Muslim99Muslim99
← Tafsir library

3. Aal-i-Imraan

The Family of Imraan · Medinan · 200 ayahs

سُورَةُ آلِ عِمۡرَانَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 141–150 of 200

141

وَلِيُمَحِّصَ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَيَمْحَقَ ٱلْكَٰفِرِينَ

And that Allah may purify the believers [through trials] and destroy the disbelievers.

ហើយក្នុងចំណោមបុព្វហេតុទាំងនោះផងដែរ គឺដើម្បីសម្អាតបណ្តាអ្នកមានជំនឿទាំងឡាយពីបាបកម្មរបស់ពួកគេ និងសម្រិតសម្រាំងពួកគេចេញពីពួកពុតត្បុត ហើយនិងដើម្បីបំផ្លាញពួកគ្មានជំនឿនិងបោសសម្អាតពួកគេ។

Aal-i-Imraan 3:141Listen in Qur'an →
142

أَمْ حَسِبْتُمْ أَن تَدْخُلُوا۟ ٱلْجَنَّةَ وَلَمَّا يَعْلَمِ ٱللَّهُ ٱلَّذِينَ جَٰهَدُوا۟ مِنكُمْ وَيَعْلَمَ ٱلصَّٰبِرِينَ

Or do you think that you will enter Paradise while Allah has not yet made evident those of you who fight in His cause and made evident those who are steadfast?

តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកស្មានថា ពួកអ្នកនឹងអាចចូលឋានសួគ៌បានដោយមិនមានការសាកល្បង និង(មិនមាន)ការអត់ធ្មត់ ខណៈដែលអល់ឡោះមិនទាន់វែកញែកច្បាស់លាស់រវាងអ្នកដែលតស៊ូក្នុងចំណោមពួកអ្នក និងមិនទាន់វែកញែកច្បាស់លាស់រវាងអ្នកដែលអត់ធ្មត់ទៅលើការសាកល្បងដែលកើតមានចំពោះពួកគេផងនោះឬ?

Aal-i-Imraan 3:142Listen in Qur'an →
143

وَلَقَدْ كُنتُمْ تَمَنَّوْنَ ٱلْمَوْتَ مِن قَبْلِ أَن تَلْقَوْهُ فَقَدْ رَأَيْتُمُوهُ وَأَنتُمْ تَنظُرُونَ

And you had certainly wished for martyrdom before you encountered it, and you have [now] seen it [before you] while you were looking on.

ហើយពិតប្រាកដណាស់ ពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ធ្លាប់បានប្រាថ្នាចង់ជួបនឹងពួកគ្មានជំនឿ(ក្នុងសង្រ្គាម)ដើម្បីទទួលបានការពលីជីវិតក្នុងមាគ៌ាអល់ឡោះ(ស្លាប់ស្ហាហ៊ីទ) ដូចដែលបងប្អូន(រួមជំនឿ)របស់ពួកអ្នកបានពលីជីវិតនៅក្នុងសង្គ្រាមហ្ពាទើរ មុននឹងពួកអ្នកប្រឈមនឹងមូលហេតុនៃការស្លាប់ និងភាពក្តៅគគុកនៃសង្គ្រាមនោះ។ ពេលនេះ ពួកអ្នកបានឃើញហើយនៅថ្ងៃសង្រ្គាមអ៊ូហ៊ុទនេះនូវអ្វីដែលពួកអ្នកបានប្រាថ្នា ខណៈដែលពួកអ្នកឃើញវាដោយផ្ទាល់ភ្នែក។

Aal-i-Imraan 3:143Listen in Qur'an →
144

وَمَا مُحَمَّدٌ إِلَّا رَسُولٌۭ قَدْ خَلَتْ مِن قَبْلِهِ ٱلرُّسُلُ ۚ أَفَإِي۟ن مَّاتَ أَوْ قُتِلَ ٱنقَلَبْتُمْ عَلَىٰٓ أَعْقَٰبِكُمْ ۚ وَمَن يَنقَلِبْ عَلَىٰ عَقِبَيْهِ فَلَن يَضُرَّ ٱللَّهَ شَيْـًۭٔا ۗ وَسَيَجْزِى ٱللَّهُ ٱلشَّٰكِرِينَ

Muhammad is not but a messenger. [Other] messengers have passed on before him. So if he was to die or be killed, would you turn back on your heels [to unbelief]? And he who turns back on his heels will never harm Allah at all; but Allah will reward the grateful.

