Muslim99Muslim99
← Tafsir library

12. Yusuf

Joseph · Meccan · 111 ayahs

سُورَةُ يُوسُفَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 31–40 of 111

31

فَلَمَّا سَمِعَتْ بِمَكْرِهِنَّ أَرْسَلَتْ إِلَيْهِنَّ وَأَعْتَدَتْ لَهُنَّ مُتَّكَـًۭٔا وَءَاتَتْ كُلَّ وَٰحِدَةٍۢ مِّنْهُنَّ سِكِّينًۭا وَقَالَتِ ٱخْرُجْ عَلَيْهِنَّ ۖ فَلَمَّا رَأَيْنَهُۥٓ أَكْبَرْنَهُۥ وَقَطَّعْنَ أَيْدِيَهُنَّ وَقُلْنَ حَٰشَ لِلَّهِ مَا هَٰذَا بَشَرًا إِنْ هَٰذَآ إِلَّا مَلَكٌۭ كَرِيمٌۭ

So when she heard of their scheming, she sent for them and prepared for them a banquet and gave each one of them a knife and said [to Joseph], "Come out before them." And when they saw him, they greatly admired him and cut their hands and said, "Perfect is Allah! This is not a man; this is none but a noble angel."

នៅពេលដែលភរិយារបស់អាហ្ស៊ីសបានស្តាប់លឺពាក្យរិះគន់របស់ស្ត្រីទាំងនោះមកលើនាង និងការនិយាយដើមរបស់ពួកនាងមកចំពោះនាងដូច្នេះ នាងក៏បានចាត់ឲ្យគេទៅអញ្ជើញស្ត្រីទាំងនោះមកដើម្បីឲ្យស្ត្រីទាំងនោះបានឃើញព្យាការីយូសុះ។ ហើយនាងបានរៀបចំសម្រាប់ពួកនាងនូវកន្លែងមួយដែលក្នុងនោះមានទាំងពូក និងខ្នើយថែមទៀតផង ហើយនាងក៏បានផ្តល់ឲ្យបណ្តាស្ត្រីដែលត្រូវបានគេអញ្ជើញមកនោះនូវកាំបិតម្នាក់មួយៗគ្រប់ៗគ្នាទុកសម្រាប់ចិតផ្លែឈើហូប។ ហើយនាងក៏បាននិយាយទៅកាន់ព្យាការីយូសុះថាៈ ចូរឯងចេញទៅកាន់ពួកនាង(ដើរកាត់ពួកនាង)ចុះ។ នៅពេលដែលស្ត្រីទាំងនោះបានឃើញព្យាការីយូសុះ ពួកនាងមានភាពអស្ចារ្យ និងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះភាពស្រស់ស្អាត និងសម្រស់ដ៏ស្រស់ផូរផង់របស់ព្យាការីយូសុះ ហើយពួកនាងក៏បានចិតដៃខ្លួនឯងនឹងកាំបិតដែលគេរៀបចំឲ្យសម្រាប់ទុកកាត់ចំណីដោយសារតែការភ្លឹកខ្លាំងពេកចំពោះគាត់ ហើយពួកនាងក៏បាននិយាយថាៈ អល់ឡោះទ្រង់មហាស្អាតស្អំ! ក្មេងប្រុសម្នាក់នេះមិនមែនជាមនុស្សនោះទេ ពីព្រោះភាពស្រស់ស្អាតដូច្នេះ មិនមានចំពោះមនុស្សលោកឡើយ។ តាមពិត គេគឺជាម៉ាឡាអ៊ីកាត់មួយរូបក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងឡាយដ៏ឧត្តុង្គឧត្តមប៉ុណ្ណោះ។

32

قَالَتْ فَذَٰلِكُنَّ ٱلَّذِى لُمْتُنَّنِى فِيهِ ۖ وَلَقَدْ رَٰوَدتُّهُۥ عَن نَّفْسِهِۦ فَٱسْتَعْصَمَ ۖ وَلَئِن لَّمْ يَفْعَلْ مَآ ءَامُرُهُۥ لَيُسْجَنَنَّ وَلَيَكُونًۭا مِّنَ ٱلصَّٰغِرِينَ

She said, "That is the one about whom you blamed me. And I certainly sought to seduce him, but he firmly refused; and if he will not do what I order him, he will surely be imprisoned and will be of those debased."

