Muslim99Muslim99
← Tafsir library

14. Ibrahim

Abraham · Meccan · 52 ayahs

سُورَةُ إِبۡرَاهِيمَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 31–40 of 52

31

قُل لِّعِبَادِىَ ٱلَّذِينَ ءَامَنُوا۟ يُقِيمُوا۟ ٱلصَّلَوٰةَ وَيُنفِقُوا۟ مِمَّا رَزَقْنَٰهُمْ سِرًّۭا وَعَلَانِيَةًۭ مِّن قَبْلِ أَن يَأْتِىَ يَوْمٌۭ لَّا بَيْعٌۭ فِيهِ وَلَا خِلَٰلٌ

[O Muhammad], tell My servants who have believed to establish prayer and spend from what We have provided them, secretly and publicly, before a Day comes in which there will be no exchange, nor any friendships.

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តាអ្នកដែលមានជំនឿថាៈ ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ ហើយចូរពួកអ្នកបរិច្ចាគអំពីអ្វីដែលអល់ឡោះបានប្រទានដល់ពួកអ្នកទាំងការបរិច្ចាគទាំងដែលជាកាតព្វកិច្ច(ហ្សាកាត់) និងការបរិច្ចាគទានដោយស្ម័គ្រចិត្ត ទាំងអាថ៌កំបាំងដោយសារខ្លាចភាពរីយ៉ាក(ធ្វើដើម្បីឲ្យគេឃើញ) និងទាំងលាតត្រដាងដើម្បីឲ្យអ្នកដទៃយកគំរូតាមពួកអ្នក មុននឹងថ្ងៃមួយ(ថ្ងៃបរលោក)មកដល់ ដែលជាថ្ងៃមួយដែលគ្មានការលក់ដូរនោះទេ ហើយក៏គ្មានការដោះដូរដែលអាចលោះខ្លួនគេពីទណ្ឌកម្មរបស់អល់ឡោះនោះដែរ ហើយក៏គ្មានដែរមិត្តភាព(នៅក្នុងថ្ងៃនោះ)ដើម្បីឲ្យមិត្តភក្តិគេអាចជួយអន្តរាគមន៍ដល់មិត្តរបស់គេបាននោះ។

32

ٱللَّهُ ٱلَّذِى خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءًۭ فَأَخْرَجَ بِهِۦ مِنَ ٱلثَّمَرَٰتِ رِزْقًۭا لَّكُمْ ۖ وَسَخَّرَ لَكُمُ ٱلْفُلْكَ لِتَجْرِىَ فِى ٱلْبَحْرِ بِأَمْرِهِۦ ۖ وَسَخَّرَ لَكُمُ ٱلْأَنْهَٰرَ

It is Allah who created the heavens and the earth and sent down rain from the sky and produced thereby some fruits as provision for you and subjected for you the ships to sail through the sea by His command and subjected for you the rivers.

អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីដោយគ្មានគំរូសោះពីមុនមក។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយតាមរយៈទឹកភ្លៀងនោះ ទ្រង់បានបញ្ចេញនូវភោគផលជាច្រើនប្រភេទដែលជាលាភសក្ការៈសម្រាប់ពួកអ្នក(ឱមនុស្សលោក)។ ហើយទ្រង់បានបង្កើតឲ្យមានសំពៅដែលធ្វើដំណើរនៅលើផ្ទៃទឹកទៅតាមបទបញ្ជារបស់ទ្រង់ ហើយទ្រង់ក៏បានបង្កើតសម្រាប់ពួកអ្នកនូវទន្លេជាច្រើនផងដែរដើម្បីឲ្យពួកអ្នកទទួលទានអំពីវា និងផ្តល់វាដល់សត្វពាហនៈរបស់ពួកអ្នក ក៏ដូចជា(សម្រាប់)ស្រោចស្រពដំណាំរបស់ពួកអ្នកផងដែរ។

33

وَسَخَّرَ لَكُمُ ٱلشَّمْسَ وَٱلْقَمَرَ دَآئِبَيْنِ ۖ وَسَخَّرَ لَكُمُ ٱلَّيْلَ وَٱلنَّهَارَ

And He subjected for you the sun and the moon, continuous [in orbit], and subjected for you the night and the day.

ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវព្រះអាទិត្យនិងព្រះចន្ទដែលវាទាំងពីរធ្វើចលនាតាមគន្លងរបស់វា។ ហើយទ្រង់បានបង្កើតពេលយប់ និងពេលថ្ងៃសម្រាប់ពួកអ្នកដែលនៅផ្លាស់ប្តូរបន្តបន្ទាប់គ្នា ដោយពេលយប់ គឺសម្រាប់ឲ្យពួកអ្នកសម្រាន្តនិងសម្រាក ហើយពេលថ្ងៃ គឺសម្រាប់ឲ្យពួកអ្នកចេញសកម្មភាព និងការខិតខំប្រឹងប្រែងផ្សេងៗ។

34

وَءَاتَىٰكُم مِّن كُلِّ مَا سَأَلْتُمُوهُ ۚ وَإِن تَعُدُّوا۟ نِعْمَتَ ٱللَّهِ لَا تُحْصُوهَآ ۗ إِنَّ ٱلْإِنسَٰنَ لَظَلُومٌۭ كَفَّارٌۭ

And He gave you from all you asked of Him. And if you should count the favor of Allah, you could not enumerate them. Indeed, mankind is [generally] most unjust and ungrateful.

ហើយទ្រង់បានផ្តល់ឲ្យពួកអ្នកនូវរាល់អ្វីៗដែលពួកអ្នកសុំពីទ្រង់ និងអ្វីដែលពួកអ្នកមិនបានសុំពីទ្រង់។ ហើយប្រសិនបើពួកអ្នកគណនាចំនួនឧបការគុណរបស់អល់ឡោះជាម្ចាស់នោះ ពួកអ្នកគ្មានសមត្ថភាពក្នុងការគណនាវាអស់នោះឡើយព្រោះតែវាមានចំនួនច្រើនលើសលុប ហើយអ្វីដែលគេបានរៀបរាប់ដល់ពួកអ្នកនេះ គ្រាន់តែជាឧទាហរណ៍មួយចំនួនអំពីវាប៉ុណ្ណោះ។ ពិតប្រាកដណាស់ មនុស្សលោក គឺជាអ្នកដែលបំពានលើខ្លួនឯង និងរមិលគុណបំផុតចំពោះឧបការគុណរបស់អល់ឡោះ។

35

وَإِذْ قَالَ إِبْرَٰهِيمُ رَبِّ ٱجْعَلْ هَٰذَا ٱلْبَلَدَ ءَامِنًۭا وَٱجْنُبْنِى وَبَنِىَّ أَن نَّعْبُدَ ٱلْأَصْنَامَ

And [mention, O Muhammad], when Abraham said, "My Lord, make this city [Makkah] secure and keep me and my sons away from worshipping idols.

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) បន្ទាប់ពីព្យាការីអ៊ីព្រហ៊ីមបានទុកកូនរបស់គាត់ គឺព្យាការីអ៊ីស្មាអែល និងម្តាយរបស់គេ គឺនាងហាជើរ នៅឯជ្រលងភ្នំឯទឹកដីម៉ាក្កះ នៅពេលនោះគាត់(ព្យាការីអ៊ីព្រហ៊ីម)ក៏បានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាធ្វើឲ្យទឹកដីដែលខ្ញុំបានទុកក្រុមគ្រួសាររបស់ខ្ញុំនៅកន្លែងនោះ(ពោលគឺទីក្រុងម៉ាក្កះ) ក្លាយជាទឹកដីដែលមានសុខសន្តិភាព ដោយគ្មានការបង្ហូរឈាមគ្នានៅក្នុងវា និងគ្មាននរណាម្នាក់បំពាននៅក្នុងវាផងចុះ។ ហើយសូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំ ក៏ដូចជាកូនចៅរបស់ខ្ញុំឲ្យឃ្លាតឆ្ងាយពីកាគោរពសក្ការៈរូបដិមានានាផង។

