Muslim99Muslim99
← Tafsir library

12. Yusuf

Joseph · Meccan · 111 ayahs

سُورَةُ يُوسُفَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 91–100 of 111

91

قَالُوا۟ تَٱللَّهِ لَقَدْ ءَاثَرَكَ ٱللَّهُ عَلَيْنَا وَإِن كُنَّا لَخَٰطِـِٔينَ

They said, "By Allah, certainly has Allah preferred you over us, and indeed, we have been sinners."

បងប្អូនរបស់ព្យាការីយូសុះបាននិយាយសុំទោសគាត់ចំពោះអ្វីដែលពួកគេធ្លាប់បានធ្វើខុសទៅលើគាត់ថាៈ សូមស្បថនឹងអល់ឡោះជាម្ចាស់! ជាការពិតណាស់ អល់ឡោះទ្រង់បានលើកតម្កើងអ្នកឲ្យខ្ពង់ខ្ពស់ជាងពួកយើងដោយទ្រង់បានប្រទានដល់អ្នកនូវលក្ខណៈសម្បត្តិដ៏ពេញលេញ។ ហើយជាការពិតណាស់ ចំពោះអ្វីដែលពួកយើងធ្លាប់បានធ្វើទៅលើអ្នកកាលពីពេលមុននោះ ពួកយើងគឺជាមនុស្សអាក្រក់ និងជាអ្នកដែលបំពាន។

92

قَالَ لَا تَثْرِيبَ عَلَيْكُمُ ٱلْيَوْمَ ۖ يَغْفِرُ ٱللَّهُ لَكُمْ ۖ وَهُوَ أَرْحَمُ ٱلرَّٰحِمِينَ

He said, "No blame will there be upon you today. Allah will forgive you; and He is the most merciful of the merciful."

ព្យាការីយូសុះក៏បានទទួលយកនូវការសុំអភ័យទោសពីពួកគេ ហើយគាត់បាននិយាយថាៈ នៅថ្ងៃនេះ គ្មានការរិះគន់អ្វីទៅលើពួកអ្នកដោយធ្វើការកាត់ក្តីចំពោះទោសពៃរ៍របស់ពួកអ្នក(ដែលបានប្រព្រឹត្តកន្លងមក)នោះទេ ហើយក៏គ្មានការស្តីបន្ទោសអ្វី(ចំពោះពួកអ្នក)នោះដែរ។ ខ្ញុំសុំពីអល់ឡោះជាម្ចាស់សូមទ្រង់មេត្តាអភ័យទោសដល់ពួកអ្នក។ ហើយទ្រង់គឺជាអ្នកដែលមហាអាណិតស្រឡាញ់បំផុត។

93

ٱذْهَبُوا۟ بِقَمِيصِى هَٰذَا فَأَلْقُوهُ عَلَىٰ وَجْهِ أَبِى يَأْتِ بَصِيرًۭا وَأْتُونِى بِأَهْلِكُمْ أَجْمَعِينَ

Take this, my shirt, and cast it over the face of my father; he will become seeing. And bring me your family, all together."

បន្ទាប់មក ព្យាការីយូសុះបានប្រគល់អាវរបស់គាត់(ទៅពួកគេ)នៅពេលដែលពួកគេបាននិយាយប្រាប់គាត់ពីអ្វីដែលបានកើតឡើងចំពោះកែវភ្នែកឪពុករបស់គាត់(ងងឺតភ្នែក មើលមិនឃើញ) ហើយគាត់បាននិយាយថាៈ ចូរពួកអ្នកនាំយកអាវរបស់ខ្ញុំនេះ ហើយយកវាគ្រវាសលើផ្ទៃមុខឪពុករបស់ខ្ញុំចុះ ពេលនោះគាត់នឹងមើលឃើញឡើងវិញជាមិនខាន ហើយចូរពួកអ្នកនាំក្រុមគ្រួសាររបស់ពួកអ្នកទាំងអស់មកជួបខ្ញុំ។

94

وَلَمَّا فَصَلَتِ ٱلْعِيرُ قَالَ أَبُوهُمْ إِنِّى لَأَجِدُ رِيحَ يُوسُفَ ۖ لَوْلَآ أَن تُفَنِّدُونِ

And when the caravan departed [from Egypt], their father said, "Indeed, I find the smell of Joseph [and would say that he was alive] if you did not think me weakened in mind."

ហើយនៅពេលដែលក្បួនដំណើរបានចាកចេញពីទឹកដីអេហ្ស៊ីប ព្យាការីយ៉ាក់កូបបាននិយាយទៅកាន់កូនៗរបស់គាត់ ហើយនិងអ្នកដែលនៅជាមួយគាត់ឯទឹកដីរបស់គាត់(នៅភូមិកាន់អានក្នុងប្រទេសស្ហាម)ថាៈ ពិតប្រាកដណាស់ យើងធុំក្លិនយូសុះ ប្រសិនបើពួកអ្នកមិនគិតថាយើងជាមនុស្សល្ងង់ខ្លៅ និងចោទប្រកាន់យើងថាជាមនុស្សវង្វេង ដោយពាក្យសម្តីរបស់ពួកអ្នកថាៈ បុរសចំណាស់ម្នាក់នេះ ជាមនុស្សវង្វេង រវើរវាយ និយាយនូវអ្វីដែលគេមិនដឹងនោះទេ។

95

قَالُوا۟ تَٱللَّهِ إِنَّكَ لَفِى ضَلَٰلِكَ ٱلْقَدِيمِ

They said, "By Allah, indeed you are in your [same] old error."