ព្យាការីមូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ក្នុងចំណោមបណ្តាអ្នកនាំសារទាំងឡាយរបស់អល់ឡោះដែលបានបញ្ជូនមកមុនគាត់ប៉ុណ្ណោះ ដែលពួកគេបានស្លាប់ទៅហើយ ឬក៏ត្រូវបានសម្លាប់។ ប្រសិនបើគាត់(ព្យាការីមូហាំម៉ាត់)បានស្លាប់ ឬត្រូវបានសម្លាប់នោះ តើពួកអ្នកនឹងត្រឡប់ចេញពីសាសនា(ឥស្លាម)របស់ពួកអ្នក ហើយបោះបង់ការប្រយុទ្ធនោះឬ? ហើយបុគ្គលណាម្នាក់ក្នុងចំណោមពួកអ្នកដែលចាកចេញអំពីសាសនារបស់គេនោះ ពិតណាស់ វាមិនអាចបង្កគ្រោះថ្នាក់អ្វីចំពោះអល់ឡោះបន្តិចណាឡើយ ពីព្រោះទ្រង់គឺជាអ្នកដែលមហាខ្លាំងពូកែ មហាខ្លាំងក្លាបំផុត។ តាមពិត អ្នកដែលចេញពីសាសនានេះទៅវិញទេដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនោះ ដោយការយកខ្លួនរបស់គេទៅប្រឈមនឹងការខាតបង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ ហើយអល់ឡោះជាម្ចាស់នឹងតបស្នងនូវផលបុណ្យដ៏ល្អប្រពៃបំផុតចំពោះបណ្តាអ្នកដែលដឹងគុណចំពោះទ្រង់ តាមរយៈការប្រកាន់ខ្ជាប់នឹងសាសនារបស់ទ្រង់ ហើយនិងការប្រយុទ្ធរបស់ពួកគេក្នុងមាគ៌ារបស់ទ្រង់។

Aal-i-Imraan 3:144Listen in Qur'an →
145

وَمَا كَانَ لِنَفْسٍ أَن تَمُوتَ إِلَّا بِإِذْنِ ٱللَّهِ كِتَٰبًۭا مُّؤَجَّلًۭا ۗ وَمَن يُرِدْ ثَوَابَ ٱلدُّنْيَا نُؤْتِهِۦ مِنْهَا وَمَن يُرِدْ ثَوَابَ ٱلْءَاخِرَةِ نُؤْتِهِۦ مِنْهَا ۚ وَسَنَجْزِى ٱلشَّٰكِرِينَ

And it is not [possible] for one to die except by permission of Allah at a decree determined. And whoever desires the reward of this world - We will give him thereof; and whoever desires the reward of the Hereafter - We will give him thereof. And we will reward the grateful.

ហើយជីវិតនីមួយៗមិនអាចស្លាប់នោះទេ លើកលែងតែដោយការកំណត់របស់អល់ឡោះ ក្រោយពីគេបានចំណាយអស់នូវពេលវេលាដែលអល់ឡោះបានកត់ត្រាវាធ្វើជាពេលកំណត់(នៃអាយុជីវិតរបស់គេ)សម្រាប់គេរួចហើយនោះ ដោយគ្មានការបន្ថែម និងក៏គ្មានបន្ថយ(ពេលវេលា)នោះប៉ុណ្ណោះ។ ហើយជនណាចង់បានផលតបស្នងនៅលើលោកិយចំពោះទង្វើកុសលដែលគេបានសាងនោះ យើងនឹងប្រទានឲ្យគេតាមអ្វីដែលត្រូវបានកំណត់ចំពោះគេរួច ហើយគេមិនទទួលចំណែកអ្វីឡើយនៅថ្ងៃបរលោក។ ហើយជនណាដែលចង់បានផលតបស្នងនៅថ្ងៃបរលោកចំពោះទង្វើកុសលរបស់គេដែលគេបានសាងនោះ យើងនឹងប្រទានឲ្យគេនូវផលបុណ្យថ្ងៃបរលោក។ ហើយយើងនឹងតបស្នងដល់បណ្តាដែលដឹងគុណចំពោះម្ចាស់របស់ពួកគេនូវការតបស្នងដ៏ធំធេងបំផុត។

