Muslim99Muslim99
← Tafsir library

12. Yusuf

Joseph · Meccan · 111 ayahs

سُورَةُ يُوسُفَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 81–90 of 111

81

ٱرْجِعُوٓا۟ إِلَىٰٓ أَبِيكُمْ فَقُولُوا۟ يَٰٓأَبَانَآ إِنَّ ٱبْنَكَ سَرَقَ وَمَا شَهِدْنَآ إِلَّا بِمَا عَلِمْنَا وَمَا كُنَّا لِلْغَيْبِ حَٰفِظِينَ

Return to your father and say, "O our father, indeed your son has stolen, and we did not testify except to what we knew. And we were not witnesses of the unseen,

បងប្រុសច្បងរបស់ពួកគេបាននិយាយ(បន្តទៀត)ថាៈ ចូរពួកអ្នកត្រឡប់ទៅកាន់ឪពុករបស់ពួកអ្នកវិញចុះ ហើយចូរពួកអ្នកនិយាយប្រាប់គាត់ថាៈ ជាការពិតណាស់ កូនប្រុសរបស់ពុកបានលួចរបស់គេ(ផ្តិលមាសរបស់ស្តេច) ហើយលោកម្ចាស់នៃប្រទេសអេហ្ស៊ីបបានចាប់គេដាក់ទណ្ឌកម្មចំពោះអំពើលួចរបស់គេនោះ ហើយពួកយើងមិនបាននិយាយប្រាប់(ដល់ពុក)ក្រៅពីអ្វីដែលពួកយើងបានដឹង និងបានឃើញដោយផ្ទាល់ឡើយថាៈ ពិតណាស់ ផ្តិលមាសនោះពិតជាត្រូវបានគេយកចេញពីថង់របស់គេ(ប្អូនប្រុស)ពិតមែន ហើយពួកយើងក៏មិនធ្លាប់បានដឹងថាគេជាចោរនោះដែរ។ ប្រសិនបើពួកយើងបានដឹងដូច្នោះនោះ ពួកយើងក៏មិនធ្វើការសន្យាជាមួយពុកថានឹងនាំគេត្រឡប់មកវិញនោះដែរ។

82

وَسْـَٔلِ ٱلْقَرْيَةَ ٱلَّتِى كُنَّا فِيهَا وَٱلْعِيرَ ٱلَّتِىٓ أَقْبَلْنَا فِيهَا ۖ وَإِنَّا لَصَٰدِقُونَ

And ask the city in which we were and the caravan in which we came - and indeed, we are truthful,"

ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់ពួកយើង សូមពុកសួរអ្នកស្រុកអេហ្ស៊ីបដែលពួកយើងបាននៅទីនោះ ហើយសូមពុកសួរក្បួនអ្នកដំណើរដែលពួកយើងបានវិលត្រឡប់មកជាមួយគ្នាចុះ នោះពួកគេនឹងប្រាប់ពុកនូវអ្វីដែលពួកខ្ញុំបានប្រាប់ពុកជាមិនខាន។ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលស្មោះត្រង់យ៉ាងពិតប្រាកដចំពោះអ្វីដែលពួកយើងបានរ៉ាយរ៉ាប់ប្រាប់ពុកពីរឿងដែលគេ(ប្អូនប្រុស)បានលួច(ផ្តិលមាសរបស់ស្តេច)នោះ។

83

قَالَ بَلْ سَوَّلَتْ لَكُمْ أَنفُسُكُمْ أَمْرًۭا ۖ فَصَبْرٌۭ جَمِيلٌ ۖ عَسَى ٱللَّهُ أَن يَأْتِيَنِى بِهِمْ جَمِيعًا ۚ إِنَّهُۥ هُوَ ٱلْعَلِيمُ ٱلْحَكِيمُ

[Jacob] said, "Rather, your souls have enticed you to something, so patience is most fitting. Perhaps Allah will bring them to me all together. Indeed it is He who is the Knowing, the Wise."

