Muslim99Muslim99
← Tafsir library

14. Ibrahim

Abraham · Meccan · 52 ayahs

سُورَةُ إِبۡرَاهِيمَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 1–10 of 52

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

1

الٓر ۚ كِتَٰبٌ أَنزَلْنَٰهُ إِلَيْكَ لِتُخْرِجَ ٱلنَّاسَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ بِإِذْنِ رَبِّهِمْ إِلَىٰ صِرَٰطِ ٱلْعَزِيزِ ٱلْحَمِيدِ

Alif, Lam, Ra. [This is] a Book which We have revealed to you, [O Muhammad], that you might bring mankind out of darknesses into the light by permission of their Lord - to the path of the Exalted in Might, the Praiseworthy -

អាលីហ្វ ឡាម រ៉ (បានបកស្រាយរួចហើយនៅដើមដំបូងនៃស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ។) នេះគឺជាគម្ពីរគួរអានដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីឲ្យអ្នកបញ្ចេញមនុស្សលោកពីភាពគ្មានជំនឿ អវិជ្ជា និងភាពវង្វេង ឆ្ពោះទៅកាន់ការមានជំនឿ ចំណេះដឹង និងការចង្អុលបង្ហាញទៅកាន់សាសនាឥស្លាមតាមការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដែលវាគឺជាមាគ៌ារបស់អល់ឡោះជាម្ចាស់ដ៏មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងជាម្ចាស់ដែលអ្វីៗទាំងអស់កោតសរសើរចំពោះទ្រង់។

2

ٱللَّهِ ٱلَّذِى لَهُۥ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَوَيْلٌۭ لِّلْكَٰفِرِينَ مِنْ عَذَابٍۢ شَدِيدٍ

Allah, to whom belongs whatever is in the heavens and whatever is on the earth. And woe to the disbelievers from a severe punishment

អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកគ្រប់គ្រង។ ដូចនេះ ទ្រង់សាកសមនឹងត្រូវបានគេគោរពសក្ការៈតែមួយគត់ដោយគ្មានស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយអំពីម៉ាខ្លូករបស់ទ្រង់នោះឡើយ។ ហើយពួកគ្មានជំនឿនឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។

3

ٱلَّذِينَ يَسْتَحِبُّونَ ٱلْحَيَوٰةَ ٱلدُّنْيَا عَلَى ٱلْءَاخِرَةِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبْغُونَهَا عِوَجًا ۚ أُو۟لَٰٓئِكَ فِى ضَلَٰلٍۭ بَعِيدٍۢ

The ones who prefer the worldly life over the Hereafter and avert [people] from the way of Allah, seeking to make it (seem) deviant. Those are in extreme error.

ពួកគ្មានជំនឿដែលឆាកជីវិតលោកិយនិងភាពសប្បាយរីករាយបណ្តោះអាសន្នរបស់វាមានឥទ្ធិពលលើពួកគេជាងជីវិតថ្ងៃបរលោកនិងការសោយសុខជាអមតៈនាថ្ងៃនោះ ហើយពួកគេបានបង្វែរមនុស្សលោកចេញពីមាគ៌ារបស់អល់ឡោះ និងមានបំណងចង់ឲ្យមាគ៌ា(របស់អល់ឡោះ)មានភាពវៀចវេរដើម្បីកុំឲ្យនរណាម្នាក់អាចដើរលើវាបាននោះ ពួកដែលមានលក្ខណៈដូចបានរៀបរាប់នេះ គឺស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងាយពីការពិត និងភាពត្រឹមត្រូវ។

4

وَمَآ أَرْسَلْنَا مِن رَّسُولٍ إِلَّا بِلِسَانِ قَوْمِهِۦ لِيُبَيِّنَ لَهُمْ ۖ فَيُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهْدِى مَن يَشَآءُ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ

And We did not send any messenger except [speaking] in the language of his people to state clearly for them, and Allah sends astray [thereby] whom He wills and guides whom He wills. And He is the Exalted in Might, the Wise.

