Muslim99Muslim99
← Tafsir library

3. Aal-i-Imraan

The Family of Imraan · Medinan · 200 ayahs

سُورَةُ آلِ عِمۡرَانَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 131–140 of 200

131

وَٱتَّقُوا۟ ٱلنَّارَ ٱلَّتِىٓ أُعِدَّتْ لِلْكَٰفِرِينَ

And fear the Fire, which has been prepared for the disbelievers.

ហើយចូរពួកអ្នកបង្កើតជារបងការពារមួយរវាងពួកអ្នកនិងរភ្លើងនរកដែលអល់ឡោះបានរៀបចំវាសម្រាប់ពួកប្រឆាំង តាមរយៈការសាងទង្វើកុសលនិងបោះបង់នូវទង្វើទាំងឡាយណាដែលត្រូវបានហាមឃាត់។

Aal-i-Imraan 3:131Listen in Qur'an →
132

وَأَطِيعُوا۟ ٱللَّهَ وَٱلرَّسُولَ لَعَلَّكُمْ تُرْحَمُونَ

And obey Allah and the Messenger that you may obtain mercy.

ហើយចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់(ដែលទ្រង់បានបង្គាប់ប្រើ) និងជៀសវាងអំពីបម្រាមទាំងឡាយ(ដែលទ្រង់បានហាមឃាត់)។ សង្ឃឹមថាពួកអ្នកនឹងទទួលបានក្តីមេត្តាករុណា(ពីអល់ឡោះ)ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។

Aal-i-Imraan 3:132Listen in Qur'an →
133

۞ وَسَارِعُوٓا۟ إِلَىٰ مَغْفِرَةٍۢ مِّن رَّبِّكُمْ وَجَنَّةٍ عَرْضُهَا ٱلسَّمَٰوَٰتُ وَٱلْأَرْضُ أُعِدَّتْ لِلْمُتَّقِينَ

And hasten to forgiveness from your Lord and a garden as wide as the heavens and earth, prepared for the righteous

ហើយចូរពួកអ្នករួសរាន់និងប្រណាំងប្រជែងគ្នាទៅកាន់ការប្រព្រឹត្តអំពើល្អនិងការបញ្ជិតខ្លួនទៅចំពោះអល់ឡោះតាមរយៈការគោរពប្រតិបត្តិផ្សេងៗ ដើម្បីទទួលបាននូវការអភ័យទោសដ៏ធំធេងពីអល់ឡោះជាម្ចាស់ និងដើម្បីពួកអ្នកបានចូលឋានសួគ៌(របស់អល់ឡោះ)ដែលទទឹងរបស់វា គឺប្រៀបដូចផ្ទៃមេឃជាច្រើនជាន់និងផែនដីដែលអល់ឡោះជាម្ចាស់បានរៀបចំវាសម្រាប់បណ្តាអ្នកដែលកោតខ្លាចក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

Aal-i-Imraan 3:133Listen in Qur'an →
134

ٱلَّذِينَ يُنفِقُونَ فِى ٱلسَّرَّآءِ وَٱلضَّرَّآءِ وَٱلْكَٰظِمِينَ ٱلْغَيْظَ وَٱلْعَافِينَ عَنِ ٱلنَّاسِ ۗ وَٱللَّهُ يُحِبُّ ٱلْمُحْسِنِينَ

Who spend [in the cause of Allah] during ease and hardship and who restrain anger and who pardon the people - and Allah loves the doers of good;

បណ្តាអ្នកដែលកោតខ្លាចនោះ គឺបណ្តាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះទាំងក្នុងស្ថានភាពធូរធារនិងក្នុងស្ថានភាពក្រខ្សត់ និងបណ្តាអ្នកដែលអាចទប់កំហឹងបស់ពួកគេ ទោះបីពួកគេមានសមត្ថភាពអាចដាក់ទោស(ជនដែលមានកំហុសនោះ)ក៏ដោយ ហើយនិងបណ្តាអ្នកដែលចេះអធ្យាស្រ័យចំពោះអ្នកដែលបានបំពានមកលើពួកគេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បំផុតចំពោះបណ្តាអ្នកដែលធ្វើអំពើល្អដែលមានលក្ខណៈសម្បត្តិដូចសីលធម៌ដែលបានរៀបរាប់នេះ។នេះ។

Aal-i-Imraan 3:134Listen in Qur'an →
135

وَٱلَّذِينَ إِذَا فَعَلُوا۟ فَٰحِشَةً أَوْ ظَلَمُوٓا۟ أَنفُسَهُمْ ذَكَرُوا۟ ٱللَّهَ فَٱسْتَغْفَرُوا۟ لِذُنُوبِهِمْ وَمَن يَغْفِرُ ٱلذُّنُوبَ إِلَّا ٱللَّهُ وَلَمْ يُصِرُّوا۟ عَلَىٰ مَا فَعَلُوا۟ وَهُمْ يَعْلَمُونَ

And those who, when they commit an immorality or wrong themselves [by transgression], remember Allah and seek forgiveness for their sins - and who can forgive sins except Allah? - and [who] do not persist in what they have done while they know.

