Muslim99Muslim99
← Tafsir library

14. Ibrahim

Abraham · Meccan · 52 ayahs

سُورَةُ إِبۡرَاهِيمَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 11–20 of 52

11

قَالَتْ لَهُمْ رُسُلُهُمْ إِن نَّحْنُ إِلَّا بَشَرٌۭ مِّثْلُكُمْ وَلَٰكِنَّ ٱللَّهَ يَمُنُّ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦ ۖ وَمَا كَانَ لَنَآ أَن نَّأْتِيَكُم بِسُلْطَٰنٍ إِلَّا بِإِذْنِ ٱللَّهِ ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ

Their messengers said to them, "We are only men like you, but Allah confers favor upon whom He wills of His servants. It has never been for us to bring you evidence except by permission of Allah. And upon Allah let the believers rely.

បណ្តាអ្នកនាំសាររបស់ពួកគេបានតបទៅកាន់ពួកគេវិញថាៈ ពួកយើងគ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នករាល់គ្នាដែរ ហើយពួកយើងមិនបដិសេធនូវភាព(ជាមនុស្ស)ដូចគ្នានឹងពួកអ្នកនេះនោះទេ ក៏ប៉ុន្តែ ភាពដូចគ្នានេះ មិនចាំបាច់ត្រូវតែដូចគ្នាគ្រប់អ្វីៗទាំងអស់នោះទេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លើកតម្កើងដោយការប្រោសប្រទានជាពិសេសរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយអល់ឡោះបានជ្រើសរើសពួកគេធ្វើជាអ្នកនាំសារទៅកាន់មនុស្សលោក។ ហើយពួកយើងពុំអាចនាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកអ្នកតាមការស្នើសុំរបស់ពួកអ្នកនោះទេ លើកលែងតែដោយចេតនារបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ជាការពិតណាស់ ការនាំមក(នូវសញ្ញាភស្តុតាង)នេះ គឺមិនមែនស្ថិតក្រោមដែនសមត្ថភាពរបស់ពួកយើង(ដែលជាអ្នកនាំសារ)ឡើយ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់តែមួយគត់ដែលមានសមត្ថភាពចំពោះរឿងនោះ ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្តរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។

12

وَمَا لَنَآ أَلَّا نَتَوَكَّلَ عَلَى ٱللَّهِ وَقَدْ هَدَىٰنَا سُبُلَنَا ۚ وَلَنَصْبِرَنَّ عَلَىٰ مَآ ءَاذَيْتُمُونَا ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُتَوَكِّلُونَ

And why should we not rely upon Allah while He has guided us to our [good] ways. And we will surely be patient against whatever harm you should cause us. And upon Allah let those who would rely [indeed] rely."

តើមានអ្វីមួយដែលរារាំងពួកយើង ឬជាលេសមិនឲ្យពួកយើងប្រគល់ការទុកចិត្តទៅចំពោះទ្រង់នោះ? ជាការពិតណាស់ ទ្រង់បានចង្អុលបង្ហាញពួកយើងនូវមាគ៌ាដ៏ត្រឹមត្រូវនិងច្បាស់លាស់ ហើយពួកយើងត្រូវតែអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកអ្នកមកលើពួកយើងដោយការបដិសេធ និងការសើចចំអកនេះ។ ហើយចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលបណ្តាអ្នកដែលទុកចិត្តប្រគល់ការទុកចិត្តនូវរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។

13

وَقَالَ ٱلَّذِينَ كَفَرُوا۟ لِرُسُلِهِمْ لَنُخْرِجَنَّكُم مِّنْ أَرْضِنَآ أَوْ لَتَعُودُنَّ فِى مِلَّتِنَا ۖ فَأَوْحَىٰٓ إِلَيْهِمْ رَبُّهُمْ لَنُهْلِكَنَّ ٱلظَّٰلِمِينَ

And those who disbelieved said to their messengers, "We will surely drive you out of our land, or you must return to our religion." So their Lord inspired to them, "We will surely destroy the wrongdoers.

ហើយនៅពេលដែលពួកគេអសមត្ថភាពក្នុងការជជែករកខុសត្រូវជាមួយបណ្តាអ្នកនាំសាររបស់ពួកគេ ពួកប្រឆាំងក្នុងចំណោមក្រុមទាំងឡាយរបស់បណ្តាអ្នកនាំសារទាំងនោះបាននិយាយថាៈ យើងពិតជានឹងបណ្តេញពួកអ្នកចេញពីភូមិស្រុករបស់ពួកយើង ឬក៏ពួកអ្នកត្រូវតែបោះបង់សាសនារបស់ពួកអ្នក ហើយវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ ពេលនោះ អល់ឡោះជាម្ចាស់បានផ្តល់វ៉ាហ៊ីទៅកាន់បណ្តាអ្នកនាំសារទាំងនោះដើម្បីជាការពង្រឹងដល់ពួកគេថាៈ យើងពិតជានឹងបំផ្លាញពួកបំពានដែលជាពួកប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ជាមិនខាន។

14

وَلَنُسْكِنَنَّكُمُ ٱلْأَرْضَ مِنۢ بَعْدِهِمْ ۚ ذَٰلِكَ لِمَنْ خَافَ مَقَامِى وَخَافَ وَعِيدِ

And We will surely cause you to dwell in the land after them. That is for he who fears My position and fears My threat."

