Muslim99Muslim99
← Tafsir library

12. Yusuf

Joseph · Meccan · 111 ayahs

سُورَةُ يُوسُفَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 41–50 of 111

41

يَٰصَىٰحِبَىِ ٱلسِّجْنِ أَمَّآ أَحَدُكُمَا فَيَسْقِى رَبَّهُۥ خَمْرًۭا ۖ وَأَمَّا ٱلْءَاخَرُ فَيُصْلَبُ فَتَأْكُلُ ٱلطَّيْرُ مِن رَّأْسِهِۦ ۚ قُضِىَ ٱلْأَمْرُ ٱلَّذِى فِيهِ تَسْتَفْتِيَانِ

O two companions of prison, as for one of you, he will give drink to his master of wine; but as for the other, he will be crucified, and the birds will eat from his head. The matter has been decreed about which you both inquire."

ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! រីឯម្នាក់ដែលបាន(សុបិន្ត)ឃើញថា រូបគេបានច្របាច់ផ្លែទំពាំងបាយជូរធ្វើជាស្រានោះ ពិតណាស់ គេនឹងបាន(រួចទោស)ចេញពីមន្ទីរឃុំឃាំងនេះ និងបានវិលត្រឡប់ទៅធ្វើការងាររបស់គេ(ដូចពីមុន)វិញ ព្រមទាំងបានចាក់ស្រាឲ្យស្តេចផឹកទៀតផង។ ចំណែកឯម្នាក់ទៀតដែលយល់សុបិន្តឃើញថា រូបគេទូលនំប៉័ននៅលើក្បាលរបស់គេ ហើយមានសត្វបក្សីមកចឹកស៊ីនោះ ពិតណាស់ រូបគេនឹងត្រូវបានគេសម្លាប់ និងយកទៅចងឆ្កាង ហើយសត្វនឹងមកចឹក(ស៊ីសាច់)ក្បាលរបស់គេ។ រឿងរ៉ាវដែលពួកអ្នកទាំងពីរបានស្នើសុំឲ្យបកស្រាយនោះ គឺត្រូវបានបកស្រាយរួចហើយ ហើយវាពិតជានឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុត។

42

وَقَالَ لِلَّذِى ظَنَّ أَنَّهُۥ نَاجٍۢ مِّنْهُمَا ٱذْكُرْنِى عِندَ رَبِّكَ فَأَنسَىٰهُ ٱلشَّيْطَٰنُ ذِكْرَ رَبِّهِۦ فَلَبِثَ فِى ٱلسِّجْنِ بِضْعَ سِنِينَ

And he said to the one whom he knew would go free, "Mention me before your master." But Satan made him forget the mention [to] his master, and Joseph remained in prison several years.

ហើយព្យាការីយូសុះក៏បានពោលទៅកាន់អ្នកដែលគាត់បានដឹងថា រូបគេនឹងត្រូវបានរួចផុតពីទោសម្នាក់ក្នុងចំណោមគេទាំងពីរ(ពោលគឺអ្នកដែលចាក់ស្រាឲ្យស្តេចផឹក)ថាៈ ចូរអ្នកជួយរំលឹករឿងរ៉ាវរបស់ខ្ញុំ និងបញ្ហារបស់ខ្ញុំប្រាប់ដល់ព្រះរាជាឲ្យបានដឹងផង សង្ឃឹមថា ទ្រង់នឹងបញ្ចេញខ្ញុំពីមន្ទីរឃុំឃាំងវិញ។ ប៉ុន្តែ ស្ហៃតនបានធ្វើឲ្យបុរសដែលចាក់ស្រាឲ្យស្តេចផឹកនោះភ្លេចរំលឹករឿងរ៉ាវរបស់ព្យាការីយូសុះប្រាប់ដល់ស្តេចនោះ។ ហេតុនេះ ព្យាការីយូសុះក៏បន្តស្ថិតនៅក្នុងមន្ទីរឃុំឃាំងនោះអស់រយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត។