ឪពុករបស់ពួកគេ(ព្យាការីយ៉ាក់កូប)បានតបទៅកាន់ពួកគេវិញថាៈ រឿងនោះមិនដូចអ្វីដែលពួកឯងបានលើកឡើងឡើយដែលថា គេ(ប្អូនប្រុសរបស់ពួកឯង)បានលួចរបស់គេនោះ។ ផ្ទុយទៅវិញ ពួកឯងទេដែលជាអ្នកប្រឌិតរឿងនេះឡើងដោយប្រើឧបាយកលចំពោះគេដូចដែលពួកឯងធ្លាប់បានប្រើឧបាយកលចំពោះបងប្រុសរបស់គេ យូសុះ កាលពីមុននោះមកដែរប៉ុណ្ណោះ។ ដូចនេះ ការអត់ធ្មត់របស់យើង គឺជាការប្រសើរបំផុតដោយ(យើង)គ្មានការត្អូញត្អែរសោកសៅក្នុងរឿងនេះចំពោះអ្នកណាផ្សេងក្រៅពីអល់ឡោះនោះទេ។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងនាំពួកគេមកជួបយើងវិញទាំងអស់គ្នា គឺទាំងយូសុះរួមនឹងប្អូនប្រុសបង្កើតរបស់គេ(ពុនយ៉ាមីន) ហើយនិងបងប្រុសច្បងរបស់គេទាំងពីរ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតពីស្ថានភាពរបស់យើង ហើយទ្រង់មហាគតិបណ្ឌិតបំផុតក្នុងការចាត់ចែងកិច្ចការបស់យើង។

84

وَتَوَلَّىٰ عَنْهُمْ وَقَالَ يَٰٓأَسَفَىٰ عَلَىٰ يُوسُفَ وَٱبْيَضَّتْ عَيْنَاهُ مِنَ ٱلْحُزْنِ فَهُوَ كَظِيمٌۭ

And he turned away from them and said, "Oh, my sorrow over Joseph," and his eyes became white from grief, for he was [of that] a suppressor.

ហើយគាត់(ព្យាការីយ៉ាក់កូប)ក៏បានបែរចេញពីពួកគេ និងបាននិយាយថាៈ គួរឲ្យអាណោចអាធម្មណាស់ចំពោះយូសុះ។ ហើយភ្នែកទាំងគូរបស់គាត់ក៏ប្រែទៅជាពណ៌ស(ងងឹតភ្នែក) ដោយសារតែការយំសោកច្រើនពេកចំពោះ(ការបាត់បង់)ព្យាការីយូសុះ។ ពិតណាស់ រូបគាត់(ព្យាការីយ៉ាក់កូប)ពោរពេញទៅដោយទុក្ខព្រួយនិងទុក្ខកង្វល់ តែគាត់បានលាក់បាំងទុក្ខព្រួយរបស់គាត់នេះមិនឲ្យគេដឹង។

85

قَالُوا۟ تَٱللَّهِ تَفْتَؤُا۟ تَذْكُرُ يُوسُفَ حَتَّىٰ تَكُونَ حَرَضًا أَوْ تَكُونَ مِنَ ٱلْهَٰلِكِينَ

They said, "By Allah, you will not cease remembering Joseph until you become fatally ill or become of those who perish."

បងប្អូនរបស់ព្យាការីយូសុះបាននិយាយទៅកាន់ឪពុករបស់ពួកគេថាៈ សូមស្បថចំពោះអល់ឡោះ! លោកពុកនៅតែនឹករលឹកដល់យូសុះដដែល ហើយនិងមានការឈឺចាប់ចំពោះគេ រហូតដល់ធ្វើឲ្យជំងឺរបស់ពុកកាន់តែធ្ងន់ធ្ងរ ឬរហូតដល់ស្លាប់។

86

قَالَ إِنَّمَآ أَشْكُوا۟ بَثِّى وَحُزْنِىٓ إِلَى ٱللَّهِ وَأَعْلَمُ مِنَ ٱللَّهِ مَا لَا تَعْلَمُونَ

He said, "I only complain of my suffering and my grief to Allah, and I know from Allah that which you do not know.