នៅពេលដែលភរិយារបស់អាហ្ស៊ីសបានឃើញនូវអ្វីដែលពួកនាងបានរងគ្រោះ(ចិតដៃខ្លួនឯង)ដូច្នេះ នាងក៏បាននិយាយទៅកាន់ស្ត្រីទាំងនោះថាៈ គេនេះហើយជាយុវជនដែលពួកអ្នករិះគន់ខ្ញុំដោយសារតែក្តីស្រឡាញ់ចំពោះគេនោះ។ ពិតប្រាកដណាស់ ខ្ញុំបានទាមទារចង់ប្រលោមកាមគុណជាមួយនឹងគេ និងបានរៀបចំកលល្បិចចំពោះគេពិតមែន តែគេបានបដិសេធ។ ហើយប្រសិនបើគេមិនព្រមធ្វើតាមអ្វីដែលខ្ញុំទាមទារពីគេទេនោះ នាពេលខាងមុខ រូបគេពិតជានឹងត្រូវគេបញ្ចូលទៅក្នុងមន្ទីរឃុំឃាំង ហើយរូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលអាប់ឱនបំផុតមិនខានឡើយ។

33

قَالَ رَبِّ ٱلسِّجْنُ أَحَبُّ إِلَىَّ مِمَّا يَدْعُونَنِىٓ إِلَيْهِ ۖ وَإِلَّا تَصْرِفْ عَنِّى كَيْدَهُنَّ أَصْبُ إِلَيْهِنَّ وَأَكُن مِّنَ ٱلْجَٰهِلِينَ

He said, "My Lord, prison is more to my liking than that to which they invite me. And if You do not avert from me their plan, I might incline toward them and [thus] be of the ignorant."

ព្យាការីយូសុះបានបួងសួងសុំទៅកាន់(អល់ឡោះ)ម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ មន្ទីរឃុំឃាំងដែលនាង(ភរិយាអាហ្ស៊ីស)គំរាមខ្ញុំនោះ ជាទីពេញចិត្តចំពោះខ្ញុំជាងការប្រព្រឹត្តទង្វើអសីលធម៌ដែលពួកនាងបានលួងលោមខ្ញុំឲ្យទៅរកវាទៅទៀត។ ប្រសិនបើទ្រង់មិនបញ្ចៀសរូបខ្ញុំពីល្បិចកលរបស់ពួកនាងទេនោះ ខ្ញុំប្រាកដជានឹងធ្លាក់ទៅក្នុងភាពវឹកវររបស់ពួកនាង ហើយខ្ញុំនឹងស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅជាមិនខាន ប្រសិនបើខ្ញុំបានធ្លាក់ទៅក្នុងភាពវឹកវររបស់ពួកនាង និងធ្វើតាមពួកនាងនូវអ្វីដែលពួកនាងចង់បានពីខ្ញុំនោះ។

34

فَٱسْتَجَابَ لَهُۥ رَبُّهُۥ فَصَرَفَ عَنْهُ كَيْدَهُنَّ ۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ

So his Lord responded to him and averted from him their plan. Indeed, He is the Hearing, the Knowing.

ពេលនោះ អល់ឡោះជាម្ចាស់ក៏បានទទួលយកនូវការបួងសួងរបស់គាត់ ហើយទ្រង់បានបញ្ចៀសគាត់ពីឧបាយកលរបស់ភរិយាអាហ្ស៊ីស និងពីឧបាយកលរបស់ពួកនារីទីក្រុងទាំងនោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាលឺបំផុតនូវការបួងសួងរបស់ព្យាការីយូសុះ និងការបួងសួងរបស់អ្នកដែលបួងសួងសុំទាំងឡាយ ហើយទ្រង់មហាដឹងបំផុតពីស្ថានភាពរបស់គាត់(ព្យាការីយូសុះ) និងស្ថានភាពរបស់អ្នកដទៃទៀតក្រៅពីគាត់ផងដែរ។

35

ثُمَّ بَدَا لَهُم مِّنۢ بَعْدِ مَا رَأَوُا۟ ٱلْءَايَٰتِ لَيَسْجُنُنَّهُۥ حَتَّىٰ حِينٍۢ

Then it appeared to them after they had seen the signs that al-'Azeez should surely imprison him for a time.

ក្រោយមក គំនិតផ្សេងក៏បានលេចឡើងចំពោះអាហ្ស៊ីស និងក្រុមរបស់គេនៅពេលដែលពួកគេបានឃើញនូវភស្តុតាងនានាដែលបង្ហាញពីការមិនជាប់ពាក់ព័ន្ធរបស់ព្យាការីយូសុះចំពោះរឿងនោះ ដោយ(ពួកគេយល់ថា) ពួកគេត្រូវតែឃុំឃាំងព្យាការីយូសុះមួយរយៈពេលសិន(ដើម្បីកុំឲ្យរឿងអាស្រូវនោះកាន់តែរីកសុសសាយ)។