43

وَقَالَ ٱلْمَلِكُ إِنِّىٓ أَرَىٰ سَبْعَ بَقَرَٰتٍۢ سِمَانٍۢ يَأْكُلُهُنَّ سَبْعٌ عِجَافٌۭ وَسَبْعَ سُنۢبُلَٰتٍ خُضْرٍۢ وَأُخَرَ يَابِسَٰتٍۢ ۖ يَٰٓأَيُّهَا ٱلْمَلَأُ أَفْتُونِى فِى رُءْيَٰىَ إِن كُنتُمْ لِلرُّءْيَا تَعْبُرُونَ

And [subsequently] the king said, "Indeed, I have seen [in a dream] seven fat cows being eaten by seven [that were] lean, and seven green spikes [of grain] and others [that were] dry. O eminent ones, explain to me my vision, if you should interpret visions."

ហើយស្តេចនោះបានមានបន្ទូលថាៈ ពិតប្រាកដណាស់ យើងបានសុបិន្តឃើញគោញីធាត់ប្រាំពីរក្បាលត្រូវបានគោស្គមប្រាំពីរក្បាលស៊ីពួកវា ហើយយើងបានឃើញស្រូវសាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរទៀតស្ងួត។ ឱពួកមន្ត្រី និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ទាំងឡាយ! ចូរពួកអ្នកបកស្រាយពន្យល់ប្រាប់យើងអំពីសុបិន្តរបស់យើងនេះ ប្រសិនបើពួកអ្នកជាអ្នកចេះកាត់សុបិន្តនោះ។

44

قَالُوٓا۟ أَضْغَٰثُ أَحْلَٰمٍۢ ۖ وَمَا نَحْنُ بِتَأْوِيلِ ٱلْأَحْلَٰمِ بِعَٰلِمِينَ

They said, "[It is but] a mixture of false dreams, and we are not learned in the interpretation of dreams."

ពួកគេ(ក្រុមមន្ត្រី)បានឆ្លើយថាៈ សុបិន្តរបស់ព្រះអង្គនេះ គឺជាសុបិន្តមួយច្របូកច្របល់ ដែលគ្មានអត្ថន័យអ្វីត្រូវបកស្រាយនោះឡើយ ហើយពួកយើងក៏មិនមែនជាអ្នកដែលមានចំណេះដឹងខាងបកស្រាយសុបិន្តដែលច្របូកច្របល់បែបនេះនោះដែរ។

45

وَقَالَ ٱلَّذِى نَجَا مِنْهُمَا وَٱدَّكَرَ بَعْدَ أُمَّةٍ أَنَا۠ أُنَبِّئُكُم بِتَأْوِيلِهِۦ فَأَرْسِلُونِ

But the one who was freed and remembered after a time said, "I will inform you of its interpretation, so send me forth."

ហើយអ្នកដែលចាក់ស្រាឲ្យស្តេចផឹកដែលជាអ្នកបានរួចទោសក្នុងចំណោមអ្នកដែលជាប់ឃុំទាំងពីរនោះ បាននឹកឃើញដល់ព្យាការីយូសុះដែលគាត់ជាអ្នកដែលមានចំណេះដឹងខាងកាត់សុបិន្តនេះក្រោយពីគេបានភ្លេចគាត់អស់មួយរយៈកន្លងមក ហើយគេបាននិយាយថាៈ ខ្ញុំនឹងប្រាប់ពួកអ្នកពីអត្ថន័យនៃសុបិន្តដែលព្រះរាជាទ្រង់បានសុបិន្តឃើញបន្ទាប់ពីទ្រង់សួររកអ្នកដែលមានចំណេះដឹងខាងបកស្រាយសុបិន្តនេះ។ ដូចនេះ សូមទ្រង់(ឱព្រះរាជា)មេត្តាចាត់ខ្ញុំទៅកាន់យូសុះដើម្បីឲ្យគេបកស្រាយសុបិន្តរបស់ទ្រង់នោះ។