ឪពុករបស់ពួកគេបានតបវិញថាៈ តាមពិត យើងគ្រាន់តែត្អូញត្អែរនូវទុក្ខសោកនិងទុក្ខព្រួយរបស់យើងដែលយើងជួបប្រទះទៅចំពោះអល់ឡោះជាម្ចាស់តែម្នាក់គត់ប៉ុណ្ណោះ ហើយយើងដឹងពីភាពទន់ភ្លន់របស់អល់ឡោះ ភាពសប្បុរសរបស់ទ្រង់ និងការឆ្លើយតបរបស់ទ្រង់ចំពោះអ្នកដែលមានទុក្ខកង្វល់ ហើយនិងការតបស្នងរបស់ទ្រង់ចំពោះអ្នកដែលជួបគ្រោះដែលពួកអ្នកមិនបានដឹងឡើយ។

87

يَٰبَنِىَّ ٱذْهَبُوا۟ فَتَحَسَّسُوا۟ مِن يُوسُفَ وَأَخِيهِ وَلَا تَا۟يْـَٔسُوا۟ مِن رَّوْحِ ٱللَّهِ ۖ إِنَّهُۥ لَا يَا۟يْـَٔسُ مِن رَّوْحِ ٱللَّهِ إِلَّا ٱلْقَوْمُ ٱلْكَٰفِرُونَ

O my sons, go and find out about Joseph and his brother and despair not of relief from Allah. Indeed, no one despairs of relief from Allah except the disbelieving people."

ឪពុករបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ ឱកូនៗរបស់ពុក! ចូរពួកឯងទៅ ហើយស៊ើបសួររកដំណឹងរបស់យូសុះ និងប្អូនប្រុសរបស់គេចុះ ហើយចូរពួកឯងកុំអស់សង្ឃឹមពីការធ្វើឲ្យមានភាពធូរស្បើយរបស់អល់ឡោះ និងការដោះទុក្ខព្រួយរបស់ទ្រង់ពីខ្ញុំបម្រើរបស់ទ្រង់ឲ្យសោះ។ ជាការពិតណាស់ គ្មានជនណាដែលអស់សង្ឃឹមពីការធ្វើឲ្យធូរស្បើយរបស់អល់ឡោះ និងការដោះទុក្ខព្រួយរបស់ទ្រង់(ចំពោះគេ)នោះទេ លើកលែងតែក្រុមដែលប្រឆាំងប៉ុណ្ណោះ ដោយសារតែពួកគេមិនដឹងពីភាពធំធេងនៃសមត្ថភាពរបស់អល់ឡោះ និងការប្រោសប្រទានដែលទ្រង់មិនបានស្តែងឲ្យពួកគេបានដឹង។

88

فَلَمَّا دَخَلُوا۟ عَلَيْهِ قَالُوا۟ يَٰٓأَيُّهَا ٱلْعَزِيزُ مَسَّنَا وَأَهْلَنَا ٱلضُّرُّ وَجِئْنَا بِبِضَٰعَةٍۢ مُّزْجَىٰةٍۢ فَأَوْفِ لَنَا ٱلْكَيْلَ وَتَصَدَّقْ عَلَيْنَآ ۖ إِنَّ ٱللَّهَ يَجْزِى ٱلْمُتَصَدِّقِينَ

So when they entered upon Joseph, they said, "O 'Azeez, adversity has touched us and our family, and we have come with goods poor in quality, but give us full measure and be charitable to us. Indeed, Allah rewards the charitable."

