Muslim99Muslim99
← Tafsir library

12. Yusuf

Joseph · Meccan · 111 ayahs

سُورَةُ يُوسُفَ

Reading Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies

Ayahs 101–110 of 111

101

۞ رَبِّ قَدْ ءَاتَيْتَنِى مِنَ ٱلْمُلْكِ وَعَلَّمْتَنِى مِن تَأْوِيلِ ٱلْأَحَادِيثِ ۚ فَاطِرَ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ أَنتَ وَلِىِّۦ فِى ٱلدُّنْيَا وَٱلْءَاخِرَةِ ۖ تَوَفَّنِى مُسْلِمًۭا وَأَلْحِقْنِى بِٱلصَّٰلِحِينَ

My Lord, You have given me [something] of sovereignty and taught me of the interpretation of dreams. Creator of the heavens and earth, You are my protector in this world and in the Hereafter. Cause me to die a Muslim and join me with the righteous."

ក្រោយមក ព្យាការីយូសុះបានបួងសួងទៅកាន់ម្ចាស់របស់គាត់ដោយពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ ទ្រង់បានប្រទានដល់ខ្ញុំនូវអំណាចគ្រប់គ្រងនៅក្នុងទឹកដីអេហ្ស៊ីបនេះ ហើយទ្រង់បានបង្រៀនខ្ញុំឲ្យចេះកាត់សុបិន្ត។ ឱម្ចាស់ដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី និងជាអ្នកដែលបានបង្កើតវាទាំងពីរដោយគ្មានគំរូពីមុនមកសោះ! ទ្រង់ជាអ្នកគាំពារខ្ញុំនូវគ្រប់កិច្ចការទាំងអស់របស់ខ្ញុំក្នុងជីវិតលោកិយនេះ ហើយក៏ជាអ្នកគាំពារខ្ញុំនូវគ្រប់កិច្ចការទាំងអស់របស់ខ្ញុំនាថ្ងៃបរលោកផងដែរ។ សូមទ្រង់មេត្តាបញ្ចប់ជីវិតរបស់ខ្ញុំក្នុងនាមជាអ្នកមូស្លីម និងបញ្ចូលខ្ញុំទៅជាមួយបណ្តាព្យាការីទាំងឡាយដែលជាអ្នកសាងអំពើល្អត្រឹមត្រូវក្នុងចំណោមជីដូនជីតារបស់ខ្ញុំ និងអ្នកផ្សេងពីពួកគេទៅក្នុងឋានសួគ៌ហ្វៀរទ័សដ៏ខ្ពង់ខ្ពស់ផងចុះ។

102

ذَٰلِكَ مِنْ أَنۢبَآءِ ٱلْغَيْبِ نُوحِيهِ إِلَيْكَ ۖ وَمَا كُنتَ لَدَيْهِمْ إِذْ أَجْمَعُوٓا۟ أَمْرَهُمْ وَهُمْ يَمْكُرُونَ

That is from the news of the unseen which We reveal, [O Muhammad], to you. And you were not with them when they put together their plan while they conspired.

អ្វីដែលបានរៀបរាប់មកខាងលើនេះ គឺជារឿងរ៉ាវរបស់ព្យាការីយូសុះនិងបងប្អូនរបស់គេដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ អ្នកមិនធ្លាប់បានដឹងពីរឿងនេះនោះឡើយព្រោះអ្នកមិនបាននៅជាមួយនឹងបងប្អូនរបស់ព្យាការីយូសុះនោះទេខណៈពេលដែលពួកគេសម្រេចទម្លាក់គេចូលទៅក្នុងបាតអណ្តូង ហើយពួកគេរៀបចំនូវឧបាយកលផ្សេងៗនោះ ក៏ប៉ុន្តែ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកពីរឿងរបស់គេយ៉ាងដូច្នោះ(ដើម្បីឲ្យអ្នកបានដឹង)។

103

وَمَآ أَكْثَرُ ٱلنَّاسِ وَلَوْ حَرَصْتَ بِمُؤْمِنِينَ

And most of the people, although you strive [for it], are not believers.

ហើយមនុស្សលោកភាគច្រើនពួកគេគ្មានជំនឿនោះឡើយបើទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្យាយាមគ្រប់បែបយ៉ាងដើម្បីឲ្យពួកគេមានជំនឿក៏ដោយ។ ហេតុនេះ ចូរអ្នកកុំបំផ្លាញខ្លួនឯងដោយសារតែភាពទុក្ខព្រួយចំពោះពួកគេឲ្យសោះ។

104

وَمَا تَسْـَٔلُهُمْ عَلَيْهِ مِنْ أَجْرٍ ۚ إِنْ هُوَ إِلَّا ذِكْرٌۭ لِّلْعَٰلَمِينَ

And you do not ask of them for it any payment. It is not except a reminder to the worlds.

