Muslim99Muslim99
← Tafsir library

12. Yusuf

Joseph · Meccan · 111 ayahs

سُورَةُ يُوسُفَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 11–20 of 111

11

قَالُوا۟ يَٰٓأَبَانَا مَا لَكَ لَا تَأْمَ۫نَّا عَلَىٰ يُوسُفَ وَإِنَّا لَهُۥ لَنَٰصِحُونَ

They said, "O our father, why do you not entrust us with Joseph while indeed, we are to him sincere counselors?

ហើយនៅពេលដែលពួកគេបានឯកភាពគ្នាក្នុងការបំបរបង់ព្យាការីយូសុះទៅកាន់កន្លែងដ៏សែនឆ្ងាយហើយនោះ ពួកគេក៏បាននិយាយទៅកាន់ឪពុករបស់ពួកគេ គឺព្យាការីយ៉ាក់កូបថាៈ ឱឪពុករបស់ពួកយើង! ហេតុអ្វីបានជាពុកមិនឲ្យពួកយើងមើលការខុសត្រូវចំពោះយូសុះ? ពិតណាស់ ពួកយើង គឺជាអ្នកដែលមានក្តីសណ្តោសប្រណីចំពោះគេ ដោយពួកយើងនឹងមើលថែគេមិនឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះគេឡើយ ហើយពួកយើងគឺជាអ្នកដែលផ្តល់ដំបូន្មានដល់គេ ដោយការការពារនិងថែរក្សាគេ រហូតដល់គេបានវិលត្រឡប់មកកាន់ពុកវិញដោយសុវត្ថិភាព។ ដូច្នេះ តើអ្វីទៅដែលរារាំងពុកមិនឲ្យបញ្ជូនគេទៅជាមូយពួកយើងនោះ?

12

أَرْسِلْهُ مَعَنَا غَدًۭا يَرْتَعْ وَيَلْعَبْ وَإِنَّا لَهُۥ لَحَٰفِظُونَ

Send him with us tomorrow that he may eat well and play. And indeed, we will be his guardians.

សូមពុកអនុញ្ញាតឲ្យពួកយើងអាចយកគេ(ព្យាការីយូសុះ)ទៅជាមួយពួកយើងនៅថ្ងៃស្អែកនេះ ដើម្បីឲ្យគេបានរីករាយនឹងការទទួលទានចំណីអាហារ និងការលេងសប្បាយផងចុះ។ ពិតប្រាកដណាស់ ពួកខ្ញុំគឺជាអ្នកមើលថែរក្សាគេពីរាល់ប្រការគ្រោះថ្នាក់ទាំងឡាយដែលបៀតបៀនចំពោះគេ។

13

قَالَ إِنِّى لَيَحْزُنُنِىٓ أَن تَذْهَبُوا۟ بِهِۦ وَأَخَافُ أَن يَأْكُلَهُ ٱلذِّئْبُ وَأَنتُمْ عَنْهُ غَٰفِلُونَ

[Jacob] said, "Indeed, it saddens me that you should take him, and I fear that a wolf would eat him while you are of him unaware."

ឪពុករបស់ពួកគេ គឺព្យាការីយ៉ាក់កូប បានតបទៅកាន់កូនៗរបស់គាត់វិញថាៈ ពិតណាស់ យើងមានការព្រួយបារម្ភនៅពេលដែលពួកឯងយកគេទៅជាមួយ ដោយសារតែយើងមិនអាចអត់ធ្មត់ចំពោះការបែកពីគេនោះទេ។ ហើយយើងបារម្ភខ្លាចឆ្កែចចកស៊ីគេ ខណៈដែលពួកឯងព្រងើយកន្តើយនឹងគេ ដោយសារតែពួកឯងរវល់នឹងការលេងសប្បាយ។

14

قَالُوا۟ لَئِنْ أَكَلَهُ ٱلذِّئْبُ وَنَحْنُ عُصْبَةٌ إِنَّآ إِذًۭا لَّخَٰسِرُونَ

They said, "If a wolf should eat him while we are a [strong] clan, indeed, we would then be losers."

ពួកគេក៏បានតបទៅកាន់ឪពុករបស់ពួកគេវិញថាៈ ប្រសិនបើឆ្កែចចកស៊ីយូសុះខណៈដែលពួកយើងគឺជាក្រុមមួយដែលខ្លាំងក្លានោះ នោះពួកយើងគឺជាពួកដែលគ្មានបានការនោះឡើយ ហើយពួកយើង គឺជាពួកដែលខាតបង់ប្រសិនបើពួកយើងមិនអាចរារាំងឆ្កែចចកមិនឲ្យស៊ីគេបានមែននោះ។

15

فَلَمَّا ذَهَبُوا۟ بِهِۦ وَأَجْمَعُوٓا۟ أَن يَجْعَلُوهُ فِى غَيَٰبَتِ ٱلْجُبِّ ۚ وَأَوْحَيْنَآ إِلَيْهِ لَتُنَبِّئَنَّهُم بِأَمْرِهِمْ هَٰذَا وَهُمْ لَا يَشْعُرُونَ

So when they took him [out] and agreed to put him into the bottom of the well... But We inspired to him, "You will surely inform them [someday] about this affair of theirs while they do not perceive [your identity]."