ហើយពួកគេនោះដែរ គឺបណ្តាអ្នកដែលកាលណាពួកគេបានប្រព្រឹត្តបាបកម្មធំ ឬពួកគេបាត់បង់ផលបុណ្យដោយខ្លួនរបស់គេផ្ទាល់តាមរយៈការប្រព្រឹត្តបាបកម្មតូចៗនោះ គឺពួកគេនឹកឃើញដល់អល់ឡោះនិងនឹកឃើញពីទណ្ឌកម្មដែលទ្រង់បានព្រមានចំពោះពួកដែលប្រព្រឹត្តល្មើស និងនឹកឃើញដល់ផលបុណ្យដែលទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច។ ដូច្នេះ ពួកគេក៏បានសុំពីម្ចាស់របស់ពួកគេដោយភាពសោកស្តាយ(ចំពោះកំហុសទាំងនោះ)ដើម្បីឲ្យទ្រង់បិទបាំងបាបកម្មរបស់ពួកគេ និងកុំយកទោសពៃរ៍ពួកគេចំពោះកំហុសទាំងនោះ ពីព្រោះគ្មានអ្នកណាដែលអាចអភ័យទោសលើបាបកម្មទាំងឡាយក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់នោះឡើយ ហើយពួកគេមិនបន្តប្រព្រឹត្តអំពើបាបនោះទៀតឡើយ ខណៈដែលពួកគេដឹងច្បាស់ថា ពួកគេជាអ្នកដែលប្រព្រឹត្តអំពើបាបកម្មហើយនោះ។ ហើយពិតប្រាកដណាស់ អល់ឡោះនឹងអភ័យទោសនូវបាបកម្មទាំងអស់។

Aal-i-Imraan 3:135Listen in Qur'an →
136

أُو۟لَٰٓئِكَ جَزَآؤُهُم مَّغْفِرَةٌۭ مِّن رَّبِّهِمْ وَجَنَّٰتٌۭ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَا ۚ وَنِعْمَ أَجْرُ ٱلْعَٰمِلِينَ

Those - their reward is forgiveness from their Lord and gardens beneath which rivers flow [in Paradise], wherein they will abide eternally; and excellent is the reward of the [righteous] workers.

បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិគួរឲ្យកោតសរសើរ និងមានគុណធម៌ដែលគួឲ្យគោរពបែបនេះ ផលបុណ្យ(ការតបស្នង))របស់ពួកគេនោះ គឺអល់ឡោះជាម្ចាស់នឹងបិទបាំងនូវបាបកម្មរបស់ពួកគេ ហើយទ្រង់នឹងអធ្យាស្រ័យចំពោះបាបកម្មនោះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលបាននូវឋានសួគ៌ដែលមានទន្លេហូរកាត់ពីក្រោមវិមានរបស់វា ហើយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ នោះគឺជាការតបស្នងដ៏ប្រពៃបំផុតសម្រាប់បណ្តាអ្នកដែលគោរពប្រតិបត្តិអល់ឡោះជាម្ចាស់។

Aal-i-Imraan 3:136Listen in Qur'an →
137

قَدْ خَلَتْ مِن قَبْلِكُمْ سُنَنٌۭ فَسِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ كَانَ عَٰقِبَةُ ٱلْمُكَذِّبِينَ

Similar situations [as yours] have passed on before you, so proceed throughout the earth and observe how was the end of those who denied.

នៅពេលដែលបណ្តាអ្នកមានជំនឿទទួលរងនូវការសាកល្បងដូចដែលបានកើតឡើងលើពួកគេនៅក្នុងសង្រ្គាមអ៊ូហ៊ុទនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេដើម្បីជាការលើកទឹកចិត្តដល់ពួកគេថាៈ ពិតប្រាកដណាស់ មាគ៌ារបស់ព្រះជាម្ចាស់ក្នុងការបំផ្លាញពួកគ្មានជំនឿនោះ គឺបានកន្លងផុតទៅមុនពួកអ្នករួចទៅហើយ ហើយលទ្ធផលចុងក្រោយនោះ គឺជ័យជម្នះបានទៅលើបណ្តាអ្នកមានជំនឿក្រោយពីពួកគេបានទទួលការសាកល្បងរួចមក។ ដូច្នេះ ចូរពួកអ្នកធ្វើដំណើរលើផែនដី ហើយពិនិត្យមើលដោយយកជាមេរៀនចុះថា តើទីបញ្ចប់នៃពួកដែលប្រឆាំងនឹងអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់នោះទៅជាយ៉ាងណា? គឺផ្ទះសម្បែងរបស់ពួកគេនៅទទេ(គ្មានមនុស្សរស់នៅ) ហើយអំណាចរបស់ពួកគេក៏ត្រូវបានបាត់បង់។

Aal-i-Imraan 3:137Listen in Qur'an →
138

هَٰذَا بَيَانٌۭ لِّلنَّاسِ وَهُدًۭى وَمَوْعِظَةٌۭ لِّلْمُتَّقِينَ

This [Qur'an] is a clear statement to [all] the people and a guidance and instruction for those conscious of Allah.