ហើយប្រសិនបើពួកគេមានប្រាជ្ញាស្មារតី(ចេះគិត)វិញនោះ ពួកគេនឹងមានជំនឿចំពោះអ្នកមិនខាន ពីព្រោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានទាមទារកម្រៃពីពួកគេចំពោះ(ការផ្សព្វផ្សាយ)គម្ពីរគួរអាន និងចំពោះអ្វីដែលអ្នកអំពាវនាវពួកគេនោះទេ។ ហើយគម្ពីរគួរអាននោះ គឺគ្មានអ្វីក្រៅពីការរំលឹកទូន្មានដល់មនុស្សលោកទាំងអស់នោះឡើយ។

105

وَكَأَيِّن مِّنْ ءَايَةٍۢ فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ يَمُرُّونَ عَلَيْهَا وَهُمْ عَنْهَا مُعْرِضُونَ

And how many a sign within the heavens and earth do they pass over while they, therefrom, are turning away.

ហើយមានសញ្ញាភស្តុតាងយ៉ាងច្រើនដែលមាននៅលើមេឃជាច្រើនជាន់និងនៅលើផែនដីដែលជាភស្តុតាងបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់។ ពួកគេកំពុងតែឆ្លងកាត់ពីលើវា តែពួកគេបែរជាបែរចេញមិនពិនិត្យពិចារណា និងមិនយកវាធ្វើជាមេរៀនទៅវិញ ដោយពួកគេមិនក្រឡេកមើលវា(សញ្ញាភស្តុតាងទាំងឡាយ)នោះទេ។

106

وَمَا يُؤْمِنُ أَكْثَرُهُم بِٱللَّهِ إِلَّا وَهُم مُّشْرِكُونَ

And most of them believe not in Allah except while they associate others with Him.

ហើយមនុស្សលោកភាគច្រើន ពួកគេគ្មានជំនឿចំពោះអល់ឡោះដែលថាទ្រង់ជាម្ចាស់ដែលជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកធ្វើឲ្យរស់ និងជាអ្នកធ្វើឲ្យស្លាប់នោះទេ ក្រៅតែពីការគោរពសក្ការៈចំពោះរូបបដិមានិងរូបសំណាក់ផ្សេងៗរួមនឹងទ្រង់ទៅវិញ ហើយពួកគេថែមទាំងចោទប្រកាន់ថា អល់ឡោះជាម្ចាស់ទ្រង់មានបុត្រថែមទៀត (អល់ឡោះមហាស្អាតស្អំបំផុត)។

107

أَفَأَمِنُوٓا۟ أَن تَأْتِيَهُمْ غَٰشِيَةٌۭ مِّنْ عَذَابِ ٱللَّهِ أَوْ تَأْتِيَهُمُ ٱلسَّاعَةُ بَغْتَةًۭ وَهُمْ لَا يَشْعُرُونَ

Then do they feel secure that there will not come to them an overwhelming [aspect] of the punishment of Allah or that the Hour will not come upon them suddenly while they do not perceive?

តើពួកមុស្ហរីគីនទាំងនោះ ពួកគេមានសុវត្ថិភាពដែរឬទេនៅពេលដែលទណ្ឌកម្មលោកិយដែលគ្របដណ្តប់ពួកគេបានមកដល់ពួកគេដែលពួកគេមិនអាចការពារវា ឬក៏ថ្ងៃបរលោកដែលមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេមិនបានដឹងខ្លួន និងមិនបានត្រៀមខ្លួនសម្រាប់វានោះ។ តើដូច្នេះឬដែលពួកគេមិនមានជំនឿនោះ?

108

قُلْ هَٰذِهِۦ سَبِيلِىٓ أَدْعُوٓا۟ إِلَى ٱللَّهِ ۚ عَلَىٰ بَصِيرَةٍ أَنَا۠ وَمَنِ ٱتَّبَعَنِى ۖ وَسُبْحَٰنَ ٱللَّهِ وَمَآ أَنَا۠ مِنَ ٱلْمُشْرِكِينَ

Say, "This is my way; I invite to Allah with insight, I and those who follow me. And exalted is Allah; and I am not of those who associate others with Him."

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ជនដែលអ្នកអំពាវនាវពួកគេថាៈ នេះគឺជាមាគ៌ារបស់ខ្ញុំដែលខ្ញុំកំពុងតែអំពាវនាវមនុស្សទៅកាន់វា ដែល(មាគ៌ានេះ)ស្ថិតនៅលើភស្តុតាងយ៉ាងច្បាស់លាស់ដែលខ្ញុំអំពាវនាវទៅកាន់វា ព្រមទាំងអ្នកដែលដើរតាមខ្ញុំផងដែរ ដែលអំពាវនាវទៅកាន់វានោះ។ ពួកគេទទួលបានការចង្អុលបង្ហាញតាមរយៈការចង្អុលបង្ហាញរបស់ខ្ញុំ ហើយពួកគេអនុវត្តតាមមាគ៌ារបស់ខ្ញុំ។ ហើយខ្ញុំមិនមែនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះទេ។ ផ្ទុយទៅវិញ ខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយគត់។

109

وَمَآ أَرْسَلْنَا مِن قَبْلِكَ إِلَّا رِجَالًۭا نُّوحِىٓ إِلَيْهِم مِّنْ أَهْلِ ٱلْقُرَىٰٓ ۗ أَفَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ ۗ وَلَدَارُ ٱلْءَاخِرَةِ خَيْرٌۭ لِّلَّذِينَ ٱتَّقَوْا۟ ۗ أَفَلَا تَعْقِلُونَ

And We sent not before you [as messengers] except men to whom We revealed from among the people of cities. So have they not traveled through the earth and observed how was the end of those before them? And the home of the Hereafter is best for those who fear Allah; then will you not reason?