ដូចនេះពួកគេក៏ធ្វើតាមអ្វីដែលឪពុករបស់ពួកគេបានបង្គាប់ប្រើ ហើយពួកគេក៏បានចេញទៅតាមរកព្យាការីយូសុះ និងប្អូនប្រុសរបស់គេ។ នៅពេលដែលពួកគេបានចូលទៅជួបព្យាការីយូសុះ ពួកគេក៏បាននិយាយទៅកាន់គាត់ថាៈ ឱលោកម្ចាស់! ពួកយើងបានជួបប្រទះនូវទុក្ខលំបាក និងភាពក្រខ្សត់ ហើយពួកយើងបាននាំមកនូវលុយកាក់បន្តិចបន្តួចប៉ុណ្ណោះ។ ហេតុនេះ សូមលោកមេត្តាជួយវាល់(ដោះដូរស្បៀង)ដល់ពួកយើងឲ្យបានគ្រប់គ្រាន់ដូចដែលលោកធ្លាប់បានវាល់ឲ្យពួកយើងកាលពីមុន ព្រមទាំងមេត្តាជួយបរិច្ចាគបន្ថែមដល់ពួកយើងពីលើនោះទៀតផង ឬក៏(ជួយវាល់ឲ្យ)ដោយកុំគិតពីលុយកាក់បន្តិចបន្តួចរបស់ពួកយើង។ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងតបស្នងដល់អ្នកដែលបរិច្ចាគទាំងឡាយនោះនូវការតបស្នងដ៏ល្អបំផុត។

89

قَالَ هَلْ عَلِمْتُم مَّا فَعَلْتُم بِيُوسُفَ وَأَخِيهِ إِذْ أَنتُمْ جَٰهِلُونَ

He said, "Do you know what you did with Joseph and his brother when you were ignorant?"

នៅពេលដែលព្យាការីយូសុះបានឮនូវពាក្យសម្តីរបស់ពួកគេ គាត់ក៏មានភាពទន់ភ្លន់ប្រកបដោយក្តីអាណិតអាសូរចំពោះពួកគេ ហើយគាត់ក៏បានណែនាំខ្លួនគាត់ឲ្យពួកគេបានស្គាល់ដោយគាត់បានពោលថាៈ តើពួកអ្នកពិតជាបានដឹងដែរឬទេនូវអ្វីដែលពួកអ្នកបានធ្វើទៅលើយូសុះ និងប្អូនប្រុសរបស់គេ ខណៈដែលពួកអ្នកជាអ្នកល្ងង់ខ្លៅមិនដឹងពីលទ្ធផលចុងក្រោយនៃអ្វីដែលពួកអ្នកបានធ្វើទៅលើគេទាំងពីរនោះ?

90

قَالُوٓا۟ أَءِنَّكَ لَأَنتَ يُوسُفُ ۖ قَالَ أَنَا۠ يُوسُفُ وَهَٰذَآ أَخِى ۖ قَدْ مَنَّ ٱللَّهُ عَلَيْنَآ ۖ إِنَّهُۥ مَن يَتَّقِ وَيَصْبِرْ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجْرَ ٱلْمُحْسِنِينَ

They said, "Are you indeed Joseph?" He said "I am Joseph, and this is my brother. Allah has certainly favored us. Indeed, he who fears Allah and is patient, then indeed, Allah does not allow to be lost the reward of those who do good."

ភ្លាមនោះ ពួកគេក៏មានការភ្ញាក់ផ្អើល ហើយក៏បានសួរថាៈ តើលោកប្រាកដជាយូសុះឬ? ព្យការីយូសុះបានតបទៅកាន់ពួកគេវិញថាៈ ពិតមែនហើយ យើង(ហ្នឹងហើយ)ជាយូសុះ ហើយអ្នកដែលពួកអ្នកបានឃើញគេនៅជាមួយខ្ញុំនេះ គឺជាប្អូនប្រុសបង្កើតរបស់ខ្ញុំ(ពុនយ៉ាមីន)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រោសប្រទានដល់ពួកយើងដោយធ្វើឲ្យពួកយើងបានជួបគ្នាវិញ និងបានលើកឋានៈរបស់យើង។ ពិតណាស់ ជនណាហើយដែលកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយអត់ធ្មត់ចំពោះការសាកល្បងនោះ ពិតប្រាកដណាស់ ទង្វើរបស់គេគឺស្ថិតក្នុងចំណោមអំពើល្អ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនបំបាត់ផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ។ ផ្ទុយទៅវិញ ទ្រង់នឹងថែរក្សាអំពើល្អនោះឲ្យពួកគេ។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.