គម្ពីរគួរអានដ៏ឧត្តុង្គឧត្តមនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីសេចក្តីពិត និងជាការព្រមានពីសេចក្តីមិនពិតសម្រាប់មនុស្សលោកទាំងអស់ ព្រមទាំងជាភស្តុតាងនាំទៅកាន់ការចង្អុលបង្ហាញ និងជាដំបូន្មានសម្រាប់បណ្តាអ្នកដែលកោតខ្លាច ពីព្រោះពួកគេ គឺជាអ្នកដែលទទួលផលប្រយោជន៍អំពីអ្វីដែលមាននៅក្នុងគម្ពីរគួរអាននៃការចង្អុលបង្ហាញ និងការទូន្មាននោះ។

Aal-i-Imraan 3:138Listen in Qur'an →
139

وَلَا تَهِنُوا۟ وَلَا تَحْزَنُوا۟ وَأَنتُمُ ٱلْأَعْلَوْنَ إِن كُنتُم مُّؤْمِنِينَ

So do not weaken and do not grieve, and you will be superior if you are [true] believers.

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កុំមានភាពទន់ខ្សោយ និងកុំមានទុក្ខព្រួយទៅលើអ្វីដែលបានកើតឡើងលើពួកអ្នកនៅថ្ងៃសមរភូមិអ៊ូហ៊ុទនោះ ហើយវាក៏មិនសាកសមឲ្យពួកអ្នកទន់ខ្សោយនិងមានទុក្ខព្រួយនោះដែរ ពីព្រោះពួកអ្នក គឺជាអ្នកដែលមានភាពខ្ពង់ខ្ពស់បំផុតតាមរយៈជំនឿរបស់ពួកអ្នក ហើយក៏ជាអ្នកដែលមានភាពខ្ពង់ខ្ពស់តាមរយៈការជួយរបស់អល់ឡោះ(ដល់ពួកអ្នក) និងក្តីសង្ឃឹមរបស់ពួកអ្នកលើជំនួយរបស់ទ្រង់ផងដែរ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿចំពោះអល់ឡោះជាម្ចាស់ និង(មានជំនឿ)លើការសន្យារបស់ទ្រង់ចំពោះបណ្តាអ្នកដែលកោតខ្លាចក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយនោះ។

Aal-i-Imraan 3:139Listen in Qur'an →
140

إِن يَمْسَسْكُمْ قَرْحٌۭ فَقَدْ مَسَّ ٱلْقَوْمَ قَرْحٌۭ مِّثْلُهُۥ ۚ وَتِلْكَ ٱلْأَيَّامُ نُدَاوِلُهَا بَيْنَ ٱلنَّاسِ وَلِيَعْلَمَ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَيَتَّخِذَ مِنكُمْ شُهَدَآءَ ۗ وَٱللَّهُ لَا يُحِبُّ ٱلظَّٰلِمِينَ

If a wound should touch you - there has already touched the [opposing] people a wound similar to it. And these days [of varying conditions] We alternate among the people so that Allah may make evident those who believe and [may] take to Himself from among you martyrs - and Allah does not like the wrongdoers -

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ទទួលរងនូវរបួស និងទទួលរងនូវការកាប់សម្លាប់នៅក្នុងថ្ងៃសមរភូមិអ៊ូហ៊ុទនោះ ជាការពិតណាស់ ពួកគ្មានជំនឿក៏ទទួលរងរបួសនិងការកាប់សម្លាប់ដូចពួកអ្នកដែរ។ ហើយបណ្តាថ្ងៃទាំងឡាយ គឺអល់ឡោះជាម្ចាស់ទ្រង់ផ្លាស់ប្ដូររវាងមនុស្សលោក ម្តងអ្នកមានជំនឿទទួលជោគជ័យ ម្តងពួកគ្មានជំនឿទទួលជោគជ័យ តាមតែអ្វីដែលទ្រង់មានចេតនា ដោយមានបុព្វហេតុដ៏ច្បាស់លាស់មួយចំនួន ដែលក្នុងចំណោមនោះ គឺដើម្បីលាតត្រដាងឲ្យបានឃើញថា តើអ្នកណាជាអ្នកដែលមានជំនឿពិតប្រាកដ ហើយអ្នកណាជាពួកពុតត្បុត ហើយក្នុងនោះផងដែរ គឺដើម្បីទ្រង់លើកតម្កើងជនណាដែលទ្រង់មានចេតនាដោយឲ្យពួកគេពលីជីវិតក្នុងមាគ៌ារបស់ទ្រង់។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានលើខ្លួនឯងដោយការបោះបង់ការប្រយុទ្ធក្នុងមាគ៌ារបស់ទ្រង់នោះឡើយ។

Aal-i-Imraan 3:140Listen in Qur'an →

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.