ពេលនោះ ព្យាការីយ៉ាក់កូបក៏បាន(អនុញ្ញាត)ឲ្យគេ(ព្យាការីយូសុះ)ទៅជាមួយពួកគេ។ ហើយនៅពេលដែលពួកគេបាននាំគេចេញទៅបានឆ្ងាយ ហើយពួកគេបានប្តេជ្ញាចិត្តលើការទម្លាក់គេទៅក្នុងអណ្តូងហើយនោះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីយូសុះក្នុងពេលនោះថាៈ ពិតប្រាកដណាស់ អ្នកប្រាកដជានឹងប្រាប់ពួកគេពីទង្វើដែលពួកគេធ្វើនេះ(នៅថ្ងៃណាមួយ) ខណៈដែលពួកគេមិនដឹងខ្លួនឡើយចំពោះអ្នកនៅពេលដែលអ្នកប្រាប់ពួកគេនោះ។

16

وَجَآءُوٓ أَبَاهُمْ عِشَآءًۭ يَبْكُونَ

And they came to their father at night, weeping.

ហើយបងប្អូនរបស់ព្យាការីយូសុះបានវិលត្រឡប់មកជួបនឹងឪពុករបស់ពួកគេវិញនៅពេលព្រលប់ ដោយពួកគេបាននាំគ្នាធ្វើពុតជាយំ។

17

قَالُوا۟ يَٰٓأَبَانَآ إِنَّا ذَهَبْنَا نَسْتَبِقُ وَتَرَكْنَا يُوسُفَ عِندَ مَتَٰعِنَا فَأَكَلَهُ ٱلذِّئْبُ ۖ وَمَآ أَنتَ بِمُؤْمِنٍۢ لَّنَا وَلَوْ كُنَّا صَٰدِقِينَ

They said, "O our father, indeed we went racing each other and left Joseph with our possessions, and a wolf ate him. But you would not believe us, even if we were truthful."

ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានរត់ប្រណាំងគ្នា និងនាំគ្នាបាញ់ព្រួញលេង ហើយពួកយើងបានទុកយូសុះឲ្យនៅជាមួយសម្លៀកបំពាក់ និងស្បៀងអាហាររបស់ពួកយើងដើម្បីឲ្យគេថែរក្សាវា ស្រាប់តែឆ្កែចចកបានមកស៊ីគេ។ ក៏ប៉ុន្តែ (ទោះជាយ៉ាងណា)ពុកមិនជឿពួកយើងឡើយ ទោះបីជាក់ស្តែង ពួកយើងគឺជាអ្នកដែលមានភាពស្មោះត្រង់ចំពោះអ្វីដែលពួកយើងបាននិយាយប្រាប់ពុកក៏ដោយ។

18

وَجَآءُو عَلَىٰ قَمِيصِهِۦ بِدَمٍۢ كَذِبٍۢ ۚ قَالَ بَلْ سَوَّلَتْ لَكُمْ أَنفُسُكُمْ أَمْرًۭا ۖ فَصَبْرٌۭ جَمِيلٌۭ ۖ وَٱللَّهُ ٱلْمُسْتَعَانُ عَلَىٰ مَا تَصِفُونَ

And they brought upon his shirt false blood. [Jacob] said, "Rather, your souls have enticed you to something, so patience is most fitting. And Allah is the one sought for help against that which you describe."

ពួកគេបានរៀបចំល្បិចកលមួយដើម្បីបញ្ជាក់ពីអ្វីដែលពួកគេបានប្រាប់(ដល់ព្យាការីយ៉ាក់កូបជាឪពុក) ដោយពួកគេបាននាំមកនូវអាវរបស់ព្យាការីយូសុះដែលប្រឡាក់ទៅដោយឈាមក្លែងក្លាយដែលមិនមែនជាឈាមរបស់ព្យាការីយូសុះនោះ ដើម្បីបន្លំថា នោះជាស្លាកស្នាមដែលចចកបានហែកស៊ីព្យាការីយូសុះ តែព្យាការីយ៉ាក់កូបបានយល់(ដឹង)ពីភាពកុហកបោកប្រាស់របស់ពួកគេ(ដោយសារអាវដែលពួកគេនាំយកមកនោះ ពុំមានរហែកនោះទេ)។ ដូច្នេះ គាត់ក៏បាននិយាយទៅកាន់ពួកគេថាៈ រឿងនោះមិន(ពិត)ដូចអ្វីដែលពួកឯងបានប្រាប់នោះទេ។ ផ្ទុយទៅវិញ ពួកឯងបាននាំគ្នាប្រឌិតរឿងរ៉ាវដ៏អាក្រក់នេះឡើងដោយខ្លួនឯងប៉ុណ្ណោះ។ ដូចនេះ ការអត់ធ្មត់គឺប្រសើរបំផុតសម្រាប់យើង ជាងការសោកសង្រេងចំពោះរឿងនោះ។ ហើយមានតែអល់ឡោះជាម្ចាស់ទេដែលត្រូវបានគេសុំឲ្យជួយបង្ហាញ(ការពិត)នូវអ្វីដែលពួកអ្នកកំពុងតែរ៉ាយរ៉ាប់អំពីរឿងរ៉ាវរបស់យូសុះនោះ។