កូនៗរបស់គាត់ដែលនៅជាមួយគាត់បាននិយាយថាៈ សូមស្បថនឹងអល់ឡោះ! លោកពុកនៅតែស្ថិតក្នុងភាពវង្វេងវង្វាន់របស់ពុកដូចកាលពីមុនដដែល ដោយសារតែពុកស្រឡាញ់យូសុះខ្លាំងពេក និង(ស្រមៃ)ចង់ឃើញគេម្តងទៀតនោះ។

96

فَلَمَّآ أَن جَآءَ ٱلْبَشِيرُ أَلْقَىٰهُ عَلَىٰ وَجْهِهِۦ فَٱرْتَدَّ بَصِيرًۭا ۖ قَالَ أَلَمْ أَقُل لَّكُمْ إِنِّىٓ أَعْلَمُ مِنَ ٱللَّهِ مَا لَا تَعْلَمُونَ

And when the bearer of good tidings arrived, he cast it over his face, and he returned [once again] seeing. He said, "Did I not tell you that I know from Allah that which you do not know?"

ក្រោយមក នៅពេលដែលអ្នកនាំដំណឹងល្អដែលធ្វើឲ្យព្យាការីយ៉ាក់កូបរីករាយបានមកដល់នោះ គេក៏បានគ្រវាសអាវរបស់ព្យាការីយូសុះ(ដែលគាត់ប្រគល់ឲ្យនោះ)លើផ្ទៃមុខរបស់ព្យាការីយ៉ាក់កូប ហើយភ្លាមនោះ គាត់ក៏បានមើលឃើញឡើងវិញ។ នៅពេលនោះ គាត់ក៏បានពោលទៅកាន់កូនៗរបស់គាត់ថាៈ តើយើងមិនធ្លាប់បាននិយាយប្រាប់ពួកអ្នកទេឬថា ជាការពិតណាស់ យើងដឹងពីភាពទន់ភ្លន់របស់អល់ឡោះ និងក្តីសប្បុរសរបស់ទ្រង់នូវអ្វីដែលពួកអ្នកមិនបានដឹងនោះ?

97

قَالُوا۟ يَٰٓأَبَانَا ٱسْتَغْفِرْ لَنَا ذُنُوبَنَآ إِنَّا كُنَّا خَٰطِـِٔينَ

They said, "O our father, ask for us forgiveness of our sins; indeed, we have been sinners."

កូនៗរបស់ព្យាការីយ៉ាក់កូបក៏បាននិយាយសុំទោសឪពុករបស់ពួកគេចំពោះទង្វើដែលពួកគេបានប្រព្រឹត្តទៅលើព្យាការីយូសុះ និងប្អូនប្រុសរបស់គេ(ពុនយ៉ាមីន) ដោយពួកគេបាននិយាយថាៈ ឱលោកឪពុករបស់ពួកខ្ញុំ! សូមពុកមេត្តាសុំការអភ័យទោសពីអល់ឡោះដល់ពួកខ្ញុំចំពោះបាបកម្មទាំងឡាយរបស់ពួកខ្ញុំពីមុនមកផងចុះ។ ជាការពិតណាស់ ពួកខ្ញុំគឺជាអ្នកដែលធ្លាប់ប្រព្រឹត្តបាបកម្ម និងធ្លាប់ជាមនុស្សអាក្រក់ចំពោះអ្វីដែលពួកយើងបានធ្វើទៅលើយូសុះ និងប្អូនប្រុសបង្កើតរបស់គេ។

98

قَالَ سَوْفَ أَسْتَغْفِرُ لَكُمْ رَبِّىٓ ۖ إِنَّهُۥ هُوَ ٱلْغَفُورُ ٱلرَّحِيمُ

He said, "I will ask forgiveness for you from my Lord. Indeed, it is He who is the Forgiving, the Merciful."

ឪពុករបស់ពួកគេបានពោលទៅកាន់ពួកគេវិញថាៈ យើងនឹងសុំការអភ័យទោសពី(អល់ឡោះ)ម្ចាស់របស់យើងឲ្យពួកអ្នក។ ជាការពិតណាស់ ទ្រង់គឺជាអ្នកមហាអភ័យទោសបំផុតចំពោះបាបកម្មរបស់អ្នកទាំងឡាយដែលសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

99

فَلَمَّا دَخَلُوا۟ عَلَىٰ يُوسُفَ ءَاوَىٰٓ إِلَيْهِ أَبَوَيْهِ وَقَالَ ٱدْخُلُوا۟ مِصْرَ إِن شَآءَ ٱللَّهُ ءَامِنِينَ

And when they entered upon Joseph, he took his parents to himself and said, "Enter Egypt, Allah willing, safe [and secure]."