ហើយយើងនឹងឲ្យពួកអ្នក(ឱបណ្តាអ្នកនាំសារនិងអ្នកដែលតាមពួកអ្នក)រស់នៅលើទឹកដីនេះក្រោយពីការបំផ្លាញពួកគេ(ឲ្យវិនាសអន្តរាយ)។ ការបំផ្លាញពួកប្រឆាំងដែលជាពួកបដិសេធ និងការផ្តល់ឲ្យបណ្តាអ្នកនាំសាររបស់ពួកគេនិងអ្នកដែលមានជំនឿបានរស់នៅលើទឹកដីរបស់ពួកគេ(ពួកបំពាន)ក្រោយពីការបំផ្លិចបំផ្លាញពួកគេដែលបានលើកឡើងនោះ គឺសម្រាប់អ្នកដែលដឹងពីភាពធំធេងរបស់យើង និង(ដឹងពី)ការឃ្លាំមើលរបស់យើងចំពោះគេ ហើយនិងភ័យខ្លាចការព្រមានពីទណ្ឌកម្មរបស់យើងចំពោះគេ។

15

وَٱسْتَفْتَحُوا۟ وَخَابَ كُلُّ جَبَّارٍ عَنِيدٍۢ

And they requested victory from Allah, and disappointed, [therefore], was every obstinate tyrant.

ហើយបណ្តាអ្នកនាំសារទាំងនោះក៏បានបួងសួងសុំពីម្ចាស់របស់ពួកគេ ដោយសុំឲ្យទ្រង់ជួយពួកគេឲ្យមានជ័យជម្នះលើសត្រូវរបស់ពួកគេ។ ហើយការខាតបង់ គឺសម្រាប់រាល់ពួកដែលក្អេងក្អាង ចចេសរឹងរូសមិនទទួលយកការពិតដោយគេមិនដើរតាមវា(ការពិត) ទោះបីជាវាបានស្តែងចេញចំពោះគេក៏ដោយនោះ។

16

مِّن وَرَآئِهِۦ جَهَنَّمُ وَيُسْقَىٰ مِن مَّآءٍۢ صَدِيدٍۢ

Before him is Hell, and he will be given a drink of purulent water.

នៅថ្ងៃបរលោក នៅពីមុខជនក្អេងក្អាងរូបនោះ គឺនរកជើហាន់ណាំ ដែលវាគឺជាកន្លែងដែលគេត្រៀមទុកសម្រាប់រូបគេ ហើយនៅក្នុងឋាននរកនោះ គេនឹងឲ្យជននោះផឹកនូវទឹកខ្ទុះឈាមដែលហូរចេញពីពួកឋាននរក ប៉ុន្តែវាមិនបានធ្វើឲ្យរូបគេបាត់ស្រេកនោះទេ។ ពិតប្រាកដណាស់ រូបគេនៅតែត្រូវបានគេដាក់ទណ្ឌកម្មដោយការធ្វើឲ្យស្រេកទឹក ហើយនិងប្រភេទនៃទណ្ឌកម្មផ្សេងៗជាច្រើនទៀត។

17

يَتَجَرَّعُهُۥ وَلَا يَكَادُ يُسِيغُهُۥ وَيَأْتِيهِ ٱلْمَوْتُ مِن كُلِّ مَكَانٍۢ وَمَا هُوَ بِمَيِّتٍۢ ۖ وَمِن وَرَآئِهِۦ عَذَابٌ غَلِيظٌۭ

He will gulp it but will hardly [be able to] swallow it. And death will come to him from everywhere, but he is not to die. And before him is a massive punishment.