36

وَدَخَلَ مَعَهُ ٱلسِّجْنَ فَتَيَانِ ۖ قَالَ أَحَدُهُمَآ إِنِّىٓ أَرَىٰنِىٓ أَعْصِرُ خَمْرًۭا ۖ وَقَالَ ٱلْءَاخَرُ إِنِّىٓ أَرَىٰنِىٓ أَحْمِلُ فَوْقَ رَأْسِى خُبْزًۭا تَأْكُلُ ٱلطَّيْرُ مِنْهُ ۖ نَبِّئْنَا بِتَأْوِيلِهِۦٓ ۖ إِنَّا نَرَىٰكَ مِنَ ٱلْمُحْسِنِينَ

And there entered the prison with him two young men. One of them said, "Indeed, I have seen myself [in a dream] pressing wine." The other said, "Indeed, I have seen myself carrying upon my head [some] bread, from which the birds were eating. Inform us of its interpretation; indeed, we see you to be of those who do good."

ហេតុនេះ ពួកគេក៏បានឃុំឃាំងព្យាការីយូសុះ។ ហើយមានយុវជនពីរនាក់ទៀតក៏បានចូលទៅក្នុងមន្ទីរឃុំឃាំងនោះជាមួយព្យាការីយូសុះដែរ។ ម្នាក់ក្នុងចំណោមគេទាំងពីរបាននិយាយទៅកាន់ព្យាការីយូសុះថាៈ ខ្ញុំបានសុបិន្តឃើញនៅក្នុងដំណេករបស់ខ្ញុំថា ពិតណាស់ ខ្ញុំបានច្របាច់ទំពាំងបាយជូរដើម្បីយកធ្វើជាស្រា។ ហើយអ្នកទីពីរវិញបាននិយាយថាៈ ពិតណាស់ ខ្ញុំបាន(សុបិន្ត)ឃើញខ្ញុំកំពុងតែទូលនំប៉័ងនៅលើក្បាលរបស់ខ្ញុំ ហើយមានសត្វកំពុងតែចឹកស៊ីនំប៉័ងនោះ។ សូមអ្នក(ឱយូសុះ)បកស្រាយប្រាប់ពួកយើងពីអត្ថន័យរបស់វាចំពោះអ្វីដែលពួកយើងបាន(សុបិន្ត)ឃើញផងចុះ។ ពិតណាស់ យើងឃើញថា អ្នកគឺស្ថិតក្នុងចំណោមមនុស្សល្អម្នាក់។

37

قَالَ لَا يَأْتِيكُمَا طَعَامٌۭ تُرْزَقَانِهِۦٓ إِلَّا نَبَّأْتُكُمَا بِتَأْوِيلِهِۦ قَبْلَ أَن يَأْتِيَكُمَا ۚ ذَٰلِكُمَا مِمَّا عَلَّمَنِى رَبِّىٓ ۚ إِنِّى تَرَكْتُ مِلَّةَ قَوْمٍۢ لَّا يُؤْمِنُونَ بِٱللَّهِ وَهُم بِٱلْءَاخِرَةِ هُمْ كَٰفِرُونَ

He said, "You will not receive food that is provided to you except that I will inform you of its interpretation before it comes to you. That is from what my Lord has taught me. Indeed, I have left the religion of a people who do not believe in Allah, and they, in the Hereafter, are disbelievers.

ព្យាការីយូសុះបាននិយាយថាៈ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែម្ហូបអាហារដែលគេយកមកពីស្តេចឲ្យអ្នកទាំងពីរ ឬអ្វីផ្សេងពីនេះក៏ដោយ ក៏ខ្ញុំអាចបកស្រាយប្រាប់អ្នកទាំងពីរពីធាតុពិតរបស់វា និងលក្ខណៈរបស់វាបានដែរមុនពេលដែលវាមកដល់អ្នកទាំងពីរ។ ការបកស្រាយដែលខ្ញុំបានដឹងនោះហើយ គឺជាអ្វីដែលម្ចាស់របស់ខ្ញុំបានបង្រៀនដល់ខ្ញុំ មិនមែនដោយការទស្សន៍ទាយ ឬការពិនិត្យមើលផ្កាយអ្វីនោះទេ។ ពិតប្រាកដណាស់ ខ្ញុំបានបោះបង់ចោលសាសនារបស់ក្រុមដែលមិនមានជំនឿចំពោះអល់ឡោះ ហើយពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។

38

وَٱتَّبَعْتُ مِلَّةَ ءَابَآءِىٓ إِبْرَٰهِيمَ وَإِسْحَٰقَ وَيَعْقُوبَ ۚ مَا كَانَ لَنَآ أَن نُّشْرِكَ بِٱللَّهِ مِن شَىْءٍۢ ۚ ذَٰلِكَ مِن فَضْلِ ٱللَّهِ عَلَيْنَا وَعَلَى ٱلنَّاسِ وَلَٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَشْكُرُونَ

And I have followed the religion of my fathers, Abraham, Isaac and Jacob. And it was not for us to associate anything with Allah. That is from the favor of Allah upon us and upon the people, but most of the people are not grateful.