ហើយយើងមិនបានតែងតាំងអ្នកនាំសារណាម្នាក់នោះទេ លើកលែងតែយើងបានតែងតាំងគេ(អ្នកនាំសារ)ជាមនុស្សដែលនិយាយភាសានៃក្រុមរបស់គេ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេ(ក្រុមរបស់អ្នកនាំសារ)ក្នុងការយល់ពីអ្វីដែលអ្នកនាំសារបាននាំមកពីអល់ឡោះជាម្ចាស់។ ហើយយើងក៏មិនបានបញ្ជូនគេ(អ្នកនាំសារ)ដើម្បីបង្ខំពួកគេឲ្យមានជំនឿចំពោះអល់ឡោះជាម្ចាស់នោះដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាដោយក្តីសប្បុរសរបស់ទ្រង់។ ហើយទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការបង្កើតនិងការចាត់ចែងរបស់ទ្រង់។

5

وَلَقَدْ أَرْسَلْنَا مُوسَىٰ بِـَٔايَٰتِنَآ أَنْ أَخْرِجْ قَوْمَكَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ وَذَكِّرْهُم بِأَيَّىٰمِ ٱللَّهِ ۚ إِنَّ فِى ذَٰلِكَ لَءَايَٰتٍۢ لِّكُلِّ صَبَّارٍۢ شَكُورٍۢ

And We certainly sent Moses with Our signs, [saying], "Bring out your people from darknesses into the light and remind them of the days of Allah." Indeed in that are signs for everyone patient and grateful.

ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីមូសា និងបានពង្រឹងគេតាមរយៈសញ្ញាភស្តុតាងជាច្រើនដែលបង្ហាញទៅលើសច្ចភាពរបស់គេ។ ហើយពិតណាស់ គេគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់របស់គេ។ ហើយយើងបានដាក់បទបញ្ជាដល់គេឲ្យបញ្ចេញក្រុមរបស់គេពីភាពគ្មានជំនឿនិងភាពអវិជ្ជា ទៅកាន់ការមានជំនឿនិងចំណេះដឹង ហើយយើងក៏បានប្រើគេឲ្យរំលឹកក្រុមរបស់គេអំពីថ្ងៃរបស់អល់ឡោះដែលទ្រង់បានប្រទាននូវឧបការគុណទៅលើពួកគេក្នុងថ្ងៃនោះផងដែរ។ ជាការពិតណាស់ នៅក្នុងបណ្តាថ្ងៃទាំងនោះ គឺជាភស្តុតាងដ៏ឧត្តុង្គឧត្តមដែលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងសមត្ថភាពដ៏ធំធេងរបស់ទ្រង់ ហើយនិងឧបការគុណរបស់ទ្រង់ទៅលើអ្នកមានជំនឿ។ នេះហើយជាអ្វីដែលអ្នកមានការអត់ធ្មត់ក្នុងការគោរពប្រតិបត្តិអល់ឡោះដែលតែងតែថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់នោះអាចទាញយកប្រយោជន៍ពីវាបាន។

6

وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ ٱذْكُرُوا۟ نِعْمَةَ ٱللَّهِ عَلَيْكُمْ إِذْ أَنجَىٰكُم مِّنْ ءَالِ فِرْعَوْنَ يَسُومُونَكُمْ سُوٓءَ ٱلْعَذَابِ وَيُذَبِّحُونَ أَبْنَآءَكُمْ وَيَسْتَحْيُونَ نِسَآءَكُمْ ۚ وَفِى ذَٰلِكُم بَلَآءٌۭ مِّن رَّبِّكُمْ عَظِيمٌۭ

And [recall, O Children of Israel], when Moses said to His people, "Remember the favor of Allah upon you when He saved you from the people of Pharaoh, who were afflicting you with the worst torment and were slaughtering your [newborn] sons and keeping your females alive. And in that was a great trial from your Lord.

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបានអនុវត្តន៍តាមបទបញ្ជានៃម្ចាស់របស់គាត់ ដោយគាត់បានពោលទៅកាន់ក្រុមរបស់គាត់ដែលជាអម្បូរអ៊ីស្រាអែល ជាការរំលឹកពួកគេពីឧបកការគុណរបស់អល់ឡោះចំពោះពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកអ្នក ខណៈដែលទ្រង់បានសង្គ្រោះពួកអ្នកឲ្យរួចផុតពីបក្សពួករបស់ហ្វៀរអោន ហើយទ្រង់បានផ្តល់សុវត្ថិភពដល់ពួកអ្នកពីកលល្បិចរបស់ពួកគេ ដែលពួកគេបានឲ្យពួកអ្នកភ្លក្សរសជាតិទារុណកម្មដ៏អាក្រក់(ព្រៃផ្សៃ)បំផុត ដោយពួកគេ(បក្សពួកហ្វៀរអោន)បានសម្លាប់កូនប្រុសទាំងឡាយរបស់ពួកអ្នកដើម្បីកុំឲ្យមានក្មេងប្រុសណាម្នាក់(នៅថ្ងៃអនាគត)អាចត្រួតត្រាទៅលើអំណាចរបស់ហ្វៀរអោនបាន ហើយពួកគេទុកជីវិតឲ្យកូនស្រីទាំងឡាយរបស់ពួកអ្នកឲ្យរស់រានមានជីវិតដើម្បីធ្វើឲ្យពួកនាងទទួលរងនូវភាពអាម៉ាស និងអាប់ឱន(ដោយការយកពួកនាងធ្វើជាអ្នកបម្រើ)។ ហើយនៅក្នុងទង្វើរបស់ពួកគេនេះ គឺជាការសាកល្បងដ៏ធំធេងចំពោះពួកអ្នកលើការអត់ធ្មត់។ ហើយទ្រង់បានតបស្នងចំពោះការអត់ធ្មត់របស់ពួកអ្នកលើការសាកល្បងនេះវិញ ដោយរំដោះពួកអ្នកចេញពីកលល្បិចរបស់បក្សពួកហ្វៀរអោន។