Aal-i-Imraan 3:145Listen in Qur'an →
146

وَكَأَيِّن مِّن نَّبِىٍّۢ قَٰتَلَ مَعَهُۥ رِبِّيُّونَ كَثِيرٌۭ فَمَا وَهَنُوا۟ لِمَآ أَصَابَهُمْ فِى سَبِيلِ ٱللَّهِ وَمَا ضَعُفُوا۟ وَمَا ٱسْتَكَانُوا۟ ۗ وَٱللَّهُ يُحِبُّ ٱلصَّٰبِرِينَ

And how many a prophet [fought and] with him fought many religious scholars. But they never lost assurance due to what afflicted them in the cause of Allah, nor did they weaken or submit. And Allah loves the steadfast.

ហើយមានព្យាការីជាច្រើនក្នុងចំណោមបណ្ដាព្យាការីររបស់អល់ឡោះដែលបណ្តាអ្នកដែលដើរតាមពួកគេជាច្រើនក្រុមបានចូលរួមធ្វើសង្រ្គាមជាមួយនឹងគេ ប៉ុន្តែពួកគេមិនដែលកំសាករាថយអំពីការប្រយុទ្ធដោយសារតែពួកគេទទួលរងនូវការកាប់សម្លាប់ និងទទួលរងរបួសក្នុងមាគ៌ារបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនមានភាពទន់ខ្សោយ ហើយក៏មិនចុះញ៉មក្នុងការប្រយុទ្ធជាមួយសត្រូវនោះដែរ។ ផ្ទុយទៅវិញ ពួកគេមានការអត់ធ្មត់ និងរក្សាគោលជំហរ(ក្នុងការប្រយុទ្ធ)។ ហើយអល់ឡោះស្រឡាញ់បណ្តាអ្នកដែលអត់ធ្មត់លើការលំបាកនានា និងជម្នះឧបសគ្គទាំងឡាយក្នុងមាគ៌ារបស់ទ្រង់។

Aal-i-Imraan 3:146Listen in Qur'an →
147

وَمَا كَانَ قَوْلَهُمْ إِلَّآ أَن قَالُوا۟ رَبَّنَا ٱغْفِرْ لَنَا ذُنُوبَنَا وَإِسْرَافَنَا فِىٓ أَمْرِنَا وَثَبِّتْ أَقْدَامَنَا وَٱنصُرْنَا عَلَى ٱلْقَوْمِ ٱلْكَٰفِرِينَ

And their words were not but that they said, "Our Lord, forgive us our sins and the excess [committed] in our affairs and plant firmly our feet and give us victory over the disbelieving people."

ហើយបណ្តាអ្នកដែលអត់ធ្មត់ទាំងនោះ នៅពេលដែលពួកគេទទួលរងនូវការសាកល្បងនេះ ពួកគេមិននិយាយអ្វីក្រៅពីពោលថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាអភ័យទោសដល់ពួកយើងផងចុះនូវបាបកម្មទាំងឡាយរបស់ពួកយើង ហើយនិងការជ្រុលជ្រួសក្នុងកិច្ចការរបស់ពួកយើងផង ហើយសូមទ្រង់មេត្តាពង្រឹងគោលជំហរបស់ពួកយើងក្នុងពេលជួបនឹងសត្រូវរបស់ពួកយើង និងជួយពួកយើងឲ្យមានជ័យជម្នះលើក្រុមដែលគ្មានជំនឿចំពោះទ្រង់ផងចុះ។

