Muslim99Muslim99
← Tafsir library

12. Yusuf

Joseph · Meccan · 111 ayahs

سُورَةُ يُوسُفَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 51–60 of 111

51

قَالَ مَا خَطْبُكُنَّ إِذْ رَٰوَدتُّنَّ يُوسُفَ عَن نَّفْسِهِۦ ۚ قُلْنَ حَٰشَ لِلَّهِ مَا عَلِمْنَا عَلَيْهِ مِن سُوٓءٍۢ ۚ قَالَتِ ٱمْرَأَتُ ٱلْعَزِيزِ ٱلْـَٰٔنَ حَصْحَصَ ٱلْحَقُّ أَنَا۠ رَٰوَدتُّهُۥ عَن نَّفْسِهِۦ وَإِنَّهُۥ لَمِنَ ٱلصَّٰدِقِينَ

Said [the king to the women], "What was your condition when you sought to seduce Joseph?" They said, "Perfect is Allah! We know about him no evil." The wife of al-'Azeez said, "Now the truth has become evident. It was I who sought to seduce him, and indeed, he is of the truthful.

ព្រះរាជាក៏បានមានបន្ទូលសួរទៅកាន់ស្ត្រីទាំងនោះថាៈ តើមានអ្វីកើតឡើងនៅពេលដែលពួកអ្នកស្នើសុំពីយូសុះដោយប្រើឧបាយកលដើម្បីឱ្យគេប្រព្រឹត្តទង្វើអសីលធម៌ជាមួយនឹងពួកនាងនោះ? ពួកនាងក៏បានឆ្លើយថាៈ អល់ឡោះទ្រង់មហាស្អាតស្អំ! យើងខ្ញុំមិនធ្លាប់បានដឹងពីភាពអាស្រូវរបស់គេ(ព្យាការីយូសុះ)ឡើយ។ នៅពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បានឆ្លើយសារភាព ទទួលស្គាល់ចំពោះអ្វីដែលនាងបានប្រព្រឹត្តថាៈ ពេលនេះ ការពិតបានលាតត្រដាងអស់ហើយ គឺខ្ញុំទេដែលព្យាយាមប៉ុនប៉ងទៅលើគេ(ព្យាការីយូសុះ)នោះ មិនមែនគេព្យាយាមប៉ុនប៉ងបំពារបំពានមកលើខ្ញុំនោះទេ។ ពិតប្រាកដណាស់ រូបគេពិតជាស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលគេអះអាងថា រូបគេស្អាតស្អំ មិនបានជាប់ពាក់ព័ន្ធនឹងអ្វីដែលខ្ញុំបានចោទប្រកាន់ទៅលើគេនោះឡើយ។

52

ذَٰلِكَ لِيَعْلَمَ أَنِّى لَمْ أَخُنْهُ بِٱلْغَيْبِ وَأَنَّ ٱللَّهَ لَا يَهْدِى كَيْدَ ٱلْخَآئِنِينَ

That is so al-'Azeez will know that I did not betray him in [his] absence and that Allah does not guide the plan of betrayers.

បន្ទាប់មក យូសុះក៏បាននិយាយថាៈ នោះគឺដើម្បីឲ្យគាត់(អាហ្ស៊ីស)បានដឹងថា ខ្ញុំមិនបានក្បត់គាត់នៅពេលដែលគាត់មិននៅនោះទេ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបង្ហាញផ្លូវចំពោះឧបាយកលរបស់ពួកក្បត់ឡើយ។

53

۞ وَمَآ أُبَرِّئُ نَفْسِىٓ ۚ إِنَّ ٱلنَّفْسَ لَأَمَّارَةٌۢ بِٱلسُّوٓءِ إِلَّا مَا رَحِمَ رَبِّىٓ ۚ إِنَّ رَبِّى غَفُورٌۭ رَّحِيمٌۭ

And I do not acquit myself. Indeed, the soul is a persistent enjoiner of evil, except those upon which my Lord has mercy. Indeed, my Lord is Forgiving and Merciful."

ភរិយារបស់អាហ្ស៊ីសបានបន្តសម្តីរបស់នាងទៀតថាៈ ហើយខ្ញុំមិនបានបដិសេធថាខ្ញុំមានបំណងអាក្រក់(ទៅលើយូសុះ)នោះទេ ហើយខ្ញុំក៏គ្មានបំណង(បដិសេធ)ដូច្នោះដើម្បីបញ្ជាក់ថាខ្ញុំ(ជាមនុស្ស)ស្អាតស្អំនោះដែរ ពីព្រោះតណ្ហារបស់មនុស្សលោកភាគច្រើន គឺតែងប្រើឲ្យធ្វើអាក្រក់ ដោយសារតែវា(តណ្ហា)តែងទោរទន់ទៅរកអ្វីដែលផ្តល់ឲ្យគេនូវភាពសប្បាយរីករាយ ហើយពិបាកក្នុងការទប់ស្កាត់អំពីវា លើកលែងតែជនណាដែលអល់ឡោះជាម្ចាស់ទ្រង់អាណិតស្រឡាញ់ចំពោះគេប៉ុណ្ណោះ ដោយទ្រង់នឹងទប់ស្កាត់រូបគេមិនឲ្យប្រព្រឹត្តអំពើអាក្រក់ឡើយ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