36

رَبِّ إِنَّهُنَّ أَضْلَلْنَ كَثِيرًۭا مِّنَ ٱلنَّاسِ ۖ فَمَن تَبِعَنِى فَإِنَّهُۥ مِنِّى ۖ وَمَنْ عَصَانِى فَإِنَّكَ غَفُورٌۭ رَّحِيمٌۭ

My Lord, indeed they have led astray many among the people. So whoever follows me - then he is of me; and whoever disobeys me - indeed, You are [yet] Forgiving and Merciful.

ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ រូបបដិមាទាំងនេះបានធ្វើឲ្យមនុស្សជាច្រើនវង្វេង ខណៈពួកគេគិតថា ពិតណាស់ វា(រូបបដិមា)អាចជួយអន្តរាយគមន៍ដល់ពួកគេបាន។ ដូច្នេះ ពួកគេក៏មានភាពវឹកវរដោយសារតែវា ហើយពួកគេក៏គោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះ។ ហេតុនេះ ជនណាហើយដែលដើរតាមខ្ញុំដោយគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងគោរពប្រតិបត្តិចំពោះទ្រង់នោះ ពិតណាស់ រូបគេគឺពិតជាស្ថិតក្នុងក្រុមរបស់ខ្ញុំនិងជាអ្នកដែលដើរតាមខ្ញុំ។ រីឯជនណាហើយដែលប្រឆាំងនឹងខ្ញុំដោយមិនដើរតាមខ្ញុំចំពោះការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និង(មិន)គោរពប្រតិបត្តិចំពោះទ្រង់ទេនោះ ជាការពិតណាស់ ទ្រង់(ឱម្ចាស់របស់ខ្ញុំ) គឺជាអ្នកដែលមហាអភ័យទោសបំផុតនូវបាបកម្មទាំឡាយចំពោះជនណាដែលទ្រង់មានចេតនាអភ័យទោសដល់គេ ហើយទ្រង់ជាអ្នកដែលមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

37

رَّبَّنَآ إِنِّىٓ أَسْكَنتُ مِن ذُرِّيَّتِى بِوَادٍ غَيْرِ ذِى زَرْعٍ عِندَ بَيْتِكَ ٱلْمُحَرَّمِ رَبَّنَا لِيُقِيمُوا۟ ٱلصَّلَوٰةَ فَٱجْعَلْ أَفْـِٔدَةًۭ مِّنَ ٱلنَّاسِ تَهْوِىٓ إِلَيْهِمْ وَٱرْزُقْهُم مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمْ يَشْكُرُونَ

Our Lord, I have settled some of my descendants in an uncultivated valley near Your sacred House, our Lord, that they may establish prayer. So make hearts among the people incline toward them and provide for them from the fruits that they might be grateful.

ឱម្ចាស់របស់យើងខ្ញុំ! ជាការពិតណាស់ ខ្ញុំបានទុកកូនចៅរបស់ខ្ញុំមួយចំនួន គឺកូនប្រុសរបស់ខ្ញុំ(ព្យាការីអ៊ីស្មាអែល) និងកូនចៅរបស់គេ ឲ្យរស់នៅឯជ្រលងភ្នំមួយ(នោះគឺទឹកដីម៉ាក្កះ)ដែលគ្មានដំណាំអ្វីនៅក្នុងវាឡើយ ហើយក៏គ្មានទឹកនោះដែរ ដែលទីតាំងនោះ គឺនៅក្បែរពៃតុលឡោះ(កាក់ហ្ពះ)។ ឱម្ចាស់របស់យើងខ្ញុំ! ខ្ញុំឲ្យពួកគេរស់នៅក្បែរកន្លែងនោះ គឺដើម្បីឲ្យពួកគេប្រតិបត្តិសឡាតនៅក្នុងវា។ ហេតុនេះ សូមទ្រង់មេត្តាធ្វើឲ្យដួងចិត្តរបស់មនុស្សមួយចំនួនចូលចិត្តពួកគេ និងចូលចិត្តទៅកាន់ទឹកដីនេះផងចុះ ហើយសូមទ្រង់មេត្តាប្រទាននូវលាភសក្ការៈដល់ពួកគេអំពីផលានុផលនានាផង សង្ឃឹមថា ពួកគេនឹងថ្លែងអំណរគុណទ្រង់ចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកគេ។