ហើយយើងមិនបានចាត់តាំងនរណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ក្រៅតែពីជាបុរសៗដែលជាមនុស្សលោកធម្មតាដែលមិនមែនជាម៉ាឡាអ៊ីកាត់នោះទេ ដោយយើងបានផ្តល់វាហ៊ីទៅកាន់ពួកគេដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកដូច្នោះដែរ ហើយពួកគេគឺជាអ្នកទីក្រុង ពុំមែនជាអ្នកនៅជនបទឡើយ ក៏ប៉ុន្តែប្រជាជាតិរបស់ពួកគេបានបដិសេធនឹងពួកគេ។ ហេតុនេះ យើងក៏បានបំផ្លាញពួកគេ។ ដូចនេះ តើពួកដែលបដិសេធនឹងអ្នក(ព្យាការីមូហាំម៉ាត់)ទាំងនោះមិនបានធ្វើដំណើរនៅលើផែនដីនេះ ហើយពិនិត្យពិចារណាមើលថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធជំនាន់មុនៗពួកគេទាំងនោះយ៉ាងដូចម្តេច ព្រមទាំងយកពួកគេ(ពួកបដិសេធជំនាន់មុន)ធ្វើជាមេរៀនទេឬ? ហើយអ្វីដែលមាននៅឯលំនៅដ្ឋាននាថ្ងៃបរលោកនៃភាពសប្បាយរីករាយនោះ គឺល្អប្រសើរសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះនៅក្នុងលោកិយ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬថា ទាំងអស់នោះគឺប្រសើរជាង ហើយពួកអ្នកគោរពកោតខ្លាចទ្រង់ដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ (ដែលប្រការដ៏ចម្បងជាងគេនោះ គឺការមានជំនឿ) និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់ (ដែលប្រការដ៏ចម្បងជាងគេនោះ គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់)។

110

حَتَّىٰٓ إِذَا ٱسْتَيْـَٔسَ ٱلرُّسُلُ وَظَنُّوٓا۟ أَنَّهُمْ قَدْ كُذِبُوا۟ جَآءَهُمْ نَصْرُنَا فَنُجِّىَ مَن نَّشَآءُ ۖ وَلَا يُرَدُّ بَأْسُنَا عَنِ ٱلْقَوْمِ ٱلْمُجْرِمِينَ

[They continued] until, when the messengers despaired and were certain that they had been denied, there came to them Our victory, and whoever We willed was saved. And Our punishment cannot be repelled from the people who are criminals.

បណ្តាអ្នកនាំសារដែលយើងបានបញ្ជូនពួកគេមកទាំងនោះ គឺយើងបានពន្យារពេល(ទុកពេល)ដល់សត្រូវរបស់ពួកគេដោយយើងមិនបានប្រញាប់ប្រញាល់ដាក់ទណ្ឌកម្មពួកគេភ្លាមៗនោះទេ ដើម្បីជាការល្បួងដល់ពួកគេ។ លុះដល់ពេលដែលការពន្យារពេលក្នុងការបំផ្លាញពួកគេ ហើយបណ្តាអ្នកនាំសារទាំងឡាយអស់សង្ឃឹមពីការកម្ទេចពួកគេ ឯពួកគ្មានជំនឿវិញពួកគេគិតថា ពិតណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានកុហកបោកប្រាស់ពួកគេចំពោះអ្វីដែលពួកគេ(អ្នកនាំសារ)បានសន្យានឹងពួកគេថា នឹងដាក់ទណ្ឌកម្មទៅលើពួកប្រឆាំង ហើយនិងសង្គ្រោះបណ្តាអ្នកដែលមានជំនឿនោះ ពេលនោះ ជំនួយរបស់យើងក៏បានមកដល់បណ្តាអ្នកនាំសារទាំងឡាយរបស់យើង ហើយយើងក៏បានរំដោះអ្នកនាំសាររបស់យើង និងបណ្តាអ្នកដែលមានជំនឿទាំងឡាយពីការបំផ្លាញដែលកើតឡើងលើពួកដែលបដិសេធនោះ។ ហើយទណ្ឌកម្មរបស់យើងមិនត្រូវបានបញ្ចៀសពីក្រុមដែលប្រព្រឹត្តអាក្រក់ឡើយនៅពេលណាដែលយើងទម្លាក់ទៅលើពួកគេហើយនោះ។

Commentary: Al-Mukhtasar in Interpreting the Noble Qur'an by Tafsir Center for Quranic Studies. Qur'an text and translation via AlQuran Cloud.