រូបគេទ្រាំផឹកវា(ទឹកខ្ទុះឈាម)ទាំងលំបាកម្តងហើយម្តងទៀត ដោយសារតែភាពល្វីងជូចត់ កម្តៅដ៏ខ្លាំង និងក្លិនដ៏ស្អុយអាក្រក់របស់វា ប៉ុន្តែគេមិនអាចលេបវាចូលនោះឡើយ។ ហើយសេចក្តីស្លាប់មកដល់គេគ្រប់ទិសទីទាំងអស់ដោយសារតែការទទួលរងនូវទណ្ឌកម្មដ៏សែនខ្លាំងក្លា ក៏ប៉ុន្តែ វាមិនមែនជាសេចក្តីស្លាប់ដែលអាចឲ្យពួកគេសម្រាក(ស្រាកស្រាន្តពីទណ្ឌកម្ម)បាននោះឡើយ។ ផ្ទុយទៅវិញ រូបគេនៅតែនៅមានជីវិតដោយទទួលនូវទណ្ឌកម្មដដែល។ ហើយនៅពីមុខជននោះ គឺទណ្ឌកម្មដ៏សែនខ្លោចផ្សាផ្សេងទៀតដែលនៅរង់ចាំរូបគេ។

18

مَّثَلُ ٱلَّذِينَ كَفَرُوا۟ بِرَبِّهِمْ ۖ أَعْمَٰلُهُمْ كَرَمَادٍ ٱشْتَدَّتْ بِهِ ٱلرِّيحُ فِى يَوْمٍ عَاصِفٍۢ ۖ لَّا يَقْدِرُونَ مِمَّا كَسَبُوا۟ عَلَىٰ شَىْءٍۢ ۚ ذَٰلِكَ هُوَ ٱلضَّلَٰلُ ٱلْبَعِيدُ

The example of those who disbelieve in their Lord is [that] their deeds are like ashes which the wind blows forcefully on a stormy day; they are unable [to keep] from what they earned a [single] thing. That is what is extreme error.

ការប្រៀបធៀបអំពើល្អដែលពួកគ្មានជំនឿបានសាង ដូចជាការបរិច្ចាគទាន ការធ្វើល្អ និងការមានក្តីមេត្តាករុណាចំពោះអ្នកទន់ខ្សោយនោះ ទង្វើរបស់ពួកគេប្រៀបបាននឹងធូលីដែលត្រូវបានខ្យល់បោកបក់យ៉ាងខ្លាំងនៅថ្ងៃដែលមានព្យុះសង្ឃរាដ៏ខ្លាំងមួយដោយបានបក់បោកនាំយកវា(ធូលី)ទៅយ៉ាងខ្លាំង ហើយធ្វើឲ្យវាត្រូវរាយប៉ាយគ្រប់ទីកន្លែង រហូតដល់គ្មានបន្សល់ស្លាកស្នាមអ្វីបន្តិចឡើយ។ បែបនេះឯង ទង្វើរបស់ពួកគ្មានជំនឿដែលពួកគេបានសាងនោះ គឺគ្មានបានផ្តល់ផលប្រយោជន៍អ្វីដល់អ្នកដែលបានសាងវាឡើយនៅថ្ងែបរលោក។ ទង្វើដែលគ្មានមូលដ្ឋានស្ថិតនៅលើជំនឿបែបនេះ គឺជាការរង្វេងដ៏សែនឆ្ងាយពីមាគ៌ាដ៏ត្រឹមត្រូវ។

19

أَلَمْ تَرَ أَنَّ ٱللَّهَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۚ إِن يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍۢ جَدِيدٍۢ

Have you not seen that Allah created the heavens and the earth in truth? If He wills, He can do away with you and produce a new creation.

តើពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងបានបង្កើតផែនដីយ៉ាងពិតប្រាកដនោះ? ជាការពិតណាស់ ទ្រង់មិនបានបង្កើតវាទាំងពីរនេះជាការលេងសើច(ទទេៗ)នោះទេ។ ហើយប្រសិនបើទ្រង់មានចេតនាចង់ឲ្យពួកអ្នក(ឱមនុស្សទាំងឡាយ)វិនាសអន្តរាយ ហើយនាំមកនូវម៉ាខ្លូកផ្សេងទៀតដែលពួកគេគោរពសក្ការៈចំពោះទ្រង់និងប្រតិបត្តិទ្រង់មកជំនួសពួកអ្នកនោះ ទ្រង់ប្រាកដនឹងធ្វើឲ្យពួកអ្នកវិនាសហើយនាំមកនូវម៉ាខ្លូកផ្សេងទៀតដែលគោរពសក្ការៈចំពោះទ្រង់និងប្រតិបត្តិទ្រង់ជាមិនខាន។ ជាការពិតណាស់ វាជាការងារមួយដែលងាយស្រួលបំផុតចំពោះទ្រង់។

20

وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٍۢ

And that is not difficult for Allah.

ហើយការបំផ្លាញពួកអ្នកនិងនាំមកនូវម៉ាខ្លូកផ្សេងទៀតក្រៅពីពួកអ្នកនោះ មិនមែនជារឿងដែលទ្រង់អសមត្ថភាពនោះទេ។ ពិតប្រាកដណាស់ ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.