46

يُوسُفُ أَيُّهَا ٱلصِّدِّيقُ أَفْتِنَا فِى سَبْعِ بَقَرَٰتٍۢ سِمَانٍۢ يَأْكُلُهُنَّ سَبْعٌ عِجَافٌۭ وَسَبْعِ سُنۢبُلَٰتٍ خُضْرٍۢ وَأُخَرَ يَابِسَٰتٍۢ لَّعَلِّىٓ أَرْجِعُ إِلَى ٱلنَّاسِ لَعَلَّهُمْ يَعْلَمُونَ

[He said], "Joseph, O man of truth, explain to us about seven fat cows eaten by seven [that were] lean, and seven green spikes [of grain] and others [that were] dry - that I may return to the people; perhaps they will know [about you]."

នៅពេលដែលអ្នកដែលបានរួចទោសនោះបានទៅដល់ព្យាការីយូសុះ គេក៏បាននិយាយថាៈ ឱយូសុះ! ឱអ្នកសច្ចៈអើយ! សូមអ្នកប្រាប់ខ្ញុំអំពីអត្ថន័យ(នៃសុបិន្ត)ផងចុះចំពោះអ្នកដែលបាន(សុបិន្ត)ឃើញគោញីធាត់ប្រាំពីរក្បាលត្រូវបានគោស្គមប្រាំពីរក្បាលស៊ីពួកវា ហើយបាន(សុបិន្ត)ឃើញស្រូវសាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរទៀតស្ងួត ដើម្បីខ្ញុំត្រឡប់ទៅកាន់ព្រះរាជា និងអ្នកដែលនៅជាមួយនឹងទ្រង់វិញ ហើយសង្ឃឹមថាពួកគេនឹងដឹង(អត្ថន័យ)សុបិន្តរបស់ទ្រង់ ហើយពួកគេនឹងដឹងពីភាពល្អប្រពៃរបស់អ្នក និងឋានៈរបស់អ្នក។

47

قَالَ تَزْرَعُونَ سَبْعَ سِنِينَ دَأَبًۭا فَمَا حَصَدتُّمْ فَذَرُوهُ فِى سُنۢبُلِهِۦٓ إِلَّا قَلِيلًۭا مِّمَّا تَأْكُلُونَ

[Joseph] said, "You will plant for seven years consecutively; and what you harvest leave in its spikes, except a little from which you will eat.

ព្យាការីយូសុះបានបកស្រាយអត្ថន័យសុបិន្តនោះយ៉ាងដូច្នេះថាៈ ពួកអ្នកត្រូវដាំដំណាំចំនួនប្រាំពីរឆ្នាំជាប់ៗគ្នា ហើយអ្វីដែលពួកអ្នកបានច្រូតទុកជារៀងរាល់ឆ្នាំនៃប្រាំពីរឆ្នាំនោះ ចូរពួកអ្នករក្សាទុកទាំងកួររបស់វាដើម្បីការពារកុំឲ្យវាខូច ឬរលួយ លើកលែងតែមួយចំនួនតូចនៃគ្រាប់ធញ្ញជាតិដែលអ្នកត្រូវការបរិភោគវាប៉ុណ្ណោះ។

48

ثُمَّ يَأْتِى مِنۢ بَعْدِ ذَٰلِكَ سَبْعٌۭ شِدَادٌۭ يَأْكُلْنَ مَا قَدَّمْتُمْ لَهُنَّ إِلَّا قَلِيلًۭا مِّمَّا تُحْصِنُونَ

Then will come after that seven difficult [years] which will consume what you saved for them, except a little from which you will store.

