាប់អំពីប្រការដែលល្អជាងភាពត្រេកត្រអាលទាំងនោះដែរឬទេ? សម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះដោយបានគោរពប្រតិបត្តិទ្រង់ ហើយបោះបង់ចោលនូវប្រការល្មើសចំពោះទ្រង់នោះ ពួកគេនឹងទទួលបាននូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ ពួកគេស្ថិតនៅទីនោះជាអមតៈ ដោយពួកគេមិនស្លាប់និងមិនវិនាសអន្តរាយឡើយ។ ហើយសម្រាប់ពួកគេ គឺមានភរិយាជាច្រើនដែលមានភាពស្អាតស្អំពីរាល់ប្រការអាក្រក់ ទាំងរូបរាងកាយ និងចរិយាសម្បត្តិ ព្រមទាំងទទួលបានការពេញចិត្តពីអល់ឡោះថែមទៀត ហើយទ្រង់មិនខឹងសម្បាចំពោះពួកគេជារៀងរហូត។ ហើយអល់ឡោះមហាឃើញបំផុតនូវរាល់ស្ថានភាពទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកគេគ្រប់ទង្វើដែលពួកគេបានសាង។

Aal-i-Imraan 3:15Listen in Qur'an →
16

ٱلَّذِينَ يَقُولُونَ رَبَّنَآ إِنَّنَآ ءَامَنَّا فَٱغْفِرْ لَنَا ذُنُوبَنَا وَقِنَا عَذَابَ ٱلنَّارِ

Those who say, "Our Lord, indeed we have believed, so forgive us our sins and protect us from the punishment of the Fire,"

ក្រុមដែលចូលឋានសួគ៌ទាំងនោះ ពួកគេ គឺជាអ្នកដែលបួងសួងសុំពីម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងពិតជាបានជឿចំពោះទ្រង់ និងចំពោះអ្វីដែលទ្រង់បានបញ្ចុះទៅកាន់បណ្តាអ្នកនាំសាររបស់ទ្រង់ហើយ ហើយពួកយើងក៏បានគោរពប្រតិបត្តិតាមច្បាប់បញ្ញត្តិរបស់ទ្រង់ផងដែរ។ ដូចនេះ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងនូវបាបកម្មទាំងឡាយដែលពួកយើងបានប្រព្រឹត្ត ហើយសូមទ្រង់បញ្ចៀសពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផងចុះ។

Aal-i-Imraan 3:16Listen in Qur'an →
17

ٱلصَّٰبِرِينَ وَٱلصَّٰدِقِينَ وَٱلْقَٰنِتِينَ وَٱلْمُنفِقِينَ وَٱلْمُسْتَغْفِرِينَ بِٱلْأَسْحَارِ

The patient, the true, the obedient, those who spend [in the way of Allah], and those who seek forgiveness before dawn.

ហើយពួកគេ(ក្រុមដែលចូលឋានសួគ៌)នោះ គឺជាបណ្តាអ្នកដែលអត់ធ្មត់(ទៅលើការគោរពប្រតិបត្តិ ការបោះបង់ចោលនូវប្រការអាក្រក់ និងចំពោះការសាកល្បងទាំងឡាយ) ជាអ្នកដែលសច្ចៈ(នៅក្នុងពាក្យសំដី និងទង្វើរបស់ពួកគេ) ជាអ្នកដែលគោរពប្រតិបត្ដិ(ចំពោះអល់ឡោះយ៉ាងពេញលេញ) ជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិ(របស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ) និងជាបណ្ដាអ្នកដែលសុំអភ័យទោស(ពីអល់ឡោះ)នៅពេលចុងរាត្រី(ទៀបភ្លឺ) ដោយសារតែការបួងសួងនៅពេលនោះ អល់ឡោះងាយនឹងទទួលយក ហើយចិត្តរបស់ពួកគេចៀសផុតពីការរំខានទាំងឡាយ។

Aal-i-Imraan 3:17Listen in Qur'an →
18

شَهِدَ ٱللَّهُ أَنَّهُۥ لَآ إِلَٰهَ إِلَّا هُوَ وَٱلْمَلَٰٓئِكَةُ وَأُو۟لُوا۟ ٱلْعِلْمِ قَآئِمًۢا بِٱلْقِسْطِ ۚ لَآ إِلَٰهَ إِلَّا هُوَ ٱلْعَزِيزُ ٱلْحَكِيمُ

Allah witnesses that there is no deity except Him, and [so do] the angels and those of knowledge - [that He is] maintaining [creation] in justice. There is no deity except Him, the Exalted in Might, the Wise.

អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថាៈ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ដោយគ្មានព្រះផ្សេងក្រៅពីទ្រង់ឡើយ។ ការអះអាងដូច្នោះ គឺដោយយោងតាមលើបណ្តាភស្តុតាងនៃច្បាប់បញ្ញត្តិ និងភស្តុតាងនៃចក្រវាឡដែលចង្អុលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់(ឯកទេពិយម)។ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងបណ្ដាអ្នកមានចំណេះដឹង ក៏បានបញ្ជាក់យ៉ាងដូច្នោះដែរ តាមរយៈការបកស្រាយរបស់ពួកគេចំពោះជំនឿចំពោះអល់ឡោះតែមួយគត់ និងការអំពាវនាវរបស់ពួកគេទៅរកវា។ ដូចនេះ ពួកគេបានបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់អល់ឡោះ(ឯកទេពនិយម) ហើយនិងការគ្រប់គ្រងរបស់ទ្រង់ប្រកបទៅដោយភាពយុត្តិធម៌ក្នុងការបង្កើតរបស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការចាត់ចែង និងការដាក់បទបញ្ញត្តិរបស់ទ្រង់។

Aal-i-Imraan 3:18Listen in Qur'an →
19

إِنَّ ٱلدِّينَ عِندَ ٱللَّهِ ٱلْإِسْلَٰمُ ۗ وَمَا ٱخْتَلَفَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ إِلَّا مِنۢ بَعْدِ مَا جَآءَهُمُ ٱلْعِلْمُ بَغْيًۢا بَيْنَهُمْ ۗ وَمَن يَكْفُرْ بِـَٔايَٰتِ ٱللَّهِ فَإِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ

Indeed, the religion in the sight of Allah is Islam. And those who were given the Scripture did not differ except after knowledge had come to them - out of jealous animosity between themselves. And whoever disbelieves in the verses of Allah, then indeed, Allah is swift in [taking] account.