ហើយព្យាការីយ៉ាក់កូប និងក្រុមគ្រួសាររបស់គាត់បានចាកចេញពីទឹកដីរបស់ពួកគេក្នុងបំណងទៅជួបនឹងព្យាការីយូសុះនៅឯទឹកដីអេហ្ស៊ីប។ នៅពេលដែលពួកគេបានចូលទៅជួបនឹងព្យាការីយូសុះ គាត់(ព្យាការីយូសុះ)ក៏បានស្ទុះទៅឱបឪពុកម្តាយរបស់គាត់ ហើយគាត់បានពោលទៅកាន់បងប្អូនរបស់គាត់និងក្រុមគ្រួសាររបស់គាត់ថាៈ ចូរពួកអ្នកចូលមករស់នៅក្នុងប្រទេសអេហ្ស៊ីបដោយសុវត្ថិភាពដោយចេតនារបស់អល់ឡោះជាម្ចាស់ចុះ។ ពួកអ្នកនឹងមិនទទួលនូវការបៀតបៀន(ពីមនុស្ស)នៅក្នុងទឺកដីនេះនោះឡើយ។

100

وَرَفَعَ أَبَوَيْهِ عَلَى ٱلْعَرْشِ وَخَرُّوا۟ لَهُۥ سُجَّدًۭا ۖ وَقَالَ يَٰٓأَبَتِ هَٰذَا تَأْوِيلُ رُءْيَٰىَ مِن قَبْلُ قَدْ جَعَلَهَا رَبِّى حَقًّۭا ۖ وَقَدْ أَحْسَنَ بِىٓ إِذْ أَخْرَجَنِى مِنَ ٱلسِّجْنِ وَجَآءَ بِكُم مِّنَ ٱلْبَدْوِ مِنۢ بَعْدِ أَن نَّزَغَ ٱلشَّيْطَٰنُ بَيْنِى وَبَيْنَ إِخْوَتِىٓ ۚ إِنَّ رَبِّى لَطِيفٌۭ لِّمَا يَشَآءُ ۚ إِنَّهُۥ هُوَ ٱلْعَلِيمُ ٱلْحَكِيمُ

And he raised his parents upon the throne, and they bowed to him in prostration. And he said, "O my father, this is the explanation of my vision of before. My Lord has made it reality. And He was certainly good to me when He took me out of prison and brought you [here] from bedouin life after Satan had induced [estrangement] between me and my brothers. Indeed, my Lord is Subtle in what He wills. Indeed, it is He who is the Knowing, the Wise.

ហើយព្យាការីយូសុះបានឲ្យឪពុកម្តាយរបស់គាត់អង្គុយនៅលើកៅអីដែលគាត់អង្គុយនោះ រួចមកឪពុកម្តាយរបស់គាត់ និងបងប្អូនរបស់គាត់ទាំងដប់មួយនាក់ក៏បានស្វាគមន៍ចំពោះគាត់ដោយឱនស៊ូជោត ហើយការឱនស៊ូជោតនោះ គឺក្នុងន័យគោរពលើកតម្កើងប៉ុណ្ណោះ ពុំមែនក្នុងន័យជាការគោរពបូជា(ចំពោះគាត់)នោះទេ ដើម្បីជាការបញ្ជាក់ពីកិច្ចការរបស់អល់ឡោះ ដូចដែលព្យាការីយូសុះបានឃើញនៅក្នុងសុបិន្តរបស់គាត់(កាលពីច្រើនឆ្នាំមុន)។ នៅពេលនោះ ព្យាការីយូសុះក៏បានពោលទៅកាន់ឪពុករបស់គាត់ថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ! ការស្វាគមន៍ដោយការឱនស៊ូជោតរបស់ពួកអ្នកមកចំពោះខ្ញុំនេះហើយដែលជាអត្ថន័យនៃសុបិន្តរបស់ខ្ញុំដែលខ្ញុំបានសុបិន្តឃើញវាកាលពីពេលមុន ហើយដែលខ្ញុំបាននិទានវាប្រាប់ដល់ពុកនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំទ្រង់បានធ្វើឲ្យវាក្លាយជាការពិតដោយឲ្យវាកើតឡើងពិតប្រាកដមែន។ ហើយពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់បានធ្វើល្អមកចំពោះខ្ញុំ ដោយទ្រង់បានបញ្ចេញខ្ញុំពីមន្ទីរឃុំឃាំង និងបាននាំអ្នកទាំងអស់គ្នាចេញពីទីជនបទ(មកកាន់ទីនេះ) ក្រោយពីស្ហៃតនបានបំបែកបំបាក់ររវាងខ្ញុំនិងបងប្អូនរបស់ខ្ញុំ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់មហាទន់ភ្លន់បំផុតក្នុងការចាត់ចែងរបស់ទ្រង់ចំពោះអ្វីដែលទ្រង់មានចេតនា។ ហើយពិតណាស់ ទ្រង់មហាដឹងបំផុតពីស្ថានភាពរបស់ខ្ញុំបម្រើទ្រង់ និងមហាគតិបណ្ឌិតក្នុងការចាត់ចែងរបស់ទ្រង់។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.