19

وَجَآءَتْ سَيَّارَةٌۭ فَأَرْسَلُوا۟ وَارِدَهُمْ فَأَدْلَىٰ دَلْوَهُۥ ۖ قَالَ يَٰبُشْرَىٰ هَٰذَا غُلَٰمٌۭ ۚ وَأَسَرُّوهُ بِضَٰعَةًۭ ۚ وَٱللَّهُ عَلِيمٌۢ بِمَا يَعْمَلُونَ

And there came a company of travelers; then they sent their water drawer, and he let down his bucket. He said, "Good news! Here is a boy." And they concealed him, [taking him] as merchandise; and Allah was knowing of what they did.

ក្រោយមក ក្បូនអ្នកដំណើរដែលឆ្លងកាត់ក៏បានមកដល់(កន្លែងអណ្តូង) ហើយពួកគេបានបញ្ជូនអ្នកដងទឹកម្នាក់(ឲ្យទៅដងទឹក)ឲ្យពួកគេ។ ពេលនោះ គេ(អ្នកដងទឹក)ក៏បានទម្លាក់យោងទឹករបស់គេចូលទៅក្នុងអណ្តូងនោះ ហើយព្យាការីយូសុះក៏បានតោងខ្សែនោះឡើងមក។ នៅពេលដែលអ្នកដងទឹកនោះបានឃើញព្យាការីយូសុះ គេក៏បានពោលដោយក្តីរីករាយថាៈ អូហ៍ អស្ចារ្យមែន! នេះជាក្មេងប្រុសទេតើ! ហើយអ្នកដងទឹកនិងមិត្តភក្តិរបស់គេក៏បានលាក់បាំងព្យាការីយូសុះពីអ្នកដំណើរឯទៀត ដោយពួកគេតាំងចិត្តថា នឹងយកយូសុះធ្វើជាទំនិញដើម្បីដោះដូរ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេបានធ្វើចំពោះព្យាការីយូសុះនៃការមិនឲ្យតម្លៃ និងការយកគេទៅលក់ធ្វើជាទំនិញ។ ហើយគ្មានអ្វីមួយនៃទង្វើរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។

20

وَشَرَوْهُ بِثَمَنٍۭ بَخْسٍۢ دَرَٰهِمَ مَعْدُودَةٍۢ وَكَانُوا۟ فِيهِ مِنَ ٱلزَّٰهِدِينَ

And they sold him for a reduced price - a few dirhams - and they were, concerning him, of those content with little.

ហើយអ្នកដែលដងទឹកនោះ និងមិត្តភក្តិរបស់គេបានលក់យូសុះនៅឯទឹកដីអេហ្ស៊ីបក្នុងតម្លៃមួយដ៏ថោកបំផុត គឺតែប៉ុន្មានទៀរហាំ(លុយអារ៉ាប់ជំនាន់ដើម)ប៉ុណ្ណោះ។ ហើយពួកគេ គឺជាពួកដែលមិនឲ្យតម្លៃចំពោះព្យាការីយូសុះឡើយ ដោយពួកគេព្យាយាមធ្វើឲ្យយ៉ាងណាលក់យូសុះឲ្យបានឆាប់ ពីព្រោះពួកគេដឹងច្បាស់ថា គេ(ព្យាការីយូសុះ)មិនមែនជាកម្មសិទ្ធិរបស់ពួកគេនោះទេ ហើយពួកគេខ្លាចក្រុមគ្រួសាររបស់ព្យាការីយូសុះរកឃើញ។ នេះគឺស្ថិតក្នុងចំណោមក្តីមេត្តាករុណាដ៏ពេញលេញរបស់អល់ឡោះជាម្ចាស់ចំពោះព្យាការីយូសុះ ដើម្បីកុំឲ្យព្យាការីយូសុះនៅជាមួយពួកគេរយៈពេលយូរ។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.