ពិតប្រាកដណាស់ សាសនាដែលអល់ឡោះទទួលយកនោះ គឺសាសនាអ៊ីស្លាម។ វាគឺជាការគោរពតាមអល់ឡោះតែមួយគត់ ដោយការគោរពប្រតិបត្តិ និងប្រគល់ខ្លួនទៅចំពោះទ្រង់ដោយការគោរពសក្ការៈ ហើយមានជំនឿលើបណ្តាអ្នកនាំសារទាំងអស់(ពីមុនមក) រហូតដល់អ្នកនាំសារចុងក្រោយ គឺអ្នកនាំសារមូហាំម៉ាត់ ដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចប់នូវសាររបស់ទ្រង់ត្រឹមគាត់(ដោយគ្មានព្យាការី និងអ្នកនាំសារណាម្នាក់បន្ទាប់ពីព្យាការីមូហាំម៉ាត់ទៀតឡើយ)។ ដូច្នេះ គេមិនត្រូវទទួលយកនូវច្បាប់បញ្ញត្តិណាផ្សេងក្រៅពីច្បាប់បញ្ញត្តិរបស់គាត់ឡើយ។ ហើយពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) មិនបានខ្វែងគំនិតគ្នានៅក្នុងសាសនារបស់ពួកគេ និងមិនបានបែងចែកជាក្រុមនិងបក្សពួកឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេប៉ុណ្ណោះ ដែលជាការច្រណែនឈ្នានីស និងយកចិត្តទុកដាក់(ឲ្យតម្លៃ)លើលោកិយ។ ហើយជនណាដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុតចំពោះជនណាដែលប្រឆាំងនិងបដិសេធចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។

Aal-i-Imraan 3:19Listen in Qur'an →
20

فَإِنْ حَآجُّوكَ فَقُلْ أَسْلَمْتُ وَجْهِىَ لِلَّهِ وَمَنِ ٱتَّبَعَنِ ۗ وَقُل لِّلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ وَٱلْأُمِّيِّۦنَ ءَأَسْلَمْتُمْ ۚ فَإِنْ أَسْلَمُوا۟ فَقَدِ ٱهْتَدَوا۟ ۖ وَّإِن تَوَلَّوْا۟ فَإِنَّمَا عَلَيْكَ ٱلْبَلَٰغُ ۗ وَٱللَّهُ بَصِيرٌۢ بِٱلْعِبَادِ

So if they argue with you, say, "I have submitted myself to Allah [in Islam], and [so have] those who follow me." And say to those who were given the Scripture and [to] the unlearned, "Have you submitted yourselves?" And if they submit [in Islam], they are rightly guided; but if they turn away - then upon you is only the [duty of] notification. And Allah is Seeing of [His] servants.

ដូចេ្នះ ប្រសិនបើពួកគេដេញដោលសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីសេចក្តីពិតដែលទ្រង់បានបញ្ចុះទៅកាន់អ្នកនោះ ចូរអ្នកឆ្លើយតបចំពោះពួកគេវិញថាៈ ខ្ញុំ ហើយនិងបណ្តាអ្នកមានជំនឿដែលតាមខ្ញុំបានប្រគល់ខ្លួនទៅចំពោះអល់ឡោះជាម្ចាស់ហើយ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកអះលីគីតាប(ពួកដែលគេបានផ្ដល់គម្ពីរឱ្យ) និងពួកមូស្ហរីគីន(ពួកពហុទេពនិយម)ថាៈ តើពួកអ្នកព្រមប្រគល់ខ្លួនចំពោះអល់ឡោះដោយស្មោះសរ និងគោរពតាមនូវអ្វីដែលខ្ញុំនាំមកដែរឬទេ? ប្រសិនបើពួកគេព្រមប្រគល់ខ្លួនចំពោះអល់ឡោះ និងបានដើរតាមច្បាប់បញ្ញត្តិរបស់អ្នកហើយនោះ គឺពួកគេពិតជាបានដើរនៅលើមាគ៌ានៃការចង្អុលបង្ហាញ។ តែប្រសិនបើពួកគេបែរចេញពីសាសនាឥស្លាមវិញនោះ ពិតប្រាកដណាស់ តួនាទីរបស់អ្នក គ្មានអ្វីក្រៅពីជាអ្នកផ្សព្វផ្សាយទៅកាន់ពួកគេនូវសារដែលគេផ្តល់ឲ្យអ្នកប៉ុណ្ណោះ ហើយកិច្ចការរបស់ពួកគេ គឺស្ថិតនៅលើអល់ឡោះ។ ហើយអល់ឡោះមហាឃើញនូវទង្វើនៃខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងរាល់បុគ្គលគ្រប់រូបចំពោះទង្វើរទាំងឡាយដែលគេបានសាង។

Aal-i-Imraan 3:20Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.