38

رَبَّنَآ إِنَّكَ تَعْلَمُ مَا نُخْفِى وَمَا نُعْلِنُ ۗ وَمَا يَخْفَىٰ عَلَى ٱللَّهِ مِن شَىْءٍۢ فِى ٱلْأَرْضِ وَلَا فِى ٱلسَّمَآءِ

Our Lord, indeed You know what we conceal and what we declare, and nothing is hidden from Allah on the earth or in the heaven.

ឱម្ចាស់របស់យើងខ្ញុំ! ជាការពិតណាស់ ទ្រង់ដឹងបំផុតនូវរាល់អ្វីដែលពួកយើងលាក់បាំង និងរាល់អ្វីដែលពួកយើងលាតត្រដាង ហើយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ មិនថានៅលើផែនដី ឬនៅលើមេឃនោះទេ។ ផ្ទុយទៅវិញ ទ្រង់ដឹងបំផុតអំពីវា។ ដូច្នេះ គ្មានសេចក្តីត្រូវការណាមួយ និងភាពខ្វះខាតណាមួយរបស់ពួកយើអាចលាក់បាំងពីទ្រង់នោះឡើយ។

39

ٱلْحَمْدُ لِلَّهِ ٱلَّذِى وَهَبَ لِى عَلَى ٱلْكِبَرِ إِسْمَٰعِيلَ وَإِسْحَٰقَ ۚ إِنَّ رَبِّى لَسَمِيعُ ٱلدُّعَآءِ

Praise to Allah, who has granted to me in old age Ishmael and Isaac. Indeed, my Lord is the Hearer of supplication.

ការថ្លែងអំណរគុណ និងការកោតសរសើរ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានឆ្លើយតបនឹងការបួងសួងរបស់ខ្ញុំ ដោយទ្រង់បានប្រទានឲ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អ ហើយទ្រង់ក៏បានប្រទានឲ្យខ្ញុំនូវអ៊ីស្មាអែលជាកូនជាមួយនឹងហាជើរ ហើយនិងអ៊ីស្ហាកជាកូនជាមួយនឹងសារ៉ោះ ខណៈដែលខ្ញុំមានវ័យចាស់ជរាហើយនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាលឺបំផុតនូវការបួងសួងសុំចំពោះជនទាំងឡាយដែលបានបួងសួងសុំពីទ្រង់។

40

رَبِّ ٱجْعَلْنِى مُقِيمَ ٱلصَّلَوٰةِ وَمِن ذُرِّيَّتِى ۚ رَبَّنَا وَتَقَبَّلْ دُعَآءِ

My Lord, make me an establisher of prayer, and [many] from my descendants. Our Lord, and accept my supplication.

ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាធ្វើឲ្យខ្ញុំក្លាយជាអ្នកដែលប្រតិបត្តិសឡាតយ៉ាងពេញលេញផង ហើយសូមទ្រង់មេត្តាធ្វើឲ្យកូនចៅរបស់ខ្ញុំក្លាយជាអ្នកប្រតិបត្តិសឡាតយ៉ាងពេញលេញដូចគ្នាផងដែរចុះ។ ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាឆ្លើយតបនូវការបួងសួងរបស់ខ្ញុំផង ហើយសូមទ្រង់មេត្តាទទួលយកផងចុះ។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.