54

وَقَالَ ٱلْمَلِكُ ٱئْتُونِى بِهِۦٓ أَسْتَخْلِصْهُ لِنَفْسِى ۖ فَلَمَّا كَلَّمَهُۥ قَالَ إِنَّكَ ٱلْيَوْمَ لَدَيْنَا مَكِينٌ أَمِينٌۭ

And the king said, "Bring him to me; I will appoint him exclusively for myself." And when he spoke to him, he said, "Indeed, you are today established [in position] and trusted."

នៅពេលដែលភាពស្អាតស្អំរបស់ព្យាការីយូសុះ និងចំណេះដឹងរបស់គាត់ត្រូវបានបញ្ជាក់(ឲ្យព្រះរាជាបានដឹង) ទ្រង់ក៏បានមានបន្ទូលទៅកាន់មន្ត្រីរបស់ទ្រង់ថាៈ ចូរពួកអ្នកនាំគេមកជួបនឹងយើងដើម្បីយើងនឹងតែងតាំងគេជាមនុស្សជំនិតរបស់យើង។ ពេលនោះ ពួកគេក៏បាននាំគាត់មកជួបនឹងទ្រង់។ នៅពេលដែលព្រះរាជាបានមានបន្ទូលជាមួយនឹងព្យាការីយូសុះរួច ហើយទ្រង់ក៏បានដឹងពីចំណេះដឹងរបស់គាត់ និងប្រាជ្ញារបស់គាត់រួចមក ទ្រង់ក៏មានបន្ទូលទៅកាន់ព្យាការីយូសុះថាៈ ជាការពិតណាស់ ចាប់ពីថ្ងៃនេះតទៅ អ្នក(ឱយូសុះ) គឺជាអ្នកដែលមានឋានៈនិងបុណ្យសក្តិខ្ពង់ខ្ពស់ និងគួរជាទីទុកចិត្តសម្រាប់យើង។

55

قَالَ ٱجْعَلْنِى عَلَىٰ خَزَآئِنِ ٱلْأَرْضِ ۖ إِنِّى حَفِيظٌ عَلِيمٌۭ

[Joseph] said, "Appoint me over the storehouses of the land. Indeed, I will be a knowing guardian."

ព្យាការីយូសុះបានតបទៅកាន់ព្រះរាជាថាៈ សូមទ្រង់តែងតាំងខ្ញុំឲ្យធ្វើជាអ្នកគ្រប់គ្រងឃ្លាំងទ្រព្យ និងស្បៀងអាហារនៅក្នុងប្រទេសអេហ្ស៊ីបនេះផងចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលគ្រប់គ្រងថែរក្សាដ៏ស្មោះត្រង់ និងមានចំណេះដឹងយ៉ាងច្បាស់លាស់ចំពោះអ្វីដែលខ្ញុំគ្រប់គ្រង។

56

وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِى ٱلْأَرْضِ يَتَبَوَّأُ مِنْهَا حَيْثُ يَشَآءُ ۚ نُصِيبُ بِرَحْمَتِنَا مَن نَّشَآءُ ۖ وَلَا نُضِيعُ أَجْرَ ٱلْمُحْسِنِينَ

And thus We established Joseph in the land to settle therein wherever he willed. We touch with Our mercy whom We will, and We do not allow to be lost the reward of those who do good.

ហើយដូចដែលយើង(អល់ឡោះ)បានប្រទានឲ្យព្យាការីយូសុះនូវភាពស្អាតស្អំ(មិនពាក់ព័ន្ធនឹងរឿងអសីលធម៌) និងការរួចខ្លួនចេញពីមន្ទីរឃុំឃាំងនេះដែរ យើងក៏បានប្រទានឲ្យគេនូវអំណាចគ្រប់គ្រងនៅលើទឹកដីអេហ្ស៊ីបនេះ ដោយគេអាចស្នាក់នៅនិងធ្វើដំណើរទៅកាន់ទីកន្លែងណាក៏បានតាមដែលគេប្រាថ្នា។ យើងប្រទាននូវក្តីមេត្តាករុណារបស់យើងនៅក្នុងលោកិយនេះទៅចំពោះខ្ញុំបម្រើរបស់យើងទាំងឡាយណាដែលយើងប្រាថ្នា ហើយយើងមិនបំបាត់នូវផលបុណ្យរបស់បណ្តាអ្នកដែលធ្វើអំពើល្អឡើយ។ ផ្ទុយទៅវិញ យើងនឹងតបស្នងចំពោះគេវិញយ៉ាងពេញលេញដោយមិនឲ្យខ្វះបន្តិចណាឡើយ។

57

وَلَأَجْرُ ٱلْءَاخِرَةِ خَيْرٌۭ لِّلَّذِينَ ءَامَنُوا۟ وَكَانُوا۟ يَتَّقُونَ

And the reward of the Hereafter is better for those who believed and were fearing Allah.