ក្រោយពីរយៈពេលប្រាំពីរឆ្នាំដែលសម្បូរហូរហៀរដែលពួកអ្នកធ្វើការដាំដុះនៅក្នុងវានោះកន្លងផុតទៅ នឹងមានប្រាំពីរឆ្នាំទៀតមកដល់ ជាឆ្នាំដែល(ពួកអ្នក)ជួបប្រទះនឹងគ្រោះរាំងស្ងួតដែលធ្វើឲ្យមនុស្សនាំគ្នាបរិភោគរាល់អ្វីដែលពួកគេបានប្រមូលទុកក្នុងបណ្តាឆ្នាំដែលសម្បូរហូរហៀរនោះអស់ លើកលែងតែបន្តិចបន្តួចដែលពួកអ្នករក្សាវាទុកធ្វើជាពូជប៉ុណ្ណោះ។

49

ثُمَّ يَأْتِى مِنۢ بَعْدِ ذَٰلِكَ عَامٌۭ فِيهِ يُغَاثُ ٱلنَّاسُ وَفِيهِ يَعْصِرُونَ

Then will come after that a year in which the people will be given rain and in which they will press [olives and grapes]."

ហើយបន្ទាប់ពីបណ្តាឆ្នាំដែលរាំងស្ងួតនោះបានកន្លងផុតទៅ នឹងមានមួយឆ្នាំទៀតដែលនឹងមកដល់ ជាឆ្នាំដែលមានភ្លៀងធ្លាក់ច្រើន ដំណាំផ្សេងៗដុះលូតលាស់ឡើង ហើយក្នុងឆ្នាំនោះដែរ មនុស្សនឺងនាំគ្នាផលិតនូវអ្វីដែលចាំបាច់សម្រាប់ធ្វើភេសជ្ជៈ(និងប្រេង) ដូចជាផ្លែទំពាំងបាយជូរ អូលីវ និងអំពៅ។

50

وَقَالَ ٱلْمَلِكُ ٱئْتُونِى بِهِۦ ۖ فَلَمَّا جَآءَهُ ٱلرَّسُولُ قَالَ ٱرْجِعْ إِلَىٰ رَبِّكَ فَسْـَٔلْهُ مَا بَالُ ٱلنِّسْوَةِ ٱلَّٰتِى قَطَّعْنَ أَيْدِيَهُنَّ ۚ إِنَّ رَبِّى بِكَيْدِهِنَّ عَلِيمٌۭ

And the king said, "Bring him to me." But when the messenger came to him, [Joseph] said, "Return to your master and ask him what is the case of the women who cut their hands. Indeed, my Lord is Knowing of their plan."

នៅពេលដែលព្រះរាជាទ្រង់បានដឹងពីអត្ថន័យនៃសុបិន្តរបស់ទ្រង់ដែលព្យាការីយូសុះបានបកស្រាយហើយនោះ ទ្រង់ក៏បានមានបន្ទូលទៅកាន់មន្ត្រីរបស់ទ្រង់ថាៈ ចូរពួកអ្នកដោះលែងគេ(ព្យាការីយូសុះ)ចេញពីមន្ទីរឃុំឃាំង ហើយនាំគេមកជួបយើងមក។ ហើយនៅពេលដែលអ្នកនាំសាររបស់ព្រះរាជាបានមកដល់ព្យាការីយូសុះ គាត់(ព្យាការីយូសុះ)ក៏បាននិយាយទៅកាន់គេថាៈ ចូរអ្នកត្រឡប់ទៅកាន់ចៅហ្វាយរបស់អ្នកដែលជាព្រះរាជានោះវិញ ហើយសួរទ្រង់ពីរឿងរ៉ាវរបស់ស្ត្រីដែលបានចិតដៃខ្លួនឯងនោះ ដើម្បីបង្ហាញថាគាត់(ព្យាការីយូសុះ)មិនបានពាក់ព័ន្ធនឹងរឿងនោះនោះទេ មុនពេលគាត់ចាកចេញពីមន្ទីរឃុំឃាំង។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំ(អល់ឡោះ) មហាដឹងបំផុតនូវការប្រលោមរបស់ពួកនាងមកលើខ្ញុំ ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.