7

وَإِذْ تَأَذَّنَ رَبُّكُمْ لَئِن شَكَرْتُمْ لَأَزِيدَنَّكُمْ ۖ وَلَئِن كَفَرْتُمْ إِنَّ عَذَابِى لَشَدِيدٌۭ

And [remember] when your Lord proclaimed, 'If you are grateful, I will surely increase you [in favor]; but if you deny, indeed, My punishment is severe.' "

ហើយព្យាការីមូសាបានពោលទៅកាន់ពួកគេទៀតថាៈ ចូរពួកអ្នកចងចាំ នៅពេលដែលម្ចាស់របស់ពួកអ្នកបានប្រកាសប្រាប់ដល់ពួកអ្នកឲ្យបានដឹងយ៉ាងច្បាស់ថាៈ ប្រសិនបើពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកអ្នកដូចដែលបានរៀបរាប់មកនេះ ទ្រង់ពិតជានឹងបន្ថែមនូវឧបការគុណនិងការប្រោសប្រទានរបស់ទ្រង់ដល់ពួកអ្នកថែមទៀត។ តែប្រសិនបើពួកអ្នកប្រឆាំង(រមិលគុណ)នឹងឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកអ្នក ហើយមិនថ្លែងអំណរគុណចំពោះវានោះ ពិតណាស់ទណ្ឌកម្មរបស់ទ្រង់ គឺធ្ងន់ធ្ងរបំផុតសម្រាប់ជនទាំងឡាយណាដែលរមិលគុណចំពោះឧបការគុណរបស់ទ្រង់ ហើយមិនថ្លែងអំណរគុណចំពោះវាទេនោះ។

8

وَقَالَ مُوسَىٰٓ إِن تَكْفُرُوٓا۟ أَنتُمْ وَمَن فِى ٱلْأَرْضِ جَمِيعًۭا فَإِنَّ ٱللَّهَ لَغَنِىٌّ حَمِيدٌ

And Moses said, "If you should disbelieve, you and whoever is on the earth entirely - indeed, Allah is Free of need and Praiseworthy."

ហើយព្យាការីមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើពួកអ្នក រួមទាំងអ្នកដែលនៅលើផែនដីទាំងនេះទាំងអស់នាំគ្នាប្រឆាំង(នឹងអល់ឡោះ)នោះ ពិតណាស់ គ្រោះថ្នាក់នៃការប្រឆាំងរបស់ពួកអ្នក គឺត្រឡប់ទៅកាន់ពួកអ្នកវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់ដោយខ្លួនរបស់ទ្រង់ផ្ទាល់ ជាអ្នកដែលគេចាំបាច់ត្រូវទទួលបាននូវការកោតសរសើរដោយខ្លួនរបស់ទ្រង់ផ្ទាល់។ ការមានជំនឿរបស់អ្នកដែលមានជំនឿនោះ គឺពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ទ្រង់ឡើយ ហើយការប្រឆាំងក្រុមអ្នកដែលគ្មានជំនឿនោះ ក៏មិនផ្តល់នូវគ្រោះថ្នាក់អ្វីដល់ទ្រង់នោះដែរ។

9

أَلَمْ يَأْتِكُمْ نَبَؤُا۟ ٱلَّذِينَ مِن قَبْلِكُمْ قَوْمِ نُوحٍۢ وَعَادٍۢ وَثَمُودَ ۛ وَٱلَّذِينَ مِنۢ بَعْدِهِمْ ۛ لَا يَعْلَمُهُمْ إِلَّا ٱللَّهُ ۚ جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَٰتِ فَرَدُّوٓا۟ أَيْدِيَهُمْ فِىٓ أَفْوَٰهِهِمْ وَقَالُوٓا۟ إِنَّا كَفَرْنَا بِمَآ أُرْسِلْتُم بِهِۦ وَإِنَّا لَفِى شَكٍّۢ مِّمَّا تَدْعُونَنَآ إِلَيْهِ مُرِيبٍۢ

Has there not reached you the news of those before you - the people of Noah and 'Aad and Thamud and those after them? No one knows them but Allah. Their messengers brought them clear proofs, but they returned their hands to their mouths and said, "Indeed, we disbelieve in that with which you have been sent, and indeed we are, about that to which you invite us, in disquieting doubt."