ហើយផលបុណ្យរបស់អល់ឡោះដែលទ្រង់បានត្រៀមទុកសម្រាប់គេនៅថ្ងៃបរលោកនោះ គឺល្អប្រសើរជាងផលតបស្នងនៅក្នុងលោកិយនេះទៅទៀតសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងកោតខ្លាចចំពោះទ្រង់ដោយការអនុវត្តនូវអ្វីដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចំពោះវា។

58

وَجَآءَ إِخْوَةُ يُوسُفَ فَدَخَلُوا۟ عَلَيْهِ فَعَرَفَهُمْ وَهُمْ لَهُۥ مُنكِرُونَ

And the brothers of Joseph came [seeking food], and they entered upon him; and he recognized them, but he was to them unknown.

ហើយបងប្អូនរបស់ព្យាការីយូសុះបានមកដល់ទឹកដីអេហ្ស៊ីបដោយនាំមកជាមួយនូវលុយកាក់បន្តិចបន្តួចរបស់ពួកគេ(ដើម្បីដូរយកស្បៀងអាហារត្រឡប់ទៅវិញ) ហើយពួកគេក៏បានចូលទៅជួបនឹងព្យាការីយូសុះ។ ពេលនោះ ព្យាការីយូសុះក៏បានស្គាល់ពួកគេថាជាបងប្អូនរបស់គាត់ តែពួកគេមិនបានស្គាល់ថាគាត់ជាបងប្អូនរបស់ពួកគេនោះទេ ដោយសារតែ(បែកគ្នា)រយៈពេលយូរ ហើយព្យាការីយូសុះក៏បានប្រែប្រួលរូបរាងរបស់គាត់ទៀតនោះ ព្រោះព្យាការីយូសុះនៅក្មេងនៅឡើយនៅពេលដែលពួកគេបោះគាត់ចោលក្នុងអណ្តូងនោះ។

59

وَلَمَّا جَهَّزَهُم بِجَهَازِهِمْ قَالَ ٱئْتُونِى بِأَخٍۢ لَّكُم مِّنْ أَبِيكُمْ ۚ أَلَا تَرَوْنَ أَنِّىٓ أُوفِى ٱلْكَيْلَ وَأَنَا۠ خَيْرُ ٱلْمُنزِلِينَ

And when he had furnished them with their supplies, he said, "Bring me a brother of yours from your father. Do not you see that I give full measure and that I am the best of accommodators?

ហើយនៅពេលគាត់(ព្យាការីយូសុះ)បានផ្តល់ឲ្យពួកគេ(បងប្អូនរបស់គាត់)នូវការផ្គត់ផ្គង់ និងស្បៀងអាហារដែលពួកគេបានស្នើសុំ និងបន្ទាប់ពីពួកគេបានប្រាប់គាត់ថា ពិតណាស់ ពួកគេមានបងប្អូនរួមឪពុកម្នាក់ដែលពួកគេទុកនៅជាមួយឪពុករបស់ពួកគេនោះ គាត់ក៏បាននិយាយ(ទៅកាន់ពួកគេ)ថាៈ ចូរពួកអ្នកនាំប្អូនប្រុសរបស់ពួកអ្នកពីឪពុករបស់ពួកអ្នកមកជួបខ្ញុំមក នោះខ្ញុំនឹងបន្ថែមដល់ពួកអ្នក(នូវស្បៀងអាហារ)មួយបន្ទុកសត្វអូដ្ឋទៀត។ តើពួកអ្នកមិនបានឃើញទេឬថា ខ្ញុំពិតជាបានវាល់ឲ្យពួកអ្នកយ៉ាងគ្រប់ចំនួនដោយមិនឲ្យខ្វះនោះឡើយ ហើយខ្ញុំគឺជាអ្នកទទួលភ្ញៀវដែលល្អជាងគេនោះ?

60

فَإِن لَّمْ تَأْتُونِى بِهِۦ فَلَا كَيْلَ لَكُمْ عِندِى وَلَا تَقْرَبُونِ

But if you do not bring him to me, no measure will there be [hereafter] for you from me, nor will you approach me."

តែប្រសិនបើពួកអ្នកមិនបាននាំគេ(ប្អូនប្រុស)មកទេនោះ វាជាការបញ្ជាក់ថា ពួកអ្នកបានភូតកុហកចំពោះការដែលពួកអ្នកអះអាងថា ពួកអ្នកមានបងប្អូនរួមឪពុកម្នាក់ទៀតនោះ។ ដូច្នេះ ខ្ញុំនឹងមិនវាល់ស្បៀងអាហារឲ្យពួកអ្នកទៀតឡើយ ហើយចូរពួកអ្នកកុំមកជិតទឹកដីរបស់ខ្ញុំទៀតឲ្យសោះ។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.