ហើយខ្ញុំបានដើរតាមសាសនារបស់ជីដូនជីតារបស់ខ្ញុំ គឺសាសនារបស់ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប ពោលគឺជាសាសនាដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ មិនត្រឹមត្រូវនោះឡើយសម្រាប់ពួកយើងក្នុងការធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយនោះ។ ទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដតែមួយគត់។ ការមានជំនឿចំពោះអល់ឡោះ និងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដែលខ្ញុំនិងជីដូនជីតារបស់ខ្ញុំស្ថិតនៅលើវានេះហើយ ដែលជាការប្រោសប្រទានរបស់អល់ឡោះចំពោះពួកយើង ដោយទ្រង់បានចង្អុលបង្ហាញពួកយើងទៅកាន់វានោះ។ ហើយក៏ជាការប្រោសប្រទានរបស់ទ្រង់ចំពោះមនុស្សលោកទាំងអស់ផងដែរ ខណៈដែលទ្រង់បានចាត់តាំងបណ្តាព្យាការីជាច្រើនទៅកាន់ពួកគេដោយពាំនាំនូវជំនឿនេះទៅកាន់ពួកគេនោះ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានរមិលគុណចំពោះទ្រង់។

39

يَٰصَىٰحِبَىِ ٱلسِّجْنِ ءَأَرْبَابٌۭ مُّتَفَرِّقُونَ خَيْرٌ أَمِ ٱللَّهُ ٱلْوَٰحِدُ ٱلْقَهَّارُ

O [my] two companions of prison, are separate lords better or Allah, the One, the Prevailing?

ក្រោយមក ព្យាការីយូសុះក៏បានចោទសួរទៅកាន់យុវជនទាំងពីរនាក់ដែលនៅក្នុងមន្ទីរឃុំឃាំង(ជាមួយគាត់)នោះថាៈ តើការគោរពសក្ការៈចំពោះព្រះជាច្រើនល្អជាង ឬការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលទ្រង់គ្មានដៃគូ ជាអ្នកដែលមានឥទ្ធិពលលើអ្វីផ្សេងពីទ្រង់ ជាអ្នកដែលគ្មាននរណាដែលខ្លាំងពូកែជាងទ្រង់នោះល្អជាង?

40

مَا تَعْبُدُونَ مِن دُونِهِۦٓ إِلَّآ أَسْمَآءًۭ سَمَّيْتُمُوهَآ أَنتُمْ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلْطَٰنٍ ۚ إِنِ ٱلْحُكْمُ إِلَّا لِلَّهِ ۚ أَمَرَ أَلَّا تَعْبُدُوٓا۟ إِلَّآ إِيَّاهُ ۚ ذَٰلِكَ ٱلدِّينُ ٱلْقَيِّمُ وَلَٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ

You worship not besides Him except [mere] names you have named them, you and your fathers, for which Allah has sent down no authority. Legislation is not but for Allah. He has commanded that you worship not except Him. That is the correct religion, but most of the people do not know.

អ្វី(ព្រះនានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីអល់ឡោះនោះ គ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះ(ហៅ)ពួកវាថាជាព្រះប៉ុណ្ណោះ ដោយពួកវាគ្មានចំណែកបន្តិចសោះឡើយក្នុងភាពជាព្រះដែលត្រូវគោរពសក្ការៈនោះ។ អល់ឡោះជាម្ចាស់ទ្រង់ក៏មិនបានបញ្ចុះភស្តុតាងដែលបញ្ជាក់ទៅលើភាពត្រឹមត្រូវនៃការដាក់ឈ្មោះរបស់ពួកអ្នកដែលពួកអ្នកដាក់ឈ្មោះឲ្យពួកវា(ថាជាព្រះ)នោះដែរ។ ការកាត់សេចក្តីចំពោះម៉ាខ្លូកទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ មិនមែនជាកម្មសិទ្ធិរបស់ព្រះទាំងនោះដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យវានោះទេ(គឺមានតែអល់ឡោះតែមួយគត់ដែលអាចកាត់សេចក្តីបាន)។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាលើពួកអ្នកឲ្យគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងហាមឃាត់ពួកអ្នកមិនឲ្យយកអ្នកផ្សេងមកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់ឡើយ។ ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់នោះហើយជាសាសនាដ៏ត្រឹមត្រូវ ដែលគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនពួកគេមិនដឹងដូច្នោះឡើយ។ ហេតុនេះហើយទើបពួកគេធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយពួកគេបែរជាគោរពសក្ការៈទៅចំពោះម៉ាខ្លូកមួយចំនួនរបស់ទ្រង់ទៅវិញ។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.