តើដំណឹងនៃការវិនាសអន្តរាយរបស់ប្រជាជាតិដែលបដិសេធជំនាន់មុនពួកអ្នក(ឱពួកគ្មានជំនឿ)មិនបានមកដល់ពួកអ្នកទេឬ ដែលពួកទាំងនោះមាន ក្រុមរបស់ព្យាការីនួហ ក្រុមអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ ក្រុមសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ ព្រមទាំងប្រជាជាតិជាច្រើនទៀតដែលបានមកបន្ទាប់ពីពួកគេ ដែលពួកគេមានចំនួនច្រើនដែលគ្មាននរណាម្នាក់ដឹងពីចំនួនរបស់ពួកគេក្រៅពីអល់ឡោះនោះ? បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនមកកាន់ពួកគេ តែពួកគេបានយកដៃរបស់ពួកគេដាក់ក្នុងមាត់និងខាំម្រាមដៃរបស់ពួកគេដោយកំហឹងចំពោះអ្នកនាំសារទៅវិញ ហើយពួកគេបាននិយាយទៅកាន់អ្នកនាំសាររបស់ពួកគេថាៈ ពិតប្រាកដណាស់ ពួកយើងគ្មានជំនឿចំពោះអ្វីដែលគេបានបញ្ជូនវាមកជាមួយពួកអ្នកឡើយ ហើយពិតណាស់ ពួកយើងមានភាពមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះអ្វីដែលពួកអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វានោះ។

10

۞ قَالَتْ رُسُلُهُمْ أَفِى ٱللَّهِ شَكٌّۭ فَاطِرِ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۖ يَدْعُوكُمْ لِيَغْفِرَ لَكُم مِّن ذُنُوبِكُمْ وَيُؤَخِّرَكُمْ إِلَىٰٓ أَجَلٍۢ مُّسَمًّۭى ۚ قَالُوٓا۟ إِنْ أَنتُمْ إِلَّا بَشَرٌۭ مِّثْلُنَا تُرِيدُونَ أَن تَصُدُّونَا عَمَّا كَانَ يَعْبُدُ ءَابَآؤُنَا فَأْتُونَا بِسُلْطَٰنٍۢ مُّبِينٍۢ

Their messengers said, "Can there be doubt about Allah, Creator of the heavens and earth? He invites you that He may forgive you of your sins, and He delays your death for a specified term." They said, "You are not but men like us who wish to avert us from what our fathers were worshipping. So bring us a clear authority."

បណ្តាអ្នកនាំសាររបស់ពួកគេបាននិយាយតបទៅកាន់ពួកគេវិញថាៈ តើការមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងការទទួលយកទ្រង់តែមួយគត់ដើម្បីគោរពសក្ការៈនោះ ពួកអ្នកមានការសង្ស័យឬ ខណៈដែលទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងជាអ្នកដែលបង្កើតផែនដី ហើយធ្វើឲ្យវាទាំងពីរកើតមានឡើងដោយគ្មានគំរូពីមុនមកសោះនោះ? ទ្រង់អំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះទ្រង់(តែមួយគត់) ដើម្បីទ្រង់លុបលាងបាបកម្មរបស់ពួកអ្នកពីមុន ហើយទ្រង់ពន្យារពេលដល់ពួកអ្នករហូតដល់ពេលវេលាកំណត់នៃអាយុជីវិតរបស់ពួកអ្នកនៅក្នុងឆាកជីវិតលោកិយ(បានមកដល់)។ ក្រុមរបស់ពួកគេបាននិយាយទៅកាន់ពួកគេវិញថាៈ ពួកអ្នកគ្រាន់តែជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ ដោយពួកអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងឡើយ។ ពួកអ្នកចង់បង្វែរពួកយើងពីការគោរពសក្ការៈចំពោះអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកនាំមកឲ្យពួកយើងនូវភស្តុតាងដ៏ច្បាស់លាស់មួយដែលបង្ហាញទៅលើភាពស្មោះត្រង់របស់ពួកអ្នកចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ពួកអ្នក គឺពិតជាអ្នកនាំសារពីអល់ឡោះមកកាន់ពួកយើងពិតមែន។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.