Aal-i-Imraan 3:147Listen in Qur'an →
148

فَـَٔاتَىٰهُمُ ٱللَّهُ ثَوَابَ ٱلدُّنْيَا وَحُسْنَ ثَوَابِ ٱلْءَاخِرَةِ ۗ وَٱللَّهُ يُحِبُّ ٱلْمُحْسِنِينَ

So Allah gave them the reward of this world and the good reward of the Hereafter. And Allah loves the doers of good.

ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានប្រទានឲ្យពួកគេនូវផលបុណ្យនៅក្នុងលោកិយ ដោយឲ្យពួកគេទទួលបានជោគជ័យ និងផ្តល់ភាពនឹងនរដល់ពួកគេ ហើយទ្រង់បានប្រទានឲ្យពួកគេនូវផលបុណ្យដ៏ល្អប្រពៃបំផុតនៅថ្ងៃបរលោក ដោយទទួលបានពេញចិត្តពីអល់ឡោះចំពោះពួកគេ ហើយនិងការសើយសុខជាអមតៈនៅក្នុងឋានសួគ៌ណាអ៊ីម។ ហើយអល់ឡោះស្រឡាញ់បណ្តាអ្នកដែលធ្វើល្អទាំងក្នុងការគោរពសក្ការៈរបស់ពួកគេនិងក្នុងការទំនាក់ទំនងរបស់ពួកគេ។

Aal-i-Imraan 3:148Listen in Qur'an →
149

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِن تُطِيعُوا۟ ٱلَّذِينَ كَفَرُوا۟ يَرُدُّوكُمْ عَلَىٰٓ أَعْقَٰبِكُمْ فَتَنقَلِبُوا۟ خَٰسِرِينَ

O you who have believed, if you obey those who disbelieve, they will turn you back on your heels, and you will [then] become losers.

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ប្រសិនបើពួកអ្នកប្រតិបត្តិតាមពួកប្រឆាំងក្នុងចំណោមពួកយូដា ពួកណាសរ៉នី និងពួកមុស្ហរីគីន នៅក្នុងរឿងដែលពួកគេបង្គាប់បញ្ជាពួកអ្នកឲ្យធ្វើទង្វើដែលវង្វេងនោះ ពួកគេច្បាស់ជានឹងធ្វើឲ្យពួកអ្នកវិលត្រឡប់ទៅកាន់ភាពគ្មានជំនឿដូចពីមុនវិញក្រោយពីពួកអ្នកបានមានជំនឿរួចហើយនោះ។ ពេលនោះ ពួកអ្នកនឹងវិលត្រឡប់ទៅវិញដោយភាពខាតបង់ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។

Aal-i-Imraan 3:149Listen in Qur'an →
150

بَلِ ٱللَّهُ مَوْلَىٰكُمْ ۖ وَهُوَ خَيْرُ ٱلنَّٰصِرِينَ

But Allah is your protector, and He is the best of helpers.

ពួកប្រឆាំងទាំងនោះមិនអាចជួយអ្វីដល់ពួកអ្នកបានឡើយនៅពេលណាពួកអ្នកប្រតិបត្តិតាមពួកគេនោះ។ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់ទៅវិញទេដែលជាអ្នកជួយពួកអ្នកឲ្យមានជ័យជម្នះលើសត្រូវរបស់ពួកអ្នកនោះ។ ហេតុនេះ ចូរពួកអ្នកគោរពប្រតិបត្តិចំពោះទ្រង់ចុះ ទ្រង់គឺជាអ្នកជួយដ៏ល្អបំផុត ដោយពួកអ្នកមិនត្រូវការនរណាម្នាក់បន្ទាប់ពីទ្រង់(ជួយពួកអ្នក)នោះឡើយ។

Aal-i-Imraan 3:150Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.